ភាគ7: ខួបកំណើតកូនtea

273 23 0
                                    

ពេលវេលាកាន់តែរំកិលទៅមុខជារើយៗ ហើយក៏បន្តមកថ្ងៃថ្មីមួយ ដែរប៊េប៊ីតូចរបស់ jungkook ខ្លាយជាទ្រើសបន្តិចហើយ របួសក្បាលក៏សះស្បើយដុះសក់ពេលលេញដូចដើមហើយ

Jungkook ត្រឡប់មកពីសាលាវិញក៏ដោះស្បែកជើងដាក់ចូលក្នុងទូរដូចសព្វដងមិនខុស ហើយក៏ងាកមើលជុំវិញខ្លួនរកមើលកូនប្រុសសម្លាញ់របស់នាយ រឿងដ៏អស្ចារ្យក៏កើតមានឡើង tea tea តូច ស្ទុះក្រោកឈរឡើងទាំងតាថេសតាថាស់ ប្រអប់ជើងតូចមូលថ្លុញប្រឹងរត់បះបើកយោលឆ្វេងយោលស្តាំប្រញាប់ទៅរក jungkook

<< Tea កុំរត់.... >> Jungkook ស្ទុះចូលទៅចាប់ទ្រកាយកូនតូចយ៉ាងរហ័សដូចផ្លេកបន្ទោរ ព្រោះកាយវិការបែបនេះ ច្បាស់ណាស់បើនាយមកចាប់មិនទាន់ទេ កូននេះច្បាស់ជាដួលបែកក្បាលទៀតមិនខាន

<< ប៉ា.....ប៉ា! >> អាល្អិតស្រាប់តែហៅ jungkook ថាប៉ាយ៉ាងច្បាស់ហើយពេញៗមាត់ ឪពុកវ័យក្មេងរូបនោះ រំភើបស្ទើរហោះនាយប្រឹងបើកភ្នែកធំៗ

<< កូនថាម៉េចមិញ...? ឆាប់ហៅម្តងទៀតមក...! >> នាយមិនជឿត្រចៀកខ្លួនឯងឡើយ នេះ tea ទើបតែមានអាយុមួយខួបប៉ុណ្ណោះ តែអាចហៅគេថាប៉ាបានបែបនេះវាពិតជាអស្ចារ្យណាស់

<< ប៉ាប៉ា...! >> អាតូចហៅសាជាថ្មីម្តងទៀត តាមតែលោកប៉ាគេត្រូវការយ៉ាងប្រាកដ សម្លេងតូចឆ្មារនិងកាយវិការធ្វើក្បាលងិងក់ ឯមាត់តូចស្តើងក៏ប្រឹងបូញបានបែបបទន័យការហៅ វាធ្វើឲ្យឪពុកចិញ្ចឹមរូបនោះសែនក្នាញ់ ក៏លើកកាយគេមកត្រកងបីថើបញក់ញីសាច់ថ្ពាល់សររលោងប្រែជាក្រហមទុំអស់

<< Wow...ម៉ែដោះ! នេះគេចេះហៅថាប៉ាហើយហេស៎? ខ្ញុំរំភើបជំនួស jungkook ទៅទៀតនែក៎... >> Yoongi ដែលមកជួយម៉ែដោះរៀបចំខួបកំណើតឲ្យ teahyung ចេញមកពីសង្រ្កាន្តបាយ ឮកូនតូចនិយាយបែបនេះនាយក៏រំភើបមិនចាញ់អ្នកដែលជាឪពុកឡើយ

<< ប៉ាប៉ានេះ នាងខ្ញុំក៏ទើបតែឮដូចគ្នាដែរ តែមួយរយៈនេះគេរៀននិយាយបានច្រើនណាស់ ដូចជាពាក្យថាញុំា កូន tea ក៏និយាយថា មុំាមុំា! ពាក្យថាបៅនោះក៏គេថាមឹមមឹមអីចឹងទៅ ពេលខ្ញុំស្តាប់ហើយក៏ចេះតែចង់សើចឲ្យរហូតហើយ វាកំប្លែងខ្លាំងណាស់...ហិហិ >> ម៉ែដោះរៀបរាប់បណ្តើរក៏លើកយកអាហារមកដាក់លើតុបាយបណ្តើរ

🌼រឿងរវាងយើង🌼Where stories live. Discover now