ភាគ3: តើគេជាកូនរបស់អ្នកណា

357 23 0
                                    

   ក្រោមការខឹងក្រោធរបស់កំលោះសង្ហារ jeon jungkook បានធ្វើឲ្យប្រស្រីភ្នែកនាយឡើងក្រហមឆ្អិនឆ្អៅ អារម្មណ៍ដដែលក៏បានផុសឡើងក្នុងខួក្បាលនាយម្តងទៀត គឺគ្រាមួយនោះដែរ jungkook ត្រូវបានមិត្តរួមសាលាព្រួតគ្នាវាយធ្វើបាបដណ្ដើមយកលុយរបស់គេតែពេលដែលគេទាក់ទងទៅប្រាប់ប៉ា គាត់បែរជានិយាយថាខ្លួនកំពុងរវល់ទៅវិញ ក្នុងទ្រូងនាយស្ទើរតែប្រេះបែកទៅហើយនៅគ្រានោះ jungkook ពិតជាចង់សួរគាត់ណាស់ថាតើការងារពិតជាសំខាន់ជាងគ្រួសារណាស់មែនទេ? សំខាន់ជាងកូនប្រុសដែលនៅក្មេងខ្ចីណាស់មែនទេ? ក៏ព្រោះតែអារម្មណ៍វិលវល់ដូច្នេះទើបនាយតបនឹងឪពុកវិញដោយវាចាគ្រោតគ្រាត

<<តើគួរឲ្យខ្ញុំនិយាយម្តងទៀតទេ...? ដរាបណារកគ្រួសារគេមិនទាន់ឃើញខ្ញុំនឹងមើលថែគេជាបណ្ដោះអាសន្ន...>>

<<លោកប្រធានខ្ញុំដោះស្រាយរួចរាល់ហើយ តើយើងគួរតែទៅណាបន្ត>> ជាសំណាងមួយដ៏ល្អដែរលោកលេខា chha បានមកដល់ក្នុងពេលនេះនោះរឿងក្តៅក្រហាយមុននេះក៏បានស្ងប់ទៅវិញបន្តិចដែរ

<<ទៅផ្ទះ...>> Jungkook ប្រាប់ទៅគាត់វិញយ៉ាងសោះកក្រោះហើយត្រជាក់ដូចទឹកកក មិនថាចិត្តនាយក្តៅពឺតផ្សារយ៉ាងណានោះទេតែនាយក៏បន្តឱបក្រសោបទារកក្នុងដៃឲ្យគេងលក់យ៉ាងស្កប់ស្កល់នឹងពោរពេញទៅដោយភាពកក់ក្តៅក្នុងចិត្ត

   ឯលោកលេខាបានឮសូរសាប់របស់ចៅហ្វាយតូចហើយក៏សម្លឹងទៅមុខរបស់ចៅហ្វាយធំដើម្បីទទួលបានការអនុញ្ញាតនឹងការព្រមព្រៀងគ្នាទើបហ៊ានចេញដំណើរ។
   ក្រោយធ្វើដំណើរអស់ពេលជាយូរពេលនេះពួកគាត់ក៏បានមកដល់នឹងឈប់ចតនៅខាងមុខវិមានដ៏ធំស្កឹមស្កៃនៃត្រកូល jeon ហើយយើងក៏ឃើញថាលោកស្រីនៃត្រកូលនេះគឺលោកស្រី jeon sinhyong កំពុងតែសម្លឹងមើលមករថយន្តដ៏ទំនើបសេរីម៉ាកល្បីជាងគេរបស់ប្រទេសកូរ៉េពីខាងមុខវិមានមក ដែលបើកដោយលេខាស្វាមីខ្លួនថែមទាំងអ្នកដែលចុះពីរថយន្តនោះគឺជាកូនប្រុសតែមួយរបស់គាត់គឺ jeon jungkook ទៀតផង គាត់ក៏ផ្តើមក្តៅរោលរាលក្នុងទ្រូងមួយរំពេចក៏សម្លក់មកកាន់លោកប៉ាភ្លេត

<<ឯងគួរតែរកវិធីសាស្ត្រនិយាយអីមួយឲ្យម៉ាក់ឯងស្តាប់តាមសំរួលសិនទៅ បើប្រាប់បែបនេះនែ៎! ឯងមានស្តាប់ប៉ានិយាយដែរទេថាឲ្យ......?>> គាត់ឃើញកូនប្រុសហាក់មិនខ្វល់ខ្វាយអើពើនឹងពាក្យពេជ្រដែលគាត់និយាយក៏ប្រឹងបើកទ្វារឡានចេញមកស្រែកប្រាប់ jungkook តែភ្លាមៗគាត់សម្លឹងឃើញថាលោកស្រីប្រពន្ធមិនមែនគ្រាន់តែសម្លក់ធម្មតាទៀតឡើយគឺឡើងសរភ្នែកតែម្តង គាត់ខ្លាចមានបញ្ហាជាមួយប្រពន្ធទើបប្រញាប់ចូលឡានវិញយ៉ាងលឿន

🌼រឿងរវាងយើង🌼Where stories live. Discover now