លោកស្រីឃើញកូនក្រៀមក្រំគាត់ក៏ចូលទៅលួងលោមដោយប្រើកាយវិការយកចិត្តទុកដាច់ហើយនិយព្យាយាមយល់ពីបញ្ហារបស់កូន រីឯ យ៉ុនហ្គី ពេលទទួលបានការលួងលោមពីអ្នកម្ដាយជាទីស្រឡាញ់នាយក៏មានអារម្មណ៍ថាប្រសើរឡើង។ រាងក្រាស់កំពុងតែចូលតួទៅតាមសាច់រឿង ស្រាប់តែសម្លេងទូរសព្ទរោទ៍ធ្វើឱ្យនាយនិងម៉ាក់រហ័សសម្លឹងមុខគ្នា។
រីងៗៗ...
« តាមសប្បាយចុះ! ម៉ាក់ទៅលើសិនហើយ »
« បាទ »
លោកស្រីក្រឡេកចំក្រសែភ្នែកកូនប្រុសគាត់ដឹងទៅហើយ ទើបប្រញាប់ដងខ្លួនទុកឱ្យកូននិយាយធុរៈជាមួយអ្នកដែលទាក់ទងមក។ យ៉ុនហ្គី ញញឹមដាក់ម៉ាក់ហើយចុចទទួល។
« ហាឡូ! ជីមីនមានការអីជាមួយបងឬ? »យ៉ុនហ្គី សួរប្រពន្ធពីបំណងដែលរាងតូចទាក់ទងមកខ្លួន កាលបើឮស្វាមីសួរអ្នកខាងនោះក៏តប៖
« បាទ មាន...បងភ្លេចកាបូបលុយ ពេលនេះវានៅជាមួយអូន បងទំនេរឬអត់? ពេលអូនចេញធ្វើការអូនយកទៅអោយ »ដោយមិនចង់ឱ្យអ្នកខាងនោះពិបាកមកទទួលខ្លួនទើបចង់យកទៅ តែមិនច្បាស់ថាគាត់ឱ្យខ្លួនទៅជួបនៅឯណា។
« បាទ អ៊ីចឹងចាំជួបគ្នានៅភោជនីដ្ឋានណា! បងរវល់ចឹងប៉ុណ្ណឹងបានហើយ ចាំជួបគ្នា... »យល់ថាពេលវេលាសមល្មមក៏បបួលប្រពន្ធទៅញុំាអាហារថ្ងៃត្រង់ជាមួយតែម្ដងទៅ ពីដំបូងចង់ទៅទទួលប្រពន្ធពីកន្លែងធ្វើការដែរ តែព្រឹកនេះនាយមិនចូលក្រុមហ៊ុនផងទើបចាំជួបគ្នានៅភោជនីដ្ឋានវិញ។
« បាទ បាយៗ »
ជីមីន តបស្វាមីរួចក៏ដាក់ទូរសព្ទចុះទាំងទឹកមុខរីករាយ។ រាងតូចក៏មើលមុខខ្លួនឯងក្នុងកញ្ចក់ទាំងអស់សំណើច នេះគេឆ្គួតទេដឹងឈរសើចតែម្នាក់ឯង! សំណាងហើយដែលបន្ទប់ស្ងាត់គ្មានអ្នកចូលកុំអីគេថាឯងឆ្គួតបាត់។ នាយតូចប្រញាប់លាងដៃហើយក៏ចេញទៅវិញ ក្រែងមានអ្នកផ្សេងមកថាខ្លួនគេចពីការងារ។
