ងក់!
តាក់សុីមួយគ្រឿងបានឈប់នៅពីមុខអាផាតមិនដែល ជីមីន រស់នៅ រាងតូចចុះពីលើឡានរួចក៏ដើរចូលទៅខាងក្នុងក្រោមក្រសែភ្នែកបុរសម្នាក់វ័យម្ភៃក្រាស់។ ពេលរាងតូចចូលទៅខាងក្នុងផុតបុរសម្នាក់នោះដើរសំដៅទៅម៉ូតូរបស់ខ្លួនរួចបើកចេញទៅក្នុងល្បឿនលឿន។
មកដល់មុខបន្ទប់ ជីមីន ក៏ដកកាតបន្ទប់ចេញពីកាបូបប្រុងនឹងស្កេនស្រាប់តែឃើញទ្វាចន្លោះ អញ្ចឹងបានន័យថាមានមនុស្សលួចចូល។ រាងតូចបើកទ្វាតិចៗរួចក៏បិទវិញថ្នមៗហើយដើរលបៗចូលទៅខាងក្នុង កំពុងតែភ័យផង ជីមីន ក៏ឮសម្រឹបជើងចេញពីផ្ទះបាយរាងតូចយកថូរផ្កាលើតុហើយកាន់ដើរពួននៅមាត់ទ្វា។ រូបរាងសង្ហាកម្ពស់ល្មមកំពុងតែដើរចេញពីផ្ទះបាយ រាងតូចភ័យស្មានតែជាចោរក៏លើកថូរនោះវាយក្បាលរបស់គេ។
ប្រាវ...!!
សម្លេងបែកថូរបន្លឺឡើងស្របពេលកម្ទិចវាធ្លាក់មកលើឥដ្ឋ រាងតូចបើកភ្នែកធំលើកដៃខ្ទប់មាត់ព្រោះភ័យខ្លួនដែលយកថូរទៅវាយក្បាលស្វាមីរហូតដល់ចេញឈាម។
« អូយ៎! ចង់សម្លាប់ប្ដីឬ? »សម្រែកនាយក្រាស់ធ្វើឱ្យនាយភ័យ ព្រោះឃើញឈាមំពុងតែជ្រាបចេញពីមុខរបួសដែលមុតអំបែកថូរ រីឯនាយក្រាស់លើកដៃប៉ះក្បាលនិយាយទៅកាន់ប្រពន្ធ ប្ដីមកលេងតាមសម្រួលសោះសុទ្ធតែយកថូរវាយក្បាលប្ដី ប្រពន្ធរបស់នាយកាចសាហាវណាស់។
« ខ្ញុំអត់ទេ ខ្ញុំស្មានតែចោរចូលបន្ទប់មិននឹកស្មានថាជាបង ឈាមបងហូរច្រើនណាស់ចាំអូនជូនទៅពេទ្យ »ជីមីន ប្រមូលប្រលឹងប្រលះដែលហោះអម្បាញ់មិញឱ្យចូលខ្លួនវិញមុននឹងតបសំដីស្វាមី គេគ្មានបំណងទេកឃើញងងឹតៗហើយឃើញមនុស្សកំពុងតែឈរបែបខ្នងរើរបស់អ្វីម្យ៉ាងក៏លើកថូរវាយក្បាលតែម្ដងទៅ តែបើដឹងថាជារាងក្រាស់គេក៏មិនធ្វើដែរ។
« ហាស៎!? »យ៉ុនហ្គី ភ្ញាក់ផ្អើលពេលឮអ្នកម្ខាងទៀតប្រើពាក្យអូន តាំងតែពីថ្ងៃពួកគេជួបគ្នាម្ដងទៀតរាងតូចមិនដែលនិយាយពាក្យនេះមួយខ្លួនឡើយ។
« ហាស៎អី? មោះខ្ញុំជូនទៅពេទ្យ »
« ទេៗ មុននេះបងឮអូននិយាយជាមួយបងអូន »
