ម៉ោង១០យប់គ្រប់គ្នាចូលសម្រាកអស់ហើយនៅឡើយតែនាយក្រាស់ ដែលអង្គុយធ្វើការមិនទាន់រួច ប្រហែលជាកិច្ចការច្រើនបានថ្មើរនេះហើយនៅមិនទាន់រួចទៀត។ នាយក្រាស់កំពុងតែផ្ដោតអារម្មណ៍លើកកុំព្យូទ័រស្រាប់តែឮសម្លេងរាងតូចឧទានដោយភាពភ័យខ្លាច។
« កុំ...កុំ...!! »សម្លេងស្រាលសឹងតែស្ដាប់មិនចង់ឮចេញពីបបូរមាត់ស្ដើងដែលគេងនៅលើគ្រែ។
« ជីមីន! ជីមីន! » យ៉ុនហ្គី ឮសម្លេងប្រពន្ធក៏ទុកកុំព្យូទ័រលើតុហើយដើរទៅរកប្រពន្ធយ៉ាងលឿន រាងតូចប្រហែលយល់សុបិន្ដអាក្រក់ហើយដូច្នេះនាយក៏ព្យាយាមដាស់គេឱ្យចេញពីសុបិន្ដអាក្រក់មួយនោះ។
« អ្ហឹក...លោក!! » នាយតូចភ្ញាក់ដោយសារឮសម្លេងធំគ្រលោហៅឈ្មោះរបស់ខ្លួនឥតដាច់ ពេលដឹងខ្លួនគេក៏សន្ទុះចូលទៅឱបនាយក្រាស់ទាំងញ័រខ្លួន។ យ៉ុនហ្គី ស្ងៀមហើយលើកដៃអង្អែលខ្នងប្រពន្ធតិចៗជាការលួងលោមដើម្បីកុំឱ្យគេគិតច្រើន ព្រោះវាគ្រាន់តែជាការយល់សុបិន្ដប៉ុណ្ណោះគ្មានអ្វីឡើយ។
តែគួរឱ្យស្ដាយមុខបុរសម្នាក់នោះផង នាយតូចក៏ភ្ញាក់មុនបាត់។
« អស់អីហើយល្មមគេងវិញបាននៅ? បងត្រូវធ្វើការទៀតណា៎! ជីមីនចង់ឱ្យបងឈរបែបនេះរហូតមែនទេ? » ដោយសារ ជីមីន ឱបដៃជាប់មិនព្រមលែងសោះនាយក៏សួរ ម្យ៉ាងការងារច្រើនគេមិនទាន់ធ្វើរួចទេ បើរាងតូចបាត់ភ័យហើយល្មមគេងបានហើយគេទៅធ្វើការបន្ដ។
« អ៊ីចឹងលោកក៏អង្គុយមក! ទេ...គឺត្រង់នេះ » ជីមីន ក្រវីក្បាលបដិសេធខណៈពេលនាយក្រាស់រកដាក់ខ្លួនអង្គុយលើកៅអី។ អ្នកណាប្រាប់ឱ្យគាត់អង្គុយត្រង់នោះ គេចង់ឱ្យគាត់អង្គុយជិតទៅវិញទេ បានន័យថាអង្គុយលើគ្រែជាមួយគេ។
« បាទ តែពេលបងអង្គុយហើយអូនត្រូវតែគេង យល់ព្រមទេ? » បើព្រមតាមក្មេងក្បាលខូចម្នាក់នេះងាយៗមិនបានទេ ដូច្នេះមានតែដាក់លក្ខខណ្ឌបើសកនជានាយអង្គុយត្រង់នេះ នាយតូចក៏ត្រូវតែគេងដូចគ្នា។ ជីមីន ងក់ក្បាលហើយខិតខ្លួនទៅខាងនោះបន្ដិចដើម្បីទុកប្រឡោះឱ្យនាយក្រាស់បានអង្គុយក្បែរ ដៃតូចស្រឡូនឱបដៃរាងក្រាស់ចាប់មិនព្រមប្រលែងសោះ សង្ស័យតែនៅភ័យខ្លាចរឿងមិញនេះហើយ។
ក្នុងសុបិន្ដរបស់ ជីមីន គឺពេលគេជួបគ្រោះថ្នាក់រងរបួសធ្ងន់គេបានឃើញបុរសម្នាក់ពាក់ខោអាវពណ៌ខ្មៅដៃកាន់កាំភ្លើងតម្រង់មកខ្លួន តែគួរឱ្យស្ដាយមិនទាន់ឃើញមុខគេផងនាយតូចក៏ភ្ញាក់មុន។ តាមពិតមុននេះមិនមែនជាសុបិន្ដទេប៉ុន្ដែវាជាការពិត អាចនិយាយបានថានេះជាការចងចាំដែលនាយតូចមានមុនពេលគេបាត់បង់ស្មារតី(សន្លប់) ដោយសារការចងចាំមានតិចខ្លាំងពេកទើបគេបែងចែកមិនដឹង។ នាយក្រាស់ត្រូវប្រពន្ធឱ្យជាប់សូម្បីតែកម្រើកបន្ដិចក៏មិនបានដែរ ដោយសារអស់កម្លាំងនឹងងងុយផងនាយក៏គេងលក់បាត់ទៅដោយមានកាយតូចឱបជាប់ទ្រូង។
