ភាគ៤៨

1.4K 47 0
                                    

ជុងហ្គុក សឹងតែមិនចង់ជឿ គេចង់ទះកំផ្លៀងខ្លួនឯងដើម្បីបញ្ជាក់ថាមិនយល់សប្តិទេ អ្នកដែលដើរម៉ូតនោះគឺ ថេយ៉ុងពិតមែន អារម្មណ៍ពេលនេះត្រេកអរ រំភើបស្ទើរតែស្រក់ទឹកភ្នែក រំភើបចង់រត់ទៅឱបចង្កេះតូចនោះខ្លាំងណាស់ តែចិត្តមួយនៅស្ទាក់ស្ទើ បានត្រឹមសម្លឹងមើលស្នាមញញឹមរបស់នាយតូចមិនហ៊ានព្រិច កាន់តែឆ្លេឆ្លាពេលដែល ថេយ៉ុង ដើរមកដល់យ៉ាងកៀកបង្កើយ និងត្រូវឈប់ ដើម្បីឲ្យកាមេរ៉ាគ្រប់ទិសចាប់ប្លង់ថត វិនាទីដែលកាយតូចបង្វិលខ្លួនប្រុងដើរបកទៅវិញហើយ ជុងហ្គុក បម្រុងចូលទៅចាប់ដៃ ស្រាប់តែលេចមុខកំលោះហាយសូ រូបរាងសង្ហារខ្ពស់ស្រឡះស្លៀកពាក់ឡូយឆើត ដើរទៅចាប់ដៃនាយតូចបានមុន ថែមទាំងទាញមកឱបដៃរបស់ខ្លួនភ្លាមៗ រួចបណ្តើរគ្នាដើរលើកម្រាលព្រំក្រហមហាក់ដូចជាគូស្នេហ៍យ៉ាងសាកសមឥតខ្ចោះ ការធ្វើបែបនេះកាន់តែធ្វើឲ្យភ្ញៀវស្ញប់ស្ងែងលើសដើម មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលតាមសម្លឹងពួកដោយការខកចិត្តយ៉ាងខ្លាំង។
...
ពេលកម្មវិធីនោះបានបញ្ចប់ ថេយ៉ុង ក៏ដើរទៅបន្ទប់ផ្លាស់ខោអាវ ដោយអ្នកដែលដើរកៀកដៃមុននេះក៏នៅកំដរនាយតូច មិនទាន់ទៅណា។
«មុននេះអូនភ័យដែរទេ?»ម្ចាស់សម្តីផ្អែមជាងទឹកឃ្មុំ សួរទៅកាន់រាងតូចដែលកំពុងឈរឲ្យគេដោះគ្រឿងអលង្កាចេញ។
«ភ័យតិចៗ តែពេលបងដើរមកកៀកដៃក៏លែងអីវិញ»ថេយ៉ុង តបទៅកាន់អ៊ុនវូជាមួយនិងស្នាមញញឹមយ៉ាងស្រស់ស្អាត
«ឃើញទឹកមុខអូនមិនសូវល្អ ក៏ដើរចូលតែម្តងទៅ»តាមត្រង់ទៅ អ៊ុនវូ គេបានឃើញគ្រប់សកម្មភាពនិងប្រតិកម្មរបស់ជុងហ្គុកទាំងអស់នៅពេល នាយតូចកំពុងតែដើរបង្ហាញ តែគេក៏ជ្រើសមិនរំលឹកឲ្យនាយតូចដឹង ទើបបបួលនិយាយពីរឿងផ្សេង។
«ផ្លាស់ខោអាវទៅ ចាំទៅខុនដូជាមួយគ្នា»
«បងទៅមុនចុះ ព្រោះខ្ញុំនៅមិនទាន់ចប់ការងារទេ»
«យូរដែរទេ?ចាំបងឲ្យកូនចៅមកទទួល ព្រោះមួយម៉ោងទៀតបងក៏ត្រូវជួបណាត់ដែរ»
«ប្រហែលជាម៉ោង១១...តែខ្ញុំទៅជាមួយក្រុមការងារបាន»
«បាទ!តាមចិត្តអូនចុះ បងទៅសិនហើយ ថែខ្លួនផងណា»ចុងប្រយោគ អ៊ុនវូ ប្រាប់ដោយក្តីបារម្ភខ្វល់ខ្វាយ ហើយអ្នកទាំងពីរញញឹមលាគ្នាត្រឹមនោះ ក្រោយមកអ៊ុនវូក៏ចាកចេញ ស្របពេលនាយតូចប្រញាប់ទៅប្តូរឈុត ព្រោះវាស៉ិចស៉ីពេក មិនទម្លាប់ស្លៀកបង្ហាញសាច់ឲ្យអ្នកណាឃើញ។
មាឌល្អិតដើរចូលបន្ទប់ ដែលគ្មានមនុស្សសូម្បីម្នាក់ មិនដឹងពួកគេចេញទៅណាអស់ ឬក៏ជាប់ជជែកគ្នានៅខាងក្រៅ ទើបមានអារម្មណ៍ថាគ្មានសុវត្ថិភាព ក៏ដើរទៅរហ័សរុញទ្វារបិទ ខណៈនោះស្រាប់តែ...
