បន្ទាប់ពីព្រមព្រៀងជាមួយ ជីមីន ហើយលោកមីនក៏បញ្ជាឱ្យកូនចៅជូនរាងតូចទៅដើម្បីដោះដូរនឹងអាថ៌បាំងកូនប្រុសរបស់គាត់។ ឡានស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងបើកដោយកូនចៅលោកមីនក៏ឈប់ចំពីមុខអាផាតមិនរាងតូចរស់នៅ ជីមីន ក៏បញ្ជាឱ្យកូនចៅគាត់បើកទ្វាឡានហើយភ្នែកសម្លឹងរកមើលនរណាម្នាក់ដែលអាចមើលខ្លួនទើបគេប្រាកដចិត្តថាខ្លួនមានសុវត្ថិភាព។ បន្ទាប់មករាងតូចក៏និយាយរឿងស្វាមីនិង ជីនហ៊ី ប្រាប់លោកមីន ពេលគាត់ដឹងគ្រប់យ៉ាងហើយក៏កើតចិត្តខឹងជាខ្លាំងកាលបើចាញ់បោកល្បិចរបស់ក្មេងៗវិញ ភ្លាមៗនោះគាត់ពិតជាចង់ដកកាំភ្លើងបាញ់ ជីមីន ខ្លាំងណាស់ ប៉ុន្តែមិនអាចព្រោះសុន្ដិសុខទីនោះកំពុងតែមើលមក រួចគាត់ក៏ដេញរាងតូចចេញពីឡានរបស់គាត់។ រាងតូចដៃជើងស្រឡូនដូចជាមនុស្សស្រីក៏ចុះពីលើឡានដើរទាំងភាពជឿជាក់ តែបើងាកមកចាប់អារម្មណ៍បន្ដិចទើបដឹងថាដៃមួយគូរកំពុងតែញ័រតតាក់ មុខស្លេកដូចមាន់ស្ងោរ រីឯជើងដើរឡើងញាប់ធ្មេញ ធ្វើយ៉ាងណាក៏ដោយឱ្យតែដើរអោយផុតពីក្រសែភ្នែកគាត់ទើបគេទុកចិត្ត។
ក្រឡេកមកនាយក្រាស់សម្បុរសស្លេកឯណេះវិញកំពុងតែនៅសុខព្រោះបារម្ភពីប្រពន្ធក្មេងដែលបាត់ខ្លួនបន្សុលនៅតែទូរសព្ទមួយគ្រឿងដែលជ្រុះនៅទីនេះ ចិត្តមួយចង់ប្ដឹងទៅប៉ូលីសតែមិនទាន់គ្រប់២៤ម៉ោង ដូច្នេះនាយក៏សម្រេចចិត្តអង្គុយចាំនៅទីនេះសិន ហើយរកវិធីតាមរកប្រពន្ធដោយប្រើឱ្យ ឌីហ្សី ជួយស៊ើបសួរគ្នីគ្នារបស់គេក្រែងបានជួបរាងតូចនៅកន្លែងណាមួយ។
កំពុងតែបារម្មណ៍ស្រាប់តែនាយតូចបើកទ្វាបង្ហាញខ្លួននៅចំពោះមុខ នាយក្រាស់ក៏ប្រញាប់រត់ទៅរកក្រសោបឱបនាយតូចឱ្យស្ថិតក្នុងរង្វង់ដៃរបស់ខ្លួន ជីមីន លើកដៃឱបនាយក្រាស់ដោយបិទភ្នែកសង្ងំនៅក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅ។ ទឹកភ្នែកសថ្លាមួយដំណកស្រក់លើអាវធ្វើឱ្យនាយក្រាស់យល់ពីស្ថានការណ៍បានភ្លាមក៏សួរនាំរាងតូចរឿងដែលបានកើតឡើង ជីមីន មិនបាននិយាយអ្វីទាំងអស់គិតតែឈរនៅស្ងៀមមួយកន្លែងមិនព្រមឱ្យប្រាប់រឿងនេះដល់នាយឡើយ។
« អូនបាត់ទៅណា? ដឹងទេបងបារម្មណ៍ពីអូនប៉ុណ្ណា មីនហើយដៃកូនទៅត្រូវអីមកបានជាក្រហម! »យ៉ុនហ្គី ប្រលែងប្រពន្ធចេញពីការឱបហើយសួរពេលឃើញកដៃរាងតូចមានស្នាមក្រហមដូចជាមានរប់សអ្វីម្យ៉ាងចងរិតបន្តឹងអញ្ចឹង តែបើនិយាយឱ្យងាយស្ដាប់គឺជាខ្សែ រីឯនាយតូចសម្លឹងមុខស្វាមីមុននឹងដកដៃចេញពីដៃរបស់គត់ហើយព័ន្ធទៅក្រោយដើម្បីកុំឱ្យគាត់សង្ស័យច្រើនជាងនេះ។