#ភូមិគ្រឹះមីន
ក្រោយពីទទួលបានដំណឹងថាកូនប្រុសរបស់គាត់ប្រគល់ដំណែងឱ្យ ឌីហ្សី ដែលជាជំនិតរបស់ខ្លួនមើលការខុសត្រូវជំនួសលោកមីនមិនមានការពេញចិត្តជាខ្លាំង ហេតុអីត្រូវឱ្យពួកឋានៈតូចទាបក្លាយជាអ្នកគ្រប់គ្រង? ថ្ងៃនេះលោកមីននិយាយគ្នាឱ្យជ្រះស្រឡះប្រសិនបើឃើញកូនជើងល្អរបស់គាត់មកទីនេះ។
ក្រឡេកមកលោកស្រីមីនឯណេះកំពុងតែធ្វើអាហារនៅខាងក្នុងមិនបានខ្វល់នឹងស្វាមីកំពុងតែខ្វាយចិត្តរឿងកូនតែម្នាក់របស់លោកទេ។ ថ្ងៃនេះលោកស្រីធ្វើបបរសម្រាប់ស្វាមីនិងកូនប្រសារដែលសម្រាកនៅអាផាតរបស់គេ។ នៅសល់តែពីថ្ងៃទៀតទេពួកគេនឹងធ្វើដំណើរទៅប្រទេសបារាំងហើយទើបចង់ទៅជួបកូនៗបន្ដិច។
« បើលោកប្រុសចុះមករៀបចំតុអាហារជូនគាត់ផង ខ្ញុំមានការ! ចេញទៅខាងក្រៅសិនហើយ » លោកស្រីនិយាយខណៈដៃកំពុងតែរៀបចំដាក់ស្រាក់នៅក្នុងកាបូបតូចមួយសម្រាប់យកទៅឱ្យកូនប្រសារនៅឯកន្លែងស្នាក់នៅរបស់គេ។
« ចាស លោកស្រី »មេផ្ទះ តបលោកស្រី។
ដោយបានចម្លើយពីអ្នកស្រីមេផ្ទះហើយលោកស្រីក៏ចាកចេញ ប៉ុន្ដែមិនទាន់ចេញពីផ្ទះផុតផងក៏ជួបនឹងវត្តមានស្វាមីដែលទើបតែចេញពីបន្ទប់ធ្វើការ។
« លោកស្រីចង់ទៅណាទៀតហើយ ឬមួយទៅរកអាកូនជើងល្អ? បើចឹងល្អហើយកុំភ្លេចប្រាប់វាឱ្យមកផ្ទះផង បងមានរឿងចង់និយាយជាមួយ! »
« ចាស អាហារពេលព្រឹកថ្ងៃនេះមានបបរខ្ញុំដួសទុកឱ្យបងរួចហើយ ពេលចូលទៅមេផ្ទះនឹងរៀបចំឱ្យបង បើគ្មានអីទេខ្ញុំសុំទៅសិនហើយ » ថាហើយលោកស្រីក៏ចាកចេញដោយមិនខ្វល់ពីក្រសែភ្នែកដែលសម្លឹងគាត់នោះឡើយ។ លោកមីនបានត្រឹមតែឈរសម្លឹងគ្មានសិទ្ធិហាមប្រពន្ធមិនឱ្យទៅទេ ទោះមើលទៅគាត់ជាមនុស្សឆេវឆាវយល់តែចិត្តខ្លួនឯង ប៉ុន្ដែគាត់ស្រឡាញ់ប្រពន្ធណាស់ មិនហ៊ានសម្ដីធំឬនិយាយប៉ះពាល់ដល់លោកស្រីឡើយ។
ក្រោយពីចេញពីមន្ទីរពេទ្យពួកគេក៏មកស្នាក់នៅអាផាតមិនមួយរយៈសិនមុននឹងធ្វើដំណើរទៅប៉ារីស។ យ៉ុនហ្គី ក្រោកឡើងឃើញផ្ទៃមុខសរលោងស្អាតគ្មានកន្លែងទាស់នាយចង់តែចាប់ក្រញិចឱ្យណាណីម្ដងទេតែមិនអាច។ នាយក្រាស់ប្រឹងដកដៃដែលប្រពន្ធគេងកើយធ្វើយ៉ាងណាកុំឱ្យបង្កការរំខានដល់គេ បន្ទាប់ដកដៃចេញបានសម្រេចក៏ចុះពីលើគ្រែហើយដើរទៅយកទូរសព្ទមកមើលម៉ោងមុននឹងចេញទៅយកទឹកញុំានៅឯផ្ទះបាយ។
ទីងៗៗ
