អំឡុងពេលលោកគ្រូពេទ្យចូលពិនិត្យអាការៈរាងតូច យ៉ុនហ្គី ក៏ចេញមកនិយាយទូរសព្ទជាមួយអ្នកម៉ាក់។ គាត់ផ្ដាំថាពេល ជីមីន ដឹងខ្លួនឱ្យតេទៅគាត់ភ្លាម ព្រោះគាត់អន្ទះសារចង់ជួបចង់និយាយជាមួយគេណាស់ តែគួរឱ្យស្ដាយបានត្រឹមជួបមុខប៉ុណ្ណោះទោះនិយាយប្រាប់ថាគាត់ជាម៉ាក់នាយក្រាស់ក៏គេមិនស្គាល់ដែរ។
នាយក្រាស់និយាយជាមួយអ្នកម្ដាយរួចក៏ដាក់ទូរសព្ទចុះទាំងទឹកមុខក្រៀមក្រំ ហើយគិតដល់រឿងកាលពីថ្ងៃមុន "ប្រសិនបើនាយមិនណាត់គេចេញមកក្រៅក៏គ្មានរឿងបែបនេះកើតឡើងដែរ" នាយនៅតែបន្ដបន្ទោសខ្លួនឯងដែលជាដើមហេតុធ្វើឱ្យប្រពន្ធធ្លាក់ក្នុងសភាពបែបនេះ។ យ៉ុនហ្គី ឈរបន្ធូរអារម្មណ៍បានមួយភ្លេតក៏ឮសម្លេងទូរសព្ទរោទ៍នាយក៏ប្រញាប់ទទួល។
[....]
« អាឡូ! »
« អាឡូអាយ៉ុន! យើងទទួលបានដំណឹងពីខាងមន្ទីរពេទ្យប្រពន្ធឯងដឹងខ្លួនហើយ អាការៈគេយ៉ាងម៉េចដែរ? »ជេហូប ជាប៉ូលីសដែលទទួលខុសត្រូវភារកិច្ចនេះ ដោយឃើញមានចំណុចខ្លះគួរឱ្យសង្ស័យលោកមេបញ្ជាការក៏ប្រគល់ភារកិច្ចនេះឱ្យគេធ្វើ ហើយជួនជនរងគ្រោះជាប្រពន្ធមិត្តសម្លាញ់ទើបគេព្រមទទួល។ ខាងប៉ូលីសបានបញ្ជាក់ទៅខាងមន្ទីរពេទ្យហើយបើបុគ្គលម្នាក់នេះ(ជីមីន)ដឹងខ្លួនឱ្យរាយការណ៍ទៅប៉ូលីសជាបន្ទាន់។
គ្រោះថ្នាក់នេះបណ្ដាលឱ្យមនុស្សស្លាប់មួយនាក់ គឺលោកអ៊ំម្ចាស់ឡាន ពិតជាគួរឱ្យសោកស្ដាយមែន! ប្រសិនបើរាងតូចដឹងមិនដឹងខូចចិត្តប៉ុណ្ណាទេ ហើយអ្នករងរបួសធ្ងន់គឺជា ជីមីន ដែលអង្គុយនៅរបាំងខាងក្រោយ។ ចំណែកឯឡានបង្កគ្រោះថ្នាក់នេះពេលប៉ូលីសទៅដល់មិនឃើញមនុស្សឡើយ សូម្បីតែស្នាមឈាមបន្ដិចក៏គ្មានទើបធ្វើឱ្យ ជេហូប កាន់តែសង្ស័យ ហើយមិនអាចមើលរំលងហេតុការណ៍នេះបានឡើយ។
« មិនសូវល្អទេ! ជីមីនមិនចាំអ្វីតតែសោះ ខ្លួនគេក៏មិនដឹងថាមានអ្វីកើតឡើងដែរ ហើយនៅមកសួរថាគ្នាជាអ្នកណាទៀតផង ហ៊ឹម!យើងពិបាកចិត្តណាស់ » យ៉ុនហ្គី និយាយទាំងអួលដើមក ប្រពន្ធគេខ្លាចជាបែបនេះឱ្យគេស្ងប់ចិត្តម្ដេចកើត រាងតូចអាចវិលមកដូចដើមវិញបានឬអត់? នាយមិនទាន់ដឹងផង! ពេលនេះគេស្មុគស្មាញណាស់គិតអីក៏មិនចេញដែរ។
