បន្ទាប់ពីញុំាបបរស្នាដៃរាងតូចរួចនាយក្រាស់ក៏លេបថ្នាំតាមអ្វីដែលប្រពន្ធបានប្រាប់ ហើយនាយក៏ដើរទៅអង្គុយលើសាឡុងឱ្យស្រកពោះសិនចាំចូលទៅខាងក្នុង។ ជីមីន រៀបចំកន្លែងគេងរួចរាល់ក៏ចូលងូតទឹកឱ្យស្រឡះខ្លួនម្ដង គេរវល់ពេញមួយថ្ងៃរកតែពេលសម្រាកគ្មាន ឥឡូវត្រូវមកមើលថែអ្នកជំងឺម្នាក់ទៀត មិនដឹងថាទៅមុខឬទៅក្រោយទេ។ រីឯអ្នកជំងឺឯណេះវិញម៉ោងជិត៩ហើយមិនព្រមចូលគេងទេនៅអង្គុយចុចកុំព្យូទ័រធ្វើប្រងើយ រហូតដល់រាងតូចចេញពីបន្ទប់ទឹកឃើញស្វាមីមិនទាន់ចូលគេងទៀតក៏ឆ្ងល់ នេះរវល់ការងារមិនគិតដល់សុខភាពខ្លួនឯងហើយ លេបថ្នាំគួរណាតែសម្រាកឱ្យបានច្រើន។
« យ៉ុន!ម៉ោង៨ជាងហើយណា បងគួរតែឆាប់ចូលគេង »ជីមីន ដើរចេញពីបន្ទប់ទឹកដោយនិយាយតឿនស្វាមីឱ្យចូលគេង ដល់ថ្នាក់ដេរប្រាំថ្នេរហើយនៅអង្គុយធ្វើការប្រងើយទៀត មិនស្ដាប់តាមការណែនាំរបស់លោកពេទ្យទេឬ? កាន់ចាស់កាន់តែរឹង។
« តែបងមិនទាន់ងងុយ ម្យ៉ាងបងមិនដែលគេងម៉ោងថ្មើរនឹងទេ បើអូនងងុយគេងមុនបងចុះបងសុំបង្ហើយការងារបន្ដិច »យ៉ុនហ្គី តបទាំងមិនមើលមុខប្រពន្ធ បើនិយាយពីដៃឱ្យញាប់ឆ្មេញកំពុងតែសរសេររបាយការណ៍។
« មិនបាន បងត្រូវតែចូលគេងឥលូវនេះ មិនអ៊ីចឹងដឹងគ្នាមិនខាន »មិនទាន់ងងុយឬរវល់ការងារ? គិតថាប្រពន្ធរបស់នាយព្រមអញ្ចឹងហ្ហេស៎! បើមិនបារម្ភពីខ្លួនឯងគួរតែយល់ចិត្តគេដែលកំពុងតែបារម្ភពីគាត់ផង បើយើងជាដើមហេតុធ្វើឱ្យគេឈឺចិត្តក៏មិនស្ងប់ដូចគ្នា សំណាងហើយដែលគាត់មិនត្រូវអីខ្លាំង បើត្រូវខ្លាំងជានេះ ជីមីន អង្គុយបន្ទោសខ្លួនឯងមិនខាន។
« បានៗ បងបិទកុំព្យូទ័រសិនចឹង »នាយធ្វើមុខស្អុយសម្លឹងមុខប្រពន្ធទាំងចិត្តមិនចង់បិទ គិតថា ជីមីន ចិត្តទន់ព្រោះតែក្រសែភ្នែកដ៏កំសត់របស់នាយឬ? គ្មានផ្លូវទេយ៉ាងណាត្រូវតែបិទកុំព្យូទ័រហើយប្រញាប់ចូលគេងឥឡូវនេះ។
« បិទទៅអូនចាំ យ៉ាងម៉េចមានបញ្ហាឬ? »គិតតែសម្លឹងមើលមុខគេនឹងហើយកាលបានបិទអាកុំព្យូទ័រហ្នឹងនោះ ដឹងទេ!គេធ្វើចឹងព្រោះបារម្ភពីគាត់ ហេតុអីមិនយល់ចិត្តគេខ្លះ? ដឹងថាការងារគាត់សំខាន់ប៉ុន្ដែសុខភាពសំខាន់ជាង។
