ភាគ១៤

2.4K 154 0
                                    

ដែលពាក្យសម្តី ឫកពា បូករួមទាំងទឹកមុខឌឺៗគួរឲ្យចង់ដាល់របស់អ្នកខ្លះ ធ្វើឲ្យ ថេយ៉ុង កើតចិត្តក្តៅ មួម៉ៅ ចង់តែពុះហែកផែនដីឲ្យដាច់ជាពីរផ្សេងគ្នា ខំគេចណាស់ រឹតតែជួបណាស់ មិនគិតទុកច្រកល្ហកឲ្យគេដើរខ្លះទេឬយ៉ាងម៉េច? ហើយខណៈនោះ ជើងតូចៗក៏ឈានដើរទៅ ទោះអារម្មណ៍ភ័យខ្លាច តែក៏ប្រឹងធ្វើក្លាហាន ដើម្បីកុំឲ្យគេបានចិត្ត។
«នេះលោកជាបុគ្គលិកថ្មីមែនទេ?ធ្វើការឲ្យរហ័សរហួនបន្តិចទៅ» អ្នកចាត់ការម្នាក់ដែលឈរក្បែរដៃ ជុងហ្គុក បានស្តីបន្ទោសព្រោះឃើញ ថេយ៉ុង ឈរជ្រិមជ្រុម មិនព្រមលើកកាហ្វេមកបម្រើ រីឯ ជុងហ្គុក ឮដូច្នោះក៏លើកដៃបក់ជាសញ្ញាឲ្យអ្នកចាត់ការនោះចេញពីបន្ទប់ភ្លាមៗ។
«មានឮយើងប្រាប់ទេ?ឲ្យយកកាហ្វេមកដាក់លើតុ» ជុងហ្គុក តំឡើងដាស់តឿនរាងធ្ងន់បន្តិច ទើបថេយ៉ុងព្រមរំកិលចូលមក។
«...»មាឌល្អិត គ្រាន់តែដាក់ពែងកាហ្វេទៅលើតុ ទាំងរក្សាទឹកមុខមាំ ក៏មិនខ្ចីក្រឡេកមើលមុខ ជុងហ្គុក សូម្បីតែចុងកន្ទុយភ្នែក ហើយបន្ទាប់មកក៏ដកថយពីរបីជំហ៊ាន រៀបនឹងបង្វែរខ្លួនដើរចេញ ស្រាប់តែរាងក្រាស់ ស្ទុះក្រោក ដើរទៅកញ្ឆក់កដៃតូចមកកាន់ជាប់ ស្របពេល នាយតូច បែរមកសម្លក់គេទាំងខឹង៖
«លែងដៃ»ពាក្យពីរម៉ាត់កំបុតកំបុយ ស្របពេលអ្នកស្រែកគំហក ប្រើកែវភ្នែកសម្អប់សម្លក់សម្លឹងទៅកាន់គេ បញ្ជាក់ច្បាសផ្ទាល់ត្រចៀក ថានាយតូចពិតជាមិនពេញចិត្តនូវដែលគេកំពុងធ្វើនៅពេលនេះ។
«បុគ្គលិកអីគំរោះគំរើយយ៉ាងនេះ?តើភ្ញៀវឯណាគេចូលមកញ៊ាំទៀតទៅ?ប្រើសម្តីឲ្យផ្អែមបន្តិចទៅមើល៍»រាងក្រាស់ ស្រដីដោយការបេះបួយ ស្របពេលចាប់អូសដៃ នាយតូច ទៅរកសាឡុងអង្គុយ ហើយគ្រាន់តែដាក់បង្គុយភ្លាម ដៃមាណក៏ចាប់ទាញចង្កេះរាងតូចមកដាក់ពីលើភ្លៅរួចស្រេច មិនឲ្យម្ចាស់គេប្រកែកទាន់។
«ឆាប់ដកដៃចេញទៅ កុំមកធ្វើឫកពាលនៅកន្លែងនេះណា៎»នាយតូច គំរាមម៉ាត់ៗដោយកំហឹងពេញទ្រូង ពេលជុងហ្គុក ប្រើបាតដៃក្តៅគគុកមកអង្អែលភ្លៅស្រឡូនតូចយ៉ាងរោគចិត្ត គេនេះពិតជាអាក្រក់ជួជាតិមិនធ្លាប់ប្រទះសោះហើយ ឃើញមុខគេកាលណាគួរឲ្យធុញថប់ តានតឹងអារម្មណ៍ អត់មួម៉ៅមិនបានពិតមែន។
«ក្រែងឯងក៏ចូលបែបនេះ?»ជុងហ្គុក ឱនផ្ទៃមុខខិតទៅជិតថ្ពាល់ក្រហមៗ ហើយស្រដីបញ្ជួសឌឺដងផ្លែផ្កា ឲ្យនាយតូច ក្តាប់ដៃណែនសឹងតែបាក់ម្រាម អ្នកណាថាចូលចិត្ត?ខួរក្បាលមានបញ្ហាមែនទេ?បើចូលចិត្តចាំបាច់មកអង្គុយស្រែកជម្ទាលដេញរកស្អី?