« ជីមីនឈប់សិន! បងផ្ញើឯកសារឱ្យចៅហ្វាយផង កូនបងឈឺបងត្រូវទៅមន្ទីរពេទ្យឥឡូវនេះ បងសុំពឹងផងណា! អរគុណច្រើន »ពេលទទួលបានដំណឹងកូនចូលមន្ទីរពេទ្យគាត់ធ្វើអ្វីមិនត្រូវទេ តែពេលឃើញ ជីមីន ដើរកាត់នេះក៏ប្រញាប់កាន់ឯកសាររត់សំដៅមកគេទាំងយ៉ាងលឿន។ ដោយសារចៅហ្វាយកំណត់យកឯកសារត្រឹមថ្ងៃនេះទើបនាងសុំឱ្យរាងតូចជួយយកទៅឱ្យ ជុងហ្គុក ជំនួសផងព្រោះនាងនឹងដាក់ច្បាប់មួយថ្ងៃដើម្បីទៅមើលកូនឈឺនៅឯមន្ទីរពេទ្យ។
« បាទ ចឹងបងប្រញាប់ទៅចុះ ជូនពរឱ្យក្មួយឆាប់ជា »ជីមីន ទទួលឯកសារពីដៃគាត់ហើយស្ដាប់គាត់ប្រាប់ហេតុដែលគាត់ផ្ញើឯកសារនៅនឹងខ្លួន ពេលដឹងថាកូនគាត់កំពុងតែឈឺសម្រាកនៅមន្ទីរពេទ្យរាងតូចក៏ជូនពរក្មួយឱ្យឆាប់ជា។ គាត់ជារាមច្បងធ្វើការនៅទីនេះជិត៥ឆ្នាំហើយ ពេលនេះគាត់មានធុរៈសំខាន់ហើយសុំឱ្យខ្លួនជួយ ដូច្នេះគេក៏មិនអាចឈឱបដៃមើលដែរ មានអ្វីដែលអាចជួយបានគេរីករាយនឹងជួយ។
« ចាស អរគុណ »ក្រោយពីប្រគល់ឯកសារនោះដល់ដៃ ជីមីន ហើយគាត់ក៏ប្រញាប់ចេញ។ ជីមីន តាមមើលរហូតដល់គាត់ទៅបាត់នាយក៏ប្រញាប់ទៅការិយាល័យរបស់លោកប្រធានដើម្បីយកឯសារនេះឱ្យគាត់ពិនិត្យ ប៉ុន្ដែមិនទាន់ចូលទៅផងគាត់ក៏ចេញមកល្មមក៏ចូលទៅរាក់ទាក់។
« លោកប្រធានចង់ទៅណា? ខ្ញុំយកឯកសារមកអោយ »
« ខ្ញុំមានការសំខាន់ចេញទៅខាងក្រៅបន្ដិច ជីមីនយកទៅទុកលើតុចុះមកវិញខ្ញុំនឹងពិនិត្យ »
« បាទ »ជីមីន តបទាំងងក់ក្បាលតិចៗបញ្ជាក់ថាគេយល់ហើយ។ ជុងហ្គុក ក៏ដូចគ្នានាយប្រាប់កូនចៅរួចក៏ទៅបាត់ មិនដឹងថាមានការអីសំខាន់ណាស់ណាទេបានជាប្រញាប់យ៉ាងនេះ។ ចូលមកដល់ខាងក្នុង ជីមីន ទុកឯកសារនោះនៅលើតុទុកតាមដែលចៅហ្វាយ ស្រាប់តែឃើញរូបថតមួយសន្លឹកនៅក្រោមសៀវភៅក៏ទាញយកមើល....ឃើញរូប ជីនហ៊ី និង ជុងហ្គុក ថតជាមួយគ្នាដូចជាគូរស្នេហ៍យ៉ាងអញ្ចឹង។ ក្រោយពីមើលនិងសង្ស័យរូបមួយសន្លឹកនេះអស់ចិត្តហើយ ជីមីន ក៏ទុកនៅកន្លែងដដែលហើយក៏ប្រញាប់ចេញទៅធ្វើការវិញ។
#សួនកម្សាន្ដ
