ភាគ២៩

2.1K 106 5
                                    

ថេយ៉ុង ធ្វើមុខងរង៉ក់ មិនសុខចិត្តដែលគេមកចោទ ទាំងគ្រប់យ៉ាងគេជាអ្នកនាំខូច សូម្បីតែខោអាវក៏ត្រូវគេដោះចោលដែរ នៅមានមុខមកចោទថាគេកំហូចទៀត ឯគេវិញគិតតែញញឹមញញែម សម្លឹងមុខនាយតូចដោយក្រសែភ្នែកស្រទន់ សម្លឹងយ៉ាងយូររហូត ថេយ៉ុង មានអារម្មណ៍ខ្មាសអៀន ខណៈនោះជុងហ្គុកក៏ក្រសោបកាយតូចមកឱបជាប់ទ្រូង ស្របពេលអ្នកត្រូវគេចាប់ឱប លួចញញឹម ថែមទាំងត្រដុសថ្ពាល់លើដើមទ្រូងកក់ក្តៅរបស់គេយ៉ាងមានក្តីសុខ។
...
៥ខែកន្លងផុតទៅ...
មួយរយៈពេលដែល ថេយ៉ុង បានត្រឡប់មកជ្រកក្រោមដំបូលភូមិគ្រឹះស្កឹមស្កៃមួយនេះម្តងទៀត ហាក់ដូចជាបានស្គាល់នូវរសជាតិជីវិតថ្មីមួយសម្រាប់គេ។ ថេយ៉ុង ប្រៀបដូចជាកូនឆ្មាតូចដ៏មានសំណាងជាងគេ គ្រប់គ្នានៅទីនេះស្រឡាញ់ចូលចិត្ត កំលោះតូចម្នាក់នេះណាស់ ព្រោះគេជាមនុស្សមានទឹកចិត្ត មិនចេះប្រកាន់ខ្លួន ដែលពិសេសបំផុតនោះ គឺទទួលបានការស្រឡាញ់ ថ្នាក់ថ្នមយ៉ាងកក់ក្តៅពី ជុងហ្គុក ដែលធ្វើឲ្យថេយ៉ុងពិតជាមានក្តីសុខខ្លាំងបំផុតគ្រប់ពេលនៅជាមួយគេ ទំនាក់ទំនងរវាងពួកគេកាន់ស៊ីជម្រៅ និងផ្អែមល្ហែមស្អិតរមួតខ្លាំងជាងពេលមុនៗទៅទៀត។
...
កំលោះមាឌមាំសមជាមួយនិងរូបរាងឡូុយសង្ហាឥតទាស់ ស្ថិតក្នុងខោក្រណាត់សាច់ទន់ពណ៌ប្រផេះជើងវែង ពាក់អាវបែបស្តើងរលុងៗពណ៌ស ឆែកចំចន្លោះទ្រូងបន្តិច ដោយក្នុងដៃមានកាន់លេបថប់សម្រាប់ឆែកមើលឯកសារឬការងារតាមមុខជំនួញផ្សេងៗ មើលទៅគេក្នុងពេលនេះពិតជាសង្ហាខ្លាំងណាស់ មិនគួរឲ្យជឿសោះថាលើលោកនេះមានមនុស្សប្រុសមុខមាត់ស្រស់ស្អាតនិងឥតខ្ចោះថ្នាក់ហ្នឹង រហូតធ្វើឲ្យ រាងតូចច្រឡឹងដែលនៅជិតបង្កើយ ងើយសម្លឹងមើលមុខគេទាល់តែភ្លឹកមិនដឹងខ្លួន។
«ពេលបង្ហើយការងារចប់ បងនាំអូនចេញក្រៅ»
មាត់និយាយ ឯភ្នែកជាប់សម្លឹងមើលកុំព្យូទ័រ ទើបមិនបានឃើញថាអ្នកដែលគេត្រូវបបួល កំពុងតែជាប់ចិត្តជាមួយនិងការគយគន់សម្រស់របស់គេឡើយ ខណៈដែលងាកមកក្រឡេកឃើញក្មេងកំហូចរវល់តែសម្លឹងគេមិនចង់ព្រិច ជុងហ្គុក ក៏សួរម្តងទៀត៖
«ប្រាប់មក អូនចង់ទៅកន្លែងណាខ្លះ?ទៅញ៊ាំគ្រឿងសមុទ្រ ទៅលេងអាងហែលទឹក ឬក៏ទៅហាងបង្អែមដែលបងចូលចិត្តទៅញ៊ាំ?ចង់ទៅណា ហ្ហឹម?»
