Episodes 23 : លុះត្រាតែខ្ញុំប្រាកដចិត្តថាខ្ញុំមានសុវត្ថិភាព

643 59 0
                                        

     តុក! តុក!
     នាយក្រាស់កំពុងតែពិនិត្យឯសារនៅក្នុងការិយាល័យ ស្រាប់តែឮសម្លេងគោះទ្វាទើបនាយរហ័សដាក់ប៊ិកចុះហើយសម្លឹងទៅមាត់ទ្វាបញ្ជាឱ្យអ្នកខាងក្រៅចូល។ នាយតាមមើលដំណើរកូនចៅសង្ហាដែលកំពុងតែបោះជំហានចូលមកព្រមជាមួយនឹងសឺមីនៅក្នុងដៃ។
     « អង្គុយសិនមក »ឌីហ្សី ដើរមកដល់នាយក៏ហៅឱ្យកូនចៅអង្គុយសិនដើម្បីស្រួលនិយាយញគ្នា ភ្លាមៗគេក៏ហុចឯកសារនិងប្លាស់មួយដាក់លើតុ យ៉ុនហ្គី មើលបន្ដិចមុននឹងទាញវាយកមកកាន់។
     « ចៅហ្វាយទំងនេះជាឯកសារនិងប្លាស់ទាក់ទងនឹងការកេងប្រវ័ញលុយក្រុមហ៊ុន អឹម....ចៅហ្វាយ!មុននឹងមើលត្រៀមចិត្តផងទាន »ឌីហ្សី ស្ទាក់ស្ទើរក្នុងហៅ ព្រោះតែរឿងពាក់ព័ន្ធនឹងមនុស្សដែល យ៉ុនហ្គី គោរពស្រឡាញ់ជាងគេ ទើបនាយខ្លាចថាចៅហ្វាយទទួលយកមិនបាន ម្យ៉ាងនាយបារម្ភពីគាត់ប្រសិនបើគាត់បានដឹងរឿងនេះ គាត់ប្រាកដជាខូចចិត្តនឹងអស់សង្ឃឹមជាខ្លាំងលើអ្នកដែលបានធ្វើ។ យ៉ុនហ្គី រហ័សដកភ្នែកចេញពីរបស់នោះហើយសម្លឹងមើលកូនចៅដោយការងឺឆ្ងល់ ក្នុងនេះមានអីមិនល្អឬ? បានជានិយាយអីប្លែកៗហើយប្រាប់ឱ្យនាយត្រៀមចិត្តនោះ។
យ៉ុនហ្គី សួរទាំងចងចញ្ចើម៖
     « ហេតុអី? មានអីមែនទេ? »
     « បាទ មានតែខ្ញុំថាចៅហ្វាយមើលទៅល្អជាង »
     « អឹម »បញ្ចប់សន្ទនានាយក៏បើកឯកសារដែលកូនចៅប្រគល់ឱ្យមិញនេះមើលទាំងទឹកមុខក្រៀមក្រំ ឌីហ្សី ឃើញចៅហ្វាយបែបនេះគេក៏មិនសប្បាយចិត្តដូចគ្នា ត្រឹមតែឯកសារមិនបានបញ្ជាក់ថា លោកមីន ជាអ្នកធ្វើទេ នាយក្រាសឧទានខណៈមិនជឿនឹងអ្វីដែលមិនទាន់ពិតប្រាកដ!
