Episodes 27 : បងជាស្វាមីរបស់អូន

647 55 0
                                        

បុរសវ័យចំណាស់គ្រងឈុតពណ៌ខ្មៅឈរនិយាយទូរសព្ទគយគន់ទេសភាពទីក្រុងទាំងមូលនាពេលថ្ងៃត្រង់។
« អាឡូគឺយើង! វាយ៉ាងម៉េចហើយ? »លោកហ្វាងនិយាយហើយរង់ចាំកូនចៅស្ដាប់យ៉ាងយកចិត្តទុកដាក់។
« តាមដែលលោកម្ចាស់បញ្ជាទាន ពេលនេះកំពុងតែសង្រ្គោះ លោកម្ចាស់ឱ្យធ្វើយ៉ាងម៉េចបន្ដទៀតទាន! »នាយម្នាក់នោះតបលោកហ្វាង។
« កុំទាន់...ចាំមើលស្ថានការណ៍សិនទៅ បើបានការយ៉ាងណានោះយើងនឹងទាក់ទងទៅឯង »លោកហ្វាងមិនត្រូវការឱ្យ ជីមីន ស្លាប់ឡើយ ព្រោះគេនៅមានប្រយោជន៍សម្រាប់គាត់ ហើយលោកនឹងយករាងតូចធ្វើជាឧបករណ៍សងសឹងត្រកូលមីន។
« បាទ លោកម្ចាស់ »និយាយចប់គេក៏ដាក់ទូរសព្ទចុះហើយត្រឡប់ទៅធ្វើការរបស់ខ្លួនបន្ដ។
     បន្ទាប់ពីនិយាយកិច្ចការជាមួយលោកម្ចាស់ចប់ បុរសម្នាក់នេះក៏ប្រញាប់ដាក់ទូរសព្ទចុះហើយចាកចេញពីមន្ទីរពេទ្យដើម្បីទៅកាន់កន្លែងរបស់ខ្លួន។
លោកហ្វាងទុកទូរសព្ទលើតុហើយក៏លើកកែវស្រាក្រហមក្រវីដែលនៅក្បែរនោះទាំងទឹកមុខញញឹម ប្រហែលជាពេញខ្លាំងណាស់ដែលឃើញមនុស្សដែលគាត់ស្អប់កំពុងតែសម្រាកព្យាយាបាលនៅមន្ទីរពេទ្យ។
     ក្រេបរស់ជាតិស្រាក្រហមមួយក្អឹក លោកហ្វាងឧទាន៖
« ហ៊ឹស...លទ្ធិផលដែលឯងហ៊ានលេងជាមួយមនុស្សដូចជាលោកហ្វាង យើងមិនធ្វើអីឯងក៏ប៉ុន្ដែយើងនឹងធ្វើបាបមនុស្សដែលឯងស្រឡាញ់ខ្លាំងបំផុត »កែវភ្នែកក្រហមពោរពេញទៅគំនុំ ការគំគួន ភាពច្រណែនឈ្នានីស អាចធ្វើឱ្យគាត់ធ្លាក់ក្នុងភាពខ្មៅងងឹតត្រឹមមួយពប្រិចភ្នែក។
នាយក្រាស់អង្គុយងើបៗយ៉ាងអន្ទះសារខណៈពេលលោកដុកទ័រកំពុងតែធ្វើការវះកាត់ឱ្យ ជីមីន នៅខាងក្នុង។ កន្លងជាង២ម៉ោងហើយលោកដុកទ័រមិនទាន់ចេញមកទៀតធ្វើឱ្យនាយកាន់តែបារម្ភពីប្រពន្ធ ជីវិតរបស់រាងតូចពេលនេះស្ថិតលើវាសនា...បើសំណាងល្អក៏រស់ តែបើសំណាងអាក្រក់នឹងស្លាប់។
