Episodes 14 : រៀបការក្រោមអេតាស៊ីវិលក្លែងក្លាយ

1K 67 1
                                        

     ពេលរាងតូចចូលទៅខាងក្នុងបាត់នាយក្រាស់ក៏បើកឡានចេញពីទីនោះឆ្ពោះទៅកាន់ក្លឹបរាត្រីមួយកន្លែង។ មួយសន្ទុះ យ៉ុនហ្គី ក៏បើកមកដល់ក្លឹបរាត្រីដែលស្ថិតនៅចំកណ្ដាលក្រុង នាយក្រាស់ដើរចូលខាងក្នុងទាំងទឹកមុខរាបស្មើរ។
     « សួស្ដី! លោកប្រុសយ៉ុនមករកចៅហ្វាយមែនទេ? គាត់នៅបន្ទប់ចាំខ្ញុំទៅជ្រាបគាត់សិន »គ្រាន់តែឃើញកំលោះសង្ហា យ៉ុនហ្គី ចូលមកដល់ខាងក្នុងជំនិតរបស់ម្ចាស់ក្លឹបក៏ចូលមករាក់ទាក់នាយក្រាយ ព្រោះគេដឹងមុខរួចទៅហើយថាគាត់មកទីនេះច្បាស់ណាស់ចង់ជួបចៅហ្វាយ។
     « ហឹម »នាយងក់កក្បាលហើយសម្លឹងមុខកូនចៅមិត្តសម្លាញ់ ពួកគេពិតជាយល់ពីចិត្តនាយមែន គ្រាន់តែឃើញនាយមកក៏ចូលមកក៏ដឹងមុនទៅហើយ មកទីនេះផឹកតែម្នាក់ឯងធ្វើម៉េចសប្បាយតតែមានដៃគូបានមើលទៅអេមបន្ដិច។ បុរសសង្ហាដែលជាអង្គរក្សក៏នាំរាងក្រាស់ទៅតុវីអាយភី រីឯនាយកចូលទៅជម្រាបចៅហ្វាយនៅឯបន្ទប់ធ្វើការរបស់គាត់។
     នាយក្រាស់អង្គុយចុះហើយក៏បក់ដៃហៅអ្នករត់តុឱ្យយកស្រាមកអោយខ្លួន ហើយបន្ទាប់មកក៏អង្គុយធ្វើស្អុយបន្ដទៀតរហូតដល់ស្រាត្រូវបានលើកមក។ រាងក្រាស់ចាក់ស្រាក្នុងកែវហើយក៏លើកអកយកៗទាំងមិនខ្វល់ថាស្រានេះខ្លាំងឬខ្សោយទេ អ្វីដែលសំខាន់នាយចង់ផឹក។
     « អេស៎! តើខ្យល់អីបក់លោកយ៉ុនមកទីនេះ? តាមមើលទឹកមុខដូចជាមានកង្វល់ ខូចចិត្តរឿងអីដែរ? »ណាមជុន ដើរមកដល់ក៏ដាក់គូទអង្គុយហើយចោទសួរមិត្តពីរសំណួរក្នុងពេលតែមួយ រាល់ដងមិនខ្ចីមកតែថ្ងៃនេះចម្លែកមកក្លឹបរបស់នាយ តើមានរឿងមិនសប្បាយចិត្តមែនទេ? ទឹកមុខក្រៀមក្រំបែបនេះច្បាស់ណាស់រឿងស្នេហាមិនខាន មិនដឹងថាអ្នកខាងណាធ្វើឱ្យមិត្តសម្លាញ់គេខូចចិត្ត តែដឹងត្រឹមថាម្នាក់នេះសំខាន់ទៅបានហើយព្រោះមានឥទ្ធពិលលើនាយក្រាស់បែបនេះ។
     « ហឹម...ប្រពន្ធយើង »មិនប៉ុន្មានម៉ាត់របស់នាយធ្វើឱ្យអ្នកខាងនោះចង់តែសើច ប្រពន្ធ? ហើយម្នាក់ណាដែរព្រោះបុរសសាវ៉ាដូចនាយមានដល់ទៅពីរ។