« គ្មានទេបងស្ដាប់ច្រឡំហើយ តោះឆាប់ទៅ »ជីមីន ដកកូនកន្សែងពីក្នុងកាបូបហើយហុចឱ្យស្វាមីទប់កន្លែងរបួសកុំឱ្យឈាមហូរខ្លាំងពេក ដោយទ្រាំមិនបានក៏អូសដៃស្វាមីចេញទៅ នេះឈាមហូរដល់មុខឥលូវហើយនៅគិតពាក្យអូនបងស្អីទៀត មិនឈឺខ្លះទេឬ? យ៉ុនហ្គី ញញឹមពេលសម្លឹងមើលដៃប្រពន្ធចាប់ដៃរបស់ខ្លួន ទោះបីត្រូវខ្លាំងជាងនេះទៀតក៏គ្មានអារម្មណ៍ឈឺដែរ ឱ្យតែបាននៅក្បែរអូន។
ជីមីន អង្គុយចាំស្វាមីនៅខាងក្រៅទាំងអន្ទះសារ ចង់ដឹងគាត់យ៉ាងមិចហើយ តើរបួសនោះមុតជ្រៅឬអត់? ដោយសារបារម្ភផងរាងតូចក៏ងើបដើរទៅវិញទៅមកកុំឱ្យខ្លួនកងកវល់ខ្លាំងពេក។ មួយសន្ទុះ យ៉ុនហ្គី ក៏ចេញមកវិញជាមួយអ្នកគ្រូពេទ្យម្នាក់ដោយមានរុំបង់នៅជុំវិញក្បាលរបស់នាយ រាងតូចឃើញក៏ប្រញាប់ចូលទៅក្បែរស្វាមី។
« អ្នកគ្រូពេទ្យរបួសគាត់យ៉ាងម៉េចដែរ? »មិនចាំឱ្យអ្នកគ្រូពេទ្យប្រាប់ទាន់រាងតូចក៏សួរបានមុន រីឯអ្នកគ្រូពេទ្យក៏រហ័សតបសំណួររបស់នាយតូច ហើយរៀបរាប់ប្រាប់តាមដំណើរ
« ដោយសារមុខរបួសបង្កដោយកម្ទេកអំបែកទើបរបួសរាងជ្រៅបន្ដិច ប៉ុន្ដែកុំបារម្ភអីខ្ញុំបានលាងសម្អាតនឹងដេរមុខរបួសឱ្យគាត់រួចហើយ តែមួយរយៈនេះត្រូវតែប្រយ័ត្នកុំឱ្យរបួសត្រូវទឹក ហើយនេះជាឈ្មោះថ្នាំដែលខ្ញុំដែលខ្ញុំបានកត់ ខ្ញុំមានតែប៉ុណ្ណឹងទេអ្នកប្រុសទៅបើកថ្នាំរួចអាចត្រឡប់ទៅផ្ទះវិញបាន »
« បាទ អរគុណ ចឹងពួកខ្ញុំសុំលាសិនហើយ ជម្រាបលាអ្នកគ្រូពេទ្យ »
« ចាស៎ »អ្នកគ្រូពេទ្យតបនាយតូចរួចកចូៀទៅខាងក្នុងវិញដើម្បីរៀបចំសម្ភារៈនិងសម្អាតកន្លែង រីឯ ជីមីន ក៏នាំស្វាមីទៅបើកថ្នាំនិងបង់លុយមុននឹងត្រឡប់ទៅវិញ។
នៅតាមផ្លូវនាយក្រាស់ស្ងាត់មាត់ច្រាបមួយម៉ាត់ក៏មិននិយាយដែរ រីឯទឹកមុខមិនបាច់មើលដូចជាអ្នកចាប់បង្ខំមកអញ្ចឹង។
« ឈឺទេ! »ជីមីន បើកឡានសុខៗស្រាប់តែក្រឡេកឃើញក្បាលនាយក្រាស់កសួរ គាត់មើលទៅប្រហែលឈឺខ្លាំងហើយ ព្រោះពេលវាយនោះគេប្រើកម្លាំងដៃរាងធ្ងន់ដែរ។
« អត់ទេដឹង »យ៉ុនហ្គី សម្លក់មុខនាយតូចហើយតបសំណួររបស់គេ ចេះសួរទៅកើត? សាកមើលខ្លួនឯងទៅដឹងហើយ។
« អៅ...ម៉េចក៏និយាយចឹង ខ្ញុំសួរស្រួលបួលតើ នេះមនុស្សខំបារម្ភណា »រាងតូចគាំងសំដីរបស់នាយដែលតបមកកាន់ខ្លួន គេសួរឡើងត្រឹមតែមើលគាត់តបចុះគឺឌឺ៩ម៉ង។
