ភាគ8: ទំហំចិត្តឪពុក

244 20 0
                                    

សូរសម្លេងស្រែកយំទ្រហឹងរងំពេញវិឡាកូនកាត់មួយដែរជាសម្លេងយំទាររកប៉ៅនៅពេលងងុយគេង របស់ប៊េប៊ីតូច teahyung ប៉ាប៉ាវ័យក្មេងដៃម្ខាងបីកូនតូចអង្រួនតិចៗដើម្បីលួងលោម ឯដៃម្ខាងទៀតក៏ព្យាយាមឆុងម្សៅដោះគោសម្រាប់ឲ្យកូនប៉ៅ ម៉ែដោះ mirea មកពីចោលសម្រាមវិញឃើញទាន់ ក៏ស្រូតទៅជួយគ្នា

<< អ្នកប្រុសចា៎ ឲ្យកូន tea មកអ៊ុំមក! >> ម៉ែដោះ

<< ម៉ែដោះជួយឆុងទឹកដោះគោវិញទៅ ទុកឲ្យខ្ញុំលួង tea វិញ >> jungkook ដាក់ម្សៅដោះគោចោលមួយឡែក ហើយនាយក៏លើកកូនតូចពរដៃពីរ

<< Teatea ឆ្លាតបានញុំាឥឡូវហើយណា ឈប់យំទៅបានទេហឹម!? >> Jungkook

<< អា៎....ហាអា៎....!!! >> អាតូច teahyung ពិតជាស្រឡាញ់ប៉ាគេខ្លាំងណាស់ តែដល់ពេលយំប៉ាៗគេលួងយ៉ាងណាក៏មិនព្រមបាត់សោះហើយ

<< រួចហើយៗ នេះទឹកដោះគោ មុំាមុំាទៅណាកុំយំអី >> ម៉ែដោះលើកកំប៉ុងដោះគោឲ្យកូនតូចប៉ៅឲ្យបាត់យំ ធម្មតាប៊េប៊ីយើងតែងតែរករឿងងិងក់គ្រប់ពេលដែលឃ្លាន ងងុយឬក៏ឈឺ ប៉ុន្តែ jungkook កំរដឹងណាស់ ព្រោះនាយចូលផ្ទះលើកណាក៏កូនប្រុសតូចនោះគេងលក់បាត់ដែរ

Jungkook ពិតជាខំប្រឹងខ្លាំងណាស់ ដើម្បីបំពេញតួនាទីរបស់ខ្លួន រហូតអាយុមិនអាចវាស់ពីទំហំចិត្តជាឪពុករបស់នាយបានឡើយ

<< ឲ្យខ្ញុំយកកូន tea ទៅគេងល្អទេ? គេប៉ៅបន្តិចទៀតច្បាស់ជាគេងលក់ហើយ >> ម៉ែដោះឃើញឪពុកចិញ្ចឹមនោះ បីផងបំប៉ៅផង មើលទៅដូចលំបាកភ្នែកមើលណាស់ ទើបចង់យកទារកតូចទៅគេងជាមួយដូចរាល់ដង

<< មិនអីទេ ម៉ែដោះទៅសំរាកចុះថ្ងៃនេះច្បាស់ជាហត់ណាស់ហើយ ទុកឱ្យខ្ញុំមើលថែកូន tea នៅយប់នេះចុះ កុំបារម្ភអី ស្អែកខ្ញុំអត់ទៅសាលាទេ ក៏មិនមានបង្រៀនគំនូរដូចគ្នា ខ្ញុំអាចសំរាកបានពេញលេញហើយ...! >> Jungkook ដឹងថាបើនាយមើលថែកូនតូចពេលយប់ ម៉ែដោះមិនព្រមឡើយព្រោះនាយត្រូវរៀននៅពេលព្រឹក ហើយត្រូវបង្រៀនសិស្សគូរគំនូរនៅពេលរសៀល ទាំងនេះគឺហត់ខ្លាំងណាស់ បើនាយសម្រាក់យប់មិនគ្រប់គ្រាន់ទៀតនោះ ច្បាស់ជាមិនល្អសម្រាប់សុខភាពនាយឡើយ

🌼រឿងរវាងយើង🌼Where stories live. Discover now