« អឹម អូនមិនអីទេ! ហើយបងមកយូរឬនៅ? »ជីមីន បដិសេធមិនព្រមប្រាប់ស្វាមីតាមត្រង់បែរជាបង្វែររឿងនិយាយទៅវិញ។ យ៉ុនហ្គី មើលដឹងថារាងតូចព្យាយាមលាក់បាំងខ្លួនប៉ុន្ដែមិនចង់ដេញដោលច្រើននាយក៏ព្រមតបសំណួរដែលប្រពន្ធបានសួរ។
« យូរហើយ បងឃើញថាមិនស្រួលក៏ប្រញាប់ចេញមកខ្លាចអូនមានគ្រោះថ្នាក់ ឥឡូវអូនអស់អីហើយបងក៏រៀងធូរចិត្តដែរ អូនញុំាអីឬនៅ? »ពេលកំពុងនិយាយទូរសព្ទស្រាប់តែឮសម្លេង ជីមីន ស្រែក ដូច្នេះនាយក្រាស់អត់គិតមិនបានក៏ប្រញាប់ដាក់ទូរសព្ទចុះហើយមករកប្រពន្ធនៅទីនេះ។ នាយអង្គុយរង់ចាំទាំងចិត្តមិនស្ងប់ព្រោះបារម្ភខ្លាចមានរឿងមិនល្អកើតឡើងចំពោះប្រពន្ធរបស់នាយ តែក្នុងចិត្តក៏លួចបុណ្យសុំឱ្យរាងតូចរួចផុតពីគ្រោះទាំងឡាយ ហើយត្រឡប់មកវិញដោយសុវត្ថិភាព។
« នៅទេ ហើយក៏កំពុងឃ្លានផងដែរ »ជីមីន តបស្វាមីព្រមទាំងលេងទឹកមុខគួរឱ្យស្រឡាញ់ដាក់នាយក្រាស់ទាមទាររបស់ញុំា ព្រោះគេមិនបានញុំាអីតាំងពីថ្ងៃមកម្ល៉េះ។ យ៉ុនហ្គី ក៏ញេចស្នាមញញឹមហើយតប៖
« អ៊ីចឹង! អូនចូលទៅងូតទឹក បងទៅធ្វើអីឱ្យញុំា អូខេ! »
« បាទ អូខេ »ជីមីន ញញឹមយ៉ាងស្រស់រួចក៏ដើរសំដៅទៅបន្ទប់គេងយកកន្សែងនិងខោអាវបន្ទាប់មករាងតូចក៏ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ គ្រាន់តែឈានជើងចូលក្នុងបន្ទប់ទឹកទឹកមុខប្រែជាស្រពាបស្រពោននឹកដល់ពាក្យសម្ដីដែលប៉ាក្មេកមានប្រសាសន៍ "ឯងដឹងយ៉ាងម៉េចថាគេមិនបានស្រឡាញ់?" មួយប្រយោគនេះធ្វើឱ្យនាយតូចអត់គិតមិនបាន ប្រសិនបើដូចអ្វីដែលគាត់និយាយពិតមែននោះ តើនឹងមានរឿងអ្វីកើតឡើង? ចិត្តមនុស្សមើលមិនដឹងទេ! ពេលនេះគេអាចស្រឡាញ់យើង តែថ្ងៃក្រោយគេអាចទៅស្រឡាញ់អ្នកដទៃក៏ថាបាន។ សាកគិតទៅមើលពួកគេនៅជាមួយគ្នា តើអាចទេដែលគ្មានចិត្តលើគ្នានោះ?
បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ ជីមីន ក៏ចេញពីបន្ទប់ហើយដើរសំដៅទៅផ្ទះបាយចង់ដឹងថាស្វាមីធ្វើអីឱ្យខ្លួនញុំា។ គ្រាន់តែឈានជើងចូលក្លិនបំពងខ្ទឹមឈ្ងុយចាក់ចូលច្រមុះនាយតូចធ្វើឱ្យគេញេចស្នាមញញឹម រាងតូចច្រឡឹងក៏ដើរលប់ៗហើយស៊កដៃទាំងសងខាងក្រសោបចង្កេះនាយក្រាស់ហើយទម្លាក់ចង្ការលើស្មាមាំក្រាស់មុនឧទាន៖
« យ៉ុន! »
« ហឹម... »??