     « ម្នាក់ណាដែលខ្ញុំមិនជ្រាបទាន? »ណាមជុន មិនត្រឹមតែសួរធម្មតាទេ នូវលើកចិញ្ចើមហើយធ្វើមុខឌឺដងដាក់នាយក្រាស់ទៀត បើសិនជាគេវៃកុំថាគេកាច! រីឯអ្នកម្ខាងទៀតកាលបើឮសំដីមហាចង់តែកប់កែវស្រាកណ្ដាលទេ សួរធម្មតាទៅថីចាំបាច់លេងក្បួរក្បាច់ម្ល៉េះ។
     « ចង់ផឹកឬក៏ងូត? »យ៉ុនហ្គី កំពុងតែចាក់ស្រាអោយ ប្រុងហុចឱ្យហើយដល់មកសួរបញ្ឃឺខ្លួនអញ្ចឹង រាងក្រាស់ក៏ចង់ប្រើធម៌ក្ដៅដាក់ ណាមជុន ដោយឱ្យគេជ្រើសរើសរវាងផឹកនិងងូត បើផឹកនាយនឹងហុចកែវឱ្យធម្មតាហើយសម្រុះសម្រួលគ្នា តែបើយកងូតនាយក៏រីករាយដូចគ្នា វិធីនេះងាយជាងគេគ្រាន់តែលើកកែវស្រាហើយជះទៅលើគេប៉ុណ្ណឹងចប់គ្មានអីពិបាកផង។
     « កុំទាន់ឆេវឆៅ យើងគ្រាន់តែនិយាយលេងប៉ុណ្ណោះ ទៅធ្វើអីអោយខឹងទៀតហើយ »សំណួរល្អ គឺរាងក្រាស់ធ្វើឱ្យរាងតូចខឹងដោយសារនាយកើតជំងឺប្រច័ណ្ឌនិយាយមិនគិតប៉ះពាល់ដល់អារម្មណ៍របស់រាងតូច សំដីដែលនាយនិយាយហាក់មិនជឿជាក់លើប្រពន្ធ នាយគិតរាក់ ដោយគិតថាប្រពន្ធកំពុងតែមានចិត្តឱ្យចៅហ្វាយរបសគេ ព្រោះឃើញស្និតស្នាលគ្នាខ្លាំងណាស់ដល់ថ្នាក់នាយទប់អារម្មណ៍មិនបាន តែក៏ជាសំណាងដែលនាយមិនចូលទៅដល់មុខ ជុងហ្គុក កុំអីរាងតូចខឹងជានេះទៀត។
     « អឺ! ឯងឈប់និយាយពីរឿងយើងទៅ និយាយចឹងក្លឹបរបស់ឯងយ៉ាងម៉េចដែរ? »រឿងខ្លួនទុកមួយឡែកសិន ឥលូវចង់និយាយពីការងារម្ដង តាមមើលក្លឹបមានមនុស្សចូលច្រើនណាស់ មិនដូចកាលឆ្នាំទៅមនុស្សតិចហើយខាតដើមទៀតផង កាលបើឃើញមុខរបររបស់មិត្តមួយទទួលបានជោគជ័យនាយគ្មានអ្វីក្រៅពីជួយត្រេកអរនឹងមិត្តឡើយ។
     « ដូចដែលបានឃើញ មួយរយៈក្រោយនេះមានភ្ញៀវចូលច្រើន យើងគិតចង់ពង្រីកទីនេះ ឯងគិតយ៉ាងណាដែរ? »ពេលនេះទំហំក្លឹបមិនសមាមាត្រនឹងចំនួនមនុស្ស ណាមជុន ក៏ចង់ពង្រីកវាបន្ថែមទៀតដោយរៀបចំរចនាសម្ព័ន្ធនៅក្នុងក្លឹបឱ្យភាពទាក់ទាញជាងនេះ។
     « អឹម មានអីល្អតើ ឯងភ្នែកមុតមែន! ពូកែរើសក្មេងៗណាស់ មើលចុះស្អាតទាំងព្រម »កំពុងតែនិយាយសាច់ការនាយក្រាស់ក៏ប្រទះនឹងក្មេងៗរត់តុនិងបម្រើភ្ញៀវ រីឯណាមជុនវិញសភ្នែកពេលស្ដាប់សំដីមិត្តសម្លាញ់។
