Episodes 04 : បងនេះចិត្តដាច់មែន!

1.3K 87 2
                                        

បន្ទាប់ពី យ៉ុនហ្គី អង្គុយមើលឯកសារនៅក្នុងបន្ទប់ធ្វើការរបស់កូនចៅអស់ជាច្រើនម៉ោង បុគ្គលិកខាងផ្នែករៀបចំក៏មកជម្រាបរាងក្រាស់ ដោយការិយាល័យរបស់គាត់បានរៀបចំរួចហើយ។
តុក! តុក!
« សូមអញ្ជើញ »កាលបើឮសម្លេងគោះទ្វា ឌីហ្សី ក៏ស្រែកប្រាប់ពីខាងក្នុងទៅ បើនាយទាយមិនខុសគឺប្រធានផ្នែកហ្នឹងឯង។
« លោកលេខាខ្ញុំរៀបចំការិយាល័យលោកប្រធានរួចហើយ សូមអញ្ជើញទៅពិនិត្យ ក្រែងមានចន្លោះត្រង់ណាខ្វះខាតខ្ញុំនឹងបំពេញជូន »ប្រធានផ្នែកបើកទ្វាដើរចូលមកខាងក្នុងភ្នែកសម្លឹងទៅលោកប្រធានដែលអង្គុយឈ្ងោកមើលឯកសារ រួចនាងក៏ងាកមកនិយាយជាមួយលេខារបស់គាត់វិញដោយមកប្រាប់ថាការិយាល័យរៀបចំហើយ នឹងឱ្យគាត់ពិនិត្យក្រែងមានត្រង់ណាមិនពេញចិត្តស្រួលពួកគេរៀបចំឡើងវិញ។
« បាទ បន្ដិចខ្ញុំទៅ »ឌីហ្សី ងាកមើលចៅហ្វាយក៏ឃើញគាត់កំពុងតែរវល់ ក៏ប្រាប់ឱ្យនាងទៅមុនហើយចាំគេទៅតាមក្រោយ នាងយល់ហើយក៏ឱនគោរពចៅហ្វាយបន្ដិចមុននឹងចាកចេញទៅ។
« ចៅហ្វាយរួចរាល់ឬនៅទាន? »អង្គុយបានបន្ដិចឌីហ្សីក៏ដាច់ចិត្តសួរចៅហ្វាយ ទោះត្រូវរំខានគាត់ធ្វើការក៏ដោយ។
« អ៉ឹម ឆាប់ទៅ »យ៉ុនហ្គី តបកូនចៅហើយកចាប់ផ្ដើមបិទឯកសារទុកនៅលើតុ រីឯជើងក៏ចាប់ផ្ដើមធ្វើចលនាដើរចេញពីកៅអីហើយចាកចេញពីបន្ទប់នេះ ការិយាល័របស់រាងក្រាស់មិនសូវឆ្ងាយពីបន្ទប់ធ្វើការឌីហ្សីទេ បើនិយាយទៅដើរតែប៉ុន្មានជំហានដល់ហើយ។
« សូមអញ្ជើញចៅហ្វាយ »មកដល់មុខការិយាល័យរបស់ចៅហ្វាយ ឌីហ្សីក៏យាដៃបើកទ្វារាងក្រាស់ក៏ដើរចូលទៅខាងក្នុង។ យ៉ុនហ្គី ប្រើក្រសែភ្នែកដ៏មុខស្រួចពិនិត្យមើលជុំវិញការិយាល័យរបស់ខ្លួនយ៉ាងយកចិត្តទុកដាច់ ត្បិតថាវាមិនសូវល្អដូចអ្វីដែលនាយចង់បានក៏ប៉ុន្ដែវាអាចទទួលយកបាន ណាមួយនាយមិនចង់ចំណាយពេលយូរទៅលើការរៀបចំដូច្នេះក៏សម្រេចថាយកប៉ុណ្ណឹងបានហើយគ្មានការថែមថយអ្វីឡើយ។ ប្រធានផ្នែកក៏ចាកចេញទៅក្រោយពីចៅហ្វាយអនុញ្ញាត រីឯឌីហ្សីក៏បញ្ជួនឯកសារសំខាន់ៗពីកន្លែងខ្លួនយកមកឱ្យចៅហ្វាយពិនិត្យបន្ដ។ ហើយឌីហ្សីក៏មិនបានទៅណាឆ្ងាយដែរគឺនៅក្នុងការិយាល័យជាមួយចៅហ្វាយរូបសង្ហា ដោយសារមានកន្លែងខ្លះរាងក្រាស់មិនសូវច្បាស់ទើបចង់ឱ្យឌីហ្សីជួយហើយនៅមានការងារជាច្រើនទៀតទាក់ទងនឹងក្រុមហ៊ុនដែលគេត្រូវប្រាប់ដល់ចៅហ្វាយ។ 
#ទីក្រុងឡុងដ៍
នាពេលរាត្រីបង្ហាញឱ្យឃើញនាយតូចច្រឡឹងកំពុងតែឈរនៅរានហាលខាងមុខខនដូរសម្លឹងទៅដួងចន្ទដែលកំពុងតែបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត កែវភ្នែកស្រទន់សម្លឹងទៅលើ រីឯខួរក្បាលនឹកដល់បុរសម្នាក់ដែលនៅសែនឆ្ងាយ ចង់ដឹងពីសុខទុក្ខគេ គេនៅទីនោះយ៉ាងមិចដែរ? សុខសប្បាយឬអត់? ញុំាអាហារបានទៀងទាន់តាមអ្វីដែលខ្លួនប្រាប់ឬអត់? ហើយសំណួរចុងក្រោយដែលចង់សួរទៅកាន់គាត់ មាននឹកគេដែរឬអត់? សំណួរទាំងប៉ុន្មានមិនបានទទួលចម្លើយមកវិញឡើយ បើនឹកហេតុអីមិនខលទៅរកចាំបាច់មកឈរឆ្ងល់នាំតែឈឺក្បាលអត់អំពើធ្វើអី? ចម្លើយគឺរាងតូចជីមីនមិនដឹងទាក់ទងគាត់ដោយរបៀបណា? គាត់ទៅទីនោះប្រាកដជាដូរលេខទូរសព្ទថ្មី ដូច្នេះមានតែចាំគាត់ទាក់ទងមកប៉ុណ្ណោះ។
« ហ៊ើយ! ម៉េចមិនគិតទាក់ទងមកសោះអញ្ចឹង ដឹងទេថាអូនបារម្ភពីបងប៉ុណ្ណា បងនេះចិត្តដាច់មែនទែន! មីន យ៉ុនហ្គី »ជីមីន និយាយដាក់ទូរសព្ទព្រោះតែខឹងអ្នកខាងនោះមិនព្រមទាក់ទងមកសោះ ប្រសិនបើដឹងវិធីទាក់ទងគាត់ណាមិនចាំបាច់មកអង្គុយចាំនាំតែតឹងទ្រូងទេ។ មិនដល់មួយខែទៀតក៏ដល់ថ្ងៃនាយតូចទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រហើយ សង្ឃឹមថាថ្ងៃនោះនឹងមានវត្តមានរបស់គាត់ទៅចុះ យ៉ាងណាក៏មិនគួរដាច់ចិត្តចោលប្រពន្ធដែរ ចៅក៏ទាន់ហន់ហើយក៏បាត់ដំណឹងឈឹងមិនព្រមខលមកសោះ ឬរវល់ដល់ថ្នាក់គ្មានពេលទាក់ទងមក? ណ្ហើយ!គិតចុះគិតឡើងនាំតែឈឺក្បាលជីមីនក៏ទាញលើកទូរសព្ទមកចុចហើយខលមិត្តសម្លាញ់។
     [....]