     កន្លះម៉ោងក្រោយទ្វាបន្ទប់សង្រ្គោះក៏បើកនាយក្រាស់ក៏ប្រញាប់ចូលទៅសួរលោកដុកទ័រទាំងត្រហេបត្រហប់។
     « លោកដុកទ័រប្រពន្ធខ្ញុំយ៉ាងម៉េចហើយ? លោកដុកទ័រ... »
     « ប្រពន្ធលោកផុតពីគ្រោះថ្នាក់ហើយ
ដោយសារខួរក្បាលរងការប៉ះទង្គិចធ្ងន់ធ្ងរពេកអត្រានៃការបាត់ការចងចាំក៏មានច្រើន អ្នកជំងឺស្ថិតក្នុងការតាមដានដូច្នេះមិនអនុញ្ញាតឱ្យសាច់ញាតិចូលសួរទុក្ខឡើយ ខ្ញុំមានអ្នកជំងឺសុំលាសិនហើយ »លោកដុកទ័របកស្រាយពីអាការៈត្រួសៗរបស់រាងតូចនិងបម្រាបមិនឱ្យអ្នកណាចូលឡើយ ក្រៅពីលោកគ្រូដែលមើលការខុសត្រូវ។
    « បាទ លោកដុកទ័រ »យ៉ុនហ្គី តបលោកដុកទ័រ។
     យ៉ុនហ្គី មិនអនុញ្ញាតឱ្យចូលទៅខាងក្នុង គេបានត្រឹមតែឈរសម្លឹងពីខាងក្រៅតែប៉ុណ្ណោះ។ កែវភ្នែកដែលឈឺចាប់និងក្ដីអាណិតកំពុងតែសម្លឹងមើលមនុស្សដែលខ្លួនស្រឡញ់ស្មើរជីវិតសម្រាកនៅលើគ្រែអ្នកជំងឺក្នុងបន្ទប់សង្រ្គោះ។ នាយក្រាស់ដាក់ខ្លួនអង្គុយលើកៅអីទាំងទឹកមុខក្រៀមក្រំ គេមិននឹកស្មានថាមានហេតុការណ៍បែបនេះកើតឡើងសោះ ប្រសិនបើអាចបង្វិលពេលវេលាឱ្យថយក្រោយបាននាយនឹងទៅទទួលប្រពន្ធដោយខ្លួនឯងតែវាមិនអាចទៅរួច។
     ពេលថ្ងៃត្រង់ជាម៉ោងសម្រាក ថេយ៉ុង និងប៉ាក៏ចេញមកទទួលទានអាហារនៅភោជនីដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មានទេ កំពុងតែនិយាយសើចសប្បាយជាមួយលោកប៉ា
     ក្រឡេកមើលនាយតូចស្រឡឹងអង្គុយធ្វើការរកតែពេលសម្រាកគ្មាន កំពុងតែត្រួតពិនិត្យឯកសារយ៉ាងយកចិត្តទុកដាក់ស្រាប់តែឮសម្លេងគោះទ្វាបន្លឺឡើង។
     តុកៗ តុកៗ
     « ចូលមក »សម្លេងស្រទន់បន្លឺចេញពីខាងក្នុង អ្នកខាងក្រៅក៏រុញទ្វាទាំងតក់ក្រហល់។
     ក្រាក!
