ភាគ៣១

2K 104 2
                                    

រាងក្រាស់ បន្ថែមកម្លាំងឱបខ្លាំងជាមុន ឯថេយ៉ុងក៏ស្រវាឱបវិញយ៉ាងណែនដូចខ្លាចគេទៅណាចោល ហើយក៏ពោលត្អូញត្អែរក្នុងប្រអប់ទ្រូងគេ៖
«បងកុំទៅណាយូរៗពេក អូនបារម្ភណាស់ដឹងទេ»
«ល្ងាចមិញមានពិធីជប់លៀងមួយ បងមិនគិតថានៅដល់យប់ជ្រៅយ៉ាងនេះទេ ទូរស័ព្ទក៏អស់ថ្មទៀត ទើបមិនបានប្រាប់អូន សុំទោស...»គេរៀបទាំងមិនភ្លេចពាក្យសុំទោស ថេយ៉ុង ឮហើយក៏ងើបមើលគេទាំងសួរដេញដោល៖
«បងមានញ៊ាំស្រាដែរទេ?ហ្ហឹម៎? អូនដូចជាធំក្លិនស្រា»ពេលឮថាគេទៅជប់លៀង មាឌល្អិតស្រាប់តែស្ទុះងើបអង្គុយ ហើយឱនទៅហិតបបូរមាត់របស់គេភ្លាម ធ្វើឲ្យក្លិនស្រាឆួលជ្រាបពេញច្រមុះ។
«ផឹកមិនច្រើនទេ»
«អូនមិនហាមរឿងផឹកទេ គ្រាន់តែចង់ឲ្យបងផ្តល់ដំណឹងដល់អូន ក្រែងលោបងស្រវឹងខ្លាំងមិនរួចនិងអាលអូនទៅដឹកប្តីពីកន្លែងផឹកយកមកផ្ទះ»
«ហេតុអីប្រពន្ធតូចរបស់បងចិត្តល្អយ៉ាងនេះ?» ជុងហ្គុក និយាយទាំងសើចតិចៗ និងលូកដៃច្បិចថ្ពាល់ទាំងគូយ៉ាងគ្រឺតក្នាញ់ បន្ទាប់ក៏ចាប់ទាញកាយតូចមកឱបថ្នាក់ថ្នមក្នុងប្រអប់ទ្រូងសារជាថ្មី ចំណែកនាយតូចក៏សម្ងំគេងក្នុងរង្វង់ដៃគេរហូតលង់លក់ម្តងទៀត។
...
មួយសប្តាហ៍ក្រោយមក ជុងហ្គុក បាននាំ ថេយ៉ុង ទៅមើលApartmentថ្មីមួយដែលទើបនិងទិញ គេបានចំណាយលុយខ្ទង់លានសម្រាប់ផ្ទះមួយនេះ។
«បងទិញវាធ្វើអី?នៅតែក្នុងភូមិគ្រឹះក៏មានក្តីសុខលើសលប់ទៅហើយ»
«សម្រាប់តែយើងពីរនាក់ប៉ុណ្ណោះ»ជុងហ្គុក ឱបចង្កេះតូច បណ្តើតចូលទៅក្នុងApartmentដ៏ធំទូលាយដែលបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងល្អប្រណីត។
«យើងពីរនាក់ឬ?»ថេយ៉ុង សួរដោយការភ្ញាក់ផ្អើល
«មែនហើយ បងមិនចង់ផ្លាស់ប្តូរបរិយាកាសដើម្បីកុំឲ្យអូនមានអារម្មណ៍ស្មុគស្មាញ»
«បើបែបហ្នឹងយ៉ុងប៊ីននឹងឆ្ងល់ ហើយនាងនឹងតាមមកមិនខាន អូនមិនអាចប្រកែកនិងនាងបានទេ ដូច្នេះអូនត្រូវយកយ៉ុងប៊ីនមកនៅទីនេះដែរ»ទោះយ៉ាងណាក៏មិនភ្លេចប្អូន ព្រោះធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា មិនអាចភ្លេចឈាមបង្កើតព្រោះតែភាពហ៉ឺហានោះទេ។
«តាមចិត្តអូនចុះ»ជុងហ្គុក ញញឹមបន្តិច រួចក៏បន្តនាំរាងតូចដើរមើលគ្រប់បន្ទប់។
...
