ភាគ៥២: បងអង្វរអូន...

1.8K 55 0
                                    

ជុងហ្គុក មិនព្រមចុះចាញ់ និងក្រោករត់ទៅតាមទាល់តែទាន់ដំណើរ ស្របពេលថេយ៉ុង ឈររារែកក្រោមដំណក់ទឹកភ្លៀងនៅខាងមុខមន្ទីរពេទ្យ នាយតូចជាមនុស្សខ្លាចភ្លៀងនិងផ្គររន្ទះខ្លាំងណាស់ តែក៏បង្ខំចិត្តរត់កាត់ភ្លៀងញ័រជើងទទ្រើក ដើម្បីរត់គេចពីគេ ភ្លាមនោះក៏មានដៃមាំមួយគូ លូកក្រសោបឱបរាងតូចពីក្រោយយ៉ាងជាប់ ព្រមទាំងបន្លឺសំឡេងយំខ្សឹកខ្សួលក្បែរត្រចៀក៖
«កុំចាកចេញពីបង...បងសន្យាថានឹងកែប្រែគ្រប់យ៉ាងដើម្បីអូន ណា៎អូន ណា៎...» ជុងហ្គុក ឈរឱបកាយតូចក្រោមភ្លៀងមួយមេធំដែលបង្អុរចុះមកខ្ជាកៗដូចហែកមេឃ ឃើញថេយ៉ុងនៅស្ងៀម មិនមាត់ក មិនរើរបម្រះ គេក៏ចាប់បង្វិលកាយតូចឲ្យបែរមកប្រឈម យកម្រាមដៃដែលញ័ទទ្រើកទៅអង្អែលលើថ្ពាល់រលោងស្អាតដែលសើមជោគដោយដំណក់ទឹកថ្នមៗ ហើយពោលឡើងទាំងអួលដើម.ក៖
«បងគួរឲ្យស្អប់ បងជាមនុស្សកុហក បងពិតជាបានធ្វើខុសដាក់អូន កន្លងមកបងអាត្មានិយមណាស់ ដែលធ្វើឲ្យអូនស្រក់ទឹកភ្នែកច្រើនលើកច្រើនសារ តែបង...ហ្ហឹក...បងនឹងប៉ះប៉ូវអូនវិញ បងចង់សុំឱកាសពីអូន ឲ្យបងបានមើលថែអូនម្តងទៀត...បានទេ?»ជុងហ្គុក រៀបរាប់កំហុសទាំងក្តុកក្តួលអួលណែនទ្រូងចុកឈាមស្ទើរផុតដង្ហើម ទឹកភ្នែករយលានដំណក់ហូរស្រោចថ្ពាល់លាយឡំជាមួយដំណក់ទឹកភ្លៀងឥតដាច់គ្រាប់។
«ដោះលែងខ្ញុំទៅ សូមអង្វរ...ខ្ញុំឈឺឆ្អែតឆ្អន់ហើយ ខ្ញុំមិនចង់ធ្វើជាទាសករបេះដូងរបស់លោកទៀតទេ»ចប់សម្តី ថេយ៉ុងលើកដៃច្រានទ្រូងគេមួយទំហឹង ហើយបង្វែរខ្លួនដើរចេញ បានតែពីរជំហ៊ាន ក៏ត្រូវជុងហ្គុករត់ទៅពាំងមុខ វិនាទីនោះជង្គង់ទាំងគូរបស់គេ បានលុតចុះដល់ដី កាន់តែធ្វើឲ្យនាយតូចរំជួលចិត្ត ឈឺចាប់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពេលឮពាក្យអង្វរលន់តួចេញពីមាត់គេ៖
