ភាគ9: គេគួរឲ្យស្រលាញ់ណាស់

258 20 0
                                    

នៅក្នុងអង្គប្រជុំដ៏ធំមួយរបស់លោក jeon sungwoo គាត់បានចំណាយពេលលើការងារនេះ យូររហូតស្ទើរដល់ម៉ោងបាយថ្ងៃត្រង់ទើបបញ្ចប់ ក្រោយរួចពីប្រជុំត្រឡប់មកបន្ទប់ office វិញនៅតាមផ្លូវដើរមកក៏ជួបនឹងលោកលេខា chha ounhyong កំពុងរងចាំគាត់

<< មិចមិនទៅញ៉ាំអីមុនទៅ មិនបាច់ចាំទេខ្ញុំនៅមិនទាន់ឃ្លាន...! >> Mr jeon

<< អ្នកប្រុសនៅក្នុងបន្ទប់ការិយាល័យ គាត់រងចាំលោកអគ្គនាយកយូរហើយ >> លេខា chha

<< លោកថាអ្នកណាចាំ jungkook មកទីនេះមែនទេ? >> គាត់បើកភ្នែកធំៗ សួរទៅលោកលេខា ដើមឡើយកូនប្រុសរបស់គាត់មិនដែលចង់មកក្រុមហ៊ុនរបស់គាត់សូម្បីម្តង តែលើកនេះមិនដូចពីមុន គេបែរជាអាចមកជួបគាត់ដល់ទីនេះ

<< បាទ! លោក... >> លេខា chha តបមិនទាន់ចប់ផង លោក jeon ក៏រត់វឹងសំដៅការិយាល័យគាត់យ៉ាងលឿនរហ័ស ទៅដល់មុខបន្ទប់គាត់បំរុងនឹងបើកទ្វារទៅហើយ តែក៏នឹកឃើញចង់សម្រួលឥរិយាបថសិន

<< មើលមកខ្ញុំមក តើវាល្អហើយឬនៅ? >> គាត់សម្រួលឈុតយ៉ាងមានរបៀប តែក៏នៅមិនជឿជាក់ក៏សួរនឹងឲ្យលេខាជួយរៀបរយឲ្យគាត់បន្ថែម

<< លោកប្រុសគឺល្អបំផុតហើយ...! >> លោកលេខា ទាញក្រវាត់ករឲ្យមានរបៀបជាងមុន រួមទាំងសរសើរម្ចាស់ខ្លួនដើម្បីឲ្យគាត់មិនសូវរំភើបខ្លាំងរហូតបាត់បង់ការគ្រប់គ្រងសតិឡើយ បើមិនដូច្នោះទេគាត់ច្បាស់ជាចូលទៅជួបកូនប្រុសទាំងមិនជឿជាក់មិនខានឡើយ

<< ល្អណាស់...! >> គាត់តបទាំងញញឹមរួច ក៏ប្រែទឹកមុខធម្មតាវិញមុននឹងបើកទ្វារចូល ក្រោយពេលបើកទ្វារចូលមកដល់់ គាត់ឃើញកូនប្រុសតូចរបស់គាត់កំពុងបីក្មេងម្នាក់នៅក្នុងដៃដោយផ្តេកក្បាលរបស់គេដាក់លើស្មានាយ ព្រោះកូនតូចនោះកំពុងគេងលក់ គាត់មើលឃើញហើយពិតជាអាណិតដល់ jungkook ណាស់ អាយុរបស់គេមិនគួរណាមកពិបាកដោយសាររឿងទាំងនេះឡើយ ហើយគាត់ជាឪពុកបែរជាមិនអាចជួយអ្វីឲ្យលើសពីនេះ គាត់ក៏សោកសៅមិនស្ទើរដែរ

<< ខ្យល់អ្វីបក់ឯងឲ្យមកជួបប៉ាដល់ទីនេះ? >> គាត់ផ្តើមសំនួរមុនទៅកូនប្រុស

🌼រឿងរវាងយើង🌼Where stories live. Discover now