     « អាឡូ! ថេយ៍ទំនេរអត់? »
     « ទំនេរតើស៎! មានការអី? »
     « អផ្សុកពេក! ចង់បបួលឯងដើរលេង យ៉ាងមិចចាប់អារម្មណ៍ឬអត់? »
     « អូខេ យើងរៀបចំខ្លួនសិន ប៉ុណ្ណឹងបានហើយបន្ដិចទៀតជួបគ្នា »
     « អូខេ បាយៗ »ជីមីន និងថេយ៉ុងក៏ដាក់ទូរសព្ទហើយទាំងពីរនាក់ក៏រៀបចំខ្លួន ក្រោយពីរាងតូចរៀបចំខ្លួនរួចក៏ចេញដំណើរទៅទទួលមិត្តសម្លាញ់ដល់គេហដ្ឋាន ពីខនដូរទៅភូមិគ្រឹះគីមជិះប្រហែល១០នាទី គ្រាន់តែមកដល់រាងតូចក៏ត្រូវលោកស្រីគីមអញ្ចើញឱ្យចូលទៅអង្គុយនៅខាងក្នុង កន្លងមកគាត់ចាត់ទុកគេដូចជាកូនម្នាក់ទៀតអញ្ចឹង។
     « ចូលអង្គុយសិនមកកូនមីន កូនថេយ៍នៅខាងលើកំពុងតែរៀបចំខ្លួន សុខសប្បាយទេ? មួយរយៈនេះមិនសូវឃើញមកលេងសោះ ម៉ាក់ក៏សួរកូនថេយ៍ដែលតែគេថាកូនរវល់ »គ្រាន់តែដាក់ខ្លួនអង្គុយមភ្លាមលោកស្រីក៏សួរសុខទុក្ខរាងតូចដោយសារមិនឃើញគេមកទីនេះ។
     « បាទ ខ្ញុំសុខសប្បាយ ហើយអ្នកម៉ាក់វិញសុខភាពយ៉ាងមិចដែរ? ឮអាថេយ៍ប្រាប់ថាម៉ាក់មិនសូវស្រួលខ្លួន »មួយរយៈមុនគេរវល់ម្យ៉ាងយ៉ុនហ្គីនៅទីនេះដែរ ទើបមិនបានមកលេងគាត់ញឹកញាប់ ពីថ្ងៃមុនគេក៏បានសួរពីសុខទុក្ខគាត់តាមរយៈថេយ៍ដែរ ដោយប្រាប់ថាគាត់ឈឺកំពុងតែសម្រាកនៅមន្ទីរពេទ្យតែមិនជាធ្ងន់ធ្ងរទេ។
     « អ៎..ម៉ាក់គ្រាន់បើខ្លះហើយ គ្រាន់តែជាអាការៈមនុស្សចាស់ប៉ុណ្ណោះ នោះ!កូនថេយ៍ចុះមកល្មម »គាត់ញញឹមតបទៅកាន់នាយតូច គាត់ចាស់ហើយរាងកាយក៏ចាប់ផ្ដើមទ្រត់ទ្រោមមិនសូវជារឹងមាំដូចក្មេងៗទេ កំពុងតែនិយាយជាមួយជីមីនស្រាប់តែថេយ៉ុងចុះមកល្មមក៏នាំគ្នាមើលទៅនាយដែលកំពុងតែដើរមកកាន់ទីនេះ។
     « សួរស្ដីសម្លាញ់! មកយូរឬនៅ? »ដើរមកដល់ភ្លាមនេះជាសំណួរទីមួយដែលថេយ៉ុងសួរទៅមិត្ត ពេលគេកំពុងផ្លាស់ខោអាវឮសម្លេងឡានដែលតែមិនប្រាកដថាជាឡានរបស់មិត្ត។
     « ទើបមកដល់មុនហ្នឹងតិច ម៉ាក់ចឹងកូនសុំខ្ចីកូនក្រមុំសិនចាំយកមកសងវិញ »ជីមីន តបនឹងមិត្តហើយក៏ងាកទៅនិយាយជាមួយលោកស្រីដោយសុំខ្ចីកូនរបស់គាត់សិន ប្រហែលយប់បន្ដិចទើបពួកគេមកវិញ។
