ភាគ២១

2.5K 121 0
                                    

បបូរមាត់ផ្អែម សម្តីក៏រឹតតែផ្អែម ហៅប្រពន្ធពេញៗមាត់មិនអៀនខ្មាសអីបន្តិច ធ្វើឲ្យនាយតូចដែលសឹងតែលង់លក់អម្បាញ់មិញ ស្វាងងងុយអស់និងលួចញញឹមអឹមអៀន ស្របពេលលើកម្រាមដៃអង្អែលថ្ពាល់រាងក្រាស់ថ្នមៗ៖
«ប្រពន្ធ?ខ្ញុំរៀបការជាមួយលោកតាំងពីពេលណា?»
«គ្មានច្បាប់ឯណាមកហាមទេ ទោះមិនទាន់រៀបការក៏អាចហៅថាប្តីប្រពន្ធបានដែរ»ស្របសម្តី គេចាប់បង្វិលរាងតូចឲ្យបែរមកប្រឈម ខណៈនោះ នាយតូចក៏ដាក់ដៃទាំងគូទប់លើដើមទ្រូងហាប់ណែនរបស់គេ មុននឹងពោលពាក្យបញ្ចើចទាំងឱនមុខគេចពីក្រសែភ្នែកព្រាន៖
«សម្តីផ្អែមយ៉ាងនេះ អ្នកណាមិនលង់ស្នេហ៍?»
«នេះកំពុងតែសារភាពថាលង់ស្រលាញ់យើងឬ?» ជុងហ្គុក លាន់មាត់ទាំងលើកចិញ្ចើម អ្នកណាលង់ស្នេហ៍អ្នកណា?ជួយបញ្ជាក់ឲ្យច្បាស់បន្តិចទៅមើល៍!
«អត់ទេ...»នាយតូច គ្រវីក្បាលបដិសេដទាំងថ្ពាល់ក្រហមព្រោះអៀន ស្របពេលខាំបបូរមាត់តិចៗ ធ្វើឲ្យជុងហ្គុក សម្លឹងឫកពាទាំងគ្រឺតក្នាញ់ ថែមទាំងចាប់ឱបរឹតរួចកាយតូចយ៉ាងណែន ឲ្យនាយតូចសឹងថប់ដង្ហើម ប៉ុន្តែទោះរុញច្រានយ៉ាងណាក៏គេមិនព្រមលែង ចុងក្រោយបានត្រឹមសម្ងំឲ្យគេឱបស្ទាបតាមអំពើចិត្ត។
«លែងសិនទៅ ខ្ញុំចង់ងូតទឹក»
«ដើរដល់បន្ទប់ទឹកឬអត់?»រាងសង្ហារកំពុងតែឈរឱបមាឌល្អិត ទើបគេដឹងច្បាស់ថាម្ចាស់រាងកាយមិនអាចសូម្បីតែឈរទប់លំនឹងផង នៅទារឲ្យគេលែងដៃដើម្បីទៅងូតទឹកទៀត។
«ដើរបាន លោកសាកលែងខ្ញុំសិនទៅ»
«តែនៅលើខ្លួនឯងគ្មានខោអាវទេ ចង់ដើរទៅទាំងចឹងឬ?»សំណួរ ជុងហ្គុក ធ្វើឲ្យថេយ៉ុងភ្ញាក់ខ្លួនព្រើត ទាំងធ្វើភ្នែកព្រិចៗសម្លឹងមុខគេដោយភាពស្រឡាំងកាំងធ្វើខ្លួនមិនត្រូវ ចេះភ្លេចទៅកើតថាខ្លួនទទេស្អាតគ្មានអ្វីបិទបាំង ទើបតែបានដឹង ចំពេលគេនាំមកឈរមើលទេសភាព ហើយនេះមើលទាំងស្រាតអ៊ីចឹងហ្អែស៎?ព្រះអើយចង់តែបោកក្បាលនិងពូកឲ្យស្លាប់ទេ!
