ព័ត៌មាន: លោកហ្វាងជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបបានជាប់សង្ស័យពីបទជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់។ ពេលនេះប៉ូលីសកំពុងឃាតខ្លួននឹងធ្វើការស៊ើបអង្កេត....
"អូនមិននឹកស្មានថាលោកហ្វាងជាមនុស្សបែបនេះសោះ តែគិតទៅក៏អាណិតក្មួយហ៊ីដែរ មិនដឹងជាខូចចិត្តយ៉ាងណាទេ!"
"ក្មួយហ៊ីប្រាកដជាខូចចិត្តណាស់ តែមនុស្សដូចជា ហ្វាង សុងហាន សមហើយដែលទទួលបែបនេះ"
លោកស្រីចាប់ដៃស្វាមីជាប់រួចសម្លឹងមើលកូនៗទាំងទឹកមុខព្រួយបារម្ភ ពេលនេះមនុស្សដែលប៉ងបំណងមិនល្អមកលើគ្រួសាររបស់គេត្រូវបានចាប់ខ្លួនហើយដូច្នេះពួកគេគួរតែសប្បាយចិត្ត ប៉ុន្ដែម្នាក់ៗបែរជាមានទឹកមុខក្រៀមក្រំទៅវិញ ព្រោះតែព្រួយបារម្ភពីជីនហ៊ី កន្លងមកនាងជួយគ្រួសារគេច្រើនណាស់ទើបពួកគេមានការព្រួយបារម្ភយ៉ាងនេះ។
ក្រឡេកមកមើលជីនហ៊ីឯណេះកំពុងតែអង្គុយយំនៅលើបង់មួយក្រោមដើមឈើដោយមានជុងហ្គុកអង្គុយនៅក្បែរចាំជួយផ្ដល់កម្លាំងចិត្ត កាយវិការដ៏ស្និតស្នាលមួយនេះធ្វើឱ្យកំលោះតូចច្រឡឹងដែលឈរមើលជាយូរទ្រាំមិនបានក៏ដើរចេញទាំងទឹកមុខសោកសៅ។
#ក្រុមហ៊ុន
កំលោះតូចសង្ហា គីម ថេយ៉ុង ដើរចូលខាងក្នុងទាំងគ្មានវិញ្ញាណក្នុងខ្លួន លេខារបស់គេព្យាយាមហៅម្ដងហើយម្ដងទៀតតែថេយ៉ុងហាក់មិនតបតតែសោះ។ ថេយ៉ុងដាក់ខ្លួនអង្គុយស្រាប់តែទឹកភ្នែកក៏ហូរឥតព្រៀង តើនេះបានន័យថាយ៉ាងម៉េច? គេកំពុងតែយំមែនទេ តើហេតុអីទៅ? គេកំពុងតែស្រឡាញ់ជុងហ្គុកឬ? ចម្លើយនេះ គ្មានអ្នកណាអាចឆ្លើយបានឡើយក្រៅពីថេយ៉ុងខ្លួនឯងទេ។
តុកៗៗ
"ចូលមក!" ថេយ៉ុងឧទាន ទ្វាក៏បានបើកបង្ហាញឱ្យឃើញស្រីស្អាតម្នាក់ដើរចូលមកទាំងមានឯកសារនៅក្នុងដៃ។
"អ្នកប្រុសលោកប្រធានឱ្យខ្ញុំយកឯកសារនេះមកជូនលោក" វីណានិយាយ
"ទុកទីនេះហើយ នាងចេញទៅវិញចុះ" ថេយ៉ុងតបរួចក៏ប្រាប់ឱ្យនាងចេញទៅ
"ចាស៎" នាងតបរួចក៏ចាកចេញ។ រីឯថេយ៉ុងក៏សម្រួលអារម្មណ៍មុននឹងចាប់កាន់ឯកសារដែលលេខាខ្លួនយកមកមុននេះដើម្បីពិនិត្យមើល។
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃបង្ហាញឱ្យឃើញគ្រួសារមួយដែលកំពុងតែបរិភោគអាហារពេលល្ងាចជុំទាំងទឹកមុខសប្បាយរីករាយ។ ទឹកមុខនឹងស្នាមញញឹមបង្ហាញថាពួកគេកំពុងតែទទួលបានសេចក្ដីសុខមួយដ៏ពុំធ្លាប់មាន នេះជាពេលវេលាដែលមិនអាចបំភ្លេចបានសម្រាប់ពួកគេ។
"នេះជាម្ហូបដែលកូនចូលចិត្ត ញុំាឱ្យច្រើនទៅៗមួយរយៈនេះកូនស្គមណាស់" លោកស្រីចាប់ម្ហូបឱ្យកូនប្រសារទាំងទឹកមុខញញឹម