« មិនពិតទេ! លោកប៉ាធ្វើបែបនោះធ្វើអី? នេះជាក្រុមហ៊ុនគាត់សាងមកណា? ឌីហ្សីឯងមានច្រឡំឬអត់? »នាយក្រាស់មិនជឿនៅអ្វីដែលខ្លួនបានឃើញទើបងាកទៅសួរកូនចៅក្រែងគេមានការភ័ណច្រឡំត្រង់ចំណុចណាមួយ។
« បាទ អត់ទេ! ចៅហ្វាយនៅប្លាស់មួយទៀត ចាំខ្ញុំបើកអោយទាន »ឌីហ្សី យកប្លាស់នោះហើយក៏បើកកុំព្យូទ័រឱ្យចៅហ្វាយមើលឱ្យច្បាស់ថាគ្រប់យ៉ាងជាការពិតគេមិនបានច្រឡំដូចដែលចៅហ្វាយនិយាយឡើយ ការងារគេម៉ត់ចត់ណាស់មិនងាយឱ្យភ័ណច្រឡំផ្ដេសផ្ដាសនោះទេ យ៉ុនហ្គី ជាអ្នកគ្រប់គ្រង់គេគួរតែដឹងច្បាស់។
កាលបើដឹងរឿងគ្រប់យ៉ាងហើយ យ៉ុនហ្គី ក៏គ្មានពាក្យអ្វីត្រូវប្រកែកទៀតដែរ គ្រាន់តែខូចចិត្តមិនគួរប៉ារបស់គេហ៊ានធ្វើបែបនេះសោះ។ គាត់មានប្រសាសន៍ថាមិនចង់ឱ្យក្រុមហ៊ុនដែលខ្លួនសាងមកដោយផ្ទាល់ដៃត្រូវបាត់បង់ តែគាត់ទៅវិញដែលជាអ្នកបំផ្លាញ។ នាយពិតជាអស់សង្ឃឹមលើរូបគាត់ខ្លាំងណាស់ ឯណាការទុកចិត្ត? ឯណាធ្វើដើម្បីនាយនោះ? ទាំងអស់នេះគ្មានទេ គ្រប់យ៉ាងគឺធ្វើតែដើម្បីខ្លួនឯងប៉ុណ្ណោះ។
     ជីមីន អង្គុយធ្វើការមួយភ្លេតសោះភ្លេចៗខ្លួនដល់ម៉ោងចេញបាត់ ដូច្នេះក៏ប្រមូលសម្ភារៈនិងឥវ៉ាន់ទៅផ្ទះ ដោយមិនឃើញចៅហ្វាយសង្ហាចេញមកសោះ ក៏ចូលទៅមើលនិងសួរគាត់ទៅផ្ទះអត់។ ដោយសារការងារច្រើនធ្វើមិនទាន់រួច ជុងហ្គុក ក៏សុំនៅបន្ដទៀតហើយឱ្យរាងតូចទៅមុនខ្លួន រីឯ ជីមីន ធ្វើការលាចៅហ្វាយរួចក៏ចាកចេញ។
     ឡានតាក់សុីមួយគ្រឿងឈប់មុខអាផាតមិនមួយកន្លែងដែលរាងតូចរស់នៅ ជីមីន ហុចលុយឱ្យអ៊ំប្រុសរួចចុះពីឡានដើរទៅខាងក្នុង។ ពេលកំពុងតែសំដៅទៅបន្ទប់រាងតូចស្រាប់តែមានអារម្មណ៍មិនស្រួលដូចមានគេដើរតាមពីក្រោយ ប៉ុន្ដែពេលងាកទៅគឺគ្មាននរណាសោះ រាងតូចក៏បន្ដដំណើរទៅមុខជារឿយៗតែនៅតែមានអារម្មណ៍បែបនោះដដែល នាយតូចភ័យតែក៏នៅមានស្មារតីលូកដៃចូលហោប៉ៅរួចដកទូរសព្ទចេញមកខលទៅស្វាមី។
     « ម៉េចមិនលើកចឹង! »ជីមីន ដកទូរសព្ទចេញពីត្រចៀកហើយឧទានទាំងអារម្មណ៍មួរម៉ៅ តែគេមិនព្រមបោះបង់ទេនៅតែបន្ដខលរហូតដល់អ្នកនោះលើកទទួល។
     [....]