«ប៉ុណ្ណឹងសោះយំដែរ»រាងក្រាស់ ជ្រួញចិញ្ចើមស្របពេលឱនមុខទៅជិតរង្វង់មុខតូច ដែលកំពុងតែពេបមាត់ដូចក្មេង ទឹកភ្នែករលីងរលោងតិចៗហាក់ដូចចង់យំ ទើបគេយកខ្នងដៃអង្អែលថ្ពាល់ថើរជាមួយនិងពាក្យលួងលោម៖
«ចាំយើងនាំឯងទៅងូតទឹកក៏បាន កុំយំ...»
ត្រឹមពាក្យប៉ុន្មានម៉ាត់នេះក៏អាចធ្វើឲ្យនាយតូច រំភើប ញាប់ញ័រពេញបេះដូង ព្រោះគេមិនត្រឹមតែថ្នាក់ថ្នម គេថែមទាំងលួងដោយស្នាមញញឹម ជាមួយនិងសំឡេងស្រទន់ៗគួរឲ្យចង់ស្តាប់ម្តងហើយម្តងទៀត បណ្តាលឲ្យ ថេយ៉ុង ទន់ចិត្ត និងព្រមប្រគល់រាងកាយឲ្យគេលើកបី នាំទៅបន្ទប់ទឹក ហើយក្រោយមកអ្នកទាំងពីរ ក៏បន្តធ្វើរឿងស្រើបស្រាលនៅក្នុងអាងទឹកនោះរហូតដល់យប់ជ្រៅ។
ម៉ោង១១អាធ្រាត
នៅជាន់ផ្ទាល់ដី ក៏មានក្មេងស្រីតូចល្អិតកំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងអារម្មណ៍ធុញថប់។ ថេយ៉ុង បានផ្តាំឲ្យនាងរងចាំតាំងពីល្ងាច រហូតដល់ឥឡូវយប់ជ្រៅជិតភ្លឺវិញទៅហើយ នៅមិនទាន់ឃើញចុះមកទៀត ទើបធ្វើឲ្យនាងកើតក្តីបារម្ភ ភ័យព្រួយ ខ្លាចមានរឿងអីកើតឡើងចំពោះបងប្រុសរបស់នាង។
«នាងល្អិត ទៅគេងសិនទៅ បងប្រុសរបស់នាងមិនងាយចុះមកទេ»សុងហូ ដែលឈរយាមនាងអស់ជាច្រើនម៉ោងដែរនោះ បានដើរចូលមកប្រាប់ ព្រោះឃើញ យ៉ុងប៊ីន អង្គុយងោកងក់ ស្ងាបផង ដកដង្ហើមធំផង ពិបាកភ្នែកមើលណាស់។
«ប្រាប់ហើយថាខ្ញុំមិនគេងទេ ខ្ញុំនឹងចាំទាល់តែបងថេយ៍ចុះមក»ស្រីតូចងាកសម្លក់មុខ លោកពូ ទាំងក្តៅក្រហាយ ដោយសារតែពូហ្នឹង ធ្វើឲ្យនាងមិនអាចសូម្បីតែដើរចេញពីបន្ទប់នេះមួយជំហ៊ាន។
«មិនអីទេ ចង់ចាំក៏ចាំទៀតទៅចឹង! ពិតជាឌឺមែននាងល្អិតនេះ»នៅចុងប្រយោគ សុងហូ បានលួចរអ៊ូ ស្របពេលដើរទៅមាត់ទ្វារវិញ បើគេមិនមកឈរហាមឃាត់ទេនោះ ម្ល៉េះនាងច្រមក់លួចឡើងទៅជាន់ខាងលើបាត់ទៅហើយ។
  បន្ទាប់ពីឈរឃ្លាំមើលនាងតូចអស់ពេលជាច្រើនម៉ោង សុងហូ ក៏ឆ្លៀតដើរចូលមកមើលម្តងទៀត ក៏ក្រឡេកឃើញ យ៉ុងប៊ីន ដេកលង់លក់នៅលើសាឡុង ថែមទាំងចំហរមាត់ស្រម៉ុកខុរៗយ៉ាងស្រួល ធ្វើឲ្យ សុងហូ អស់សំណើចព្រោះតែក្មេងក្បាលរឹងម្នាក់នេះ ទើបអត់មិនបាននិងខ្ទប់មាត់សើចកខិច មុននិងចាកចេញពីបន្ទប់នោះទៅ។
...