នាយក្រាស់កំពុងតែផឹកទឹកស្រាប់តែឮសម្លេងកណ្ដឹងក៏ប្រញាប់ដើរទៅមើលឃើញម៉ាក់ឈរនៅមាត់ទ្វា។ លោកស្រីមើលកូនប្រុសទាំងអស់សំណើច នេះម៉ោង៧ជិត៨ហើយកូនគាត់ទើបតែក្រោកពីគេងនៅឡើយ យ៉ុនហ្គី ទទួលរបស់ពីដៃម៉ាក់ហើយអញ្ជើញគាត់ឱ្យចូលទៅអង្គុយខាងក្នុងសិន រីឯខ្លួនយករបស់ទៅទុកហើយអង្គុយនិយាយលេងជាមួយម៉ាក់មួយភ្លេតទើបចូលទៅដាស់ប្រពន្ធ។
« ជីមីន! ជីមីនងើបឡើង! ម៉ាក់មកលេងអូនគាត់អង្គុយចាំនៅបន្ទប់ទទួលភ្ញៀវ » យ៉ុនហ្គី ប៉ះដៃនាយតូចតិចៗបំណងចង់ឱ្យគេងើបឡើងកុំឱ្យគេងយូរពេកម្យ៉ាងម៉ាក់មកលេងផងឱ្យគាត់អង្គុយចាំដូចជាមិនសមតតែសិះ។
« ហឹម...ម៉ាក់លោកមកហេ៎!? ចឹងខ្ញុំសុំទៅងូតទឹកសិន »កាលបើដឹងហើយថាជាលោកស្រីមីនមករាងតូចក៏ប្រញាប់ងើបហើយក៏សុំនាយក្រាស់ចូលបន្ទប់ទឹកមុន។
« បាទ តាមសម្រួលចុះបងចេញទៅនិយាយលេងជាមួយម៉ាក់សិន » យ៉ុនហ្គី តបហើយក៏ចេញពីបន្ទប់នេះ ហើយទៅបន្ទប់ទទួលភ្ញៀវដើម្បីនិយាយលេងជាមួយម៉ាក់ទម្រាំតែប្រពន្ធចេញមកវិញ។
មួយសន្ទុះនាយតូចក៏ស្លៀកពាក់រួចរាល់ហើយចេញមកខាងក្រៅដោយភ្ជាប់ជាមួយនឹងស្នាមញញឹមពេលឃើញអ្នកម៉ាក់អង្គុយនៅក្បែរស្វាមី។ អំឡុងពេលនាយក្រាស់ចូលងូតទឹកលោកស្រីក៏នាំរាងតូចនិយាយលេង ហើយឆ្លៀតឱកាសជួយរំលឹកការចងចាំគេទៀតផង។ ពេលនាយក្រាស់ចេញមកវិញលោកស្រីក៏ទៅកម្ដៅបបរឱ្យកូនៗហើយដួសឱ្យពួកគេញុំា រីឯរាងតូចញុំាហើយត្រូវលេបថ្នាំតាមការណែនាំរបស់លោកគ្រូពេទ្យ។
អាហារពេលព្រឹកក៏បញ្ចប់ទៅយ៉ាងរលូតដោយមានមនុស្សសំខាន់ពីរនាក់នៅក្នុងជីវិតរបស់នាយរួមតុអាហារជាមួយ បើអាចនាយចង់មានពេលវេលាបែបនេះរហូតទៅមិនចង់ឱ្យហួសសោះហើយ។
« ម៉ាក់ចេញមកយូរហើយ អ៊ីចឹងម៉ាក់សុំទៅសិនហើយ ម៉ាក់ជូនពរឱ្យកូនទាំងពីរធ្វើដំណើរដោយសុវត្តិភាព » លោកស្រីផ្ដល់ស្នាមញញឹមយ៉ាងស្រស់ដល់កូនៗដែលអង្គុយនៅចំពោះមុខនិងអង្គុយក្បែរ។
« បាទ អរគុណម៉ាក់ » យ៉ុនហ្គី ឧទានព្រមទាំងចូលទៅជិតហើយឱបម៉ាក់យ៉ាងណែន។ នាយត្រឡប់មកកូរ៉េវិញលុះត្រាតែការចងចាំរាងតូចត្រឡប់មកវិញ
នាយក្រាស់មិនដឹងឡើយថាប្រើរយៈពេលប៉ុន្មាន ព្រោះលោកដុកទ័រក៏មិនអាចបញ្ជាក់បានដែរ មានតែចាំមើលពេលវេលានិងសាមីខ្លួនគេដោយផ្ទាល់។
ពេលលោកស្រីចេញទៅបាត់ យ៉ុនហ្គី ក៏ចូលទៅរៀបចំឥវ៉ាន់ត្រៀមធ្វើដំណើរទៅប៉ារីស ចំណែកឯរាងតូចអង្គុយអានសៀវភៅនៅបន្ទប់ទទួលភ្ញៀវ ព្រោះតែនាយក្រាស់ហាមមិនឱ្យគេធ្វើអ្វីឡើយ។ ជីមីន កំពុងតែផ្ដោតលើការអានសៀវភៅស្រាប់តែសម្លេងទូរសព្ទរោទ៍ គេទុកសៀវភៅលើតុហើយយកទូរសព្ទមកមើលមុននឹងដើរចូលទៅក្នុងបន្ទប់។
ក្រាក!!
