ភាគ៨

2.5K 136 0
                                    

ថេយ៉ុង បានតែបន្ទោស បានត្រឹមតែខឹងខ្លួនឯងប៉ុណ្ណោះ តែមិនអាចធ្វើអ្វីបានសូម្បីតែកម្រើកខ្លួន ឬកម្រើកដៃជើង ព្រោះខ្លាចគេដឹងថាធ្វើពុតជាសន្លប់ ចំណែក ជុងហ្គុក នៅតែបន្តបីនាំ រាងតូចរហូតដល់គ្រែ ហើយផ្តេករាងកាយទទឹកជោគជាំ ទៅលើគ្រែថ្នមៗ រំពេចនោះ កែវភ្នែកទាំងគូបានក្រឡេកឃើញស្នាមក្រហមនៅលើថ្ពាល់ នាយតូច ទើបយកដៃចាប់ច្បិចចង្កាតូចបន្តិច មុននឹងបង្វិលមើលឆ្វេងស្តាំ ស្របពេលចងចិញ្ចើមទាំងមុខងាប់៖
«នៅលើខ្លួនមានតែស្នាមរបួស ស្នាមជាំ ហើយថ្ពាល់នេះទៅបណ្តោយឲ្យអា៎ចង្រៃណាថើបឡើងក្រហមអស់»សុខៗគេស្រាប់តែមួម៉ៅពីរឿងនេះ ថែមទាំងទម្លាក់ខ្លួនអង្គុយលើពូកទាំងក្តៅចិត្តមិនតិច ស្របពេលដៃចាប់ប្រឡេះឡេវអាវនៅលើខ្លួនអ្នកសន្លប់ ទើបតែចាប់ផ្តើមឡេវទី១ រាងតូច ស្រាប់តែស្ទុះក្រោកអង្គុយវ៉ឹប ដូចខ្មោចត្រូវសសៃទាញ ធ្វើមុខភ័យៗ យកដៃទាំងគូមកឱបដើមទ្រូងដោយការហួងហែង រំពេចនោះ ជុងហ្គុក ក៏ចាប់ផ្តួលម្ចាស់រាងកាយតូចច្រឡឹង ទៅលើគ្រែសាជាថ្មី តាមដោយមាឌមាំស្ទុះឡើងលុតជង្គង់ឃាំងខ្លួន រាងតូច ទាំងសងខាង។
«អ្ហឹម៎...»នាយតូច ចង់ស្រែករកជំនួយ តែមាត់ត្រូវគេសង្កត់បិទស្ទើរដាច់ដង្ហើម ទើបខំប្រឹងរបេះដៃគេចេញ គេក៏ព្រម តែបន្ទាប់មកកដៃតូចៗទាំងគូ ត្រូវគេចាប់សង្កត់ទៅលើខ្នើយ។
«ហ៊ានបោកយើងផងហ្អែស៎!»ជុងហ្គុក ខាំធ្មេញគ្រឺត ជ្រឹមភ្នែកសម្លឹងដោយទឹកមុខឌឺដងទៅកាន់ រាងតូច ដែលសន្លប់សុខៗ ស្រាប់តែស្ទុះក្រោកចំពេលគេកំពុងដោះឡេវអាវឲ្យ។
«លែងដៃខ្ញុំទៅ ហ្ហឹក៎ៗ»ថេយ៉ុង ពោលដោយទឹកមុខអង្វរករ ទឹកភ្នែកជ្រាបចេញមកបណ្តើរៗព្រោះភ័យខ្លាច ទើបតែគេចខ្លួនផុតពី ហ្វ្រេក នៅបនល្បែង ហើយមកត្រូវ ម្ចាស់ផ្ទះ ចាប់សង្កត់បែបនេះទៀត ចង់តែស្រែកយំឲ្យបែកទ្រូងស្លាប់ទេ។
«ប្រាប់យើងសិនមក ថានាងទើបមកពីណា?»រាងក្រាស់ មិនក្រោកចេញ ហើយបន្តសួរដេញដោល ព្រមទាំងឱនមុខទៅរក ទើប ថេយ៉ុង រហ័សងាកគេចពីក្រសែភ្នែកកំណាច ទាំងបេះដូងលោតញាប់ស្អេក ហើយពេលមិនទទួលបានចម្លើយ ជុងហ្គុក ក៏ប្រើដៃម្ខាងសម្រូតចុះទៅរកជាយសំពត់ខើចខ្លី រួចសើចឡើងបន្តិចម្តង...បន្តិចម្តង...ម្រាមដៃស្រឡូនវែងៗ ចាប់អង្អែលភ្លៅតូចថ្នមៗ ធ្វើឲ្យ មាឌល្អិត ភ័យព្រឺព្រួច បះរោមខ្ញាកៗ ហើយប្រឹងធ្មេចឆ្លើយទាំងប្រថុយ៖