"អរគុណអ្នកម៉ាក់" ជីមីននិយាយអរគុណទៅគាត់ទាំងទឹកមុខញញឹម។ បន្ទាប់មកក៏ចាប់ម្ហូបដែលគាត់ចាប់ឱ្យញុំា គ្រប់ម្ហូបអាហារដែលគាត់បានធ្វើសុទ្ធតែឆ្ងាញ់ៗញុំាហើយចង់ញុំាទៀត។ យ៉ុនហ្គីនិងលកមីនដែលអង្គុយស្ងៀមស្ងាត់មិននិយាយស្ដីនោះក៏លួចញញឹមពេលឃើញលោកស្រីយកចិត្តទុកដាក់ចំពោះ ទង្វើទាំងនេះហើយទើបធ្វើឱ្យគេមិនមានអារម្មណ៍ថាឯកា។
អាហារពេលល្ងាចបានបញ្ចប់ពួកគេក៏នាំគ្នាឡើងទៅសម្រាក។ ក្រឡេកមកមើលបន្ទប់ធំទូលាយមានការរៀបចំយ៉ាងមានរបៀបក៏ឃើញរាងតូចកំពុងតែអង្គុយលើភ្លៅស្វាមីទាំងទឹកមុខក្រហម តាមមើលប្រហែលជាអៀនព្រោះតែដៃដ៏រវាមរបស់យ៉ុនហ្គីដែលបន្លំស្ទាបរាងកាយតូចធ្វើឱ្យរាងតូចមិនហ៊ានសម្លឹងមុខរាងក្រាស់។
"ជីមីន..." សម្លេងស្រួលស្រទន់ស្ដាប់ហើយព្រឺសម្បុរ។ ជីមីនមិនតបតែហ៊ានងើបមុខប្រឈមនឹងយ៉ុនហ្គី គេច្បាស់ណាស់ថាយ៉ុនហ្គីចង់បានអ្វីតែគេធ្វើជាមិនដឹង។
"មីនៗបងសុំមួយមក...ក៏ខានយូរហើយដែរ!"
"តែ..." ជីមីននិយាយមិនទាន់ចប់សេចក្ដីផងរាងក្រាស់ក៏ឱនទៅថើបបបូរមាត់រាងតូច ពីដំបូងជីមីនហាក់ប្រកែកតែដោយសារតែក៏បំបោសអង្អែលនិងការថ្នាក់ថ្នមទើបធ្វើឱ្យគេចិត្តទន់ព្រមតបស្នាមថើបរាងក្រាស់វិញ។
រាងក្រាស់ដាក់រាងតូចលើគ្រែថ្នមៗហើយឡើងពីលើជីមីនរកហាមាត់និយាយតែគេដឹងមុនទើបទម្លាក់បបូរមាត់លើបបូរមាត់របស់រាងតូចបឺតជញ្ជក់យកភាពក្រអូប។ យ៉ុនហ្គីបឺតជញ្ជក់កញ្ចឹងករាងតូចរហូតដល់មានស្នាមក្រហមជាច្រើនកន្លែងហើយនាយក៏បានចាត់ការទៅលើខោអាវខ្លួននិងខោអាវ
របស់ប្រពន្ធ។ ដោយសាររាងកាយរបស់គេធ្វើអោយភ្លើងដែលនៅក្នុងខ្លួនរបស់រាងក្រាស់កំពុងតែឆាប់ឆេះស្ទើរតែទ្រាំលែងបានទៅហើយ មិនចាំយូររាងក្រាស់យកភាពរឹងមាំដែលកំពុងតែរីកមាឌស៊ូកចូលទៅចន្លោះភ្លៅរាងតូចធ្វើអោយគេបញ្ចេញសម្លេង។
"អ្ហាស៎!"
"អ្ហឹស៎! អូនរិតបងណាស់មីន!" យ៉ុនហ្គី ឃើញទឹកភ្នែកប្រពន្ធក៏ចាប់ផ្ដើមដឹងពីការឈឺចាប់អ្នកខាងក្រោមទ្រូង នាយក៏យកដៃអង្អែលក្បាលប្រពន្ធថ្នមៗដើម្បីជាការលួងលោម ពេលដែលគេមានអារម្មណ៍ថាគ្រាន់បើនាយក៏ចាប់ផ្ដើមធ្វើចលនាចង្កេះយឺតៗ។ ពេលនេះក្នុងនៅបន្ទប់មានតែសម្លេងសាច់ប៉ះសាច់និងសម្លេងស្រែកថ្ងូរដោយសារសង្រ្គាមស្នេហ៍ ពួកគេបន្ដធ្វើពេញមួយយប់ទើបនាំគ្នាសម្រាករៀងៗខ្លួនព្រោះអស់កម្លាំង។
#ហាងកាហ្វេ
ថេយ៉ុងចុះពីលើឡានក៏ដើរចូលទៅខាងក្នុង រាងតូចដើរទៅកម្មង់កាហ្វេរួចក៏រកកន្លែងគួរសម ស្របពេលនោះស្រាប់តែកំលោះសង្ហាជុងហ្គុកក៏ចូលមករាក់ទាក់។
"សួស្ដីថេយ៍! សុំអង្គុយផងបានទេ?"