«សូមអង្វរ កុំទៅចោលបងអី អ្ហឹក..បងអង្វរអូន ហ៊ឹកៗ បងសុំទោស ហ្ហឹក៎ៗៗ...សុំទោស...បងសុំទោស!!!»អ្នកដែលលុតជង្គង់លើដុំគ្រួស ស្រវាចាប់ប្រអប់ដៃស្លេកៗកាន់អង្រួនសុំទោសម្តងហើយម្តងទៀត ខឹងចុះ ស្អប់ចុះ ជេរស្តីបន្ទោសមកចុះ គេព្រមទទួល សុំតែម្យ៉ាង គឺកុំចាកចេញ គេយំដង្ហក់យ៉ាងខ្លាំង បេះដូងប្រេះបែកធ្លុះធ្លាយ គិតអ្វីលែងចេញ គេដើរដល់ផ្លូវទ័លហើយ ទ័លរហូតមិនដឹងថាគួរពោលពាក្យអ្វីដើម្បីមកហាមឃាត់នាយតូចឲ្យនៅ ទាំងអ្នកដែលត្រូវអង្វរ ឈរធ្មឹងមើលទៅហាក់ដូចមនុស្សគ្មានបេះដូង តែក្នុងចិត្តវិញសែនញាប់ញ័រ ចង់បង្ហាញពាក្យក្នុងចិត្តប្រាប់គេថា ទោះបីបេះដូងមួយនេះឈឺចុកចាប់ខ្លាំងប៉ុនណា នាយតូចក៏មិនអាចលុបក្តីស្រឡាញ់ចំពោះគេបានដែរ ប៉ុន្តែហេតុអី?ហេតុអីបែរជាមិនអាចប្រាប់?ហេតុអីក៏រឹងមាត់គ្រលាស់ពាក្យទាំងអស់នោះមិនបាន?
«ប្រាប់បងមក ឲ្យបងធ្វើបែបណាទើបអូនឈប់ស្អប់ខ្ពើមបង ប្រាប់មក...»ជុងហ្គុក មិនអស់ចិត្ត រឹតតែមិនចង់ជឿថាប្រពន្ធតូចរបស់គេចិត្តដាច់ដល់ថ្នាក់នេះ គេស្រែកយំបោកខ្លួនចង់ឆ្កួត គេលុតជង្គង់ដល់ដី អង្វរ លន់តួ សុំឲ្យថេយ៉ុងលើកលែងទោស គេដឹងខុសហើយ គេព្រមទទួលកំហុសហើយ តែនាយតូចបែរឈរព្រងើយ មិនតបតសូម្បីមួយម៉ាត់ ធ្វើឲ្យគេតឹងទ្រូងស្ទើរប្រេះធ្លាយ បេះដូងខ្ទេចខ្ទាំរយលានបំណែក។
...
«អ្នកប្រុស ថេយ៉ុង នៅឈរត្រង់នោះ»កូនចៅម្នាក់បានងាកប្រាប់ អ៊ុនវូ ដែលអង្គុយនៅសាឡុងឡានខាងក្រោយ ភ្លាមនោះចុះចេញភ្លាមៗ ដោយទាញឆ័ត្រពណ៌ខ្មៅមួយមកទទូរ ហើយដើរសំដៅទៅក្នុងជំហ៊ានធ្ងន់ៗ ស្របពេលកូនចៅគេបីនាក់ ស្ទុះពីឡានព្រមគ្នា រួចក៏ទៅចាប់អូសទាញជុងហ្គុកបំបែកចេញពីនាយតូចភ្លាមៗ ចំណែកអ៊ុនវូ ក៏ដើរទៅក្រសោបស្មានាយតូចដែលឈរដូចគ្មានព្រលឹងក្នុងខ្លួន បណ្តើរទៅរកឡានដែលចតនៅជិតនោះ គេតាមរកថេយ៉ុងសឹងគ្រប់កន្លែង ហើយទីបំផុតបែរមកជួបមុខមន្ទីរពេទ្យ ប៉ុន្តែទឹកមុខគេមិនសូវល្អប៉ុន្មានឡើយ ក្រោយបានទិដ្ឋភាពដែលជុងហ្គុកបានស្រែកយំអង្វរអប្បាញ់មិញ។