     « ហេឡូ! ជីមីន! »
     « យ៉ុន! យ៉ុនស្ដាប់ឮអូននិយាយទេ? គឺអូន...អាយ៎!! »មិនទាន់និយាយចប់ផងរាងតូចត្រូវបុរសឈុតខ្មៅនោះចូលមកក្បែរហើយចាប់ខ្ទប់ចម្រុះនឹងកន្សែងតូចមួយដែលដាក់ថ្នាំសន្លប់។ រាងតូចប្រលែងទូរសព្ទហើយចាប់ច្របាច់ដៃប្រុសម្នាក់នោះតែមិនបានសម្រេចនោះ ថ្នាំសន្លប់ចាប់ផ្ដើមជ្រាបចូលក្នុងចម្រុះរាងតូចក៏សន្លប់នៅក្នុងរង្វងមដៃបុរសម្នាក់នោះ គេចាប់បីរាងតូចហើយក៏ចាកចេញទៅដោយបន្សុលទូរសព្ទមួយគ្រឿងនៅលើឥដ្ឋ។
     « មីន! មីន! អូនកើតអី? មីន... »នាយក្រាស់ស្រែកហៅអ្នកម្ខាងទៀតតាមប្រព័ន្ធទូរសព្ទ ប៉ុន្ដែគ្មានការឆ្លើយតបសោះ ទើបនាយដាក់ទូរសព្ទចុះហើយទញអាវក្រៅនៅលើសាឡុងប្រុងនឹងចេញទៅហើយ តែត្រូវបង្អាក់ដំណើរខណៈពេលនាងតូច ជីនហ៊ី ទើបតែចេញពីបន្ទប់ទឹក នាងឃើញនាយក្រាស់ដូចជាចង់ចេញទៅក្រៅកសួរ៖
     « ហើយលោកចង់ទៅណាទាំងយប់? »
     « មិញនេះជីមីនខលមកខ្ញុំ គេនិយាយបានប៉ុន្មានម៉ាត់ស្រាប់តែឭសម្លេងស្រែកហើយទូរសព្ទក៏ដាច់បាត់ទៅ ខ្ញុំខ្លាចថាមានរឿងអីមិនល្អកើតចំពោះគេ »
     « បើអ៊ីចឹងលោកឆាប់ទៅចុះ ខ្ញុំរង់ចាំដំណឹងពីលោក »គ្រាន់តែឮនាងក៏បារម្ភពីរាងតូចដែរ ទើបប្រាប់ឱ្យនាយក្រាស់ឆាប់ទៅ ហើយនាងនឹងរង់ចាំដំណឹងពីនាយបើបានការយ៉ាងណានោះ។
     « បាទ ចឹងខ្ញុំទៅសិនហើយ »និយាយជាមួយនាងរួចនាយក្រាស់ក៏ប្រញាប់ចេញទៅយ៉ាងលឿន គ្រាន់តែចុះមកដល់ខាងក្រោមស្រាប់តែជួបនឹងម៉ាក់ដែលទើបតែមកពីខាងក្រៅ។
     « កូនយ៉ុនប្រុងទៅណាទាំងយប់កូន? »ម៉ោង៨ជាងហើយគួរតែនៅផ្ទះ តែកូនគាត់បែរជាចេញទៅក្រៅទាំងយប់ទើបគាត់សួរ ម្យ៉ាងគាត់ទើបតែមកដល់កូនក៏ចេញទៅដូចមិនផ្ដល់កិត្តិយសដល់ ជីនហ៊ី ដែលនៅតែម្នាក់សោះ។
     « បាទ ទៅជួបមិត្តអ្នកម៉ាក់ ហើយម៉ាក់ទើបមកពីណាយប់ថ្មើរណានេះ រួចចុះលោកប៉ានោះ? »ធម្មតាលោកស្រីនៅផ្ទះកម្រចេញទៅណាណាស់លុះត្រាតែមានកម្មវិធីធំផ្សេងៗ តែថ្ងៃនេះគាត់ចូលផ្ទះយប់ម្យ៉ាងក៏គ្មានកម្មវិធីអីដែលបើតាមនាយដឹងមក។ ហើយនេះលោកស្រីមកម្នាក់ឯង ហើយចុះលោកមីននោះ? ដូច្នេះនាយក្រាស់ក៏សួរ កាលបើឮកូនសួរពីប្ដីលោកស្រីក៏រាងឆ្ងល់ដែរ ព្រោះលោកមីនសុំគាត់មកមុនតាំងពីក្បាលល្ងាចម្ល៉េះ គាត់ស្មានតែស្វាមីមកផ្ទះតើ! តែដល់កូនសួរអញ្ចឹងគាត់ក៏ជ្រាបដែរ។