«បើលោកមិនព្រមធ្វើដូច្នេះខ្ញុំទេ ខ្ញុំនឹងទៅប្តឹងថៅកែហាង»
«ប្តឹងទៅ ប្តឹងឥឡូវនេះទៅ»គេមិនជំទាស់ រឹតតែមិនខ្ចីញញើតជាមួយនិងពាក្យគំរាមទាំងប៉ុន្មាន មានតែផ្គើនឲ្យទៅប្តឹងថែមទៀត៖
«ថៅកែហាងអង្គុយត្រង់នេះស្រាប់ហើយ ចង់ប្តឹងអ្វីដែរលោកបុគ្គលិកឆ្នាស់» សម្តីរបស់ ជុងហ្គុក ធ្វើឲ្យ រាងតូច ភ្ញាក់ព្រើត អារម្មណ៍ចាប់ជ្រួលច្របល់ ហើយទើបតែចាប់ភ្លឹកថា គេ និងបុរសដែលបានឃើញជណ្តើរយន្តព្រឹកមិញ ជាមនុស្សតែមួយ បញ្ជាក់ថា ជុងហ្គុក ជាថៅកែហាងយ៉ាងពិតប្រាកដ។
«យ៉ាងម៉េច? ក្រែងមុននេះឮថាចង់ប្តឹង? ក៏ប្តឹងមក ខ្ញុំចាំស្តាប់» រាងក្រាស់ តឿនដោយសំឡេងរាបស្មើ ក្នុងឋានៈជាថៅកែហាងនិយាយទៅកាន់បុគ្គលិក ធ្វើឲ្យអ្នកដែលត្រូវគេលូកលាន់បំពានរាងកាយ ខូចអារម្មណ៍ លែងមានទំនុកចិត្ត ហើយក៏លែងចង់ធ្វើការដែរ ថែមទាំងប្រមូលកម្លាំងអស់ពីពោះ ខំប្រឹងចាប់របេះដៃក្រាស់ចេញទាល់តែបានសម្រេច រំពេចក៏ស្ទុះរត់វឹងចេញពីបន្ទប់នោះយ៉ាងលឿន ចំណែក ជុងហ្គុក ក៏លែងឃាត់ និងបណ្តោយឲ្យទៅតាមសម្រួល។
...
«នែ៎ បុគ្គលិកប្រុសដែលទើបនឹងចូលធ្វើការព្រឹកមិញបាត់ទៅណាហើយ?»
«មិនមែនបាត់ទៅណាទេឯង គឺសុខៗស្រាប់តែមកប្រាប់អ្នកចាត់ការថាសុំលាឈប់ធ្វើការតែម្តង»
«ថាម៉េច?សុំឈប់ទាំងដែលធ្វើការមិនទាន់បានមួយថ្ងៃផងហ្នឹង?»
«អឺម ប្រហែលជាលោកថៅកែមិនពេញចិត្តទេដឹង ព្រោះព្រឹកមិញគេបានលើកកាហ្វេទៅបម្រើលោកថៅកែផ្ទាល់» គ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ ព្រោះមិនដែលជួបរឿងនេះពីមុនមក ស្របពេលនោះ ជុងហ្គុក ក៏ដើរមកដល់ច្រកចេញ ធ្វើឲ្យពួកភ័យចង់ជ្រុះសក់ ព្រោះខ្លាចត្រូវថៅកែបណ្តេញចេញ ទើបប្រញាប់បំបែកគ្នាទៅធ្វើការរៀងៗខ្លួន។
...ថ្ងៃថ្មី
ថេយ៉ុង បានត្រឡប់ទៅផ្ទះចាស់ដែលខ្លួនធ្លាប់បានរស់នៅជាមួយគ្រួសារ ហើយពេលនេះសល់តែគេម្នាក់ឯងប៉ុណ្ណោះ។ នាយតូច ទម្លាក់ខ្លួនអង្គុយផ្អែកខ្នងលើមាត់ទ្វារ ដោយបញ្ឈរជង្គង់ហើយច្រត់ចង្ការពីលើ ឯដៃទាំងគូស្រវាឱបរាងកាយខ្លួនឯងក្នុងទឹកមុខស្រងូតស្រងាត់ ជីវិតនេះជូរចត់ពេកហើយសម្រាប់គេ បន្ទាប់ពីប៉ានិងម៉ាក់បានចែកឋានទៅ ប្រៀបដូចផែនដីក្រឡាប់ចាក់ ចំណែកប្អូនត្រូវមេបំណុលចាប់ជាឈ្នាក់ដើម្បីទារលុយ គេខំប្រឹងអស់ហើយ ទាំងកម្លាំងកាយ កម្លាំងចិត្ត លះបង់ទាំងកេរ្តិ៍ខ្មាសព្រោះតែរឿងនេះ តែចុងក្រោយ ក៏មិនទទួលបានផលអ្វី ក្រៅពីអង្គុយសម្រក់ទឹកភ្នេក ស្រណោះស្រណោកខ្លួន ឈឺចិត្តស្អិតទ្រូង មិនគួរបណ្តោយខ្លួនឲ្យលង់ជឿពាក្យបោកប្រាស់របស់សេដ្ឋីតូចចិត្តខ្មៅម្នាក់នោះ។
«បងប្រុស...»
