ភាគ៣៥

1.2K 46 0
                                    

ពាក្យនឹកដែលគេប្រាប់មុននេះមិនបានធ្វើឲ្យរំភើបចិត្តសូម្បីតែបន្តិច បើគេនឹកមែន គួរណាស់តែឆ្លៀតមកជួប ទោះរវល់ខ្លាំង ខលប្រាប់មកថាបងនឹកអូន ត្រឹមឮសំឡេងប៉ុណ្ណឹងក៏ស្ងប់ចិត្តដែរ តែនេះគឺអត់ទេ គេចេញព្រឹក ចូលយប់ជ្រៅ សឹងតែគ្មានពេលបានមើលមុខគ្នាចំត្រឹមមួយនាទី គេដាច់ចិត្តដល់ថ្នាក់ហ្នឹងឬ? កាន់តែគិត កាន់តែយល់ថាខ្លួនឯងស្ទើរតែអស់តម្លៃសម្រាប់គេទៅហើយ។
«កុំនិយាយថាឲ្យខ្លួនអាក្រក់ៗចឹងឆ្មាតូច បងនឹកអូន នឹកពិតមែនណា៎»
«ឈប់ធ្វើឫកពាគួរឲ្យស្អប់បានទេ?អូនទ្រាន់ចិត្តនិងបងណាស់»
«ខឹងទៀតហើយហ៎?»ជុងហ្គុក សួរទាំងចងចិញ្ចើមយ៉ាងជម្លើយ ស្របពេលចាប់បង្វិលកាយតូចឲ្យដេកផ្ងារ វិនាទីនោះក៏ក្រឡេកឃើញទឹកមុខស្ងប់ស្មើរបស់នាយតូច ដែលសម្លឹងមកកាន់គេដោយក្រសែភ្នែករឹង គេបានមិនឃើញទឹកភ្នែក ព្រោះថេយ៉ុងបានជូតចេញរួចហើយ។
«បើរវល់ខ្លាំងមិនបាច់មកក៏បាន ចាំពេលបងរួចការងារចាំមករកអូន អូនមិនថាអីទេ...»ថេយ៉ុង បោះសម្តីឡើងទាំងមុខស្មើ គ្មានស្នាមញញឹម គ្មានអារម្មណ៍លេងសើចអ្វីទាំងអស់ តែជុងហ្គុកធ្វើឫកហាក់ដូចជារឿងធម្មតា គិតថានាយតូចគ្រាន់តែខឹងអត់ចិត្ត លួងតែបន្តិចក៏បាត់ហើយ ទើបព្យាយាមពោលពាក្យផ្អែមល្ហែមមកលួងលោម៖
«ថេហ៍ បងដឹងថាមួយរយៈនេះបងមិនសូវមានពេលនៅជាមួយអូនបានយូរ តែបងមិនដែលភ្លេចអូន បងនឹកអូនគ្រប់ដង្ហើមចេញចូល»ស្តាប់ទៅគួរឲ្យច្រណែនមែនទែន ហារឡើងសុទ្ធតែនឹកអូនគ្រប់ដង្ហើម គេចេះខ្ជាក់សម្តីបែបហ្នឹងទៅរួច ពេលជួបជាមួយអ្នកផ្សេងសឹងតែលើកទូលគេដាក់បល្ង័ង្ក ញញឹមផ្អែមល្ហែមដាក់គេ តាមចិត្តគេគ្រប់យ៉ាង ទៅមានពេលឯណានៅនឹកគិតដល់ម្នាក់នេះ?
«បងដឹងទេ?អូនពិតជាថប់អារម្មណ៍ណាស់ ជុងហ្គុក អូនពិបាកទ្រាំពេលអង្គុយចាំបងរាល់យប់បែបនេះ អូនហត់ហើយ ចង់គេង...»ថេយ៉ុង និយាយម៉ាត់ៗដោយទឹកមុខមាំ ព្រោះមិនចង់ស្តាប់លេសដដែលៗអស់នោះទៀតទេ ហើយក៏បែរខ្នងដាក់គេយ៉ាងព្រងើយកន្តើយ តែត្រូវគេចាប់បង្វិលមកវិញភ្លាមដោយមាឌមាំស្ទុះឡើងទ្រោបពីលើកាយតូច ចំណែកថេយ៉ុងក៏រហ័សលើកដៃទប់ទ្រូងមាំកុំឲ្យចូលជិត៖
«មិនសប្បាយលេងទេ»
«ពេលនេះបងមកលួងហើយ ឈប់ខឹងណា ណា៎...?»ជុងហ្គុក ពោលសម្តីផ្អែមដូចទឹកឃ្មុំ បេះបួយលួងលោមថ្នមចិត្ត តែដៃមាំក៏ស្រវាចាប់កដៃតូចៗទាំងពីរសង្កត់ទៅក្នុងពូក ភ្លាមនោះ នាយតូចក៏ប្រឹងរលាស់ដៃចេញ តែក៏មិនឈ្នះកម្លាំងគេ ទើបបានត្រឹមសម្លឹងមុខគេទាំងឆួលច្រមុះចង់យំ៖