     « អ៎..ម៉ាក់ជួបមិត្តចាស់ក៏ជ្រុលនិយាយលេងដល់យប់បន្ដិចទៅ ចំណែកប៉ាកូនម៉ាកមិនដឹងទេព្រោះគាត់សុំមកមុន កូនមានការអីជាមួយគាត់ហេ៎!? »
     « បាទអត់ទេ យប់ហើយម៉ាក់ទៅសម្រាកចុះ កូនសុំទោសិនហើយ រាត្រីសួស្ដី! »
     « ចាស៎ ធ្វើដំណើរដោយសុវត្ថិភាព »
     យ៉ុនហ្គី ញញឹមដាក់ម៉ាក់មុននឹងចេញទៅ លោកស្រីឈរមើលរហូតដល់កូនចេញទៅផុតទើបគាត់ឡើងទៅខាងលើ អ៊ំស្រីមេផ្ទះក៏ឡើងទៅជាមួយគាត់ដើម្បីលាយទឹកក្ដៅឱ្យលោកស្រី។ មកដល់ចំណតឡាននាយក្រាស់ក៏យកឡានផ្ទាល់ខ្លួនបើកចេញទៅយ៉ាងលឿន រីឯ ឌីហ្សី ឃើញចៅហ្វាយចេញឡានប្រុងចូលមកសួរតែយឺតមួយជំហាន។ ឡានបើកដោយនាយក្រាស់ក្នុងល្បឿនលឿនឆ្ពោះទៅកាន់អាផាតមិនដែលប្រពន្ធរស់នៅ។
     ក្រឡេកមើលរាងតូចឯណេះវិញត្រូវគេចាប់យកមកទុកនៅឃ្លាំងទំនេរមួយកន្លែងដែលនៅមិនឆ្ងាយពីទីក្រុងប៉ុន្មានទេ រាងកាយតូចត្រូវចងភ្ជាប់នឹងកៅអីជាប់ ទោះរាងតូចចង់កម្រើកពិបាកដែរ។ ភ្នែកទាំងគូរបើកសន្សឹមៗសម្លឹងមើលជុំវិញ តើទីនេះជាកន្លែងណា? ហេតុអីក៏ពួកនោះចាប់គេមកត្រូវការអី? ជីមីន ចាប់ផ្ដើមភ័យពេលគិតដល់រឿងដែលធ្លាប់ឮមកថាមានពួកចាប់ជំរិត ឬចាប់មនុស្សយកទៅលក់។ រាងូចកំពុងតែភ័យខ្លាចផងស្រាប់តែមានមនុស្សមួយក្រុមដើរចូលមកអមនឹងបុរសវ័យចំណាស់ម្នាក់ រាងតូចបើកភ្នែកធំៗពេលឃើញគាត់ដើរតម្រង់មកទីនេះ។
     « លោកមីន? គឺគាត់ហេ៎!ដែលជាប់យើងមកនោះ? »សញ្ញាសួរជាច្រើនបានលោតនៅលើក្បាលរបស់រាងតូច ជាគាត់ពិតឬដែលចាប់ខ្លួនមក? ហើយចាប់ក្នុងបំណងអ្វីដែលគេមិនជ្រាបតតែសោះ ឬគាត់ដឹងរឿងរបស់ខ្លួននិងយ៉ុនហ្គីហើយ? បែបនោះពិតមែនគេប្រាកដជាស្លាប់មិនខាន។
     លោកមីនឧទានទៅកាន់នាយតូចទាំងស្នាមញញឹម៖
     « ភ្ញាក់ហើយហេ៎!ក្មេងតូច »
     « លោកអ៊ំចាប់ខ្ញុំមកត្រូវការអី? »
     « ត្រូវការអី? មិនពិបាកស្មានទេដឹង! »