« សរុបមកបាត់ការចងចាំមែនទេ? ហើយចុះមានវិធីព្យាបាលឬអត់? »ឮបែបនេះអ្នកម្លោះក៏មានកូនចិត្តបារម្ភពីរាងតូចដែរ ហើយមនុស្សម្នាក់ដែលគេកាន់តែបារម្ភខ្លាំងបំផុតគឺសម្លាញ់ សាកគិតទៅមើលបើមនុស្សអ្នកស្រឡាញ់ក្រោកឡើងហើយសួរថាអ្នកជាអ្នកណា? តើអ្នកមានអារម្មណ៍បែបណា? អ្នកប្រាកដជាខូចចិត្តខ្លាំងហើយ ព្រោះសូម្បីតែខ្លួនក៏គ្មានចំណែកនៅក្នុងការចងចាំរបស់គេដែរ។
« យើងកំពុងតែពិភាក្សាជាមួយលោកដុកទ័រ ហើយរឿងគ្រោះថ្នាក់ថ្ងៃមុនស៊ើបដល់ណាហើយ? »មិនថាប្រើវិធីអ្វីទេអោយតែព្យាបាល ជីមីន បានគេព្រមគ្រប់យ៉ាង សុំត្រឹមតែការចងចាំរបស់អូនត្រឡប់មកវិញបងសប្បាយចិត្តហើយ ចំណែកការព្យាបាលលោកដុកទ័រសុំឱ្យសុខភាពរាងតូចឱ្យរឹងមាំជាងនេះសិន រាងតូចទើបតែដឹងខ្លួនទុកពេលឱ្យគេសិនកុំទាន់បង្ខំ។
« គឺយើងទៅពិនិត្យកន្លែងកើតហេតុហើយមានកន្លែងខ្លះខុសប្រក្រតិ យើងក៏បានទៅឆែកកាមេរ៉ាសុវត្តិភានៅម្ដុំនោះដែរ តែកាមេរ៉ាខូចទើបមិនបានភស្ដុតាងអ្វីសោះ តែយើងជឿថារឿងនេះមិនធម្មតាឡើយ ព្រោះមានចំណុចគួរឱ្យសង្ស័យច្រើន »ជេហូប រៀបរាប់ប្រាប់សម្លាញ់តាមការសន្និដ្ឋានរបស់ខ្លួន គេមិនមែនចេះតែសង្ស័យផ្ដេសផ្ដាសនោះទេ តតែមានភស្ដុតាងបានគេហ៊ាននិយាយ។
« ឯងនិយាយត្រូវ ជេហូបយើងផ្ញើផង! »តាមការរៀបរាប់របស់មិត្តសម្លាញ់ យ៉ុនហ្គី ក៏គិតអញ្ចឹងដែរ វាមិនដែលកាមេរ៉ាសុវត្ថិភាពខូចចំពេលកើតហេតុ វាមិនចៃដន្យពេកទេអី? យ៉ាងណា ជេហូប ក៏ជាប៉ូលីសទទួលខុសត្រូវផ្នែកនេះស្រាប់ហើយ ដូច្នេះមានតែសុំឱ្យគេជួយស៊ើបរកការពិត តើកើតហេតុអីឱ្យប្រាកដទៅ?
« ជាតួនាទីគ្នាស្រាប់ហើយ អ៊ីចឹង!ប៉ុណ្ណឹងបានហើយយើងរវល់ »ជេហូប ជាប់ការមិនបាននិយាយជាមួយមិត្តយូរទេ តែបើមានពេលទំនេរចាំណាត់ជួបគ្នាវិញ វាស្រួលពិភាក្សាជាងនិយាយតាមទូរសព្ទ។
« អឹម អរគុណសម្លាញ់ »យ៉ុនហ្គី ដាក់ទូរសព្ទចុះហើយដកដង្ហើមធំមួយខ្សាវដើម្បីឱ្យចិត្តបានធូរខ្លះ។ ស្របពេលនោះស្រាប់តែលេចវត្តមានស្រីស្រស់និងកម្លោះសង្ហាបណ្ដើរគ្នាតម្រង់មកកន្លែងនាយក្រាស់កំពុងតែឈរ។