« អូនត្រូវតែសងជំនឿចិត្តបង បើមិនចឹងបងមិនសុខចិត្តទេ »នាយក្រាស់ស្រាប់តែស្រែកមិនសុខចិត្តពេលត្រូវប្រពន្ធវាយឱ្យបែកក្បាល សង្ស័យមិញត្រូវខ្លាំងពេកក្រឡកបាត់ទេដឹង និយាយគ្មានក្បាលគ្មានកន្ទុយសោះ។
« សងជំនឿចិត្តអី? នេះជូនមកពេទ្យហើយនៅមិនគ្រប់គ្រាន់ទៀត? ប្រាប់ផ្លូវមកខ្ញុំជូនបងទៅផ្ទះ »ខំជូនទៅមន្ទីរពេទ្យចេញថ្លៃថ្នាំនិងថ្លៃដេរហើយនៅទាមទារអ្វីទៀត នេះសំណាងដែលគេមានចិត្តជូនមកពេទ្យនោះ កុំអីទុកចោលហូរឈាមឱ្យស្លាប់បាត់។
« ប្រាប់ហើយតើអូនត្រូវសងជំនឿចិត្តបង ក៏អូនធ្វើឱ្យបងឈឺអញ្ចឹងអូនត្រូវតែមើលថែបង »តាមពិតបែបហ្នឹង
« ហឹម...ក៏បាន »ដកដង្ហើមធំមួយខ្សាវហើយកយល់ព្រមមើលថែតាមដែលគាត់ចង់បាន យ៉ាងណាខ្លួនជាអ្នកធ្វើឱ្យគាត់ឈឺចឹងត្រូវតែទទួលសុខត្រូវហើយ ចំណែកឯ យ៉ុនហ្គី ដឹងហើយថារាងតូចមិនអាចប្រកែកនឹងខ្លួនបានញញឹមឱ្យស្រស់តែម្ដង។ មិនយូរឡានមួយគ្រឿងនេះក៏បើមកដល់ចំណតទាន់ទី៥នៃអាផាតមិនដែលនាយតូចរស់នៅ។
« បងអង្គុយសិនទៅ អូនទៅយកទឹកអោយ »
« អឹម »នាយងក់ក្បាលហើយក៏ដាក់ខ្លួនអង្គុយលើសាឡុង យ៉ុនហ្គី ដោះអាវដៃវែងពណ៌សបង្ហាញសាច់ដ៏សខ្ចីនិងសាច់ដុំកង់ៗ បន្តិចរាងតូចយកចេញមកវិញជាមួយនឹងទឹកមួយកែវនៅក្នុងដៃ ជីមីន ដាក់កែវទឹកនៅលើតុរួចប្រុងដើរចេញស្រាប់តែនាយក្រាស់ចាប់នាយតូចឱ្យអង្គុយលើភ្លៅរបស់ខ្លួន។
« យ៉ុន! លែង.... »
« មិនលែង និយាយគ្នាអោយដឹងរឿងសិន »
« រឿងអី? »
« នៅធ្វើពើទៀត រឿងថ្ងៃមុនហ៎!បងមិនទាន់បានចម្លើយពីអូនផង សម្រេចថាព្រមអត់ទោសឱ្យបងអត់? »
« អត់ »មួយម៉ាត់យ៉ាងខ្លីស្ដាប់ហើយឆ្អែតបាយ តែគិតឬរាងក្រាស់ព្រមនោះ
« អត់ហ្ហេស៎!? សឺត!! »យ៉ុនហ្គី ញញឹមរួចក៏ឱនថើបថ្ពាល់រាងតូចមួយខ្សឺតជាការប្រមាន នេះហើយលទ្ធិផលដែលមិនព្រមអត់ទោសអោយនាយ កាយវិកាបារម្ភស្រឡាញ់តែមាត់និយាយពីថារឹងមិនព្រមនិយាយការពិតសោះ បែបនេះគេហៅថាមាត់ខុសពីចិត្ត។
« ម៉េចក៏ថើបខ្ញុំ? »ជីមីន យកដៃទប់ថ្ពាល់បែរមុខសម្លឹងនាយក្រាស់ ព្រោះមិនយល់ថាគាត់ធ្វើបែបនេះដើម្បីអី គេនិយាយច្បាស់ហើយតើ គេមិនព្រមអត់ទោសឱ្យគាត់ទេ កំហុសគាត់ធំយ៉ាងនេះម៉េចព្រមអត់ទោសឱ្យងាយៗនោះ។
