បន្ទាប់ពីញុំាអីរួចហើយជីមីនក៏អង្គុយនៅតុអាហារដដែលដើម្បីមើលស្វាមីសម្អាតចាន រាងតូចទាមទារចង់លាងតែអ្នកខាងនោះហាមមិនឱ្យធ្វើដោយនិយាយថាគាត់អាចធ្វើបាន ប្លែកទៀតហើយណា៎! តាំងពីគាត់ត្រឡប់មកវិញគាត់ប្រែប្រួលខ្លាំងណាស់ ចូលផ្ទះបាយខ្លួនឯងទាំងដែលកាលពីមុនមកគាត់មិនដែលធ្វើតតែសោះ មានអ្វីខុសប្រក្រតិទេដឹងឬមកពីគេគិតច្រើនពេក? ជីមនក៏បោះបង់គំនិតនោះចោលហើយក៏ដើរទៅឱបស្វាមីពីក្រោយ។
« ងងុយនៅ? » នាយក្រាស់កំពុងតែលាងដៃបន្ទាប់ពីសម្អាតចានរួច នាយជូតដៃឱ្យស្ងួតទើបបែរមុខមករកប្រពន្ធ ជីមីនលេបថ្នាំយូរដែលហើយគួរតែទៅគេងមិនគួរមកឈរនៅទីនេះសោះ នាយក្រាស់ហាមមិនឱ្យជួយក៏ព្រោះតែចង់ឱ្យប្រពន្ធទៅសម្រាកក្រែងអាការៈបានធូរស្បើយខ្លះ តែរាងក្រាស់ប្រាប់យ៉ាងណាក៏មិនព្រមទៅដែរពិតជាក្បាលរឹងមែនទែន។
« អ្ហឹម » ជីមីនងក់ក្បាលតិចៗហើយញញឹមដាក់ស្វាមី។
« មោះបងនាំអូនទៅគេង....ក្មេងក្បាលខូច » យ៉ុនហ្គីយកដៃចុចចុងចម្រុះរាងតូចតិចៗព្រោះតែខ្នាញ់ខ្លាំងពេក បន្ទាប់មកនាយក៏លើកបីប្រពន្ធដើរសំដៅទៅបន្ទប់ អ្នកខាងនោះពេលគេថាអោយខ្លួនឯងក្បាលខូចបែរជាញញឹមស្រស់ទៅវិញ តែពិតដូចដែលនាយក្រាស់និយាយមែនហ្នឹង តាំងពីនាយមករាងតូចធ្វើចរិកកូនក្មេងដាក់គេរហូត មានដឹងទេថារាងក្រាស់ខ្នាញ់ចង់តែចាប់ក្រញិចគេទៅហើយ។ មកដល់បន្ទប់នាយក្រាស់ក៏ដាក់ប្រពន្ធនៅលើគ្រែថ្នមៗហើយខ្លួនក៏ឡើងទ្របពីលើរាងតូចងាកមកប្រសព្វនឹងកែវភ្នែកស្វាមីហើយក៏ងាកចេញវិញព្រោះតែភាពខ្មាស់អៀន នាយក្រាស់ក៏ឱនទៅថើបថ្ងាសប្រពន្ធមួយខ្សឺតហើយងើបចេញពីនាយតូចដោយអង្គុយនៅក្បែរនោះ ជីមីនវិញស្មានថាគាត់នឹង....ខំតែភ័យតែតាមពិតគាត់គ្រាន់តែសាកចិត្តគេប៉ុណ្ណោះ។
« ងងុយហើយឆាប់គេងទៅបងផ្ញើការងារអោយកូនចៅសិន »យ៉ុនហ្គីសើចតិចៗរួចក៏ឱនទៅថើបប្រពន្ធមួយខ្សឺត។