សួនកម្សាន្ដជាកន្លែងសម្រាប់មនុស្សម្នាដើរលេងលំហែកាយ ដើម្បីបាត់ភាពស្មុកស្មាញនិងបង្កើតបរិយាកាសរីករាយនៅទីនេះ ដោយឡែកចម្លែកអីតែស្រីស្អាត ជីនហ៊ី អង្គុយសោកសៅនៅក្រោមដើមឈើតែម្នាក់ឯង។ ស្របពេលនោះស្រាប់តែកម្លោះសង្ហារាងខ្ពស់ស្រឡះបង្ហាញខ្លួននៅចំពោះមុខនាង ជីនហ៊ី ងើបមុខសន្សឹមៗសម្លឹងមើលនាយទាំងក្នុងលួចរំភើបក្នុងចិត្តព្រោះមិននឹកស្មានថាគាត់នឹងមកសោះ។
មិនទាន់ទទួលបានការអញ្ជើញពីអ្នកម្ខាងទៀតផង ជុងហ្គុក ក៏ដាក់ខ្លួនអង្គុយក្បែរនាងទាំងមុខរាបស្មើ ជីនហ៊ី មិនហ៊ានសម្លឹងមុខនាយចំឡើយ ព្រោះតែមានអារម្មណ៍ថាខ្មាស់អៀនដែលហៅគាត់ចេញមកក្នុងម៉ោងធ្វើការ។
« បើគ្រាន់តែហៅបងមកអង្គុយ អ៊ីចឹងបងទៅវិញហើយ »
« ជុង! អង្គុយសិនមកអូនមានរឿងចង់ប្រាប់...អូននឹងលោកយ៉ុនមិនត្រូវជាអ្វីនឹងគ្នាទេ ពួកយើងរាប់អានគ្នាត្រឹមជាមិត្តប៉ុណ្ណោះ »
« មិត្តដែលរៀបការរួមដំណេកជាមួយគ្នាឬ? »
« ជុង...បងនិយាយអីមានដឹងខ្លួនទេ?! បងកំពុងតែមើលងាយអូនណា៎! »
« ហើយឱ្យបងនិយាយបែបណាទើបពេញចិត្តអូន? ក្រែងអូននឹងគេជាប្ដីប្រពន្ធ...បងនិយាយខុសត្រង់ណា? »
« ចាស ខុស! អូនមិនមែនជាប្រពន្ធគាត់ទេ ពួកយើងរៀបការបំពេញបំណងចាស់ទុំប៉ុណ្ណោះ ជិតដល់ថ្ងៃរៀបការអូនសុំឱ្យលោកយ៉ុនជួយរកវិធី...គាត់ក៏មានគំនិតមួយគឺរៀបការក្រោមអេតាសុីវិលក្លែងក្លាយ ហើយក៏យល់ស្របនឹងគំនិតនេះដែរ! តាមពិតអូនចង់ប្រាប់បងយូរហើយតែគ្មានឱកាស ពេលនេះលោកប៉ាដឹងរឿងអូននិងលោកយ៉ុនហើយ លោកប៉ានឹងមិនលើកលែងឱ្យគ្រួសារលោកយ៉ុនឡើយ ជុង!អូនខ្លាច...ខ្លាចលោកប៉ាធ្វើបាបគេ »ស្ដាប់នាងតូចនិយាយចប់ ជុងហ្គុក លើកដៃកៀកស្មាស្រីស្រស់ថ្នមហើយអនុញ្ញាតឱ្យនាយកៀកកើយស្មារបស់ខ្លួន។ ត្បិតថាបានដឹងរឿងគ្រប់យ៉ាងហើយក៏ពិតមែនតែទឹកមុខ ជុងហ្គុក ហាក់បង្ហាញពីការអន់ចិត្ត ទោះដឹងហើយថា ជីនហ៊ី បារម្ភរាងក្រាស់ក្នុងឋានៈជាមិត្តក៏ដោយ។ ពេលនាងនិយាយអ្នកកម្លោះតាមសង្កេតកែវភ្នែករបស់នាង វាជាក្រសែភ្នែកដែលបង្ហាញពី ក្ដីបារម្មណ៍ ការយកចិត្តទុកដាក់ ទើបធ្វើឱ្យនាយមានអារម្មណ៍មិនល្អហើយកើតចិត្តប្រច័ណ្ឌនឹងគេ។ ចំណែកឯនាងតូចបានកៀកកើយស្មាក្រាស់មាំក៏មានមានអារម្មណ៍ល្អច្រើនឡើងវិញ ទោះក្នុងកាលៈទេសណាក៏ ជុងហ្គុក មិនដែលបោះបង់នាងដែរ គាត់តែងតែនៅក្បែរហើយផ្ដល់កម្លាំងចិត្តនាងគ្រប់ពេក វាជាក្ដីស្រឡាញ់ដធំធេងមួយដែលនាងទទួលបានពីគាត់ ហើយនាងសង្ឃឹមថាក្ដីស្រឡាញ់ដែលគាត់មានចំពោះខ្លួននៅដដែលមិនប្រែប្រួលទៅចុះ។
ម៉ោង១២ថ្ងៃត្រង់ដល់ម៉ោងសម្រាក ជីមីន ក៏ប្រញាប់ធ្វើដំណើរទៅជួបស្វាមីតាមការណាត់។ នៅលើឡានតាក់សុីនាយតូចក៏ដកកាបូបលុយនាយក្រាស់ហើយអង្គុយមើលរូបថតទាំងទឹកមុខញញឹម លោកអ៊ំដែលជាម្ចាស់ឡាណតាក់សុីកំពុងតែផ្ដោតលើកការបើកបរស្រាប់តែមានឡានពណ៌ខ្មៅមួយគ្រឿងបើកក្នុងល្បឿនលឿនហើយស្ទុះកាត់មុខឡានរបស់លោកអ៊ំ ដោយសារហេតុការណ៍ភ្លាមៗពេកលោកអ៊ំក៏បាត់បង់ស្មារតីឡានគាត់ក៏ជ្រុលទៅបុកឡានមួយគ្រឿងនោះមួយទំហឹង។
ផាំង!!
សម្លេងឡានបុកគ្នាឮរំពោងធ្វើឱ្យមនុស្សគ្រប់គ្នាដែលនៅឆ្លងម្ដុំទីនោះនឹងឡានដទៃត្រូវបានឈប់ដើម្បីចោមរោមមើលឡានមួយគ្រឿងដែលក្រឡាប់នឹងមួយកន្លែង។ រាងកាយតូចសស្អាតប្រែជាគ្របដណ្ដប់ដោយឈាមពណ៌ក្រហមឆ្អិនឆ្អៅ កែវភ្នែកទាំងគូរប្រែជាមានទឹកថ្លាៗកំពុងតែសម្លឹងមើលកាបូបដែលនៅក្នុងប្រអប់ដៃរហូតដល់ត្របកភ្នែកតូចស្ដើងបិទទៅយ៉ាងសន្សឹមៗ។
#ភោជនីដ្ឋានសេអ៊ូល
កម្លោះសង្ហារូបស្រស់អង្គុយរង់ចាំប្រពន្ធនៅភោជនីដ្ឋានល្បីមួយកន្លែងទាំងចិត្តអន្ទះអន្ទែង ចិត្តមិនស្ងប់ដៃសុខដោយសារតែលើសកន្លះម៉ោងហើយ ជីមីន នៅមិនទាន់មកទៀត។ ស្របពេលដែលចិត្តកំពុងតែអន្ទះអន្ទែងទូរសព្ទនៅក្នុងហៅប៉ៅក៏រោទ៍ នាយក្រាស់ញញឹមរួចក៏លូកដៃយកទូរសព្ទដោយគិតថាប្រពន្ធទាក់ទងតែការគិតគឺផ្ទុយស្រឡះព្រោះលេខដែលទាក់ទងមកគឺនាយមិនដែលស្គាល់ឡើយ ដោយគិតថាអ្នកដែលខលមកប្រហែលជាមានការសំខាន់ជាមួយខ្លួនហើយនាយក៏ទទួល។
[...]