« បាទ គ្មានទេ »យ៉ុនហ្គី បិទកុំព្យូទ័រទុកលើតុរួចក៏ដើរទៅរកប្រពន្ធហើយឱបគេពីក្រោយ នាយក្រាស់ដាក់ចងចង្ការលើស្មាប្រពន្ធស្រង់ក្លិនក្រអូបប្រហើរចេញពីខ្លួនរបស់គេ។ ចំហាយខ្យល់ដង្ហើមភាយក្ដៅៗបានប៉ះនឹងកញ្ចឹងកនាយតូចធ្វើឱ្យគេព្រើងឆ្អឹងខ្នង អារម្មណ៍បែបនេះនាយតូចខានទទួលវាយូរមកហើយតាំងតែពីពួកគេរស់នៅបែកគ្នា ភ្លាមៗស្រាប់តែមានអារម្មណ៍ថាកក់ក្ដៅម្ដងទៀតពេលស្ថិតក្នុងរង្វង់ដៃមាំក្រាស់។ រាងក្រាស់ប្រលែងពីការឱបហើយបង្វែររាងតូចឱ្យបែរមុខមករកខ្លួន ក្រសែភ្នែកពីរគូរក៏ប្រសព្វគ្នា ក្រសែភ្នែកដែលពោរពេញទៅដោយ ក្ដីស្រឡាញ់ ការបារម្ភ ចង់ថ្នាក់ថ្នមបានបង្ហាញយ៉ាងច្បាស់។ យ៉ុនហ្គី សម្លឹងបបូរមាត់តូចពណ៌សុីជម្ពូដែលកំពុងតែទាក់ទាញចិត្តរបស់នាយឱ្យគ្រប់គ្រងវា នាយក្រាស់ឱនម្ដងៗបន្ដិចរហូតដល់បបូរមាត់ក្រាស់ផ្អឹបនឹងបបូរមាត់ពណ៌សុីជម្ពូ ជីមីន បិទភ្នែកលើកដៃតោងកស្វាមីតបស្នាមថើបដោយសេចក្ដីពេញចិត្ត។
រាងតូចកំពុងតែគេងលក់ស្រួលស្រាប់តែត្រូវភ្ញាក់ដោយការយល់សុបិន្ដមិនល្អ ជីមីន បែរមកមុខរកក្រាស់ក៏ប្រទះនឹងមុខដ៏ស្រស់សង្ហាគ្មានកន្លែងទាស់ តោះរាងងងឹតបន្ដិចតែគេអាចមើលដឹងពីភាពសង្ហារបស់នាយ ដៃតូចស្រឡូនលើកទៅប៉ះមុខនាយក្រាស់ថ្នមៗតែក៏ត្រូវដកមកវិញយ៉ាងរហ័ស។
« ម៉េចក៏ខ្លួនក្ដៅយ៉ាងនេះ? »នាយតូចឧទានតិចៗកាលបើស្ទាបថ្ងាសស្វាមីម្ដងទៀត។
« អ្ហឹម.... »នាយក្រាស់ក្រហឹមដើមបំណងពេលមានអ្វីម្យ៉ាងមកប៉ះមុខរបស់ខ្លួន យ៉ុនហ្គី ភ្ញាក់ហើយតែមិនខ្ចីបើកភ្នែកបានត្រឹមតែរំកិលខ្លួនចូលក្បែរហើយលើកដៃទាញកាយតូចឱ្យជាប់នឹងខ្លួន។
« យ៉ុន! យ៉ុនហា៎!ខ្លួនបងក្ដៅណាស់ងើបលេបថ្នាំបន្ដិចទៅ... »
« ហឹម »យ៉ុនហ្គី ស្ដាប់តាមសម្ដីប្រពន្ធហើយកប្រញាប់ងើបអង្គុយឱ្យស្វាង រីឯរាងតូច ជីមីន ក៏ចេញទៅខាងក្រៅដើម្បីយកទឹកនិងថ្នាំបញ្ចុះកម្ដៅឱ្យនាយក្រាស់។ ក្រោយបន្ដិចនាយតូចក៏ចូលមកវិញជាមួយថ្នាំនិងទឹកមួយកែវ មិនតែប៉ុណ្ណោះនៅមានទឹកមួយកូនចានដែកទៀតផង គឺសម្រាប់ជូតខ្លួនឱ្យគាត់ក្រែងបានចុះកម្ដៅខ្លះ។
ជីមីន ទុកចានដែកនៅលើតុរួចក៏ហុចថ្នាំនឹងទឹកឱ្យស្វាមី នាយទទួលពីដៃប្រពន្ធហើយក៏លេបវា រាងតូចទទួលទឹកពីដៃគាត់ហើយយកវាដាក់លើតុ នាយក្រាស់អង្គុយមើលសម្រស់ប្រពន្ធហើយញញឹមតិចៗ រីឯ ជីមីន ជ្រួញចិញ្ចើមពេលឃើញគាត់ញញឹម នេះគេត្រូវដាច់ងងុយដោយសារតែគាត់ហើយនៅញញឹមចេញទៀត។