ស្អែកឡើង យ៉ុងប៊ីនក៏បាននាំមកដល់ នាងញញឹមញញែម រំភើបព្រោះបានមកនៅផ្ទះថ្មី នាងនៅក្មេងឃើញអីថ្មីតែបន្តិចក៏អរជ្រួលជ្រើមពេញផ្ទះ ហើយថេយ៉ុង ក៏បានរើសបន្ទប់ផ្ទាល់ខ្លួនសម្រាប់នាងផងដែរ នាងពេញចិត្តខ្លាំងបំផុត ថែមទាំងរៀបចំរបស់របរដាក់ក្នុងបន្ទប់ឡើងពេញមួយថ្ងៃមិនចេញទៅណា។
ពេលយប់...
«ជុង ដាក់អូនចុះទៅ ប្រយ័ត្នយ៉ុងប៊ីនមកឃើញណា៎»
«បងនាំអូនមកសាកពូកថ្មី ចង់ដឹងថាវាទន់ឬអត់» រាងក្រាស់ និយាយទាំងមុខខិល ស្របពេលបីរាងតូចក្នុងរង្វង់ដៃដើរទៅរកគ្រែថ្មី ឯថេយ៉ុង ខំយកដៃវាយទ្រូងគេតិចៗដើម្បីដាស់តឿន ព្រោះបើនាងច្រម៉ក់នោះមកឃើញ មុខជាបានរឿងមកបង្អាប់វាស់ព្រឹកវាស់ល្ងាចមិនខានទេ។
«ហាមរត់គេច»ពេលគេដើរដល់គ្រែ ក៏ទម្លាក់ថេយ៉ុងទៅលើពូកថ្នមៗ ស្រាប់តែក្មេងក្បាលខូចបម្រុងរត់គេច តែត្រូវគេចាប់ឱបជាប់។
«ហិហិ លែងអូនប្រុសកំហូច ចង់ធ្វើអីទាំងក្បាលល្ងាចហ្នឹង»ថេយ៉ុង សើចកកក្អឹក ទាំងបម្រះខ្លួនតិចៗក្នុងរង្វង់ដៃគេ ខណៈអ្នកម្ខាងទៀតតាមដេញថ្ពាល់ឈ្មុសឈ្មុលឆ្វេងស្តាំ ថើបញក់ញីថ្ពាល់នាយតូចទាល់តែក្រហមអស់ ឯអ្នកត្រូវថើប ខំប្រឹងគេចផងសើចផង រហូតដល់ហត់អស់កម្លាំង ចុងក្រោយក៏ត្រូវគេចាប់ផ្តួលទៅលើពូក ដោយមានរាងកាយសង្ហាឡើងទៅថ្នាក់ថ្នម ឱបថើប ហើយក្រោយមកពួកគេក៏បង្កាត់ភ្លើងស្នេហ៍យ៉ាងក្តៅរោលរាលក្នុងរាត្រីនោះ។
...
ព្រះអាទិត្យបញ្ចេញពន្លឺពណ៌មាស ចាំងចូលមកតាមបង្អួច ប៉ះលើរាងកាយមនុស្សពីរនាក់ដែលកំពុងគេងឱបគ្នាយ៉ាងស្អិតរមួត ឱបគ្នាបែបនេះរាល់ថ្ងៃឡើងក្លាយជាទម្លាប់ទៅហើយ។
«ដកដៃចេញទៅ»
«ចង់ឱបឲ្យយូរ»
«អូនត្រូវទៅធ្វើអាហារពេលព្រឹក គិតតែឱបគ្នាចឹង មិនបាច់រកអីញ៊ាំទេ...»