     « អ្នកប្រុសតូចមានរឿងហើយ គឺមិត្តអ្នកប្រុសជួបគ្រោះថ្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ »
     « ហាស៎! ជីមីន...! »ថេយ៉ុង បើកភ្នែកធំៗឧទានឈ្មោះមិត្ត ដោយមិនសាំញុំាច្រើននាយតូចក៏បិទឯកសារហើយប្រញាប់ចេញទៅយ៉ាងលឿន។ កាលបើចៅហ្វាយចេញទៅហើយគេក៏អស់កិច្ចការនៅទីនេះដូចគ្នា។
      គ្រាន់តែទទួលបានដំណឹង ជីមីន ភ្លាមគេក៏ប្រញាប់ធ្វើដំណើរមកមន្ទីរពេទ្យ មិត្តជួបទុក្ខទាំងមូលគេមិនរឿងអីតតែសោះគួរឱ្យអាម៉ាស់មែន នេះមិនដឹងមិត្តយ៉ាងម៉េចហើយទេ? តែសង្ឃឹមថាគេនឹងរួចផុតពីគ្រោះថ្នាក់ទៅចុះ។
     ថេយ៉ុង ដើរមកដល់ឃើញនាយក្រាស់អង្គុយនៅមុខបន្ទប់សង្រ្គោះក៏ចូលទៅសួរ៖
     « លោកយ៉ុន...គេយ៉ាងម៉េចហើយ? »
     « ថេយ៉ុង!! រួចផុតពីគ្រោះថ្នាក់ហើយ »យ៉ុនហ្គីតបវិញ។
     ដោយឃើញទឹកមុខនាយស្រញាបស្រពោនពេក ថេយ៉ុង ដាក់ខ្លួនអង្គុយក្បែរហើយលើកដៃដាក់លើស្មាគេថ្នមៗជាការលួងលោម។ កាលមុនគេទទួលស្គាល់ថាស្អប់ យ៉ុនហ្គី ព្រោះនាយធ្វើឱ្យមិត្តសម្លាញ់របស់គេត្រូវឈឺចាប់ម្ដងហើយម្ដងទៀត។
     លោកស្រីមីនអង្គុយនៅក្នុងសួនជាមួយនឹងអ៊ំស្រីមេផ្ទះស្រាប់តែទទួលបានដំណឹងថាប្រពន្ធកូនប្រុសគាត់ជួបគ្រោះថ្នាក់ចរាចរណ៍គាត់ក៏តក់ស្លុតមិនតិចដែរ។ គាត់មិនទាន់បានជួប ជីមីន ជាផ្លូវការក្នុងនាមជាម្ដាយក្មេកផងស្រាប់តែគេជួបគ្រោះថ្នាក់មុនបាត់។
     បន្ទាប់ពីអង្គុយស្រូបយកខ្យល់អាកាសជាងមួយម៉ោងលោកស្រីក៏ចូលទៅក្នុងផ្ទះវិញក៏ឃើញស្វាមីចេញពីបន្ទប់ធ្វើការក៏ចូលជិត។
     លោកស្រីនិយាយ៖
     « ពេញចិត្តបងហើយមែនទេ? »
     « ហាស៎! ចង់សំដៅដល់រឿងអាក្មេងនោះមែនទេ? បងមិនបានធ្វើទេ... »លោកមីនក៏ភ្ញាក់នឹងសម្ដីលោកស្រីដែលនៅសុខៗក៏និយាយដាច់ក្បាលដាច់កន្ទុយធ្វើឱ្យលោកឆ្ងល់ព្រោះមិនដឹងថាប្រពន្ធសំដៅលើអ្វី? ដោយគិតបន្ដិចក៏នឹកឃើញព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដែលសរសេរទាក់ទងនឹងកូនប្រសារដែលគាត់មិនទទួលស្គាល់។
     « បងធ្វើឬអត់? បងដឹងក្នុងចិត្តច្បាស់ហើយ បើអ៊ីចឹងខ្ញុំសុំទៅបន្ទប់សិនហើយ »លោកស្រីនិយាយចប់ក៏ឡើងទៅខាងលើបាត់ដោយមិនចាំស្ដាប់ការបកស្រាយរបស់ស្វាមីឡើយ។ លោកមីនតាមសម្លឹងប្រពន្ធរហូតដល់គាត់ឡើងទៅលើផុត ទើបលោកដើរទៅអង្គុយទាំងមុខស្អុយ តាមពិតគាត់គួរសប្បាយចិត្តមិនមែនមកអង្គុយកើតទុក្ខអញ្ចឹងឡើយ ព្រោះគាត់ក៏មានបំណងអាក្រក់ចង់កម្ចាត់ចេញពីជីវិតកូនប្រុសដែរ។