សឺត!! នាយថើបថ្ងាសប្រពន្ធមួយខ្សឺតព្រមទាំងលើដៃអង្អែលក្បាលរាងតូចថ្នមៗហើយក៏ចេញពីបន្ទប់ទៅបន្ទប់ទទួលភ្ញៀវ នាយមកទីនេះមិនមែនមកអង្គុយដកដង្ហើមចោលឥតប្រយោជន៍ឡើយ គឺអង្គុយធ្វើការដែលលោកហ្វាងទម្លាក់អោយសិន បើការងារនេះសម្រេចគាត់នឹងប្រគល់ភាគហ៊ុនក្រុមហ៊ុន ហ្វាងជី-គ្រុប ៣០%អោយទៅនាយ។ នៅសល់មិនដល់មួយអាទិត្យទៀត ដល់ថ្ងៃរៀបការយ៉ុនហ្គីនិងជីនហ៊ីហើយ បណ្ដាសារព័ត៌មានបានផ្សព្វផ្សាយថ្ងៃមង្គលការរបស់នាយនិងកូនលោកហ្វាងរីកសុះសាយពេញប្រទេស វាមិនចម្លែកទេដែលជីមីនមិនដឹងរឿងនេះព្រោះគេមិនសូវប្រើប្រព័ន្ធអ៉ីនធឺណែតឡើយមួយរយៈនេះរវល់ពេក។
« ហ្អឹម...គាត់ទៅណាហើយ? » ជីមីនងើបមកមិនឃើញស្វាមីនៅជិតក៏ឧទានតែគ្មានចម្លើយមកវិញឡើយ រាងតូចចុះពីលើគ្រែហើយបម្រុងដើរទៅបន្ទប់ទឹកស្រាប់តែដើរប៉ះអ្វីម្យ៉ាងធ្វើឱ្យវាធ្លាក់ពីលើតុនាយតូចក៏ឱនទៅរើស។ វាគឺកាបូបធំល្មមដែលនាយក្រាស់ដាក់ឯកសារនិងប៉ាស្ព័រ រាងតូចរើសឯកសារទុកមួយឡែកហើយក៏ចាប់លើកប៉ាស្ព័រមកមើលក៏ឃើញថ្ងៃដែលនាយក្រាស់ត្រឡប់ទៅវិញ វាលឿនពេកទេដឹង! គាត់ទើបតែមកដល់ថ្ងៃនេះហើយក៏ត្រឡប់ទៅវិញនៅថ្ងៃស្អែក ជីមីនបន្ដរើសរហូតដល់ធៀបការមួយសន្លឹកដែលក្កាប់មុខទៅខាងក្រោម ដៃតូចបម្រុងចាប់កាន់ធៀបនោះស្រាប់តែនាយក្រាស់ចូលមកហើយក៏រើសយ៉ាងលឿន។
« អូរ យ៉ុន!គឺអូនសុំទោស អូនគ្មានចេតទនាទេ » នាយតូចរហ័សពោលពាក្យសុំទោសពេលឃើញទឹកមុខស្វាមីមិនសូវល្អ សង្ស័យតែធៀបមួយនេះសំខាន់នឹងគាត់ខ្លាំងណាស់ទើបកញ្ឆក់ទៅយ៉ាងលឿន រាងតូចមិនបានតាំងចិត្តឡើយគ្រាន់តែដើរមិនប្រយ័ត្នក៏ប៉ះធ្វើឱ្យរបស់ទាំងអស់នៅក្នុងកាបូបជ្រុះហើយក៏ជួយប្រមូលទុកវិញ។ មុននេះរាងក្រាស់ឮសម្លេងចេញពីបន្ទប់ក៏ប្រញាប់ដើរមកមើលក៏ឃើញប្រពន្ធបម្រុងនឹងរើសធៀបការនាយក៏រហ័សរើសវាឱ្យបានមុនរាងតូច ប្រសិនបើគេឃើញឈ្មោះរបស់ខ្លួននៅលើធៀបការមួយនេះគ្រប់យ៉ាងនឹងចប់មិនខាន។
« មិនអីទេ...បងអាចធ្វើខ្លួនឯងបាន អូនចូលបន្ទប់ទឹកចុះ » យ៉ុនហ្គីពោលទាំងដៃបន្ដរើសរបស់របបខ្លួន។