« អ៎...ជីនហ៊ីសួស្ដី! »យ៉ុនហ្គី បំណងចង់ទៅអង្គុយចាំនៅខាងមុខបន្ទប់ក៏ងាកចំនាងតូចដែលធ្លាប់ជាប្រពន្ធរបស់នាយ ប៉ុន្ដែជាប្រពន្ធក្លែងក្លាយ។ នាយក៏ភ្ញាក់តិចដែលព្រោះមិននឹកស្មានថានាងនឹងមកហើយថែមទាំនាំសង្សារនាងមកទៀតផង។
« ចាស ម៉េចបានលោកមកឈរទីនេះមិនចូលទៅមើលជីមីនទេហេ៎!? »ឃើញនាយក្រាស់ឈរនៅទីនេះក៏អត់ឆ្ងល់មិនបាន គេយកចិត្តដាក់នឹងប្រពន្ធយ៉ាងនេះ តែហេតុអីក៏ដាច់ចិត្តទុកឱ្យប្រពន្ធនៅម្នាក់ឯងហើយចេញមកខាងក្រៅបែបនេះ។
« លោកដុកទ័រកំពុងតែពិនិត្យខ្ញុំក៏ចេញមកចាំខាងក្រៅទៅ...មួយរយៈនេះយ៉ាងម៉េចដែរ? »នាយក្រាស់ចង់សំដៅលើការងារនឹងការរស់នៅផងដែរ ព្រោះតាំងពីកើតរឿងពួកគេមិនដែលបានជួបគ្នាឡើយ។ រីឯ ជីនហ៊ី ត្រូវអង្គរក្សលកប៉ាចាំតាមដាននាងគ្រប់ជំហាន តែសំណាងហើយថ្ងៃនេះគាត់មានធុរៈទៅប្រទេសជប៉ុន បើមិនដូច្នោះគាត់មិនព្រមឱ្យនាងមកដាច់ខាត។
« ចង់សំដៅលើការងារឬ? ក៏ល្អ! តែមិនទាន់សាំនៅឡើយទេ ខ្ញុំទទួលបានដំណឹងថាជីមីនដឹងខ្លួនក៏ឆាប់មកភ្លាម គេយ៉ាងម៉េចដែរ? »
« ក៏គួរឱ្យបារម្ភខ្លះដែរ គឺ...គេមិនចាំអ្វីនោះទេ មកពីពេលជួបគ្រោះថ្នាក់ផ្នែកក្បាលរងការប៉ះទង្គិចខ្លាំងពេក »យ៉ុនហ្គី តបទាំងទឹកមុខសោកសៅ ធ្វើអោយទាំងពីរនាក់ដែលឈរមើលចូលតួតាមដែរ។
« ហ៊ឹម! គួរឱ្យអាណិតណាស់ អឺ!លោកដុកទ័រចេញមកហើយ »គាត់មិនទាន់ចេញពីផុតពីមាត់ទ្វាស្រួលបួលផង ពួកគេក៏រហ័សចូលទៅរកដោយចង់ដឹងពីអាការៈដែលសម្រាកនៅខាងក្នុង។
« លោកដុកទ័រអាការៈគេយ៉ាងម៉េចដែរ? »ជុងហ្គុក អន្ទះសារខ្លាំងពេកក៏ភ្លេចខ្លួនសួរកាត់មុខនាយក្រាស់។ ចំណែកឯ យ៉ុនហ្គី មុននេះម្រុងហើបមាត់សួរគាត់ហើយស្រាប់តែកម្លោះសង្ហាដែលជាចៅហ្វាយនាយតូចកាត់សម្ដីនាយមុន ទើបធ្វើអោយរាងក្រាស់ស្ងាត់មាត់ដូចគេចុក។
« អ្នកជំងឺនៅមានអារម្មណ៍ថាឈឺក្បាលពេលព្យាយាមនឹកដល់រឿងអ្វីមួយ ខ្ញុំសុំហាមមិនឱ្យនិយាយស្ដីដែលប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺឡើយ សង្ឃឹមថាពួកលោកនឹងយល់! បើអស់កិច្ចការខ្ញុំលាសិនហើយ »
« បាទ/ចាស »ពួកគេតបលោកដុកទ័រសង្ហារួចហើយគាត់ក៏ចាកចេញ ទុកពេលឱ្យពួកគេចូលសួរសុខទុករាងតូច ព្រោះបន្ដិចទៀតដល់ពេលអ្នកជំងឺត្រូវសម្រាកហើយ។
ក្រាក!!