« ស្រឡាញ់អូនទេ? »
« ម៉េចក៏នៅសុខៗសួរបែបនេះ? »
« ឆ្លើយនឹងអូនសិនមក... »នាយតូចអន្ទះសារចង់បានចម្លើយពីរាងក្រាស់ព្រោះចង់ដឹងគាត់នឹងឆ្លើយបែបណា! រីឯនាយក្រាស់ស្ដាប់សម្ដីរាងតូចចប់នាយចាប់ដៃប្រពន្ធទាញចេញពីចង្កេះនាយហើយក៏បង្វែរខ្លួនបែរទៅរកនាយតូច។
« បាទ ស្រឡាញ់! ហើយស្រឡាញ់ខ្លាំងទៀតផង »ក្រសែភ្នែកដែលនាយក្រាស់សម្លឹងប្រពន្ធគឺបង្ហាញពីក្ដីស្រឡាញ់ដែលនាយមានចំពោះគេ ពេលនិយាយរាងតូខអាចមិនជឿតែនាយនឹងបង្ហាញតាមរយៈទង្វើ។ ជីមីន សម្លឹងបបូរមាត់ក្រាស់មុននឹងងើបមុខទៅគ្រប់គ្រងវា នាយក្រាស់បើកភ្នែកធំៗព្រោះមិននឹកស្មានប្រពន្ធនឹងធ្វើបែបនេះ យ៉ុនហ្គី លើកដៃឱបចង្កេះនាយតូចហើយក៏តបស្នាមថើបវិញ។ នាយតូចហើបមាត់អនុញ្ញាតឱ្យអណ្ដាតក្ដៅគគុកចូលទៅក្រលាស់ក្នុងក្រអូបមាត់របស់ខ្លួន នាយក្រាស់បឺតជញ្ជក់មាត់រហូតដល់អញ្ចឹងកសខ្ចីដល់មានស្នាមជាំក្រហម។ ដៃមាំសរសៃរវាមប្រុងចាប់ប្រលះឡេវអាវគេងយប់រាងតូចស្រាប់តែត្រូវបញ្ឃប់ព្រោះតែអ្នកម្ខាងទៀតចាប់ដៃនាយជាប់។
« កុំអី! អូនមិនសូវស្រួលខ្លួនទេ »ដោយសារគេមិនទាន់ត្រៀមខ្លួនទើបសុំបញ្ឃប់ត្រឹមនេះ នាយក្រាស់យល់ក៏ប្រលែងដៃចេញហើយថយក្រោយបន្ដិច។
« បាទ ចឹងអូនទៅអង្គុយចាំសិនទៅ បងធ្វើអីឱ្យអូនញុំា »យ៉ុនហ្គី ក៏ប្រាប់ឱ្យប្រពន្ធទៅអង្គុយចាំសិនពេលនាយឆាបាយឆ្អិននាយនឹងលើកយកទៅអោយ។
« បាទ »ជីមីន សម្លឹងមុខស្វាមីទាំងក្នុងចិត្តភ័យព្រួយខ្លាចគាត់ខឹងដែលខ្លួនបដិសេធ។ រីឯ យ៉ុនហ្គី ក៏ងាកទៅឆាបាយបន្ដព្រោះមិញនេះដាក់អារម្មណ៍ជ្រុលពេកដល់ថ្នាក់ភ្លេចទៅហើយថាប្រពន្ធកំពុងតែឃ្លាន នាយក្រាស់មម៉ាញឹកខ្លាំងរហូតមិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកតូចចិត្តមួយគូរកំពុងតែសម្លឹងមកឡើយ។ រាងតូចឃើញស្វាមីកំពុងតែរវល់ក៏ដកខ្លួនទៅអង្គុយចាំនៅឯបន្ទប់ទទួលភ្លៀវ ហើយក៏បើកទូរទស្សន៍មើលបំបាត់អផ្សុក មួយសន្ទុះនាយក្រាស់ចេញពីផ្ទះបាយជាមួយបាយឆាមួយចាននៅក្នុងដៃ នាយញញឹមហើយដាក់បាយនៅលើតុរួចទម្លាក់ខ្លួនអង្គុយក្បែរនោះ។
« ម៉េចក៏មិនឆាប់ញុំា? នៅអង្គុយមើលដល់ណាទៀតត្រជាក់អស់ហើយ »យ៉ុនហ្គី ឧទានពេលឃើញប្រពន្ធអង្គុយធ្វើមុខស្អុយហើយសម្លឹងបាយមិនឈប់