«...» ពេលឃើញ នាយតូចស្ងាត់ស្ងៀមមិនតប ធ្វើឲ្យគេលួចគិតថាគេបែបមិនចង់ទៅទេដឹង?ទើបខំលើកកន្លែងឲ្យជ្រើសតាមចិត្តទៀត ហើយថេយ៉ុងវិញ កំពុងតែគេងផ្កាប់ខ្លួន យកបាតដៃទ្រចង្កាខណៈកែងដៃច្រត់លើកម្រាលរោមចៀមទន់ៗដែល ជុងហ្គុក អង្គុយពីលើនោះ រវល់តែមើលមុខគេ មិនបានចាប់ភ្លឹកថាគេសួរឬនិយាយពីអ្វីឡើយ បបួលក៏មិនឮតប សួរក៏មិនឮឆ្លើយ ធ្វើឲ្យអ្នកកំលោះលែងបណ្តោយតាមចិត្ត ទើបរហ័សដាក់លេបថប់ចុះ និងបែរមកនិយាយដោយអារម្មណ៍គ្រឺតក្នាញ់៖
«បងខំនិយាយជាមួយចង់ស្ងួតបំពង់.ក ហើយអូនមិនគិតតបមួយម៉ាត់ទេ?»ជុងហ្គុក សួរទាំងលើកចិញ្ចើមម្ខាងខ្ពស់ ស្របពេលនាយតូច ដែលទើបតែភ្ញាក់ក្រញាង ធ្វើភ្នែកភ្លឹះៗមុខម៉ិងមាំងដាក់គេ៖
«បង...បងមើលមុខអូនធ្វើអី?»
«សំណួរនេះបងសួរអូនទើបត្រូវ សម្លឹងមុខបងធ្វើអី?»
«ហ្ហឹម គ្មានទេ» ថេយ៉ុង គ្រវីក្បាលចង់បដិសេដថាមិនបានមើលគេទេ ហើយប្រាប់ចឹងគេជឿដែរឬ?បើមនុស្សនៅជិតគ្នាបង្កើយសោះ។
«បងនិយាយមុននេះបានស្តាប់ទេ?»ជុងហ្គុកសួរទាំងយកចង្អុលដៃចុចទៅលើខ្ទង់ច្រមុះស្រួចរបស់នាយតូច។
«សួរម្តងទៀតមក អូនរវល់តែចាំមើលសត្វល្អិតវាហើរក្រវែលមុខបង ទើបមិនបានចាប់អារម្មណ៍ថានិយាយអីខ្លះ»ថេយ៉ុង តបដោយទឹកមុខញិកញក់ ឯកែវភ្នែកធ្វើជាក្រឡេកក្រឡាប់មើលឆ្វេងស្តាំ តាមពិតក្នុងបន្ទប់គ្មានសត្វល្អិតមកពីណាទេ ប៉ុន្តែក្មេងក្បាលខូចនិយាយរកលេសឲ្យតែរួចពីមាត់ ពេលជុងហ្គុក ឮហើយក៏រុញអណ្តាតទល់ថ្ពាល់ទាំងនឹកអស់សំណើច៖
«ទីនេះគ្មានសត្វល្អិតទេ មានតែកូនឆ្មាក្បាលខូចមួយក្បាលដែលចូលចិត្តនិយាយកុហក»ជុងហ្គុក បេះបួយទាំងគ្រឺតក្មេងល្អិតម្នាក់នេះខ្លាំងៗ ធ្វើចរិកឡើងញិកញក់ដាក់គេ មិនដឹងជាទៅចេះពោលពាក្យក្រឡិចក្រឡុចមកពីណាទេ ឲ្យគេក្នាញ់សែនក្នាញ់ សឹងតែចាប់ក្រញិចនៅត្រង់ហ្នឹងតែម្តង។
«បើអូនជាឆ្មា ហើយម្ចាស់តូចជាអ្វី?»ពេលថេយ៉ុងហៅគេថាម្ចាស់តូច រឹតតែគួរឲ្យចង់ក្រញិចថែមទៀត ហើយម្តងនេះជុងហ្គុកក៏តបទាំងញញឹមបានចិត្ត៖
«ទេវបុត្រសង្ហាដែលឆ្មាលង់ស្នេហ៍»