ជីមីន អង្គុយនៅលើគ្រែស្រាប់តែឮសម្លេងបើកទ្វាក៏ងាកមើល ឃើញនាយក្រាស់ដែលអះអាងថាជាស្វាមីគេចូលមកជាមួយមនុស្សពីរនាក់ទៀត ធ្វើឱ្យនាយតូចមានអារម្មណ៍ថាភ័យ។
« ជីមីនកុំខ្លាច...ពួកគេមកមើលអូន នាងឈ្មោះ ជីនហ៊ី ជា...ជាមិត្តរបស់បង! រីឯប្រុសម្នាក់នេះ ជុងហ្គុក ជាចៅហ្វាយរបស់អូន »
« ចៅហ្វាយ? លោកប្រធាន... »ជីមីន និយាយចៅហ្វាយតាមនាយក្រាស់ហើយក៏ប្ដូរមកជាប្រធានពេលនឹកដល់ពាក្យដែលខ្លួនធ្លាប់បានប្រើ។ យ៉ុនហ្គី គ្រាន់តែឮដូច្នេះក៏ប្រែជាក្រៀមក្រំហើយដកដៃចេញពីស្មារាងតូចយ៉ាងសន្សឹមៗ
« បាទ ត្រូវហើយ ខ្ញុំជាប្រធានរបស់ជីមីន របួសគ្រាន់ធូរខ្លះឬនៅ? ហើយបានញុំាអីឬនៅ? »កាលបើរាងតូចសម្លឹងខ្លួនហើយគេក៏តបវិញ មិនគួរឱ្យជឿថានឹងឮពាក្យលោកប្រធានចេញពីមាត់នាយតូចស្របពេលគេកំពុងតែបាត់បង់ការចងចាំ។ ពេល ជុងហ្គុក សួរនាយតូចក្រវីក្បាលរហូតព្រោះក្បាលគេធូរច្រើនហើយចំណែកឯបាយក៏មិនទាន់បានញុំាដែរ ដោយសារមុននេះលោកដុកទ័រចូលមកពិនិត្យ។
« និយាយគ្នាចុះ ខ្ញុំចេញទៅរកអីឱ្យគេញុំាសិន »យ៉ុនហ្គី ជាប់និយាយទូរសព្ទមិត្តដោយភ្លេចគិតទៅថាប្រពន្ធរបស់គេមិនទាន់បានញុំាអី ដូច្នេះគេក៏សុំដកខ្លួនទៅរកអីឱ្យប្រពន្ធញុំានឹងបានលេបថ្នាំ សង្ស័យមុននេះអង្គុយធ្វើមុខស្អុយដោយសារឃ្លានបាយហើយ។ ពេលនាយក្រាស់ចាកចេញ ជីនហ៊ី តាមមើលដំណើររហូតដល់គេចេញទៅផុត មុននេះនាងក្រឡេកចំក្រសែភ្នែកនាយក្រាស់ គឺបង្ហាញថាគេកំពុងតែខកចិត្ត។
យ៉ុនហ្គី បិទទ្វាថ្នមៗដើរចេញទាំងសោកសៅ អ្នកដែលនៅក្នុងការចងចាំអូន ហេតុអីមិនមែនជាបង? គេសួរខ្លួនឯងខណៈជើងចេះតែបន្ដបោះទៅមុខ សួរមានប្រយោជន៍អីទៅ? បើមិនទទួលបានចម្លើយមកវិញផង មានតែធ្វើឱ្យនាយកាន់តែខូចចិត្តលើសដើម។
យ៉ុនហ្គី ដើរមកដល់ខាងក្រោមស្រាប់តែជួបអ្នកម៉ាក់និងកូនចៅរបស់ខ្លួន គេក៏បញ្ឃប់ដំណើរហើយឈរនិយាយជាមួយគាត់។
« អេ!កូនយ៉ុនហើយប្រុងទៅណា? ចុះកូនប្រសារនៅជាមួយអ្នកណា? »លោកស្រីសួរព្រោះឃើញកូនដើរបញ្ចាស់ទិសនឹងគាត់។
« បាទ ជីមីននៅជាមួយជីនហ៊ី! ហើយម៉ាក់ទិញអីមកច្រើនម្ល៉េះ? »យ៉ុនហ្គី សួរព្រោះឃើញរបស់ដែលគាត់ភ្ជាប់មកជាមួយច្រើនពេក មានទាំងផ្កា ផ្លែឈើ និងស្រាក់បើឱ្យស្មានប្រហែលជាបបរហើយ។
« តែបន្តិចសោះកូនឯងថាច្រើន »បំណាច់ថាមកមើលកូនប្រសារហើយត្រូវតែមានរបស់មកជាមួយទើបមើលមកសមរម្យបន្ដិច។
« បាទ តិចណាស់! អ៊ីចឹងម៉ាក់ទៅជាមួយឌីហ្សីចុះ កូនសុំទៅផ្ទះដូរសម្លៀកបំពាក់សិន ផ្ញើម៉ាក់មើលគេផង »ពេលខ្លះរៀងហួសចិត្តនឹងអ្នកម្ដាយដែរ គាត់ទិញរបស់មកផ្ញើឡើង ឌីហ្សី គ្នាកាន់ឡើងជ្រែងខ្លួននៅថាបន្ដិចទៀត ឃើញបែបនេះកាន់តែសប្បាយចិត្តណេលម៉ាក់យកចិត្តទុកដាក់ចំពោះរាងតូច។
« ចាស ចឹងកូនទៅចុះឆាប់បានមកវិញ! »លោកស្រីតបកូនទាំងស្នាមញញឹម។ បន្ទាប់មកគាត់ចែកផ្លូវគ្នា ដោយលោកស្រីទៅមើលកូនប្រសារហើយនាយក្រាស់ក៏ត្រឡប់ទៅផ្ទះវិញ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