« បាទ » ជីមីនហុចរបស់នៅក្នុងដៃឱ្យស្វាមីហើយក៏ចូលទៅបន្ទប់ទឹកបាត់ នាយតូចមិនបានសង្ស័យអ្វីច្រើនឡើយគ្រាន់តែចង់សុំទោសដែលធ្វើឱ្យឯកសារសំខាន់ៗរបស់គាត់ជ្រុះ។ ពេលរាងតូចចូលក្នុងបន្ទប់ទឹកបាត់ រាងក្រាស់ធូរទ្រូងកាលបើអ្នកម្ខាងទៀតមិនបានឃើញធៀបការនៅក្នុងកាបូបរបស់ខ្លួន ចុះបើរាងតូចឃើញនោះនាយយ៉ាប់មិនខាន ច្បាស់ណាស់រឿងនេះមិនអាចលាក់បាំងលាក់បាំងរាងតូចយូរបានទេ ព្រោះព័ត៌មាននៅលើបណ្ដាញអ៉ីនធឺណែតលឿនជាងមីស៊ីលទៅទៀត។
បន្ទាប់ពីចូលបន្ទប់អស់ជាងកន្លះម៉ោងនាយតូចក៏ចេញមកវិញដោយភ្នែករ៉េរកមើលនាយក្រាស់ ដោយមិនឃើញគាត់នៅទីនេះក៏ចេញទៅមើលនៅបន្ទប់ទទួលភ្ញៀវឃើញគាត់កំពុងតែអង្គុយធ្វើការក៏ដើរទៅអង្គុយក្បែរនោះដោយលើកមួយសំណួរសួរទៅគាត់។
« បង...បងទៅវិញថ្ងៃណា? » រាងក្រាស់មើលមុខប្រពន្ធមុននឹងតបទៅវិញ
« ថ្ងៃស្អែកម៉ោង៩ព្រឹក បងដាក់ច្បាប់បានតែ២ថ្ងៃប៉ុណ្ណោះ មិនអាចនៅកំដរអូនបានយូរទេ តែល្ងាចបងនឹងនាំអូនទៅញុំាអី គិតយ៉ាងមិចដែរ? » ទោះបានច្បាប់តែពីរថ្ងៃតែបងនឹងនៅក្បែរអូនហើយព្រមធ្វើគ្រប់យ៉ាងឱ្យតែអូនសប្បាយចិត្ត។
« តាមតែបងទៅ អូនគ្មានបញ្ហាស្រាប់ហើយ » ជីមីនតបទាំងញញឹម។ ទោះបីជាពេលនេះរាងតូចមិនសូវពេញចិត្តនឹងការត្រឡប់ទៅវិញរបស់គាត់ក៏ដោយ ប៉ុន្តែគេមិនដែលហារមាត់ហាមគាត់ម្ដងណាឡើយ។ រីឯនាយក្រាស់ក៏មិនចង់បែកពីប្រពន្ធដូចគ្នាតែនាយត្រូវត្រឡប់ទៅវិញដើម្បីបំពេញតួនាទីជាកូនកត្តញូ កាលដែលនាយមកថ្ងៃនេះប៉ាម៉ាក់របស់នាយមិនសូវជាពេញចិត្តប៉ុន្មានទេ តែដោយសារនាយអង្វរម្ដងហើយម្ដងទៀតទើបគាត់យល់ព្រម គាត់មិនបានដឹងថាកូនរៀបការជាមួយជីមីនឡើយដឹងត្រឹមថាកូនរបស់គាត់មានទំនាក់ទំនងជាមួយក្មេងប្រុសម្នាក់នៅទីនោះ។ យ៉ុនហ្គីអង្គុយធ្វើការយូរយ៉ាងនេះសូម្បីតែទឹកមួយកែវក៏មិនមាននៅជិតខ្លួនដែរ ទើបរាងតូចទៅយកឱ្យគាត់។