«អ៊ែក»ថេយ៉ុង លានអណ្តាតតិចៗ រួចក៏ពេញមាត់ជ្រេញ ធ្វើឲ្យអ្នកម្ខាងទៀតទ្រាំស្ងៀមមិនបាន ទើបលូកដៃច្របាច់ថ្ពាល់ទន់ៗ ទាំងសង្គៀតធ្មេញគ្រឺតក្រាញ រួចឱនមុខនិយាយ៖
«អ៊ែក ម្តងទៀតទៅ»
«អត់ អត់ចង់»ក្មេងកំហូច ធ្វើមុខឌឺដាក់
«សាកទៅ»ជុងហ្គុក និយាយទាំងញាក់ចិញ្ចើម ពន្យុះឲ្យនាយតូចកាន់តែឌឺថែម លានអណ្តាតផ្លឹមៗហាក់ដូចកូនឆ្កែ ឲ្យជុងហ្គុកខាំមាត់ក្នាញ់៖
«កូនឆ្កែ ធ្វើឌឺៗតិចខាំអណ្តាតដាច់»
«អស់ពីកូនឆ្មា ឥឡូវកូនឆ្កែ នៅមានអីទៀត ហៅឲ្យអស់មក»ថេយ៉ុង និយាយគំហកៗដូចខឹងមែនទែន ឯភ្នែកសម្លឹងគេយ៉ាងកាច ពេលឮគេហៅខ្លួនថាកូនឆ្កែ ក៏មិនសុខចិត្តហើយធ្វើមុខក្រម៉ក់ក្រម៉ូវងរងក់ដាក់គេ ទើបនាយកំលោះលូកដៃច្របាច់ថ្ពាល់តូចតិចៗទាំងស្រដីឡើងយ៉ាងផ្អែមពិរោះ៖
«អូនងរបងហើយហ្អ៎ប្រពន្ធតូច?»ស្របសម្តី គេយកដៃអង្អែលថ្ពាល់ថេយ៉ុងទាំងចុងបបូរមាត់មានស្នាមញញឹមតិចៗ គេពូកែយកចិត្តណាស់ ហើយក្មេងកំហូចគ្រាន់តែគេលួងបន្តិចក៏បានចិត្តភ្លាម ចាប់ផ្តើមលេងឫកមិននិយាយរកគេ៖
«បងហៅអូនកូនឆ្កែ មិនគួរឲ្យស្រឡាញ់ទេឬ?»
«អត់ អូនមនុស្សណា មិនមែនឆ្កែ»
«ប្រពន្ធតូច...»ជុងហ្គុក ហៅប្រពន្ធម្តងទៀត ហើយលើកនេះក្មេងង៉ក់ងរស្រាប់តែស្ទុះក្រោក រួចសម្រូតឡើងទៅអង្គុយលើភ្លៅរាងក្រាស់យ៉ាងកំហូច។
«បងស្រឡាញ់ប្រពន្ធតូចដែរទេ?»ថេយ៉ុង សួរយ៉ាងក្លាហាន ខណៈដែលអ្នកត្រូវសួរបែរជាស្ងាត់ភ្លាមៗ ហាក់ចម្លែកចិត្តបន្តិច តែក៏រហ័សឆ្លើយ៖
«ស្រឡាញ់»
«ច្បាស់អត់?»
«បាទ»
«ស្រលាញ់អូនតែម្នាក់ មានប្រពន្ធតូចតែម្នាក់បានហើយ»
«បាទ»
«ហាមកុហកអូនណាម្ចាស់តូច»នាយតូច ប្រាប់ទាំងកែវភ្នែកនឹងធឹងមិនងាករេទៅណា ព្រោះចង់ឲ្យប្រាកដចិត្តថាមិនបាននិយាយលេងសើច ឯជុងហ្គុក ក៏ញញឹមងក់ក្បាលតិចៗជំនួសចម្លើយ។
«សន្យាសិនមក»ថេយ៉ុង ហាក់មិនអស់ចិត្តទើបលើកកូនដៃដើម្បីថ្ពក់សន្យា ព្រោះខ្លាចគេនិយាយកុហក។
«ជុប៎»ជុងហ្គុក មិនថ្ពក់ដៃតែប្តូរជាឱនថើបបបូរមាត់តូចបន្តិច មុននិងងើបមុខនិយាយ៖
«សន្យារួចហើយ»
«បើបងបំពានសន្យា អូនដាក់ទំនាយឲ្យបងរស់ខ្វះអូនមិនបាន»

លន់តួស្នេហ៍ (Completed✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