« បងញញឹមអី? »កំពុងតែជូនខ្លួនឱ្យនាយក្រាស់ស្រាប់តែញញឹម ធ្វើឱ្យរាងតូចអត់ឆ្ងល់មិនបាន
« មកពីអូនស្អាតពេក »សម្ដីព្រានមិនគួរឱ្យជឿ ជីមីន ក៏ទម្លាក់កន្សែងចុះហើយតប៖
« សម្ដីផ្អែមបែបនេះ! បានន័យថាជាហើយ »នាយតូចស្ដាប់សម្ដីនាយចប់សែនជ្រេញ ពាក្យនេះស្ដាប់ច្រើនហើយ គេមិនចាញ់បោកសម្ដីប្រុសព្រានដូចជាគាត់ទៀតឡើយ កុំសង្ឃឹមនោះ។
« បងមានបាននិយាយឯណាថាបងជា...អូយ៎! ឈឺ...ឈឺក្បាលណាស់ »ប្រកែកប្រពន្ធរួចក៏យកដៃទៅប៉ះត្រង់ក្បាលហើយធ្វើមុខកំសត់ដោយនិយាយថាឈឺៗធ្វើឱ្យនាយតូចភ័យទៅតាមដែលរហ័សសួរស្វាមីទាំងស្លន់ស្លោ។
« មែនហ្ហេស៎! អូនសុំមើលតិច.... »ជីមីន ក៏ងើបមុខបន្ដិចដើម្បីមើលថាតើវាមានហូរឈាមអត់? មិនទាន់បានមើលផងស្រាប់តែនាយក្រាស់ទម្លាក់បបូរមាត់លើថ្ពាល់ហើយថើបគេមួយខ្សឺត។
សឺត!!
ពេលនាយតូចខិតមុខទៅជិតនាយក្រាស់ក៏ឆ្លៀតឱកាសនោះកឱនទៅថើបថ្ពាល់ប៉ោងៗមួយខ្សឺត រាងតូចបើកភ្នែកធំៗពេលបបូរមាតក្រាស់ប៉ះថ្ពាល់របស់ខ្លួន ដូច្នេះករហ័សថយក្រោយហើយវាយនាយក្រាស់មួយដៃដោយភាពខ្មាស់អៀន។
« អូយ៎...លើកនេះឈឺមែនណា៎! »ជីមីន វាយដៃរបសនាយក្រាស់ទាំងមុខក្រហម មើលចុះកេងចំណេញរហូត តាមចិត្តណា!ចង់តែវាយឱ្យណាណីម្ដងទេ
« អោយសមមុខ អ្នកណាអនុញ្ញាតឱ្យបងថើបខ្ញុំ? »
« អូនមានបានសរសេរផ្លាកហាមនៅលើនឹងឯណា! អីចឹងមានន័យថាបងថើបបាន បងនិយាយខុសត្រង់ណាឬ? »ត្រូវទៀត គ្មានផ្លាកហាមដូច្នេះនាយថើបមួយរយដងទៀតក៏មិនខុសដែរ ដោយឃើញអ្នកខាងនោះសម្លក់ខ្លួននាយក៏សួរបកវិញ ម្យ៉ាងបើមានសរសេរដាក់ហាមនាយក៏មិនថើបដែរ។
« ឈប់និយាយជាមួយបងហើយ ហ៊ឹស!! »ជីមីន ធ្វើមុខស្រពោនព្រោះតែប្រកែកមិនឈ្នះ រាងតូចងើបប្រុងដើរចេញទៅហើយនាយក្រាស់ក៏ប្រញាប់សុំទោស នាយសុខចិត្តជាអ្នកខុសឱ្យតែរាងតូចព្រមនៅជាមួយ។
« អូនចង់ទៅណា? បងសុំទោស! បងលលេងនឹងអូនតើ មោះបងងុយហើយគេងវិញមក មោះពៅមាសឈប់ងរទៅន៎!បងសុំទោសហើយតើ បេប៊ី!! » សម្ដីស្រទន់ពិរោះបណ្ដាលឱ្យចិត្តនាយតូចទោរទន់ទៅតាមសម្ដីរបស់នាយ បើមិនផ្អែមមិនយកលុយ បែបនេះហើយបានរាងតូចចិត្តមិនដាច់សោះ។