«បងញ៊ាំអូនយប់មិញហើយៗ»
«ឈ្លើយ» ថេយ៉ុង វាយទ្រូងគេមួយដៃ ហើយក្រោកចេញពីរង្វង់ដៃមាំបានសម្រេច ភ្លាមនោះក៏រហ័សសម្រូតចុះចុះពីពូក ហើយនិយាយទាំងច្រត់ចង្កេះច្រងេងច្រង៉ាង៖
«មុនពេលអូនឡើងមកបងត្រូវងូតទឹកស្លៀកពាក់ឲ្យហើយឮដែរទេប្រុសកម្ជិល អូនទុកពេលឲ្យបងកន្លះម៉ោងទៀត ឥឡូវអូនទៅធ្វើម្ហូបសិន»
«ទទួលបញ្ជាមេឆ្មា»ជុងហ្គុក តបទាំងញញឹមតិចៗ ចំណែកនាយតូចប្រញាប់ដើរចេញទៅ ដើម្បីចម្អិនអាហារពេលព្រឹក។
កន្លះម៉ោងក្រោយមក អាហារត្រូវបានរៀបចំរួចរាល់ យ៉ុងប៊ីន អង្គុយមើលម្ហូបដែលដាក់នៅពេញតុ ស្ទើរតែស្រក់ទឹកមាត់ នាងត្រូវអង្គុយចាំបងប្រុសដែលកំពុងតែឡើងទៅហៅ លោកពូសង្ហា ដើម្បីមកញ៊ាំជាមួយគ្នា។
ថេយ៉ុង ដើរសំដៅទៅរកបន្ទប់លាយឡំជាមួយនិងស្នាមញញឹមរីកស្រស់ហាក់ដូចផ្កាសាគូរ៉ាត្រូវទឹកសន្សើម ពេលដល់មុខបន្ទប់ នាយតូចក៏លូកដៃរុញទ្វារយឺតៗ មិនហ៊ានឲ្យអ្នកខាងក្នុងឮ ព្រោះចង់ដឹងថាគេស្លៀកពាក់រួចរាល់ឬនៅ ខណៈទ្វារក៏បើកបង្ហាញឲ្យឃើញរាងខ្ពស់ស្រឡះ កំពុងឈរជិតបង្អួចកញ្ចក់ ដៃម្ខាងលូកជ្រែកហោប៉ៅខោខណៈដៃម្ខាងកាន់ទូរស័ព្ទនិយាយ ជាមួយអ្នកណាក៏មិនដឹង ឯថេយ៉ុង ក៏មិនទាន់ហៅ ព្រោះខ្លាចគេរវល់រឿងការងារ ទើបសុខចិត្តឈរចាំនៅត្រង់នោះយ៉ាងស្ងប់ស្ងៀម ឯអ្នកម្ខាងទៀតក៏និយាយទាំងមិនបានចាប់អារម្មណ៍ដឹងថាមានអ្នកឈរចាំស្តាប់៖
«មកដល់ហើយឬ?បន្តិចទៀតបងទៅទទួល»ជុងហ្គុក ឈប់និយាយត្រឹមហ្នឹង ហើយក៏ដាក់ចុះ ស្របពេលបែរខ្នងមកវិញ ក៏បង្ហាញទឹកមុខហាក់ដូចភ្ញាក់ផ្អើលពេលប្រសព្វកែវភ្នែកចំនាយតូច៖
«អូនមកតាំងពីពេលណា?»
«មុននេះបន្តិច...»ត្បិតស្រឡាំងកាំងបន្តិចជាមួយនិងប្រយោគចុងក្រោយដែលគេនិយាយ តែក៏បង្ខំលើកស្នាមញញឹមឡើង ខណៈនោះរាងក្រាស់ក៏ដើរមកជិត លូកដៃឱបចង្កេះតូចស្តើងដោយភាពស្និតស្នាល។
«រួចរាល់ហើយមែនទេ?»
«បាទ»
«ចឹងចេញទៅញ៊ាំបាយទៅ អូនរៀបចំរួចហើយ»
«បងមិនញ៊ាំទេ ចៃដន្យមានការចាំបាច់ត្រូវទៅដោះស្រាយភ្លាមៗ»
«ការសំខាន់ណាស់ឬ?»នាយតូចដេញដោលដោយការបាម្ភ រំពេចនោះជុងហ្គុក ក៏ក្រសោបមុខស្អាត ហើយឱនថើបបបូរមាត់បន្តិច ទើបងើបមុខឆ្លើយ៖
«បងឆាប់ត្រឡប់មកវិញទេប្រពន្ធតូច»

លន់តួស្នេហ៍ (Completed✔️)Where stories live. Discover now