« ហាឡូ! យ៉ុនហ្គីនិយាយ... »
« បាទ ជម្រាបសួរលោកយ៉ុន! ពួកខ្ញុំខលពីខាងមន្ទីរពេទ្យ អធ្យាស្រ័យ!តើលោកស្គាល់លោក
ផាកជីមីនដែលឬទេ? »
« បាទស្គាល់ គេជាប្រពន្ធរបស់ខ្ញុំ »
« ប្រពន្ធរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ ពេលនេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ខ្ញុំសូមឱ្យលោកអញ្ជើញមកទីនេះជាបន្ទាន់...ហាឡូលោកយ៉ុន! លោកយ៉ុន.... »
គ្រាន់តែឮថាប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ យ៉ុនហ្គី ពិតជាតក់ស្លុតខ្លាំងណាស់ ទោះបីជាស្លុតប៉ុណ្ណាក៏នាយមិនបាត់បង់ជំហដែរ ពេលនេះ ជីមីន កំពុងតែត្រូវការនាយខ្លាំងបំផុតដូច្នេះនាយត្រូវតែរឹងមាំហើយប្រញាប់ធ្វើដំណើរទៅមន្ទីរពេទ្យឱ្យឆាប់បំផុត។
ជាងកន្លះម៉ោងនាយក្រាស់ធ្វើដំណើរមកដល់មន្ទីរពេទ្យក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីសួររកបន្ទប់សង្រ្គោះបន្ទាន់។ អ្នកគ្រូពេទ្យប្រាប់ផ្លូវហើយនាយប្រញាប់ឡើងជណ្ដើរយន្ដទៅជាន់ទី៥ ហើយបានមកដល់មុបន្ទប់សង្គ្រោះបន្ទាន់នាយក្រាស់ក៏ជួបនឹងលោកឌុកទ័រដែលទើបតែចេញមកពីខាងក្នុង។
« អត់ទោស! លោកជាសាច់ញាតិអ្នកជំងឺមែនទេ? »ដោយឃើញនាយក្រាស់រត់មកទាំងត្រហេបត្រហបលកដុកទ័រក៏អាចស្មានដឹងថានាយជាអ្នកស្គាល់អ្នកជំងឺ។
« បាទ លោកដុកទ័រ តើប្រពន្ធខ្ញុំយ៉ាងម៉េចហើយ? »យ៉ុនហ្គី សួរទាំងក្ដីបារម្មណ៍ ចង់ដឹងប្រពន្ធយ៉ាងម៉េចហើយ តើធ្ងន់ធ្ងរខ្លាំងឬអត់?
លោកគ្រូពេទ្យយល់អារម្មណ៍របស់នាយដែលមានការព្រួយបារម្ភចំពោះប្រពន្ធ ដូច្នេះលោកក៏ឆាប់ផ្ដល់ដំណឹងឱ្យស្វាមីរបស់អ្នកជំងឺបានដឹង៖
« អាការៈប្រពន្ធលោកធ្ងន់ធ្ងរណាស់ របួសក្បាលអ្នកជំងឺរងការប៉ះទង្គិចយ៉ាងខ្លាំង ថែមទាំងមានឈាមកកនៅក្នុងខួរក្បាលទៀតផង បើមិនឆាប់ធ្វើការវះកាត់ទេខ្ញុំខ្លាចថាអ្នកជំងឺទ្រាំទ្រមិនបាន លោកពួកខ្ញុំគ្មានពេលទេ... »
« បាទ ខ្ញុំយល់ព្រម! ទោះមានសង្ឃឹមត្រឹមតែមួយភាគរយក៏ដោយ លោកដុកទ័រជួយប្រពន្ធរបស់ខ្ញុំផង »យ៉ុនហ្គី គិតហើយគិតទៀតទើបសម្រេចចិត្តយល់ព្រម ទោះមានរឿងអីក៏ដោយអូនត្រូវតែមានសុវត្តិភាព ហើយត្រូវចាំថាបងនៅក្បែរនឹងចាំផ្ដល់កម្លាំងចិត្តឱ្យអូនគ្រប់ពេល បងជឿថាមនុស្សរឹងមាំដូចជាអូននឹងឆ្លងផុត។
« បាទ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាព »ក្រោយបានការយល់ព្រមពីសាច់ញាតិអ្នកជំងឺហើយលោកពេទ្យក៏ចូលទៅខាងក្នុងវិញ ដើម្បីរៀបចំធ្វើការវះកាត់ក្នុងពេលបន្ដិចទៀតនេះ។ រីឯ យ៉ុនហ្គី ត្រូវអ្នកគ្រូពេទ្យនំទៅបំពេញបែបបទ បន្ទាប់មកក៏រង់ចាំដំណឹងនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
