ភាគ6: បែកផ្ទះ

252 19 0
                                    

វិមានដ៏ធំស្កឹមស្កៃហើយស្រស់ស្អាតទាក់ភ្នែក ទាក់អារម្មណ៍ពីមុនតែងឮសំឡេងខ្ញៀវខ្ញារ ស្រែកយំរហង់របស់ទារកតូចមួយ ប៉ុន្តែថ្ងៃក៏ប្រែជាឮសម្លេងយំខ្សឹកខ្សួលរបស់មនុស្សចាស់ទៅវិញ

លោកស្រី jeon sinhyong ក្នុងដៃខ្ញាំកន្សែងជូតទឹកភ្នែកយ៉ាងណែន ដើម្បីជាការលាក់បាំងនូវអារម្មណ៍ឈឺចាប់ ដែលកូនបង្កើតតែមួយ មិនព្រមជឿទុកចិត្តលើខ្លួន ហើយនៅដាច់ចិត្តចាកចេញទុកគាត់ចោលម្នាក់ឯង ឲ្យរស់នៅដោយខ្វះភាពកក់ក្តៅ

<< អ្នកប្រុសគ្រាន់តែខឹង មួយរយៈទៀតពេលដែលភ្លេចរឿងនេះហើយនោះ គាត់ក៏នឹងត្រឡប់មករកអ្នកស្រីវិញមិនខាន ជឿខ្ញុំចុះអ្នកស្រីកុំខូចចិត្តអីណា ឲ្យឲ្យប៉ះពាល់ដល់សុខភាពទេ! >> ម៉ែដោះចាស់ ព្យាយាមអង្អែលខ្នងលួងលោមអ្នកស្រីរបស់គាត់ឲ្យឈប់យំសោកខូចចិត្តដោយសារតែ jungkook បានរើរផ្ទះចាកចេញពីគាត់ទៅនៅទីផ្សេង

<< គេខឹងខ្ញុំនឹងលោក sungwoo ឈ្លោះប្រកែកគ្នាហើយទុកគេចោលនោះ អស់ 11 ឆ្នាំហើយ ដប់មួយឆ្នាំក៏គេនៅតែមិនចាកចោលខ្ញុំដែរ...ហុឹកៗ តែនេះកូនដែរគេថារើសបាន...ម៉េចក៏គេសំខាន់ជាងខ្ញុំដែលជាម្តាយវិញ... >> លោកស្រីម៉ាក់យំផងរៀបរាប់ប្រាប់ម៉ែដោះផង គាត់ពិតជាមិននឹកស្មានទេថា jk ធ្វើដល់ថ្នាក់នេះឡើយ នេះបើប្តូរមកជាស្តីបន្ទោសគាត់ ជំនួសឱ្យការចាកចេញគាត់ប្រាកដជាមិនឈឺចាប់ខ្លាំងដល់ថ្នាក់នេះឡើយ

<< ស្រលាញ់កូនជាធំ វាជារឿងធម្មតាទៅហើយ អ្នកប្រុសក៏ដូចលោកស្រីចឹងដែរ មើលតែលោកស្រីធ្វើទៅ ស្រលាញ់បីបាច់ចៅតូចក៏មិនហ៊ានបង្ហាញឲ្យឪពុកគេដឹង ចឹងហើយអ្នកប្រុសអន់ចិត្តនឹងអ្នកស្រីក៏ជាការគួរណាស់ ហឹម! >> ម៉ែចាស់ គាត់ចិញ្ចឹមបីបាច់អ្នកស្រីរបស់គាត់តាំងពីតូចមកម្ល៉េះ លោកស្រីគាត់ល្អចំណុចណា អាក្រក់ចំណុចណាមានតែគាត់ ប៉ុណ្ណោះយល់ច្បាស់បំផុត ហើយរឿងដែរលោកស្រី jeon តែងមើលថែកូនតូច teahyung ពេលដែល jungkook មិននៅនេះ មនុស្សគ្រប់គ្នានៅក្នុងផ្ទះគឺសុទ្ធតែដឹង មានតែរាងក្រាស់ម្នាក់ប៉ុណ្ណោះដែរមិនដឹង

<< តើគេទុកខ្ញុំចោល ហើយទៅនៅជាមួយប៉ាគេហើយមែនទេម៉ែដោះ? >> លោកស្រីម៉ាក់គាត់ក៏ស្រលាញ់ teahyung និង jungkook ខ្លាំងណាស់ គ្រាន់តែគាត់មិនពូកែបង្ហាញចេញមកប៉ុណ្ណោះ ជាពិសេសគាត់ខ្លាចបំផុតគឺការដែលត្រូវគេបោះបង់ចោលដូចប៉ារបស់ jk ចឹង គាត់ចង់ឃាត់មិនឱ្យទៅ តែទង្វើតែងផ្ទុយពីចិត្តរហូត

🌼រឿងរវាងយើង🌼Where stories live. Discover now