"លោកអង្គុយទីនេះមិនខ្លាចសង្ហាលោកឃើញទេឬ?" ពេលដើរចូលមកថេយ៉ុងច្បាស់ណាស់ថាអ្នកកំលោះម្នាក់នេះមិនបានមកម្នាក់ឯងទេ។
"ចង់សំដៅដល់ជីនហ៊ីមែនទេ? គឺនាងមិនមែនជាសង្សាររបស់ខ្ញុំទេ! ថេយ៍គឺ...."
"កាហ្វេរបស់លោក" បុគ្គលិកបានហុចកាហ្វេឲ្យថេយ៉ុងខណៈពេលជុងហ្គុកបម្រុងបកស្រាយ។
"បាទ អរគុណ" ថេយ៉ុងទទួលកាហ្វេពីដៃបុគ្គលិករួចក៏ងើបទាំងមិននិយាយជាមួយជុងហ្គុកមួយមាត់ រីឯអ្នកកំលោះមិនសុខចិត្តក៏ចេញទៅតាម យ៉ាងណាថ្ងៃនេះគេត្រូវបកស្រាយរឿងរវាងគេនិងជីនហ៊ីឱ្យច្បាស់ កុំឱ្យថេយ៉ុងយល់ច្រឡំមកលើខ្លួនទៀត។
ជុងហ្គុកដើរតាមថេយ៉ុងរហូតដល់មុខឡានទើបប្រហើនចាប់ដៃរាងតូចបញ្ឈប់ដំណើររបស់គេ ចំណែកឯថេយ៉ុងឈរស្ងៀមភ្នែកសម្លឹងមើលដៃអ្នកកំលោះដែលកំពុងចាប់ដៃរបស់ខ្លួន គេមិនបានខឹងទេតែផ្ទុយទៅវិញបែរជាសប្បាយចិត្តទៅវិញ ខុសស្រឡះពីជុងហ្គុកដែលកំពុងភ័យរួចក៏ប្រលែងដៃចេញយ៉ាងលឿន។
"និយាយគ្នាបន្ដិចបានទេ ត្រឹមតែ៥នាទីក៏បាន!" ថេយ៉ុងងក់ក្បាល បន្ទាប់មកពួកគេក៏រកកន្លែងអង្គុយ។
"មានរឿងខ្លះថេយ៍មិនទាន់ដឹងច្បាស់ ខ្ញុំចង់បកស្រាយឲ្យថេយ៍បានដឹងកុំឱ្យមានការយល់ច្រឡំទៀត! តាមពិតខ្ញុំនឹងជីនហ៊ីត្រឹមជាមិត្តប៉ុណ្ណោះ គ្មានទំនាក់ទំនងលើសពីនេះឡើយ"
"លោកនិងគេមានទំនាក់ទំនងអី គ្មានអីពាក់ព័ន្ធនឹងខ្ញុំទេ"
"ពាក់ព័ន្ធ! ព្រោះខ្ញុំពេញចិត្តថេយ៍" អីយ៉ាស់!ជុងហ្គុកមិនស្ទាក់ស្ទើរនិយាយពាក្យថាស្រឡាញ់ទៅកាន់ថេយ៉ុងឡើយ សម្ដីអម្បាញ់មិញមិនត្រឹមតែធ្វើឱ្យនាយតូចគាំងទេសូម្បីតែអ្នកនៅក្នុងហាងទាំងអស់ក៏បែរសម្លឹងមើលមកពួកគេដែ។ ថេយ៉ុងឯណេះវិញអៀនឡើងមុខក្រហម ជុងហ្គុកចាប់ដៃថេយ៉ុងរួចនិយាយ៖
"ព្រមធ្វើជាមិត្តប្រុសរបស់ខ្ញុំទេ?"
"អឹម" ថេយ៉ុងងក់ក្បាលតិចៗបញ្ជាក់ថាគេព្រមធ្វើជាមិត្តប្រុសរបស់ជុងហ្គុក។ អ្នកកំលោះរំភើបខ្លាំងពេកក៏ស្ទុះទៅឱបថេយ៉ុងទាំងមិនខ្វល់ពីក្រសែភ្នែកដែលកំពុងសម្លឹងមកឡើយ មនុស្សមានស្នេហាធ្វើម៉េចក៏សមដែរ។
......
