ភាគ12: ក្មេងកំហូច

491 31 8
                                    


បន្ទាប់ពីការចូលធ្វើការក្រុមហ៊ុនអស់ប្រាំមួយថ្ងៃកន្លងមក នៅឯវិឡាទោល jungkook ថ្ងៃនេះក៏កំពុងរៀបចំធ្វើសួនដំណាំស្រ្តប៊ឺរីដ៏តូចមួយល្មមសម្រាប់ឲ្យកូនពូជរបស់នាយតាមដែលគេចូលចិត្ត។

Jungkook បានរៀបចំលាយល្បាយដីឲ្យសាកសមទៅនឹងការដាំដុះនេះ ឯអាល្អិតវ័យពីរខួបនោះក៏រមិញយឺតយោងកាយវាស់ដីនោះជាមួយឪពុករបស់គេដែរ jungkook ហេតុតែហាមកូនមិនស្តាប់ក៏ចេះតែបណ្តោយតាមដែលគេចង់ធ្វើទៅ

<< ម៉ែដោះជួយទៅយករបស់របរលេង teahyung ឲ្យគេបន្តិចមក មើលចុះយកដៃកាយដីចឹងរហែកសាច់អស់ហើយ >> jungkook ឃើញក្មេងកំហូចនោះប្រើដៃកាយកប់ៗ សាច់ទន់ខ្ចីល្ហក់បែបនេះច្បាស់ជាត្រូវដាច់រលាត់មិនខាន ទើបនាយស្នើឱ្យអ្នកម៉ែមេផ្ទះទៅយករបស់លេងក្មេងៗតែដូចទៅនឹងរបស់ប្រើមនុស្សចាស់ដែរ មកឲ្យគេប្រើដើម្បីកុំឱ្យគេធ្វើដោយដៃទទេ

<< បានចាស៎អ្នកប្រុស! >> ម៉ែដោះដូចចិត្ត គាត់ប្រញាប់ទៅយកវាមកឲ្យកូនតូចរបស់គាត់

<< ម៉ាក់ម៉ាក់...ទៅណា? >> អាច្រម៉ក់ឃើញម៉ែដោះដើរចេញចោលខ្លួនក៏សួរទៅឪពុកពីមូលហេតុ

<< ម៉ាក់ម៉ាក់ទៅយកប៉ែលឲ្យអូនចូកដីដាក់ថូ ចាំនិងហើយម៉ាក់ម៉ាក់មកវិញលូវហើយ >> jungkook ឮកូនតូចល្អិតនិយាយប៉ៃឡាំធ្វើភ្នែកភ្លឹសៗបើកក្រឡោតប៉ុនៗពងមាន់ គ្រាន់តែមើលក៏ដឹងហើយថាគេខ្លាចឃ្លាតពីម៉ែដោះខ្លាំងប៉ុណ្ណា

<< អឹម...! >> Teatea របស់យើងងក់ក្បាលងិរងក់ រួចក៏បន្តកាយវាស់ដីជាមួយឪពុករបស់គេទៀត មួយសន្ទុះក្រោយមកម៉ែដោះក៏ត្រឡប់មកវិញជាមួយរបស់របរយ៉ាងច្រើនរួមមានទាំងទឹកដោះគោរបស់ប៊េប៊ីតូចរបស់យើងផង

<< ឧបករណ៍របស់កូន tea ធ្វើការមកដល់ហើយ... >>

<< ម៉ាក់ម៉ាក់...! >> អាល្អិតរត់ត្រុយទៅឱបជើងម៉ែដោះធ្វើដូចឃ្លាតគ្នារាប់ឆ្នាំរហូតនឹកស្ទើរឆ្កួត

<< មើលនេះនែក៎ ម៉ាក់ម៉ាក់យកដោះគោឲ្យអូនញុំាទៀតផងណា៎! >> ម៉ែដោះគាត់បន្ទាបខ្លួនចុះមកឱបអាច្រម៉ក់វិញ រួចលើកដបទឹកដោះគោហុចឲ្យ teatea បៅ អាល្អិតបានដបទឹកដោះគោត្រេកអរស្ទើរហោះរួចក៏រត់ចូលទៅក្នុងថ្នក់ខោ jungkook ផ្តេកក្បាលលើដៃឪពុកមឹមដោះគោធ្វើមិនដឹង

🌼រឿងរវាងយើង🌼Where stories live. Discover now