     « ចាស៎ តាមសប្បាយកូន មើលដើរលេងឱ្យស្រួលផង កុំយប់ពេក! »លោកស្រីមិនដែលហាមឡើយអោយតែកូនគាត់ទៅជាមួយមនុស្សដែលអាចទុកចិត្តបាន ជាពិសេសដូចជីមីនជាដើម។
     « បាទ ចឹងកូនទៅហើយម៉ាក់ »ថេយ៉ុង ញញឹមហើយក៏លាម៉ាកទៅជាមួយមិត្ត។
     « ចាស៎ »លោកស្រីញញឹមហើយក៏ជូនកូនៗដល់មុខភូមិគ្រឹះទើបចូលមកខាងក្នុងវិញ រីឯរាងតូចទាំងពីរបើកឡានចេញពីភូមិគ្រឹះទៅកន្លែងដើរលេងដើម្បីបំបាត់ភាពស្រេះ។ មកដល់ផ្សារទំនើបដែលជាកម្មសិទ្ធិត្រកូលគីមពួកគេក៏ចូលទៅខាងក្នុងហើយដើរសំដៅទៅកន្លែងញុំាអី ចំហាយឡើងគីឡូមកទៀតហើយអោយតែឮពាក្យអផ្សុកចេញពីមាត់រាងតូចជីមីនដឹងតែថេយ៉ុងត្រៀមឡើងគីឡូឱ្យហើយទៅ។ ដូចដែលបាននិយាយគឺថាអាហារហៅឡើងពេញតុ មកតែពីរនាក់តែកម្មង់ដូចមកប្រាំនាក់អញ្ចឹងសុំសរសើរហើយដៃគូរគេនេះ ជីមីនវិញគិតតែពីញាត់យកៗមិនខ្លីនិយាយអីមួយម៉ាត់ រីឯថេយ៉ុងវិញក៏ស្ងាត់ឈឹងព្រោះមិនដឹងត្រូវនិយាយអី បើលេងកម្មង់មួយឈុតធំយ៉ាងនេះគិតតែពីនិយាយកាលបានហូបអស់។
     « អាថេយ៍! ឆ្អែតនៅ? »ចេញមកដល់មុខហាងជីមីនឈរក្បែរមិត្តហើយសួរបញ្ឃឺ
     « សួរឌឺហេ៎!? ចាំមើលតែខែហ្នឹងយើងឡើងគីឡូដឹងតែមានរឿងហើយ »ថេយ៉ុង ងាកមកសម្លក់មិត្តដោយក្រសែភ្នែកគួរឱ្យខ្លាច វាល្មមហើយតាំងតែពីយ៉ុនហ្គីទៅមានមួយថ្ងៃណាដែលជីមីនមិនអផ្សុកទេ គ្មានទេ! បន្ដិចក៏បបួលទៅក្រៅ បន្ដិចក៏បបួលញុំាអីនៅផ្ទះ អ្នកដែលត្រូវគេបបួលឯណេះវិញមុខឡើងហើមហើយមិនដឹងថាឡើងប៉ុន្មានគីឡូទេ ចាំមើលបាត់រូបរាងសង្ហារបស់គេដឹងតែរឡងមិនខានទេជីមីន។
     « អត់ដឹងទេ ឯងអ្នកស៊ីខ្លួនឯងទទួលខុសត្រូវខ្លួនឯងទៅ »មួយប្រយោគចេញពីមាត់រាងតូចធ្វើឱ្យអ្នកខាងនោះសម្លក់ចង់ជ្រុះគ្រាប់ភ្នែក ហើយមើលសម្ដីចុះ! បបួលគេញុំារហូតមិនទទួលខុសត្រូវតបែរជាគេអ្នកខុសទៅវិញ ដឹងចឹងមិនមកជាមួយទេគួរឱ្យខឹងមែន។