     « ឯងមកសរសើរឬមកនាំភ្លើងហាស៎!? បើសិនសង្សាយើងបានឮ ស្លាប់មិនខានទេ »ចង់តែដាក់មួយដៃទេ និយាយអីតាណើបៗចឹងដឹងគ្នាភ័យអត់ អ្វីផ្សេងដែលល្អជាងនេះមិនលើកមកនិយាយបែរជាមកនិយាយទាក់ទងនឹងស្រីៗទៅវិញ នេះមិត្តសម្លាញ់របស់គេ។
     « អឹម យើងលលេង មោះជុលមួយ »រាងក្រាស់ញញឹមពេលសងសឹងបានសម្រេច។
     « ដាច់!! »ជល់កែវគ្នារួច ណាមជុន ឧទានមួយម៉ាត់មុននឹងផឹក។
     « គ្មានបញ្ហា »រាងក្រាស់មិនចាវឡើយក៏លើកអករហូតដល់អស់ពីកែវ ពួកគេបន្ដផឹកនិងនិយាយគ្នាលេងរហូតដល់យប់ជ្រៅ ទើបបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។
យ៉ុនហ្គី បើកឡានត្រឡប់ទៅផ្ទះទាំងអារម្មណ៍មិនល្អ នាយនៅតែមិនអស់ចិត្តរឿងដែលរាងតូចនិយាយមុននេះ នាយកើតក្ដីសង្ស័យ មិនជឿលើប្រពន្ធខ្លួនឯង ចាប់ផ្ដើមភ័យបណ្ដើតៗ ខ្លាចថាអ្នកខាងនោះនឹងបោះបង់ខ្លួនដូចដែលខ្លួនធ្លាប់បោះបង់គេ។ តើគួរធ្វើបែបណាល្អ? គួរតែប្រាប់ការពិតដល់រាងតូចឱ្យបានដឹងល្អទេ ឬក៏ប្រាប់ប៉ាម៉ាក់ពីទំនងទំនងរបស់ពួកគេ? តែបើធ្វើបែបនោះដូចនាំ ជីមីន ចូលក្នុងរោងខ្លាអញ្ចឹង តើមានវិធីណាដែលល្អជាងនេះទេ? រាងក្រាស់បើកឡានបណ្ដើរគិតបណ្ដើររហូតបើកដល់មុខភូមិគ្រឹះរបស់ខ្លួន នាយចុះពីលើឡានហើយដើរចូលទៅខាងក្នុងក៏ឃើញម៉ាក់ដែរចេញពីផ្ទះបាយ។
« កូនយ៉ុន! យប់ថ្មើរនេះហើយទើបមកពីណា? នេះកូនញុំាស្រាមកហ្ហេស៎!? »លោកស្រីចុះមកទាំងយប់ព្រោះគាត់មកពិសារទឹក តែជួនជាពេលនេះកូនមកល្មមគាត់ក៏ដើរទៅក្បែរសួរតាមទម្លាប់មនុស្សចាស់ ក្លិនស្រាភាយឈួលពេញច្រមុះគាត់ក៏ភ្ញាក់ផ្អើលមិនតិចដែរ ពីមុនកូនគាត់មិនដែលផឹកស្រាច្រើនដល់ម្លឹងទេ ឬមួយមានរឿងទាស់គ្នាជាមួយប្រពន្ធទេដឹង តែពីព្រឹកឃើញនៅល្អូកល្អើនគ្នាធម្មតាតើមិនគួរមានរឿងឈ្លោះទេ។
« បាទ កូនងងុយសុំទៅគេងមុនហើយ ម៉ាក់ឆាប់ចូលសម្រាន្ដផងកុំនៅយប់ជ្រៅពេក មិនល្អចំពោះសុខភាពទេ »នាយក្រាស់រៀងងុយដែរក៏សុំម៉ាក់ទៅលើមុន ណាមួយចង់ឆាប់ទៅសម្អាតខ្លួនចេញព្រោះក្លិនស្រាវាឈួលដល់ហើយ។
« ចាស៎ ម៉ាក់ដឹងហើយ រាត្រីសួស្ដី! »
« បាទ សុបិន្ដល្អ »យ៉ុនហ្គី និយាយជាមួយម៉ាក់រួចក៏ឡើងទៅបន្ទប់របស់ខ្លួន លោកស្រីតាមមើលដំណើរកូនរហូតដល់គេឡើងលើផុតទើបគាត់ដើរទៅផ្ទះបាយដើម្បីយកទឹកមកពិសារ។
     ក្រាក!!