យ៉ុនហ្គីបានដាក់ច្បាប់សម្រាកបីថ្ងៃដើម្បីនាំប្រពន្ធជាទីស្រឡាញ់ទៅលេងកោះជេជូ។ ជីមីនចង់ទៅទីនោះយូរហើយតែគ្មានឱកាសសោះទើបយ៉ុនហ្គីឆ្លៀតសម្រាកពីការងារបំពេញបំណងប្រពន្ធ។
ទេសភាពស្អាតខ្យល់បរិសុទ្ធពិតជាគួរឱ្យទាក់ទាញមែន មិនខុសទេដែលទីនេះល្បីថាជាកន្លែងស្អាតបំផុតនោះ នេះជាលើកទី២ដែលជីមីនបានមកតែគេនៅតែមានអារម្មណ៍ថាចង់មកម្ដងទៀត វាជាកន្លែងដែលមិនអាចបំភ្លេចបានហើយក៏ជាអនុស្សាវរីយ៍ដ៏សំខាន់សម្រាប់គេនិងយ៉ុនហ្គី។
"ទីនេះពិតជាស្អាតណាស់"
"អូនចូលចិត្តទេ?"
"បាទចូលចិត្ត! អរគុណ"
"មិនបាច់អរគុណទេ! ឱ្យតែអូនសប្បាយចិត្តគឺគ្រប់គ្រាន់ហើយ ចង់ដើរមើលទីនេះបន្ដិចទេ?"
"អឹម..." ជីមីនតប។ បន្ទាប់មកពួកគេក៏បន្ដដើរមើលទេសភាពដ៏ស្រស់បំព្រោងនៅលើកោះមួយនេះ។ ប្ដីប្រពន្ធមួយរូបនេះបណ្ដើរគ្នាជាមួយនឹងស្នាមញញឹមធ្វើឱ្យអ្នកនៅទីនោះឃើញហើយអត់ច្រណែនមិនបាន។
ក្រោយពីដើរលេងរួចយ៉ុនហ្គីនិងប្រពន្ធក៏ទៅសណ្ឋាគារវិញដើម្បីរៀបចំខ្លួនទៅ Dinner ។ ពេលរៀបចំខ្លួនរួចយ៉ុនហ្គីក៏បណ្ដើរប្រពន្ធចុះទៅខាងក្រោម គ្រាន់តែឃើញកន្លែងសម្រាប់ Dinner យប់នេះជីមីនភ្ញាក់ផ្អើលជាខ្លាំង។
"សូមអញ្ជើញ!" ឃើញជីមីនឈរស្ងៀមយ៉ុនហ្គីក៏អញ្ជើញឱ្យគេអង្គុយ។
"បាទ អរគុណ" ជីមីនញញឹមមុននឹងទម្លាក់ខ្លួនអង្គុយ។ យ៉ុនហ្គីញញឹមដាក់ប្រពន្ធរួចស៊ីញ៉ូឱ្យបុគ្គលិកលើកអាហារមកព្រោះមើលទៅជីមីនឃ្លានហើយ។
អាហារសម្រាប់យប់នេះភាគច្រើនយ៉ុនហ្គីកម្មង់សុទ្ធតែអាហារដែលជីមីនចូលចិត្ត នាយបានចាប់ម្ហូបឱ្យប្រពន្ធហើយនិយាយ៖
"ឆាប់ញុំាទៅ...អូនសម្លឹងបងយូរយ៉ាងនេះបងក៏ចេះអៀនដែរ" យ៉ុនហ្គីនិយាយទាំងមិនហ៊ានសម្លឹងមុខប្រពន្ធចំ។
"បានៗអូនឈប់ហើយ ចឹងឆាប់ញុំាទៅ!" ជីមីនលួចសើចពេលស្ដាប់សម្ដីស្វាមីរួច មើលចុះយ៉ុនហ្គីអៀនមុខឡើងក្រហម នេះលើកទីមួយហើយដែលជីមីនបានឃើញ ពិតជាគួរឱ្យស្រឡាញ់មែន។ ស្នាមញញឹមនិងសម្លេងសើចស្ដាប់ហើយពិតជាមានសុភមង្គលណាស់។ ទម្រាំដើរមកដល់ផ្លូវមួយនេះវាមិនងាយស្រួលឡើយ ប៉ុន្ដែក្ដីស្រឡាញ់របស់ពួកគេបានជម្នះឧបសគ្គគ្រប់បែបយ៉ាងទើបធ្វើឱ្យពួកគេមានថ្ងៃនេះ។ វាជាថ្ងៃដែលមានសេចក្ដីសុខបំផុតហើយសង្ឃឹមថាក្ដីស្រឡាញ់មួយនេះស្ថិតស្ថេរយូរអង្វែងរហូតទៅ។
ចប់ដោយបរិបូណ៌
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