« ញុំាទឹកសិនទៅកុំឱ្យស្ងួតបំពងក » ជីមីនដើរចេញពីផ្ទះបាយព្រមនឹងទឹកមួយកែវ ហើយក៏ហុចវាឱ្យរាងក្រាស់ដែលអង្គុយនៅពីមុខកុំព្យូទ័រ។
« បាទ អរគុណ » យ៉ុនហ្គីរហ័សដកដៃចេញពីកុំព្យូទ័រហើយទទួលទឹកពីប្រពន្ធទាំងស្នាមញញឹម និយាយត្រង់គ្មានអ្នកណាយល់ចិត្តនាយជាងជីមីនឡើយ ពេលឃើញគាត់ផឹកទឹកក្អឹកៗអ្នកខាងនេះអង្គុយញញឹមធ្វើឱ្យនាយក្រាស់មិនប្រយ័ត្នក៏ឈ្លក់។
« អ្ហឹៗៗ..!! » ឃើញយ៉ុនហ្គីឈ្លក់ទឹកនាយតូចរហ័សយកកែវចេញពីដៃរបស់គាត់ទុកហើយក៏ដកក្រដាសជូតមាត់ហុចអោយគាត់វិញ ពេលឃើញគាត់គ្រាន់បើហើយជីមីនក៏សួរ៖
« បងយ៉ាងមិចហើយ? » ជីមីនសួរទាំងក្ដីបារម្ភ។
« បងមិនអីទេ គ្រាន់តែឈ្លក់ទឹកប៉ុណ្ណោះ »នាយតបធ្វើដូចគ្មានរឡងអ្វីកើតឡើង ទាំងដែលមុននេះគាត់ឈ្លក់ទឹកមុខឡើងក្រហម។
« អូនដឹង! តែមិញអូនភ័យសឹងស្លាប់ទៅហើយ លើកក្រោយប្រយ័ត្នផង »
« បាទ អូនសម្លាញ់ » យ៉ុនហ្គីក៏លួចសើចពេលឃើញទឹកមុខអ្នកម្ខាងទៀត នាយមិនគិតថារាងតូចភ័យដល់ម្លឹងសោះ តែគ្មានអ្វីប្លែកទេព្រោះប្រពន្ធបារម្ភពីប្ដីជារឿងធម្មតា នាយក្រាស់ក៏បន្ដធ្វើការរបស់នាយ រីឯរាងតូចក៏អង្គុយអានសៀវភៅនៅក្បែរនោះតែមិនបង្កជាសម្លេងរំខានដល់គាត់ឡើយ។
ម៉ោងប្រហែល៤ជាងពួកគេក៏រៀបចំខ្លួនដើម្បីចេញទៅខាងក្រៅ ថ្ងៃនេះយ៉ុនហ្គីមានគម្រោងទៅញុំាអីជាមួយប្រពន្ធនៅភោជនីដ្ឋានដែលល្បីជាងគេក្នុងទីក្រុងឡុងដ៍។ ទម្រាំតែរៀបចំខ្លួនហើយម៉ោង៤ជាងបានពួកគេបានចេញពីខនដូរហើយធ្វើដំណើរទៅភោជនីដ្ឋាននោះ ដោយសាររាងក្រាស់គឺជាភ្ញៀវវីអាយភីទើបទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ។
« សូមអញ្ជើញអ្នកប្រុស » បុគ្គលិកសង្ហាក៏ទាញកៅអីថយក្រោយបន្ដិចដើម្បីអោយនាយតូចចូលអង្គុយហើយក៏រុញចូលវិញមុនបន្ដិច។