បន្ទាប់ពីគេងនៅលើគ្រែអ្នកជំងឺអស់រយៈពេលបីថ្ងៃ ដៃតូចស្រឡូនក៏មានចលនារីឯត្របកភ្នែកបើកឡើងសន្សឹមៗព្រោះមិនទាន់សុំានឹងពន្លឺព្រះអាទិត្យ។ កែវភ្នែកមួយគូរសម្លឹងមើលបុរសម្នាក់ដែលគេងអង្គុយនៅក្បែរដៃរបស់ខ្លួនទាំងមានចម្ងល់ តើបុរសម្នាក់នេះជាអ្នកណា? ម៉េចក៏គេគេងនៅទីនេះ? ហើយចុះខ្លួនគេកើតអី ហេតុអីក៏នៅក្នុងមន្ទីរពេទ្យទៅវិញ? សំណួរជាច្រើនបានចាក់ស្រេះនៅក្នុងខួរក្បាលរាងតូចធ្វើឱ្យគេចាប់ផ្ដើមឈឺក្បាលខ្ទោរៗក៏រហ័សយកដៃក្ដោបក្បាលហើយស្រែកទាំងក្ដីឈឺចាប់។
« អូយ៎....!! »
យ៉ុនហ្គី ឮសម្លេងមនុស្សម្នាក់ឧទានឡើងនៅក្បែរចត្រចៀកគេក៏ងើបហើយងាកទៅមើលប្រពន្ធទាំងទឹកមុខព្រួយបារម្ភ។
« ជីមីនកើតអី? ឈឺក្បាលមែនទេ? »យ៉ុនហ្គី សួរដោយក្ដីបារម្ភ។
     « លោក...លោកជាអ្នកណា? »ជីមីន មិនបានតបនឹងសំណួររបស់នាយក្រាស់ឡើយ ប៉ុន្ដែបែរជាសួរនាយវិញទៅវិញ។
« ជីមីនកុំខ្លាច! គឺបងទេ...បងជាស្វាមីរបស់អូន ចាំបងមិនបានទេហេ៎!? »សម្ដីពិរោះស្រទន់ចេញពីបបូរមាត់ក្រាស់ធ្វើឱ្យរាងតូចភាំងហើយយកពាក្យសម្ដីដែលគេនិយាយយកទៅគិត តែវាធ្វើឱ្យគេកាន់តែឈឺក្បាលថែម។
« អូយ៎! អ្ហឹក.... »អាការៈឈឺកើតម្ដងទៀត ពេលកែវភ្នែករបស់គេសម្លឹងចំមុខនាយក្រាស់។
« អូន...យ៉ាងម៉េចហើយ? ឈឺខ្លាំងទេ? »គ្រាន់ឮសម្លេងស្រែកដោយការឈឺចាប់គេក៏រហ័សចូលទៅជិតនាយតូច។ ជីមីនងើបមុខក៏ប៉ះនឹងផ្ទៃមុខសរលោងគ្មានកន្លែងទាស់ធ្វើឱ្យនាយតូចភ្លឹកមួយភ្លេតក៏ឆាប់ដកខ្លួនចេញពីគេបន្ដិចហើយងាកមុខចេញ។ រីឯ យ៉ុនហ្គី តាមសម្លឹងប្រពន្ធដោយក្រសែភ្នែកក្រៀមក្រំ រាងតូចដឹងខ្លួនហើយតែគេមិនចាំអ្វីនោះទេ សូម្បីតែខ្លួននាយក៏គ្មាននៅក្នុងការចងចាំរបស់គេដែរ នេះដោយសារតែផ្នែកក្បាលរងការប៉ះទង្គិចខ្លាំងពេកទើបធ្វើឱ្យការចងចាំរបស់គេបាត់ស្ទើរតែ៧០%។
ដោយឃើញអ្នកម្ខាងទៀតអង្គុយស្ងៀមមិនព្រមនិយាយអ្វីសោះ នាយក្រាស់ក៏ប្រញាប់ដកខ្លួនចេញសិនដោយលើកអំណះអំណាងថាគេនឹងទៅតាមលោកគ្រូពេទ្យឱ្យមកពិនិត្យអាការៈរបស់នាយតូច។ នាយក្រាស់ទាញទ្វាបិទរួចគេក៏ដកដង្ហើមធំមួយខ្សាវមុននឹងឈានជើងដើរទៅបន្ទប់ធ្វើការគ្រូពេទ្យដែលទទួលខុសត្រូវជំងឺប្រពន្ធរបស់គេ។
