ភាគ10: ស្ត្រប៊ីរី

252 20 0
                                    

នៅក្នុងវីឡាទោល jungkook ថ្ងៃនេះក៏រញ៉េរញ៉ៃមិនខុសពីថ្ងៃធម្មតាឡើយ ព្រោះកូនពៅតូចរបស់នាយនៅតែរពឹស និងសែនកំហូចដូចដើមអាល្អិតកំពុងតែលេងប្រដាប់ប្រដាក្មេងៗ ភ្លាមនោះក៏ឮសំឡេងឡានចូលផ្ទះ គេដឹងច្បាស់ណាស់ថាជាលោកពូ yoongi របស់គេ ផ្ទះនេះក្រៅអំពីនាយនឹងអ្នកផ្ទះគឺគ្មានអ្នកណាអាចចូលមកនោះទេ

Teatea បោះចោលគ្រប់យ៉ាងនៅក្នុងដៃរួចរត់សំដៅទៅលោកពូគេ បុរសសាច់សរស្លេកដូចម៉ាណាកាំងលូកដៃទាំងពីរចាប់លើកបីកំលោះតូចឡើង រួមជាមួយនឹងការថើបថ្ពាល់ប៉ោងៗមួយខ្សឺតយ៉ាងវាង

<< អៃយ៉ា...! Teatea របស់ពូធ្ងន់ខ្លាំងណាស់ថ្ងៃនេះ ច្បាស់ជាញុំាបាយច្រើនណាស់ហើយមើលទៅ? >>

<< ញុំា...ញុំា! >> អាល្អិតយើងឯណេះដល់ឮពីរឿងញុំា ក៏លើកប្រអប់ដៃតូចៗទះពោះខ្លួនឯងផ្លាប់ៗ រួចវាចាស្រួយស្រេះអួតថាខ្លួនញុំាច្រើនណាស់

<< មានមនុស្សមកជាមួយហេស៎? >> Jungkook ដល់សម្លឹងឃើញក្បែរឡានមានមនុស្សកំពុងប្រមូលរបស់របរ ក៏កើតចិត្តចំឡែកទើបចេញមកសួរនាំបងប្រុសគេខ្លះ

<< ក្រែងឯងនៅរកមេផ្ទះមិនទាន់បានទេហេស៎!? នេះបងបំណងល្អ ទើបយកមកឲ្យមួយនេះ ការងាររបស់នាងល្អខ្លាំងណាស់ទោះវ័យក្មេងបន្តិច ចរឹកឡប់ៗបន្តិច តែអ្វីផ្សេងសុទ្ធតែអត់បញ្ហាទេ >> yoongi វាចានិងបងប្អូនបណ្តើរក៏បី teatea ទៅរកកន្លែងអង្គុយបណ្តើរ ឯស្រ្តីមេផ្ទះដែលពួកនាយនិយាយអំបាញ់មិញនេះក៏ចូលមកឱនក្បាលគោរព jungkook ល្មម

<< មកស្គាល់ចៅហ្វាយថ្មីនាងឲ្យហើយទៅនេះលោក jeon jungkook ជាម្ចាស់ផ្ទះនេះ ហើយនេះ beom ជាមេផ្ទះថ្មីរបស់ឯង >> yoongi និយាយប្រាវៗដូចគ្មានទុកពេលសម្រាប់ jungkook ប្រកែកអីបន្តិចសោះ

<< សួរស្តីលោកប្រុស jeon ខ្ញុំ beom ជាអ្នកធ្វើការងារផ្ទះសូមជួយណែនាំផង >> នាងក្រមុំវាចាចប់ក៏ឱនក្បាលគោរពនាយម្តងទៀត ឯ jungkook ចង់ប្រកែកក៏ប្រកែកមិនកើតដែរ បើមនុស្សក៏ណែនាំខ្លួនហើយ បង្វិចខោអាវក៏យកមករួចរាល់ទៀត ច្បាស់ណាស់ថាជាបញ្ជាកំហិតឲ្យនៅបំរើនាយយ៉ាងដាច់ខាតទៅហើយ ដូច្នេះមានតែទទួលយកតែមួយមុខគត់

🌼រឿងរវាងយើង🌼Where stories live. Discover now