     សម្លេងបើកទ្វាបន្ទប់បន្លឺឡើងធ្វើឱ្យនាងតូចដែលកំពុងតែអង្គុយធ្វើការរហ័សងាកទៅមើលឃើញ យ៉ុនហ្គី កំពុងតែចូលមក គ្រាន់តែនាយក្រាស់ដើរកាត់ក្លិនស្រាឈួលចាក់ច្រមុះតែម្ដង នេះមិនដឹងថាផឹកឬក៏ងូតទេ។ 
« សុំទោស! ដែលរំខានដល់អ្នកនាង ពេលខ្ញុំងូតទឹករួចរាល់នឹងទៅបន្ទប់ធ្វើការខ្ញុំវិញហើយ »យ៉ុនហ្គី ចង់សុទោសដោយសារក្លិនស្រាដែលនាយផឹកមុននេះរំខានដល់នាងតូចធ្វើការ។ តាំងពីរៀបការពួកគេមិនដែលគេងគ្រែជាមួយគ្នាឡើយ ពួកគេបែកបន្ទប់គ្នាដោយនាយក្រាស់ទៅគេងនៅបន្ទប់ធ្វើការរបស់នាយ រីឯ ជីនហ៊ី គេងនៅបន្ទប់នេះ។
« ចាស៎ អត់អីទេ លោកទៅម្អាតខ្លួនចុះ ខ្ញុំបង្ហើយការងារបន្ដិចសិន ស្អែកត្រូវបញ្ចូនឱ្យលោកប៉ាត្រួតពិនិត្យ »មិនរំខានទេណាមួយនាងក៏ធ្វើការជិតរួចហើយ នេះជាបន្ទប់របស់គាត់ គាត់ចង់ចេញចូលមិចក៏បាន នាងមិនបានថាអីឯណា។
« បាទ »យ៉ុនហ្គី ដើរទៅយកកន្សែងនៅក្នុងទូរហើយក៏ចូលទៅបន្ទប់ទឹកបាត់ រីឯនាងតូចក៏បន្ដធ្វើការរបស់នាង។
ចូលមកដល់ក្នុងបន្ទប់ទឹកនាយក្រាស់ក៏ដោះសម្លៀកបំពាក់ហើយចូលទៅសម្អាតខ្លួនក្រោមដំណក់ទឹកផ្កាឈូក ស្របពេលនោះរូបភាពដែលនាយនិង ជីនហ៊ី ឈរនិយាយជាមួយគ្នាកាលពីប៉ុន្មានខែមុនបានលេចចេញមកម្ដងទៀតនៅក្នុងការចងចាំរបស់នាយ។
« លោកខ្ញុំសុំអង្វរជួយខ្ញុំផងទៅ ធ្វើយ៉ាងមិចក៏បានឱ្យតែបញ្ឃប់ពិធីរៀបការរបស់ពួកយើង »ជីនហ៊ី មករករាងក្រាស់នៅក្រុមហ៊ុនជាលើកទីពីរ ព្រោះចង់ឱ្យនាយជួយ មិនថាប្រើវិធីបែបណានាងក៏ព្រមទាំងអស់ឱ្យតែបញ្ឃប់ពិធីរៀបការបាន។ ពួកគេមិនបានស្រឡាញ់គ្នា បើរៀបការហើយមានសុភមង្គលដែរឬទេ?
« ខ្ញុំមិនអាចបញ្ឃប់ពិធីរៀបការ តែខ្ញុំមានវិធី មិនដឹងថាអ្នកនាងយល់ស្របឬអត់ទេ? »យ៉ុនហ្គី ក៏ពិបាកចិត្តមិនចាញ់នាងដែរ នៅសល់មិនដល់២សប្ដាហ៍ផងកដល់ថ្ងៃរៀបការ តាមានវិធីដែលអាចជួយពួកគេបាន? នាយក្រាស់អង្គុយរកនឹកបន្ដិចក៏នឹកឃើញវិធីម្យ៉ាង តែមិនដឹងថានាងយល់ស្របជាមួយខ្លួនឬអត់?