នាយតូច ចំណាយពេលយំអស់មួយសន្ទុះធំ ហើយសុខៗ ស្រាប់តែមានសំឡេងស្រែកហៅ នាយតូច ក្រឡេកទៅប្រភពសំឡេង ហើយស្ទុះក្រោកឈរជាមួយទឹកមុខត្រេកអរ ព្រោះអ្នកដែលនៅចំពោះមុខគឺជា យ៉ុងប៊ីន នាងរត់តម្រង់មកដោយស្នាមញញឹម ឯអ្នកជាបងប្រុស ក៏រត់ទៅទទួលទាំងទឹកភ្នែក។
«បងប្រុស ហ្ហឹកៗ ខ្ញុំនឹកបង...»យ៉ុងប៊ីន សន្ធឹងដៃឱបបងប្រុសយ៉ាងណែនពេញទំហឹង ដោយការនឹករឮក ស្របពេលតំណក់ទឹកភ្នែកតូចៗបានស្រក់លើខ្នងរបស់នាង ថេយ៉ុង ស្រវាឱបនាងទាំងអារម្មណ៍ក្តុកក្តួល អ្នកណារញ្ជួលចិត្ត អ្នកណាមិនយំ កំពុងតែគិតពីប្អូនសុខៗនាងក៏មកបង្ហាញខ្លួនភ្លាមៗបែបនេះ។
«ពួកវាមានធ្វើបានឯងត្រង់ណាទេ?ឲ្យបងមើលបន្តិចមើល៍»ទឹកចិត្តបងប្រុស បារម្ភពីប្អូនចង់បែកទ្រូង ជួបភ្លាមក៏សួរនាំភ្លែត ឯយ៉ុងប៊ីន ក៏គ្រវីក្បាលតិចៗទាំងដៃតូចនៅឱបបងប្រុសជាប់ស្អិតមិនព្រមលែង។ «ឯងចេញមកបានដោយរបៀបណា?»បានបន្តិច ថេយ៉ុង ក៏សួរទាំងអត់ឆ្ងល់មិនបាន ហេតុអីងាយយ៉ាងនេះ? ហ្វ្រេក ម្នាក់នោះកាចសាហាវណាស់ ថែមទាំងមានកូនចៅច្រើននាក់យាមចាំមើលយ៉ាងតឹងតែង ចុះនាង?នាងរត់ចេញមកមែនទេ? ខណៈនោះ យ៉ុង ប៊ីន ក៏រំសាយដៃចេញពីការឱប បង្រុងនឹងបង្ហើបមាត់ប្រាប់ ស្រាប់តែមាននរណាម្នាក់បោះសម្តីឡើង៖
«យ៉ុងប៊ីន ភ្លេចលោកពូហើយមែនទេ? ឱបតែម្នាក់នោះ មិនឱបពូ ពូច្រណែនណាដឹងទេ?» តាមស្តាប់សំឡេងផ្អែមល្ហែម ហាក់ដូចធ្លាប់ស្គាល់គ្នាតាំងពីពេលណាមក ហើយភ្លាមនោះ នាងច្រមក់ ក៏លើកដៃចង្អុលទៅ ស្របពេល ថេយ៉ុង សម្លឹងតាមដៃដែលនាងចង្អុលបង្ហាញចង់ប្រាប់ វិនាទីនោះ នាយតូច ក៏ត្រូវឈរគាំង ចិញ្ចើមក៏ចងចូលគ្នាជាប់ ឯអ្នកខាងនោះក៏ស្រដីឡើង៖
«ហេតុអីមិនប្រាប់មុនផង ថាផ្ទះយ៉ុងប៊ីនមានខ្លា...គួរឲ្យខ្លាចណាស់»

លន់តួស្នេហ៍ (Completed✔️)Where stories live. Discover now