ភាគ15 : លោកយាយវ័យក្មេង

175 23 8
                                    


នៅតាមដងផ្លូវដ៏សែនខ្វាត់ខ្វែង រថយន្តរយគ្រឿងបានប្រជែងគ្នាបង្អួចសម្រស់និងភាពថ្លៃថ្នូរឯ jeon teahyung គេគ្រាន់តែយកវាមករាប់ដើម្បីបញ្ជាក់ពីបញ្ញាដែលខ្លួនមានប៉ុណ្ណោះ

លោកឪពុកវ័យក្មេងបើកបរបណ្តើរញញឹមបណ្តើរពេលសម្លឹងមើលពីភាពរីករាយរបស់កូនប្រុស កុមាតូចរបស់យើងអាចរាប់បានត្រឹមចំនួនដៃជើងប៉ុណ្ណោះ ពេលរកកន្លែងរាប់លែងបានក៏ងាកមុខមើលមកឪពុកគេ

<< កូន tea របស់ប៉ាៗឆ្លាតខ្លាំងណាស់ អាចរាប់បានម្ភៃយ៉េ...!!! >> ត្បិតថាពេលនេះនាយកំពុងបើកបរហើយក៏មិនចង់ឲ្យក្មេងខូចចិត្ត ដូចនេះឪពុកវ័យក្មេងមានតែរិះរកវិធីលួងលោមគេប៉ុណ្ណោះហើយឃើញថាបានផលមែន

<< យ៉េៗៗ... ម៉ា ភ័យ ៗៗ !!! >> ក្តីត្រេកអរចេះតែបន្តដូចជាតន្ត្រីចង្វាក់នៃការលោតកញ្ឆែងរបស់កូនប្រុសនាំឲ្យឪពុកស្រែកថាយ៉េៗជាប់រហូតទំរាំដល់មន្ទីរពេទ្យ

<< ដល់ហើយ ពេលនេះពួកយើងដើរចូលទៅខាងក្នុងម្តងណា៎ >> jungkook ចតរថយន្តនៅទីតាំងរួចក៏ចង់លើកពរកូនប្រុស ប៉ុន្តែអាច្រម៉ក់គ្រវីក្បាលដូចស្រាំងទិចព្រោះគេស្មានថាឪពុកនាំខ្លួនមកចាក់ថ្នាំទៀត

<< អត់ទេស់ អូន ទៅទះ វិញ ! >> ក្មេងតូចប្រកែកផងរកយំផងដល់ឃើញដូច្នេះឪពុកគេក៏សើចព្រោះនាយបានយល់ពីមូលហេតុដែលកូនខ្លាច

<< ក្រែងកូនថាចង់រកអ្នកម៉ាក់នោះអី អ្នកម៉ាក់របស់កូននៅខាងក្នុង ឬកូនមិនចង់ជួបម៉ាក់ៗទេ ?! >> Jungkook ពោលរួចក៏លាដៃទាំងគូររងចាំកូនប្រុសនាំយករាងកាយចូលក្នុងរង្វង់ដៃខ្លួន ហើយ tea យើងគេពិតជាដើរចូលមកមែនបន្ទាប់ពីឮថាទៅជួបម៉ែដោះ

<< ម៉ាក់ៗ...អូន ទៅ ម៉ាក់ៗ !!! >>

<< ល្អណាស់ ពួកយើងជិតបានជួបម៉ាក់ៗហើយយ៉េ ! >> Jungkook លើកបីកូនប្រុសជាមួយនឹងការផ្តិតស្នាមថើបលើថ្ពាល់ទន់ៗពីរខ្សឺត ដោយមានទាំងវាចាលេងៗជាមួយក្មេងទៀតផង

ពេលមកដល់ខាងក្នុងនាយក៏បានទៅសួរគ្រូពេទ្យដើម្បីរកទីតាំងដែលម៉ែដោះគាត់នៅ ពេលរកឃើញហើយនាយក៏គោះទ្វារសិនមុននឹងបើកចូលទៅ

🌼រឿងរវាងយើង🌼Where stories live. Discover now