ព្រលឹមស្រាងៗពុំទាន់ឃើញថ្ងៃរះច្បាស់ មានមនុស្សពីរនាក់កំពុងតែគេងឱបគ្នាក្នុងបន្ទប់យ៉ាងស្អិតរមួតសឹងតែរលាយក្លាយជារាងកាយតែមួយ ដោយកំលោះសង្ហាដូចអង្គម្ចាស់ លង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ដោយក្នុងរង្វង់ដៃ មានរាងតូចច្រឡឹងនៅផ្តេកផ្តងជាប់ទ្រូង។ នាយតូច ត្រូវចុះទៅខាងក្រោមវិញតាំងយប់មិញម្ល៉េះ ប៉ុន្តែត្រូវប្រុសកំហូចចាប់ឱបទុក មិនឲ្យចេញក្រៅបន្ទប់សោះ តាំងពីយប់មកទល់ភ្លឺ ថេយ៉ុង សឹងតែមិនបានគេង ព្រោះមិនទម្លាប់គេងពីរនាក់បែបនេះ។
«នេះគេមិនទាន់ភ្ញាក់ទៀតឬ?ចង់គេងដល់ពេលណាទៀតទៅ?»ថេយ៉ុង រអ៊ូរទាំក្នុងចិត្ត ស្របពេលដៃតូចៗ លួចចាប់ទាញដៃក្រាស់ចេញពីការឱប ដៃគេធ្ងន់ណស់ ហើយឱបចង្កេះតូចឡើងស្អិត ខំរបេះទម្រាំតែចេញ ភ័យផង ខ្លាចផង ខ្លាចគេភ្ញាក់ដឹងខ្លួនឡើង ច្បាស់ជាចាប់ឱបខ្លាំងលើសដើម ហើយមិនយូរប៉ុន្មាន រាងតូច ក៏ដកដៃ ជុងហ្គុក ចេញពីខ្លួនបានសម្រេច ទើបសន្សឹមច្រត់ខ្លួនក្រោក លូកដៃសើយភួយចេញ សឹមទម្លាក់ជើងលើឥដ្ឋថ្នមៗ វិនាទីដែល ថេយ៉ុង ប្រុងក្រោកចេញពីពូក កែវភ្នែកទាំងគូស្រាប់តែបើកឡើងធំៗប៉ុនពងមាន់ ពេលក្រឡេកឃើញ នាងច្រមក់ យ៉ុងប៊ីន កំពុងតែអើតក្បាលលឹមៗចេញតាមប្រឡោះទ្វារដែលនាងបានលួចបើកតាំងពីពេលណាក៏មិនដឹង។
«បងប្រុស»យ៉ុងប៊ីន ធ្វើមាត់ម្ហបៗហៅមិនឲ្យឮទេ ព្រោះមើលទៅក្នុងបន្ទប់ឃើញម្នាក់ទៀតកំពុងគេង ឯថេយ៉ុង គ្រាន់តែឃើញប្អូនភ្លាម ក៏ស្ទុះចុះចេញពីពូក តម្រង់ទៅបើកទ្វារហើយចេញក្រៅបន្ទប់យ៉ាងលឿន ដោយយកខ្នងរុញអឹបទ្វារឲ្យបិទវិញ ថែមទាំងចាប់អូសដៃនាងទៅ តែយ៉ុងប៊ីន រឹងរូសមិនព្រមទៅ នាងនៅឈរនិងមួយកន្លែង ហើយក៏សួរទៅកាន់បងប្រុសភ្លាមៗ៖
«បងមកធ្វើអីក្នុងបន្ទប់លោកពូហ្នឹង?»