«ខ្ញុំមកពីផ្ទះ»
ក្រោយទទួលបានចម្លើយ ជុងហ្គុក បង្អាក់វិញដោយដកដៃចេញពីភ្លៅស្រឡូនតូច តែប្តូរជាច្រត់ដៃគូក្បែររង្វង់មុខ ថេយ៉ុង ព្រមទាំងបោះសំណួរក្តៅក្រហាយ៖
«ចុះថ្ពាល់កើតស្អី?» ទោះសម្តីគេគ្រោតគ្រាត តែនាយតូច ក៏បានធូរចិត្តវិញបន្តិច តែពេលឆ្លើយជាមួយគេនៅរអាក់រអួលនៅឡើយ៖
«ថ្ពាល់-ថ្ពាល់ខ្ញុំឬ? មកពីត្រូវទឹកភ្លៀងធ្វើឲ្យខ្ញុំក្តៅខ្លួន ទើបវាឡើងក្រហមបែបនេះ»ថេយ៉ុង យកដៃដែលញ័រទទ្រើកមកស្ទាបថ្ពាល់ខ្លួនឯងបន្តិច ស្របពេល ជុងហ្គុក តាមសម្លឹងមើលឫកពា រាងតូច ឥតចន្លោះ ដោយសារចម្លើយហាក់សមស្រប ទើបគេក្រោកចុះចេញពីគ្រែវិញ តែនៅរក្សាទឹកមុខមាំ គ្មានស្នាមញញឹមដដែល ចំណែក ថេយ៉ុង ក៏សម្រូតខ្លួនចុះពីលើគ្រែ ទៅអង្គុយក្បែរជើងរបស់គេ ឈ្ងោកមុខដោយអារម្មណ៍ដឹងខុស ដែលធ្វើពុតសន្លប់មុននេះ ហើយពេល ជុងហ្គុក បម្រុងឈានជើងចេញពីបន្ទប់ ស្រាប់តែមានសំណួរមួយបង្អាក់ឲ្យឈប់៖
«ម្ចាស់តូចខ្ញុំសុំរឿងមួយបានទេ?»
ជុងហ្គុក ត្រឹមតែងាកមកសម្លឹងមុខចាំស្តាប់ ហើយឯអ្នកសំណូមពរក៏រហ័សប្រាប់ទាំងសំឡេងញ័រ៖
«ពេលនេះខ្ញុំត្រូវការលុយជាបន្ទាន់ តើលោកអាចផ្តល់ឲ្យខ្ញុំមុនថ្ងៃកំណត់បានទេ?»រាងតូច ក្លាហានហ៊ានប្រសព្វកែវភ្នែកជាមួយគេ តែអ្នកម្ខាងទៀតហាក់គ្មានអារម្មណ៍អ្វីបន្តិច ថែមទាំងជ្រួញចិញ្ចើមជាប់ ហើយផ្តល់ចម្លើយមួយយ៉ាងចុកឈាម៖
«ឡើងគ្រែបម្រើយើងទៅ»សម្តីគ្មានបេះដូង ថារួចក៏ដើរចេញទៅយ៉ាងព្រងើយ ទុកឲ្យ ថេយ៉ុង តាមសម្លឹងផែនខ្នងគេ ទាំងខាំបបូមាត់ដោយអារម្មណ៍ឈឺចាប់។
ស្អែកឡើង
  ពាក់កណ្តាលអាធ្រាតទៅហើយ ថេយ៉ុង នៅអង្គុយមុខកញ្ចក់ សម្លឹងមើលរូបរាងខ្លួនឯងក្នុងសម្លៀកពាក់មនុស្សស្រី ពាក់ក្រវិលត្បូងតូច ចាំងពន្លឺព្រាកៗលើត្រចៀក ស្របពេលដៃកាន់បំពង់ក្រែមមួលមកលាបលើបបូមាត់ដែលក្រហមស្រស់ស្អាត តែគួរឲ្យស្តាយដែលមិនអាចលើកស្នាមញញឹមឡើងមកបាន។
  រាងតូចច្រឡឹងរុញទ្វារបើកចេញពីបន្ទប់ ដើរឡើងតាមកាំជណ្តើររឿយៗ រហូតដល់ជាន់ខាងលើ បន្តបោះជំហ៊ានតម្រង់ទៅបន្ទប់ដែលមានតែមួយ ហើយក៏ប្រាកដចិត្តយ៉ាងច្បាស់ ថាបន្ទប់នោះជាបន្ទប់របស់ ជុងហ្គុក ទើបលើកដៃគោះទ្វារភ្លាមៗ៖
តុក តុក...