«លែង...លែងខ្ញុំ អឹស៎!ធ្វើឆ្កួតស្អីហ្នឹង?»ថេយ៉ុង ស្រែកចាច ពេលសុខៗស្រាប់តែមានអ្នកច្រានទ្វារមួយទំហឹង ហើយសម្រុកខ្លួនចូលមកទាំងកំរោល ព្រមទាំងស្រវាកាយតូចភ្លាមៗ ឱបយ៉ាងណែនឲ្យអ្នកត្រូវគេឱបថប់ដង្ហើមចង់ដាច់ខ្យល់ ដៃតូចព្យាយាមច្រានទ្រូងគេទាំងមួម៉ៅក្តៅក្រហាយ ឯគេគិតតែយកផ្ទប់ក្បាលនាយតូច មកអឹបក្នុងទ្រូងខាងឆ្វេងរបស់គេ ហើយពោលប្រយោគចេញពីបេះដូងដែលកកឈាមស្ទើរស្ទះ៖
«បងនឹកអូនណាស់ នឹកណាស់ នឹកខ្លាំងបំផុត»ចប់សម្តី ផ្ទៃមុខសង្ហារក៏ឱនទៅថើបញីញក់ថ្ពាល់ក្រអូបៗ ធ្វើឲ្យថេយ៉ុងភ័យផងខឹងផង គេចក៏មិនកើតព្រោះគេរុញក្បាលអឹបចូលក្នុងទ្រូង ឯចង្កេះត្រូវដៃមាំជំរិតឱបយ៉ាងស្អិត នាយតូចបានត្រឹមតែខ្វាចខ្ញាំ ក្តិចមួលដើមទ្រូងគេទាំងខឹងសម្បារ។
«ឆ្កួតមែន លែងយើងទៅអា៎ចម្កួត ឯងរោគចិត្តមែនទេ អា៎គម្រក់ លែងយើង...ហ្ហឹកៗ»ថេយ៉ុង ជេរប្រទេចទាំងទ្រូងក្តៅស្ទើរឆេះ ព្រោះមិនទាន់បានឃើញមុខម្ចាស់ស្នាមថើបជាអ្នកណា ឬមនុស្សឆ្កួតកាមមកពីណា បានជាចូលមកឱបថើបគេឆៅៗយ៉ាងហ្នឹង?ចង់ស្លាប់មែនទេ?ហើយពេលបណ្តោយយូរៗ គេសម្ងំថើបថ្ពាល់កាន់តែយូរ ថើបទាល់តែក្រហមថ្ពាល់អស់ ថេយ៉ុងអស់វិធីក៏ធ្វើពុតជាសន្លប់ ធ្មេចភ្នែក បន្ទន់ដៃជើងឲ្យទន់រងាក់រងើក ធ្វើឲ្យជុងហ្គុកភ័យលស់ព្រលឹង ប្រឹងក្រសោបរាងតូចឱបមិនឲ្យរបូតពីដៃ៖
«ថេថេ អូនកើតអី ថេហ៍...ឬមកពីបងថើបខ្លាំងពេក?»គេភ័យពេក ធ្វើឲ្យច្របូលច្របល់ មើលមិនដឹងថាជាល្បិច ក៏បីមាឌល្អិតទៅផ្តេកខ្លួនលើសាឡុង តែដកដៃចេញភ្លាម នាយតូចក៏ស្ទុះក្រោកដូចសសៃទាញ ក្រឡេកឃើញថូផ្កាមួយនៅលើតុ ក៏កញ្ឆក់ទៅគប់មិនយល់មុខ មិនខ្វល់ថាជាកូនលោកណា តែក៏ត្រូវជុងហ្គុកគេចមុខទាន់ ហើយខណៈនោះក្រសែភ្នែកអ្នកពីរក៏ត្របាញ់ចូលគ្នា...
«គឺ...គឺបងទេ...»