     « លោកអ៊ំដឹង! ហើយលោកអ៊ំបង្ខំឱ្យគាត់រៀបការជាមួយមនុស្សដែលគាត់មិនស្រឡាញ់ធ្វើអី? »ឮសំណួរនាយតូចគាត់កគ្មានប្រតិកម្មអ្វីសោះ ផ្ទុយទៅវិញគាត់ញញឹមយ៉ាងស្រស់ធ្វើឱ្យនាយតូចអត់ឆ្ងល់មិនបាន។
« ឯងដឹងបានយ៉ាងម៉េចថាគេមិនបានស្រឡាញ់? កូនយ៉ុនមិនបានទៅរកឯងព្រោះគេជាប់មើលថែប្រពន្ធរបស់គេ ឯងនឹងហើយជាចំណែកលើសគួរតែដកខ្លួនឱ្យហើយទៅប្រសើរជាង »សម្ដីរបស់គាត់អាចជឿបានប៉ុន្មានភាគរយ គាត់គិតថារាងតូចល្ងង់ដល់ថ្នាក់មើលមិនដឹងឮ? ចំណែកឯ ជីមីន ញេចស្នាមញញឹមធ្វើឱ្យលោកមីនគាំងនិយាយមិនចេញរង់ចាំស្ដាប់សម្ដីនាយតូច។
« ហេតុអីខ្ញុំត្រូវស្ដាប់តាមលោកអ៊ំ? ទាំងដែលលោកអ៊ំជាមនុស្សពូកែកុហក សូម្បីតែកូនខ្លួនឯងក៏កុហកបានដែរ ព្រោះតែចង់ឱ្យកូនរៀបការជាមួយអ្នកមានអំណាចសុខចិត្តធ្វើជាឈឺធ្ងន់ដើម្បីកុហកកូន លោកអ៊ំល្បិចខ្ពស់ជាងការគិតរបស់ខ្ញុំទៀត សំណាងល្អដែលយ៉ុនជាមនុស្សឆ្លាត! »ដល់ប្រយោគចុងក្រោយនាយតូចក៏នឹកសរសើរស្វាមីដែលឆ្លាត ដែលធ្វើអេតាសុីវិលក្លែងក្លាយឡើងមកដើម្បីបំភ័ណភ្នែកលោកប៉ាក្មេកឈាមត្រជាក់។
« ឯងបានន័យថាយ៉ាងម៉េច? »លោកមីន ចងចិញ្ចើមមិនយល់នូវអ្វីដែល ជីមីន និយាយមុននេះ តើរាងតូចចង់សំដៅដល់អ្វី?
     « បានន័យដូចដែលបាននិយាយ... »ជីមីន ក៏មិនអន់ដែលទៅឌឺដងសម្ដីជាមួយលោកមីនហាក់មិនខ្លាចដូចពេលដឹងខ្លួនដំបូងៗសោះ។
     « ផាក ជីមីន!! »លោកមីន ហៅឈ្មោះរាងតូចដោយសង្កត់ពាក្យចុងក្រោយ។
« បាន...ខ្ញុំនឹងប្រាប់! លុះត្រាតែខ្ញុំប្រាកដចិត្តថាខ្ញុំមានសុវត្ថិភាព »
« បាន »លោកមីន ក៏សាញ៉ូឱ្យកូនចៅចូលទៅស្រាយចំណងពីដៃ ជីមីន រួចគាត់ក៏បញ្ជាឱ្យរាងតូចប្រាប់រឿងដែលគាត់មិនទាន់បានដឹង។ គាត់គិតថារាងតូចល្ងង់ឬ? បើប្រាប់ពេលនេះនៅទីនេះគាត់នឹងសម្លាប់គេមិនខាន តែបើគាត់ចង់ឱ្យគេប្រាប់តតែគាត់ជូនគេទៅដល់កន្លែងដែលគេប្រាកដថាខ្លួនមានសុវត្ថភាពទើបគេព្រម កាលបើយល់ពីបំណងរបស់កូនប្រសារពិតហើយលោកមីននិងរាងតូចក៏ឡើងឡានទៅជាមួយគ្នា។

រឿង ជម្រៅចិត្តលោកស្វាមី (ចប់)Where stories live. Discover now