« គឺ...អូនសុំទោស »ជីមីន ចាប់ដៃខ្លួនឯងយ៉ាងណែនហើយពោលពាក្យសុំទោសទាំងឱនមុខចុះ រាងតូចកំពុងតែយល់ច្រឡំថារាងក្រាស់ខឹងដែលគេបដិសេធរឿងមុននោះ
« អូនយ៉ាងម៉េចហ្នឹង! នៅសុខៗក៏សុំទោសបង »នាយក្រាស់ចងចិញ្ចើមពេលប្រពន្ធនិយាយពាក្យសុំទោសមកកាន់ខ្លួន សុំទោសនាយរឿងអីទៅ? បើគេមិនបានខុសផងនោះ យ៉ុនហ្គី គិតដល់ត្រឹមនេះរាងតូចក៏ប្រញាប់បកស្រាយពីដំណើរដើមទងដែលធ្វើឱ្យគេនិយាយពាក្យនេះ
« គឺមុននេះអូនហាមបងនោះអី! បងមិនខឹងអូនទេហេ៎?! »នាយតូចឧទានទាំងសម្លឹងមុខនាយក្រាស់
« ក្មេងល្ងង់! បងមានហេតុផលអីត្រូវខឹងអូននោះ! មិនថាមានរឿងអីទេ! បងគោរពតាមការសម្រេចចិត្តរបស់អូន កុំគិតច្រើនឆាប់ញុំាទៅក្រែងអូនថាឃ្លាននោះអី មោះចាំបងបញ្ចុក.... »យ៉ុនហ្គី អស់សំណើចពេលក្មេងម្នាក់នេះគិតអឺអើតែម្នាក់ឯង តើនាយទៅខឹងបានយ៉ាងបានម៉េច? បើគេគួរឱ្យស្រឡាញ់យ៉ាងនេះនោះ នាយថាហើយក៏លើកចានហើយដួសបាយបញ្ចុកសំណព្វចិត្ត រីឯអ្នកខាងនោះបានគេបញ្ចុះនិយាយពីថាញញឹមឡើងស្រស់តែម្ដង។
« អឹម »ជីមីន ញញឹមយ៉ាងស្រស់ហើយហារមាត់ចាំស្វាមីបញ្ចុកបាយ មើលចុះធ្វើចរិកគួរឱ្យស្រឡាញ់ដាក់រាងក្រាស់ទៀតហើយ អញ្ចឹងតើបាន យ៉ុនហ្គី ស្រឡាញ់រហូតងើបក្បាលមិនរួច។ សម្ដីគ្រប់ម៉ាយ់ដែលរាងក្រាស់និយាយគឺនាយតែងតែផ្ដល់តម្លៃឱ្យរាងតូចជានិច្ច មនុស្សយើងម្នាក់ៗមានសិទ្ធស្មើគ្នាសូមកុំយកអំណាចមកគាប់សង្កត់អ្នកទន់ខ្សោយឱ្យសោះ។ បើដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយសូមមេត្តាផ្ដល់កិត្តិយសនិងតម្លៃឱ្យគេផង នោះបានគេហៅថាសេចក្ដីស្រឡាញ់ពិតប្រាកដ។
ពេលញុំាបាយរួចពួកគេទាំងពីរក៏អង្គុយកៀកកើយគ្នាមើលរឿងភាគកូរ៉េ តាមមើលទឹកមុខម្នាក់ៗដូចជាមានសេចក្ដីសុខដល់ហើយ ពួកគេខានមើលរឿងជាមួយគ្នាយូរហើយ ទើបនឹកដល់អនុស្សាវរីយ៍ចាស់ៗ។ ពីរម៉ោងក្រោយមករឿងដែលចាក់បញ្ជាំងក៏បានបញ្ចប់នាយក្រាស់ក៏ងាកទៅមើលប្រពន្ធដែលគេងលង់លក់នៅក្នុងរង្វង់ដៃរបស់ខ្លួន យ៉ុនហ្គី បិទទូរសព្ទរួចក៏លើកបីប្រពន្ធទៅបន្ទប់ហើយដាក់ឱ្យគេងនៅលើពូកថ្នមៗរួចដណ្ដប់ភួយអោយ នាយអង្គុយមើលមុខប្រពន្ធបានមួយសន្ទុះក៏ដើរទៅបិទភ្លើងហើយចូលគេងក្បែរប្រពន្ធ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Любовные романы"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
