ភាគ14: អារម្មណ៍ស្រលាញ់

189 20 5
                                    


ក្រោយបញ្ចប់ការប្រជុំមួយដ៏សែនយ៉ាប់យឺន jungkook អន្ទះសារក្រៃលែងព្រោះថាស្មើនេះមិនដឹងកូនប្រុសទៅជាយ៉ាងណានោះទេ លោកឪពុកវ័យក្មេងបានដើរយ៉ាងលឿនសំដៅទៅកាន់ office របស់លោកអគ្គនាយក

ជំហានបន្ទាប់គឺអាចទៅដល់មាត់ទ្វារបន្ទប់ទៅហើយ ប៉ុន្តែដោយឡែកសម្លេងស្រែករបស់កូនតូចក៏លាន់ឮរំពងមកដល់ខាងក្រៅ ឪពុកក្មេកខ្ចីកាន់តែស្លន់ស្លោថ្នាក់ទ្វារទើបតែរបើកនាយក៏បន្លឺសម្លេងទុករួចទៅហើយ

<< Teatea ប៉ាមកដល់ហើយ ! >> គ្រប់យ៉ាងគួរឲ្យភ្ញាក់ផ្អើលណាស់ tea តូចគឺកំពុងស្រែកលេងនិងមនុស្សចាស់នោះទេ ខណៈទឹកដោះគោក៏កាន់មឹមបណ្តើរទៀតផង លោកឪពុកឯណេះវិញភ័យឡើងប្រហោងពោះអស់ហើយ

<< ប៉ាៗ... !!! >> Teahyung តូចគ្រាន់តែបានឃើញមុខឪពុក គេក៏សប្បាយចិត្តថ្នាក់រត់ទៅកាន់នាយទាំងដៃជើងតេះតាស់

<< កុំរត់អីកូន កុំរត់...!!! >> Jungkook ស្រវាត្រកងកូនប្រុសលើកបីនៅក្នុងដៃ នាយគឺនឹកកូនតូចនេះហើយក៏បារម្ភខ្លាំងបំផុត ទើបប្រឹងថែថើបនិងអង្អែលក្បាលកូនជាការលួងអារម្មណ៍ខ្លួនឯង

<< មុននេះគេឃ្លានណាស់ ទើបយើងទៅបន្ទប់របស់ឯងយករបស់អស់នេះមក គេគួរឲ្យស្រលាញ់ណាស់ ! >> ខណៈពេលដែលលោកពូ jeon កំពុងបកស្រាយរឿងមួយចំនួនទៅកាន់កូនប្រុស jungkook បែរជាសង្កេតមើលឃើញថាបន្ទប់ office របស់ឪពុកគឺកំពុងទទួលរងនូវភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ត្បិតថានៅលើតុធ្វើការពុំមានសំភារៈណាមួយនោះទេ ដោយឡែកវាបែរជាទៅនៅក្នុងទូរដាក់ឯកសារទាំងអស់ ចំណែកឯក្នុងបន្ទប់នេះក៏មានលេខាផ្ទាល់ បុគ្គលិកស្រីវ័យក្រាស់ម្នាក់ ក៏រួមមានទាំងអ្នកអនាម័យផងដែរ

<< Teatea គឺជាក្មេងមិនស្តាប់បង្គាប់សោះហើយ បើដូច្នេះកូនគឺមិនគួរឲ្យស្រលាញ់នោះទេ ម៉េចក៏រញ៉េរញ៉ៃនៅបន្ទប់លោកអគ្គនាយក ធ្វើចឹងថ្ងៃក្រោយកូនមិនអាចមកជាមួយនឹងប៉ាបានទៀតទេណា៎ !? >> Jungkook មិនល្ងង់ដល់ថ្នាក់មិនដឹងពីមូលហេតុដែលគ្រប់យ៉ាងទៅជាដូច្នេះនោះទេ នាយបន្ទោសកូនប្រុសតូចល្អិតដោយសម្លេងមុឺងមាត់

<< អ្នកណាថាមិនអាចមកបានទៀតនោះ កុំបន្ទោសគេបែបនេះ ឃើញទេអាល្អិតគេចង់យំហើយ !? >> លោកពូ jeon បានឃើញទឹកមុខ teatea កំពុងរកយំពេលត្រូវឪពុកគេបន្ទោស គាត់ពិតជាមិនសប្បាយចិត្តសោះហើយក៏ព្យាយាមរារាំងរាងក្រាស់មិនឲ្យនិយាយដូច្នេះទៀត

🌼រឿងរវាងយើង🌼Where stories live. Discover now