« បាទ អរគុណ » ជីមីនដាក់ខ្លួនអង្គុយហើយងាកទៅអរគុណដល់បុគ្គលិកម្នាក់នោះ បន្ទាប់មកគេក៏ហុចមីនុយដែលនៅលើប្រព័ន្ធអេឡិចត្រូនិចអោយរាងក្រាស់ធ្វើការកម្មង់ បន្ទាប់ពីកម្មង់ហើយបុគ្គលិកក៏ត្រឡប់ទៅទទួលភ្ញៀវបន្ដដោយឱ្យពួកគាត់រង់ចាំបន្ដិច។
« បង! អូនសុំទៅបន្ទប់ទឹកមួយភ្លេត » អង្គុយសុខៗស្រាប់តែឈឺបត់ជើងតូច ជីមីនក៏សុំស្វាមីទៅបន្ទប់ទឹកដើម្បីទៅបញ្ចេញចោលឱ្យធូរពោះបន្ដិច។
« បាទ »យ៉ុនហ្គីអនុញ្ញាតនាយតូចក៏ងើបពីកៅអីហើយដើរតម្រង់ទៅបន្ទប់ ដោយសារគេមកទីនេះជាមួយរាងក្រាស់ជាញឹកញាប់ទើបមិនពិបាកក្នុងការរកបន្ទប់ទឹក ជីមីនរវល់តែឱនទៅខាងក្រោមមិនប្រយ័ត្នក៏ដើរបុកបុរសម្នាក់ដែលគេជួបកាលពីថ្ងៃមុន តែសំណាងដែលដៃបុរសម្នាក់នោះរហ័សក៏ជួយទប់ទើបជីមីនមិនត្រូវដួល។
« សុំទោស មានត្រូវត្រង់ណាឬអត់?» កម្លោះសង្ហាសួរទៅកាន់អ្នកម្ខាងទៀតគិតតែពីឱនមុខចុះមិនព្រមងើបមុខតតែសោះ
« ខ្ញុំមិនអីទេ អេស៎...គឺលោក! អរគុណសម្រាប់ក្រដាសកាលពីថ្ងៃមុន » ជីមីនក្រវីក្បាលហើយប្រាប់ទៅអ្នកកម្លោះថាខ្លួនមិនអីឡើយ សំណាងល្អដែលគេជួយទប់ទាន់កុំអីទល់ផ្អកបាត់ រាងតូចងើបមុខឡើងដោយសម្លឹងមើលនាយទាំងភ្ញាក់ផ្អើល តាមពិតគេជាបុរសដែលឱ្យក្រដាសគេកាលពីថ្ងៃមុននៅព្រលាន្ដហោះ។
« បាទ សួស្ដី! ខ្ញុំជុងហ្គុក រីករាយដែលបានស្គាល់ » នាយកម្លោះណែនាំខ្លួនឱ្យអ្នកម្ខាងទៀតបានស្គាល់ហើយក៏លើកដៃម្ខាងដើម្បីជាការស្វាគមន៍
« ខ្ញុំជីមីន រីករាយដែលបានស្គាល់លោកដូចគ្នា» នាយតូចញញឹមហើយលើកដៃម្ខាងរបស់ខ្លួនទៅចាប់ដៃរបស់ជុងហ្គុកជាការស្វាគមន៍ ពិតជាចៃដន្យណាស់ដែលពួកគេបានជួបគ្នាម្ដងទៀត ពួកគេឈរនិយាយគ្នាដូចជាយូរដែលហើយក៏បំបែកផ្លូវគ្នាត្រឹមនេះ ពេលនាយកម្លោះដើរទៅបាត់រាងតូចក៏ដើរចូលបន្ទប់ទឹក
បន្ដិចក្រោយមករាងតូចក៏ចេញមកវិញហើយដើរទៅកាន់តុអាហាររបស់ខ្លួនវិញ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Любовные романы"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