« វិធីអី? ឆាប់និយាយមក! អោយតែជួយពួកយើងបាន ខ្ញុំយល់ព្រម »គ្រាន់តែឮរាងក្រាស់ប្រាប់ថាមានវិធីនាងអន្ទះសារចង់ដឹង តើវាអាចជួយពួកគេបានមែនអី?
« អ្នកនាងប្រាកដហើយណា! គឺរៀបការក្រោមអេតាស៊ីវិលក្លែងក្លាយ បានន័យថាពួកយើងនិងរៀបការតាមដែលចាស់ទុំត្រូវការ ប៉ុន្ដែចុះអេតាស៊ីវិលក្លែងក្លាយ អ្នកនាងយល់ឬនៅ? »មុននឹងប្រាប់នាយក្រាស់សួរនាងបញ្ចាក់ កាលបើអ្នកខាងនោះងក់ក្បាលហើយ នាយក៏និយាយប្រាប់នាង។ ពីដំបូង ជីនហ៊ី មិនសូវយល់ពីសំដីរបស់ យ៉ុនហ្គី ប៉ុន្មានទេ តែពេលស្ដាប់ចប់ទើបនាងចាប់បាន អញ្ចឹងសម្រេចថាពួកគេនឹងចុះអេតាស៊ីវិលក្លែងក្លាយ តែសម្ដែងធ្វើជាប្ដីប្រពន្ធនឹងគ្នាឱ្យដូចជាការពិត ប៉ុន្ដែ...
« តែបើវាក្លែងក្លាយគ្រប់គ្នាប្រាកដជាដឹង យើងស៊យមិនខាន »នេះឬវិធីដែលនាយប្រាប់ថាជួយពួកគេបាន ដោយចុះអេតាស៊ីវិលក្លែងមែនទេ? ហើយបើសិនជាលោកប៉ាដឹងនោះ ពួកគេចប់មិនខានឡើយ ជាពិសេសនាយក្រាស់តែម្ដង។
« រឿងនេះនាងកុំបារម្ភ ខ្ញុំចេះចាត់ចែងហើយធានាដូចនឹងរបស់ដើមបេះបិទ »យ៉ុនហ្គី មានមិត្តជាមេធាវីគេអាចជួយនាយបាន មិនមែនសុខៗនាយរកនឹកឃើញឯណាគឺធ្លាប់ឮគេនិយាយគ្នា កាលនោះនាយគ្មានបំណងជួយស្ដាប់ទេគ្រាន់តែដៃដន្យដើរកាត់ក៏ស្ដាប់ឮទៅ។
« អរគុណដែលជួយ ហើយខ្ញុំនឹងជួយក្រុមហ៊ុនលោកវិញយ៉ាងពេញទំហឹង សូមកុំបារម្ភអី »បានឮរាងក្រាស់បញ្ជាក់បែបនេះនាយក៏ធូរចិត្ត ហើយចំណែកក្រុមហ៊ុននាងនឹងជួយវិញ
« បាទ អរគុណ »យ៉ុនហ្គី និង ជីនហ៊ី ជាប់ដៃគ្នា ដើម្បីសហការណ៍នឹងផែនការរបស់ពួកគេ។ ហើយវិធីនេះក៏បានជោគជ័យពិតមែនដោយគ្មានអ្នកណាចាប់អារម្មណ៍លើលិខិតអេតាស៊ីលឡើយ ព្រោះតែវាដូចរបស់ពិតខ្លាំងពេក។
          កន្លងមកបានន័យថាពួកគេមិនមែនជាប្ដីប្រពន្ធនឹងគ្នាទៅតាមផ្លូវច្បាប់ឡើយ ព្រោះពួកគេចុះអេតាស៊ីលក្លែងក្លាយដើម្បីបន្លំភ្នែកគ្រួសារនិងអ្នកដទៃប៉ុណ្ណោះ រឿងនេះមានតែមនុស្សបីនាក់ប៉ុណ្ណោះដែលបានដឹង យ៉ុនហ្គី ជីនហ៊ី និងមេធាវី។

រឿង ជម្រៅចិត្តលោកស្វាមី (ចប់)Where stories live. Discover now