« ក៏បាន »ជីមីន ក៏ដើរទៅរក យ៉ុនហ្គី ហើយឡើងទៅលើគេងក្បែរនាយ រាងក្រាស់ក៏ទម្រតខ្លួនគេងហើយបែរទៅរកប្រពន្ធដោយលើដៃឱបគេយ៉ាងណែនឱ្យស្ថិតនៅក្នុងរង្វង់ដៃខ្លួនហើយពួកគេក៏បិទភ្នែករួចសង្ងំគេងរហូតដល់លក់រៀងខ្លួន។
ព្រឹកថ្ងៃថ្មីព្រះអាទិត្យកំពុងតែបញ្ចេញរស្មីចាំងទម្លុះបង្អួចកញ្ចក់ដែលមានវាំងននស្ដើងសម្រាប់បិទបាំង នាយតូចច្រញិចបើកភ្នែកសន្សឹមៗសម្លឹងមើលផ្ទៃមុខដស្រស់សង្ហាកំពុងតែលង់លក់ គាត់កាន់តែមើលគឺកាន់តែសង្ហា មិនប្លែកនោះទេដែលគេលង់ងើបក្បាលមិនរួច។ ដៃតូចស្រឡូនគួរឱ្យចង់ថ្នាក់ថ្នមលើកសន្សឹមៗស្ទាបថ្ងាសរបស់នាយក្រាស់ កម្ដៅគាត់ចុះហើយមិនដូចកាលពីយប់មិញទេក្ដៅដូចភ្លើងអញ្ចឹង ជីមីន ដកដៃគាត់ចេញពីចង្កេះរបស់ខ្លួនរួចក៏ចុះពីលើគ្រែហើយចេញទៅដាំបបរឱ្យគាត់។
រាងតូចចេញទៅបានបន្ដិច យ៉ុនហ្គី ក៏ងើបហើយរាវរកកាយតូចដែលគេងក្បែរខ្លួនកាលពីយប់មិញ តែមិនបានប៉ះអ្វីសោះគឺមានភាពទទេស្អាត នាយកបើកភ្នែកហើយសម្លឹងរកមើលតែមិនឃើញប្រពន្ធនៅក្នុងបន្ទប់ បើមិនពិបាកស្មានទេសង្ស័យនៅឯផ្ទះបាយធ្វើអីឱ្យនាយញុំា។ ជើងមាំក្រាស់សម្បូរដោយកម្លាំងងើបពីគ្រែហើយដើរសំដៅបន្ទប់ទឹក ដើម្បីលុបលាងខ្លួន ណាមួយយប់មិញរាងតូចបានតែជូតខ្លួនឱ្យប៉ុណ្ណោះ ងើបព្រឹកឡើងបែកញីសស្អិតពេញខ្លួនហើយត្រូវែជម្រះខ្លួនចេញម្ដង។
មួយសន្ទុះបបរក៏ឆ្អិនរាងតូចករៀបដាក់លើតុបន្ទាប់មកក៏ចូលទៅខាងក្នុងដើម្បីដាស់ស្វាមី ចូលមកដល់បន្ទប់មិនឃើញគាត់តែឮសម្រេចរូករាកចេញពីបន្ទប់ទឹកទើបប្រាកដចិត្តថាគាត់នៅក្នុងនោះ។ មិនចាំយូរ ជីមីន កដើរទៅយកខោអាវនៅក្នុងទូរហើយរង់ចាំគាត់ចេញមកវិញ។
« អៅ...ម៉េចក៏អង្គុយនៅត្រង់នេះ? អាហារឆ្អិនហើយមែនទេ? »នាយក្រាស់ចេញពីបន្ទប់ទឹកឃើញប្រពន្ធអង្គុយមើលមកក៏សួរ រីឯរាងតូចងើបឈរហើយតបគាត់វិញ៖
« រួចហើយ នេះខោអាវបង! អ៊ីចឹងអូនចូលងូតទឹកសិនចាំចេញមកវិញញុំាអីជុំគ្នា »
« បាទ »យ៉ុនហ្គី ដើរទៅយកអាវនៅលើគ្រែមកពាក់ ចំណែកឯរាងតូច ជីមីន ក៏ចូលទៅងូតទឹកម្ដង។ បន្ទាប់មកពួកគេក៏ញុំាអាហារពេលព្រឹកជាមួយគ្នា វាពិសេសខ្លាំងណាស់ព្រោះមានតែសម្លេងឆ្លើយឆ្លងនឹងសម្លេងសើចក្អាកក្អាយ មិនងាយឃើញនាយតូចញញឹមសប្បាយរីករាយឯណា ប៉ុន្តែថ្ងៃនេះរាងតូចញញឹមច្រើនជាងរាល់ដង។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