«អូនកុំទៅបានទេ អ្ហឹក៎ៗ...កុំទៅអី ថេហ៍...»ជុងហ្គុក ច្រត់ខ្លួន ប្រុងក្រោកទៅតាម ថេយ៉ុង តែត្រូវកូនចៅអ៊ុនវូច្រានផ្តួលឲ្យអុកគូតលើដី ថែមទាំងចាប់វាយតប់គេរហូតបែកមុខបែកមាត់ ហូរឈាមក្រហមឆ្អិនឆ្អៅ ក្រោយមកពួកគេក៏បើកឡានចេញទៅបាត់ ឯអ្នកត្រូវគេវាយទ្រោមខ្លួន ដេកដួលក្រោមដំណក់ទឹកភ្លៀង ដៃស្រវាឱបខ្លួនឯងទាំងទឹកភ្នែកជូរចត់។

នៅថ្ងៃបន្ទាប់
ក្រោយពីរៀបផែនការកម្ចាត់ថេយ៉ុងចេញពី អ៊ុនវូបានសម្រេច ជេអ៉ីន ក៏បើកឡានទៅរកគេដល់ខនដូភ្លាម គិតថានិងរកវិធីលួង អ៊ុនវូឲ្យប្រញាប់ឡើងទៅបារាំងវិញទាំងព្រឹក ហើយចំណែកថេយ៉ុងច្បាស់ជាត្រូវបានជុងហ្គុកឃាត់ទុកមិនឲ្យគេចរួចឡើយ នោះជាឱកាសល្អសម្រាប់គេដែលអាចចូលក្បែរអ៊ុនវូវិញបាន តែគ្រប់យ៉ាងផ្ទុយស្រឡះខុសពីការរំពឹងទុកទាំងស្រុង ពេលមកដល់ខនដូភ្លាម ស្រាប់តែឃើញអ៊ុនវូ បណ្តើរថេយ៉ុងចេញមកយ៉ាងក្រលើម ថែមទាំងមានកូនចៅដើរអូសវាលីសទៅដាក់ក្នុងគូទឡាន។
«បងត្រឡប់ទៅវិញហើយហ៎?»ជេអ៉ីន ញញឹមលែងសម ទាំងមិនហ៊ានក្រឡេកមើលថេយ៉ុងចំៗ ហើយសំនួររបស់គេ មិនទទួលបានការឆ្លើយតប ក្រៅពីភាពស្ងៀមស្ងាត់ និងភាពព្រងើយកន្តើយរបស់អ៊ុនវូ ដែលកំពុងតែក្រសោបស្មានាយតូចដើរគេចមុខគេយ៉ាងបំពាន ភ្លាមនោះ ជេអ៉ីនក៏ស្ទុះវឹងទៅពាំងមុខ ថែមទាំងស្រវាឱបមាឌមាំរបស់អ៊ុនវូ ទាំងងរង៉ក់។
«កុំព្រងើយដាក់អូនបានទេ?»ជេអ៉ីន ពោលទាំងឈឺចុកទ្រូងមិនបាត់ ធ្លាប់តែងរង៉ក់ បានគេលួង គេថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត តែអ៊ុនវូពីមុននិងពេលនេះប្រៀបដូចមនុស្សពីរផ្សេងគ្នាដាច់ គេទាំងកាច ទាំងក្រអឺតក្រទម អ្វីដែលគួរឲ្យឈឺបំផុតនោះគឺគេចិត្តដាច់គួរឲ្យញញើតបំផុត។
«ចេញទៅ ខ្ញុំប្រញាប់»អ៊ុនវូ ចាប់របេះដៃចេញពីការឱប រួចក៏នាំថេយ៉ុងចូលទៅក្នុងឡានបាត់ ទុកឲ្យជេអ៉ីនឈរយំដង្ហក់អណ្តឺតអណ្តក យកដៃគក់ទ្រូងដែលអួលណែនមិនបាត់ ស្របពេលតាមសម្លឹងមើលឡានគេបើកចេញទៅទាំងទឹកភ្នែកជោគពេញថ្ពាល់ ទីបំផុតគេក៏បានស្គាល់អារម្មណ៍មួយនេះ អារម្មណ៍ពេលដែលត្រូវគេក្បត់នៅចំពោះមុខស្រស់ៗ គឺឈឺណាស់ ឈឺដូចគេយកកាំបិតមកចាក់ឆ្កៀលបេះដូងយកទៅច្របាច់ឲ្យចុកចាប់។

លន់តួស្នេហ៍ (Completed✔️)Where stories live. Discover now