«អត់ធ្វើអីទេ តោះយើងចុះទៅខាងក្រោមវិញ»ថេយ៉ុង គ្រវីក្បាលញាប់ៗ និងព្យាយាមបបួលនាងទៅ ស្រាប់តែរំពេចនោះ នាងតូច ក៏យកដៃខ្ទប់មាត់ដែលចំហរយ៉ាងធំសឹងតែរុយហោះចូល ថែមទាំងលាន់មាត់៖
«ម៉េចក៏នៅលើ.កបងមានស្នាមជាំ?លោកពូនោះធ្វើអីបង?គាត់វាយបងមែនទេ?»យ៉ុងប៊ីន សួរដោយការភ្ញាក់ផ្អើលលាយឡំជាមួយកែវភ្នែករលីងរលោង ឆួលៗចុងច្រមុះ ចង់យំបន្តិច អត់បន្តិច នាងស្លុតចិត្តពេលសម្លឹងឃើញស្នាមនៅលើ.កបងប្រុសជាច្រើនកន្លែង ចំណែក នាយតូច បានត្រឹមឈរមើលមុខប្អូនទាំងម៉ិងមាំង កំពុងរកនឹកឆ្លើយបែបណាឲ្យសម ប៉ុន្តែនឹកវាមិនឃើញសោះ ហើយខណៈនោះ ទ្វារបន្ទប់ត្រូវបានបង្ហាញឲ្យឃើញរាងខ្ពស់ស្រឡះ ស្លៀកកន្សែងប៉ប្រេះៗនិងចង្កេះ ដើរចេញមកស្វាគមន៍ យ៉ុងប៊ីនជាមួយនិងទឹកមុខបែបភ្ញាក់ផ្អើល៖
«អ្ហា៎...ក្មេងតូចក៏មកផ្ទះពូដែរ»ជុងហ្គុក ដើរទៅច្បិចថ្ពាល់នាងបន្តិច តែត្រូវ យ៉ុងប៊ីន គ្រវាសដៃគេចេញ ហើយក្តាប់មាត់សម្លក់លោកពូសង្ហារឲ្យថ្មែរ៖
«ពូធ្វើអីមកលើបងប្រុសខ្ញុំ ហេតុអីខ្លួនគាត់សុទ្ធស្នាមជាំ? គាត់ធ្វើអីខុសចំពោះពូ ទើបវាយគាត់បែបនេះ ឆាប់និយាយមក»
«យ៉ុងប៊ីន...»
សំណួរបែបក្មេងមិនទាន់ដឹងអី ធ្វើឲ្យ ថេយ៉ុង កាន់តែតឹងទ្រូង ថប់អារម្មណ៍ ទើបប្រញាប់យកដៃទៅខ្ទប់មាត់ប្អូនកុំឲ្យសួរនាំ ព្រោះដឹងច្បាស់ថា ជុងហ្គុក មុខជាប្រើសម្តីប្លែកៗមកបោកក្មេងទៀតហើយ តែមិនទាន់បានអីផង ជុងហ្គុក ក៏ប្រញាប់ឆ្លើយតបក្មេងស្រីយ៉ាងរំភើយ៖
«ថេថេត្រូវមូសខាំ មូសក្នុងបន្ទប់ពូម្ជុលធំៗណាស់ ហ៊ានប្រហែសតែបន្តិច វានឹងបឺតជញ្ជក់ឈាមទាល់តែអស់ពីខ្លួនមិនខាន»

លន់តួស្នេហ៍ (Completed✔️)Onde histórias criam vida. Descubra agora