     #ក្រុមហ៊ុនជេឃេគ្រុប
     នៅក្នុងការិយាល័យដែលគ្រប់គ្នាស្គាល់ថាជាបន្ទប់ធ្វើការរបស់អ្នកគ្រប់គ្រងបង្ហាញឱ្យឃើញកម្លោះសង្ហាមួយរូបកំពុងតែអង្គុយពិនិត្យឯកសារទាំងទឹកមុខក្រៀមក្រំ។ ប៉ុន្មានថ្ងៃហើយដែលរាងតូចមិនមកធ្វើការ? សរុបបួនថ្ងៃហើយមែនទេ! តាំងពីគេមិននៅ ជុងហ្គុក អង្គុយធ្វើការមិនស្ងប់ឡើយ តាមទឹកមុខរបស់គេបញ្ជាក់មកយ៉ាងច្បាស់ថាកំពុងតែបារម្ភពីកូនចៅ ប៉ុន្ដែមិនក្លាហានទៅប្រឈមមុខសោះ ធ្វើមើលតែពួកគេជាអ្នកដទៃយ៉ាងអញ្ចឹង ហើយចៅហ្វាយទៅមើលកូនចៅ តើខុសត្រង់ណា? វាមិនខុសទេប្រសិនបើអ្នកមិនគិតដល់ន័យជ្រៅជាងនេះ។
តុកៗ តុកៗ
     សម្លេងគោះទ្វាបន្លឺឡើងនាយក្រាស់ក៏រហ័សងាកទៅមាត់ទ្វាហើយអនុញ្ញាតឱ្យអ្នកខាងក្រៅចូល។
     ក្រាក!
     ទ្វាបានបើកក៏ប្រទះនឹងស្រីស្អាតសម្រស់ប្រៀបបាននឹងបុប្ផាដែលដុះត្រៀតត្រានៅក្នុងសួន ធ្វើឱ្យនាយបញ្ចេញស្នាមញញឹមចេញមកដោយមិនដឹងខ្លួន។
     « ជីនហ៊ី! មករកបងដល់កន្លែងធ្វើការមានការអីឬ? »ជុងហ្គុក ទម្លាក់ប៊ិកចុះហើយសួរនាងតូចដែលមករកខ្លួនដល់ទីនេះ ហើយនេះជាលើកទីមួយដូចគ្នាដែលនាងមកក្រុមហ៊ុនរបស់នាយតាំងពីពួកគេទាក់ទងគ្នាមក។
     « ចាស គឺអូនចង់បបួលបងទៅមើលជីមីន តើបងទំនេរឬអត់? »នាងមករកព្រោះទទួលបានដំណឹងពី យ៉ុនហ្គី ថារាងតូចដឹងខ្លួនហើយ ទើបចង់ទៅសួរសុខទុក្ខគេបន្ដិចហើយជួនជានាងខានជួប ជុងហ្គុក ក៏មកបបួលគាត់ទៅជាមួយតែម្ដងទៅ។
     « ជីមីនដឹងហើយ? »ជុងហ្គុក ឧទានទាំងភ្ញាក់ផ្អើល នេះគេដឹងខ្លួនហើយមែនទេ? ពិតជាសប្បាយចិត្តខ្លាំងណាស់ នាយញញឹមយ៉ាងស្រស់ដោយភ្លេចគិតថាមានស្រីស្អាតនៅឈរសម្លឹងមើលខ្លួន ពេលឃើញសង្សារខ្លួនសប្បាយអរក្រោយទទួលបានដំណឹងនេះនាងកប្រែជាស្ងប់ស្ងាត់ មើលទៅគាត់សប្បាយខ្លាំងណាស់! ជីនហ៊ី ចោទសួរខ្លួនឯងនៅក្នុងចិត្ត គេចាប់ផ្ដើមសង្ស័យហើយថា នាយស្រឡាញ់គេដូចមុនឬអត់? ហើយបើគាត់ពិតជាមិនស្រឡាញ់ខ្លួនមែននោះ តើនាងព្រមដោះលែងឱ្យនាយទៅឬអត់?
     « តោះបងរួចហើយ »ជុងហ្គុក និយាយព្រមទាំងស្នាមញញឹមព្រោះសប្បាយចិត្តជិតបានជួបកូនចៅហើយ រីឯនាងតូចមិនមាត់គ្រាន់តែញញិមនឹងងក់ក្បាលជាសញ្ញា។

រឿង ជម្រៅចិត្តលោកស្វាមី (ចប់)Where stories live. Discover now