     « ចាំមើលឯង... »ថេយ៉ុង ចង្អុលមុខមិត្តហើយក៏ដើរទៅបាត់មិនខ្វល់ពីគេអីតិច ជីមីនឯណេះវិញក៏ប្រញាប់រត់ទៅតាមមិត្តខ្លាចមិនទាន់ អាងតែដៃជើងវែងៗដើរទៅមិនចាំគ្នាសោះ។ បន្ទាប់ពីចេញពីហាងអាហារពួកគេក៏នាំគ្នាទៅលេងហ្គេម ព្រោះសុទ្ធតែជាជំនាញរបស់គេហើយ រាងតូចទាំងពីរចំណាយពេលលេងហ្គេមដល់ទៅ៣ម៉ោងទើបត្រឡប់ទៅផ្ទះវិញ ទម្រាំតែមកដល់ខនដូរវិញជីមីនត្រូវជូនទៅថេយ៉ុងទៅផ្ទះសិន ទើបត្រឡប់មកវិញ ចូលមកដល់ខាងក្នុងរាងតូចក៏ដើរទៅយកកន្សែងហើយដើរចូលបន្ទប់បាត់ ក្រោយពីងូតទឹករួចក៏រៀបចំគ្រែហើយចូលគេងតាមទម្លាប់។
     #ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
      ក្រឡេកមកមើលរាងក្រាស់សង្ហា យ៉ុនហ្គី កំពុងតែមមាញឹកនឹងការងារ ដៃកាន់ឯកសាររីឯភ្នែកចេះតែសម្លឹងគ្មានព្រិចតតែសោះ នាយខំប្រឹងមើលហើយមើលទៀតដើម្បីមើលអោយយល់ ជំនួយការដ៏សំខាន់របស់នាយក៏នៅទីនោះដែលគឺឌីហ្សី គេជាមនុស្សម្នាក់ ឆាប់យល់ ឆាប់ចាំ ហើយមិនងាយធ្វេសប្រហែសនឹងការងារឡើយ។
     « ឌីហ្សី! បន្ទប់ប្រជុំដែលយើងប្រាប់អោយរៀបចំរួចហើយឬនៅ? »យ៉ុនហ្គី ដកភ្នែកចេញពីឯកសារក៏ងាកទៅសួរកូនចៅដែលអង្គុយធ្វើការនៅជិតនោះ។
     « បាទ ជិតរួចហើយចៅហ្វាយ »ឌីហ្សីក៏ទើបតែទៅពិនិត្យហើយ ឃើញថាជិតរួចហើយក៏ជម្រាបចៅហ្វាយតាមអ្វីដែលខ្លួនដឹង។
     « ហើយប្រាប់គ្រប់គ្នាហើយមែនទេ ជាពិសេសឯកសារដែលសំខាន់ត្រៀមទុករួចរាល់នូវ? »
     « ខ្ញុំបានត្រៀមរួចអស់ហើយ សូមចៅហ្វាយកុំបារម្ភអី »
     « អ៉ឹម អ៊ីចឹងទៅធ្វើការរបស់ឯងចុះ »
     « បាទ ទាន! »ថាហើយឌីហ្សីក៏ប្រញាប់ចេញទៅ ដើម្បីទៅមើលបន្ទប់ប្រជុំ ចង់ដឹងកូនចៅរៀបចំបានដូចអ្វីដែលនាយចង់បានឬអត់? ដោយសារជាការប្រជុំដ៏ខាន់ទើបរើសយកបន្ទប់រៀងធំព្រោះជាការសំណូមពរពីចៅហ្វាយ យ៉ាងណាពួកគេត្រូវតែរូតរះធ្វើអោយឆាប់រួច នៅសល់មិនប៉ុន្មានម៉ោងទៀតទេដល់ម៉ោងប្រជុំហើយ។

រឿង ជម្រៅចិត្តលោកស្វាមី (ចប់)Where stories live. Discover now