សំឡេងគោះទ្វារបន្លឺឡើង តែគ្មានការស្រែកហៅអ្វីឡើយ ឯម្ចាស់បន្ទប់ក៏ស្ងាត់ ទើបនាយតូច នៅបន្តគោះម្តងហើយម្តងទៀតជាញឹកញាប់ រហូតឮសំឡេងមួយគន្លឹះទ្វារបើក ក្រឹក...ខណៈនោះ ថេយ៉ុង ស្រាប់តែសម្រុកចូលទៅស្រវាឱបថើបផ្ទៃមុខគេទាំងកម្រោល ថែមទាំងរុញខ្លួនគេឲ្យថយ ថយទៅដល់គ្រែក៏ផ្តួលគេលើពូក អុកជង្គង់ឃាំងចង្កេះគេ ធ្វើឲ្យ រាងក្រាស់ គាំងនិយាយលែងចេញ តែមិនប៉ុន្មានវិនាទី ស្រាប់មានស្នាមញញឹមមួយផុសឡើងលើផ្ទៃមុខត្រជាក់ស្រេប ស្របពេលដៃមាំលូកឱបចង្កេះតូចស្តើង ហើយខ្សឹបដាក់ត្រចៀក នាយតូច ដែលកំពុងថើបឈ្មុលប្រឡោះករបស់គេ៖
«បម្រើឲ្យដល់ចិត្ត ឮទេ? បើមិនដូច្នោះ ឯងនឹងត្រូវឈឺខ្លួនទ្វេជាដប់ហើយ...»ពេលនេះ លើថ្ពាល់ទាំងសងខាង ព្រមទាំងប្រឡោះ.កគេ សុទ្ធតែស្នាមក្រែមដែលបង្ករឡើងដោយបបូមាត់ ថេយ៉ុង ទាំងអស់ មិនដឹងទៅប្រមូលភាពក្លាហានមកពីណាទេ ជួបភ្លាមក៏ចាប់ថើបកូនប្រុសគេ សឹងតែរកពេលដកដង្ហើមមិនកើត ហើយពេលថើបសុខៗ នាយល្អិត ក៏ស្រាប់បញ្ឆប់គ្រប់យ៉ាង ហើយងើបមុខ យកដៃជូតក្រែមដែលប្រតេកប្រតាកលើមាត់ រួចក៏សួរទាំងមុខស្មើ៖
«បើម្ចាស់តូចចង់ឲ្យខ្ញុំបម្រើ ចឹងក៏កុំប៉ះពាល់ខ្លួនប្រាណខ្ញុំ»
«ហេតុអីទៅ?ហេតុអីប៉ះមិនបាន?លើខ្លួនឯងមានអ្វីពិសេសដែលយើងមិនដឹង?»ពេលឮ នាយតូច និយាយដល់ត្រឹមនេះ ជុងហ្គុក កាន់តែបង្ហាញទឹកមុខឌឺដង ព្រោះគេដឹងយូរណាស់ហើយថាក្មេងច្រមក់នេះជាប្រុស ទោះអ្នកផ្សេងមើលមិនដឹង តែអារម្មណ៍គេបញ្ជាក់ច្បាស់ ហើយពេលក្រឡេកឃើញ ថេយ៉ុង បង្ហាញឫកពាញ័រៗ គេក៏ដេញដោលចំៗ៖
«ឯងខ្លាចឬ?ខ្លាចយើងដឹងការពិតថាឯងជាប្រុសមែនទេ?» ស្របសម្តី ជុងហ្គុក យកដៃអង្អែលត្រគាក នាយតូច ថ្នមៗ តែអ្នកខ្លះនៅឌឺមិនព្រមទទួលស្គាល់ ទើបសួរត្បកទាំងញ័របបូមាត់៖
«មានអ្វីត្រូវខ្លាច?»
«ដល់ពេលនោះ ឯងកុំយំឲ្យសោះ»ជុងហ្គុក សង្កត់សំឡេងចុងប្រយោគ ហើយចាប់ចង្កេះបង្វិល រាងតូច ឲ្យមកនៅក្រោមទ្រូង ទើបលូកដៃកន្រ្តាក់ទាញសម្លៀកបំពាក់លើខ្លួន នាយតូច យ៉ាងសាហាវ ទាំងឆ្លៀតពោលប្រយោគឌឺៗដាក់៖
«កូនឆ្មាតូច ខោអាវឯងជ្រុះក្រោមគ្រែអស់ហើយ ធ្វើយ៉ាងម៉េចទៅ?»

លន់តួស្នេហ៍ (Completed✔️)Onde histórias criam vida. Descubra agora