«លោកជាអ្នកណា?ខ្ញុំមិនដែលស្គាល់ទេ ចេញទៅ»ពេលដឹងថាជាគេភ្លាម ថេយ៉ុង លើកចង្អុលទៅទ្វារ ស្រែកដេញគេភ្លាមមិនចាំយូរ ប៉ុន្តែមនុស្សមុខក្រាស់ ចង់ជេរ ចង់ដេញដល់ស្លាប់ក៏មិនព្រមទៅណាទាំងអស់។
«អូនដឹងថាបងចង់ជួបអូនខ្លាំងប៉ុណ្ណាទេ?»សម្តីរបស់ជុងហ្គុក ធ្វើឲ្យថេយ៉ុង ក្តាប់ដៃណែន សម្លក់សម្លឹងគេដោយក្រសែភ្នែកសម្អប់ ទាំងខឹង ទាំងហួសចិត្ត ដែលគេនៅតែធ្វើចរិកពាលគួរឲ្យស្អប់បែបនេះ។
«ទៅផ្ទះយើងវិញណា គ្រប់គ្នាកំពុងរងចាំអូន»ជុងហ្គុក មានះរំកិលខ្លួនចូលមកជិត ប្រុងឈោងចាប់ដៃស្រឡូនតូចមកកាន់ តែត្រូវនាយតូចគ្រវាសចេញមិនឲ្យប៉ះ គេក៏មិនចុះចាញ់ហើយនៅពោលពាក្យស្រទន់ដដែល៖
«អូនខឹងបងដល់ពេលណាទៀតទៅ ហ្ហឹម៎?»
«ប្រាប់ហើយថាខ្ញុំមិនស្គាល់លោកទេ»ថេយ៉ុង ស្រែកគំហកយ៉ាងកាចឆ្នាស់ ព្រោះមិនចង់ស្តាប់ រឹតតែមិនចង់ជួប ខឹងគេឡើងញ័រខ្លួនទទ្រើក ចំណែកជុងហ្គុកបែរជាឈរគាំងនូវប្រយោគមុននេះ គេស្តាប់មិនច្រឡំទេឬ? ឬមួយថេយ៉ុងបាត់ការចងចាំទេដឹង?
«អូនមិនចាំអ្វីសោះ?អូនកំពុងតែធ្វើពុតជាមិនស្គាល់បងមែនទេ?»បើបាត់ការចងចាំដូចដែលគេកំពុងគិតមែន គេនឹងបែកទ្រូងស្លាប់ឥឡូវនេះមិនខាន ទោះបីកន្លងមកធ្លាប់ធ្វើខុសដាក់នាយតូច គេចង់ឲ្យនាយតូចបំភ្លេចរឿងទាំងអស់នោះ គ្រាន់តែឲ្យភ្លេចរឿងអាក្រក់ ហើយចងចាំគេ គេគ្រាន់តែចង់បានថេយ៉ុងដូចពីមុន ថេយ៉ុងដែលទន់ភ្លន់ ស្តាប់សម្តី និយាយផ្អែមល្ហែមដាក់គេ មិនមែនកាចឆ្នាស់ប៉ះមិនបានដូចជាពេលនេះទេ។
«មិនស្គាល់គឺមិនស្គាល់»ថេយ៉ុង បោះសម្តីឡើងម៉ាត់ៗ មិនមានអារម្មណ៍លេងសើច រួចក៏កញ្ឆក់ខ្លួនគេច ស្រាប់តែរាងក្រាស់ស្ទុះចាប់ឱប បង្វិលកាយតូចឲ្យបែរមុខចំ រួចទម្លាក់មាត់បឺតជញ្ជក់បបូរមាត់តូចយ៉ាងកំរោល ដោយសង្កត់ថើបខ្លាំងៗស៊កអណ្តាតក្តៅគគុកចូលទៅប្រឡែងក្នុងមាត់ តែនាយតូចខំយកអណ្តាតរុញអណ្តាតគេចេញទាំងខ្ពើមរអើមយ៉ាងខ្លាំង ឯគេចង់ឈ្នះចិត្ត ទើបខំថើបជញ្ជក់ខាំក្រញិចដោយការគ្រឺតក្នាញ់ ថើបទាល់តែឮសំឡេងដង្ហក់ៗ ទើបជុងហ្គុកព្រមដកមាត់ចេញ ភ្លាមនោះក៏ទទួលបានកាដូមួយកំផ្លៀងយ៉ាងថ្នឹកដៃ ជាមួយនិងប្រយោគចុកបេះដូង៖
«ផាច់///ខ្ញុំពិតជាខ្ពើមលោកខ្លាំងណស់»

លន់តួស្នេហ៍ (Completed✔️)Tempat cerita menjadi hidup. Temukan sekarang