« លោកមានគេទូរសព្ទមក... » ជីមីន កាន់ទូរសព្ទចូលមកខាងក្នុងឃើញរាងក្រាស់កំពុងតែរៀបចំបត់ខោអាវនឹងគ្រឿងប្រើប្រាស់បន្ដិចបន្ដួចដាក់ក្នុងវ៉ាន់លី ក៏ហុចទូរសព្ទឱ្យគាត់។
« បាទ អរគុណ » យ៉ុនហ្គី បញ្ឃប់សកម្មភាពរបស់ខ្លួនហើយងាកទៅរកប្រពន្ធដែលឈរកាន់ទូរសព្ទឱ្យខ្លួន នាយក៏ទទួលវាពីដៃរាងតូចដោយចុចលើសញ្ញាពណ៌បៃតង។
[....]
« អាឡូ! » យ៉ុនហ្គីនិយាយទៅកាន់អ្នកម្ខាងទៀត។
« ចាស គឺខ្ញុំយូមី បងទំនេរឬអត់? ខ្ញុំមានរឿងចង់ពិភាក្សាជាមួយ » នាងតូចញញឹមយ៉ាងស្រស់ពេលឮសម្លេង យ៉ុនហ្គី ដោយមិនចាំយូរនាងក៏ប្រាប់ពីបំណងដែលខ្លួនតេទៅ។
« សុំទោស! បងមិនទំនេរទេ ចឹងប៉ុណ្ណឹងសិនហើយបងរវល់ » និយាយចប់ យ៉ុនហ្គី ក៏ដាក់ទូរសព្ទចុះដោយមិនខ្វល់ពីសម្លេងអ្នកម្ខាងទៀតព្យាយាមហៅខ្លួនឡើយ។ គេមានហេតុផលដែលត្រូវដិសេធនាង ហើយបើនាយទៅតើបានអ្នកណានៅជាមួយប្រពន្ធ? ប្រពន្ធសំខាន់ជាងអ្នកៗណាទាំងអស់
« បងយ៉ុន! អាឡូ! បងយ៉ុន...ហ៊ឺយ! កុំសង្ឃឹមថាគេចពីខ្ញុំបានឱ្យសោះបងឯងចាំតែមើលទៅ... » យូមី ដាក់ទូរសព្ទទាំងហឹង នេះគេខំដាក់ទន់តេទៅហើយគាត់បែរជាមិនចាប់អារម្មណ៍ទៅវិញ។ តែយ៉ាងណានាងមិនឈប់ត្រឹមនេះទេ ចាំមើលថានាងតាមរហូតដល់នាយក្រាស់ចិត្តទន់។
នាយក្រាស់ដាក់ទូរសព្ទចុះហើយញញឹមដាក់ប្រពន្ធដែលឈរនៅក្បែនោះ ជីមីន ស្ដាប់ឮសម្ដីនាយក្រាស់និយាយមុននេះហើយគេក៏សប្បាយចិត្តមិនតិចដែរ មិននឹកស្មានថាខ្លួនសំខាន់ចំពោះខ្លាំងដល់ម្លឹងសោះ គេពិតជាសំណាងណាស់ដែលមានគាត់ជាស្វាមី មនុស្សល្អៗដូចជាគាត់កម្ររកបានណាស់បើមានក៏តិចដែរ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