«ប្រើវិធីនេះមកលួងអូន?ហឹស បងគិតអី?ជុងហ្គុក» ថេយ៉ុងលើកចិញ្ចើមសួរឌឺដងទាំងហួសចិត្ត ដល់ពេលនេះហើយគេនៅមានអារម្មណ៍ធ្វើរឿងស្រើបស្រាលទៅរួច?ខួរក្បាលគេមានបញ្ហាមែនទេ?មិនយល់ថាខុសឆ្គងអីបន្តិចទេឬ?
«បើអូនមិនឈប់ខឹង បងក៏ហាមខ្លួនឯងមិនបានដែរ»ថាចប់ គេក៏ឱនមុខថើបញីញក់ថ្ពាល់នាយតូចយ៉ាងឌឺចចេស ធ្វើឲ្យតំណក់ទឹកភ្នែកតូចៗចាប់ផ្តើមជ្រាបចេញមកដោយការខឹងស្អប់ ស្អប់គេដែលមិនព្រមទទួលកំហុស ហើយបែរជាមកចាប់បង្ខំទុកជាការលួងលោម កាន់តែបណ្តោយ គេកាន់តែផ្តេសផ្តាស។
«ឈប់ធ្វើចឹងទៅ អ្ហឹក៎ៗ អូនមិនត្រូវការទេ...»ថេយ៉ុង យំខ្សឹកខ្សួលស្រែកអង្វរករឲ្យជុងហ្គុកបញ្ឈប់ តែគេមិនយកត្រចៀកស្តាប់ ហើយជ្រុបថើបទាំងកម្រោល នាយតូចបែរគេចទៅឆ្វេង គេដេញថើបឆ្វេង បែរមកស្តាំគេតាមថើបស្តាំ ថើបយ៉ាងកំហុក ថើបដោយគ្មានភាពថ្នាក់ថ្នម ធ្វើឲ្យទ្រូងឆ្វេងកាន់តែឈឺអួលណែនមិនបាត់។
«ចឹងប្រាប់សិនមកថាអូនលែងខឹងបងហើយ»គេងើបមុខឡើងហើយយកដៃជូតទឹកភ្នែក បង្គាប់ឲ្យនាយតូចថាតាមដែលគេប្រាប់ តែអ្នកស្តាប់គ្មានអារម្មណ៍តបតជាមួយ បានតែខាំមាត់សម្រក់ទឹកភ្នែកម៉ាត់ៗ សម្លឹងមុខគេដោយអារម្មណ៍ខូចចិត្ត។
«អូនពិតជារឹងរូសខ្លាំងណាស់ មានដឹងខ្លួនទេ?»ម្ចាស់សំឡេងផ្អែមត្រជាក់បង្កប់ភាពពិសពល់ ប្រើម្រាមដៃស្រឡូនវែងៗរបស់គេអង្អែលថ្ពាល់ម្ខាងរបស់នាយតូច ហាក់ដូចមនុស្សរោគចិត្ត ឃើញថេយ៉ុងយំផ្ទាល់ភ្នែកតែគេធ្វើដូចជារឿងធម្មតា ថែមទាំងលូកចាប់សម្រាតខោអាវលើកាយតូចយ៉ាងសាហាវ...
«កុំមកប៉ះ ហ្ហឹកៗ ចេញឲ្យឆ្ងាយទៅ...»ថេយ៉ុង ស្រែកយំអណ្តឺតអណ្តក ស្របពេលបបូរមាត់ក្រាស់ឱនបឺតជញ្ជក់ចុងទ្រូងពីម្ខាងទៅម្ខាង ឯបាតដៃក្តៅគគុកក៏ស្ទាបអង្អែលគល់ភ្លៅស្រឡូនតូច ប្រដេញឡើងមកខាងលើជារឿយៗ ធ្វើឲ្យកាយតូចញាក់ញ័រទទ្រើកគួរឲ្យសង្វេគ ហើយគេក៏ស្រដីឡើងយ៉ាងឌឺដង៖
«ហេតុអីប៉ះមិនបាន?អូនគ្មានអារម្មណ៍បន្តិចសោះឬ? បងដឹងថាអូនចូលចិត្តបែបនេះ...ឈប់ងរង៉ក់ បើអូនចង់ប្រាប់ត្រង់មក បងនឹងលួងឲ្យដល់ចិត្ត...»
«បងគិតថាអូនស្រឡាញ់បង ដើម្បីតែធ្វើរឿងហ្នឹង? តើអ្នកណាពង្វក់បង? ម្ចាស់តូចរបស់អូនពីមុនស្រឡាញ់អូនណាស់ ថ្នមចិត្តអូនខ្លាំងណាស់ ក៏មិនដែលប្រើសម្តីថោកទាបបែបនេះដែរ...»

លន់តួស្នេហ៍ (Completed✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