« បើអូនមិនព្រមអត់ទោសឱ្យបង បងនឹងថើបអូនបែបនេះរហូត »
« នេះគំរាមហ៎! »
« មិនបានគំរាមតែធ្វើពិត ក៏សាកមើលទៅ... »យ៉ុនហ្គី ថាហើយក៏រោលមុខទៅរកប្រពន្ធតែត្រូវរាងតូចគេច ទោះខំប្រឹងក៏គេចមិនផុតដែរព្រោះខ្លួនកំពុងតែក្នុងរង្វង់ដៃមាំក្រាស់។
« អេ...ក៏បានព្រមអត់ទោសឱ្យក៏បាន តែបងត្រូវប្រលែងខ្ញុំសិន »
« បាទ ប្រពន្ធសម្លាញ់ »យ៉ុនហ្គី ញញឹមហើយព្រមប្រលែងដៃចេញពីចង្កេះរាងតូច ពីដំបូងមិនចង់គំរាមទេតែគ្រើតខ្នាញ់នឹងក្មេងម្នាក់នេះខ្លាំងពេក ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែគួរឱ្យស្រឡាញ់។
ពេលនាយក្រាស់ប្រលែង ជីមីន ក៏ងើបពីលើភ្លៅគាត់ហើយដើរទៅឈរនៅជ្រុងម្ខាងទៀត ឃើញនាយក្រាស់ដោះអាវអាកាសធាតុក៏ត្រជាក់នាយតូចក៏ដើរទៅបន្ទប់ដើម្បីយកអាវឱ្យគាត់ពាក់។
« អាកាសធាតុត្រជាក់បងគួរតែពាក់អាវកុំឱ្យកើតគ្រុន ខ្ញុំទៅធ្វើអីឱ្យបងញុំាសិនអង្គុយនៅត្រង់នេះហើយហាមដើរទៅណា »ជីមីន ហុចអាវនាយក្រាស់ក៏ទទួលពីដៃនាយតូចយកមកពាក់ យ៉ុនហ្គី ញញឹមតបប្រពន្ធវិញ៖
« បាទ បានអ្នកម៉ាក់ »សំដីនាយក្រាស់ធ្វើឱ្យនាយតូចអៀនប្រញាប់ដើរទៅផ្ទះបាយយ៉ាងលឿន អាមនុស្សពូកែអៀនស្រាប់ផងលេងមកហៅែបបនេះ យ៉ាប់មែន! ចូលមកដល់ខាងក្នុង ជីមីន ក៏ដាក់ដាំទឹកនិងលាយអង្ករឱ្យស្អាត បន្ទាប់មកក៏យកបន្លែត្រីដែលមានស្រាប់នៅក្នុងទូរធ្វើបបរឱ្យស្វាមី។ រីឯ យ៉ុនហ្គី អង្គុយនៅបន្ទប់ទទួលភ្ញៀវលេងទូរសព្ទ នាយចូលក្នុងប្រអប់សារដើម្បីផ្ញើសារប្រាប់ ជីនហុី ឱ្យជួយដោះស្រាយខាងនោះឱ្យផង ពេលនាយមិនទៅផ្ទះប៉ាម៉ាក់ប្រាកដជាសួររកហើយ ចំណែកឯរឿងនេះកុំបារម្ភ ជីនហ៊ី នាងចេញដោះស្រាយជាមួយពួកគាត់ហើយ។
មួយសន្ទុះបបរក៏សាយភាយក្លិនឈ្ងុយដល់ខាងក្រៅធ្វើឱ្យចិត្តនាយក្រាស់ចង់ដើរទៅហិតក្លិនឱ្យជិតៗ ចូលទៅដល់ខាងក្នុងឃើញនាយតូចកំពុងតែដួសបបរដាក់ចានល្មម។
« រួចហើយ បបរត្រីដែលបងចូលចិត្ត ឆាប់ញុំានឹងបានលេបថ្នាំ »ជីមីន លើកចានបបរដាក់លើតុហើយហៅនាយក្រាស់ឱ្យញុំា ហើយនាយត្រូវលេបថ្នាំតាមសំដីលោកគ្រូពេទ្យទើបរបួសឆាប់សះ។
« បាទ ចុះអូនមិនញុំាទេហ្ហេស៎!? »ដោយឃើញចានតែមួយនាយក្រាស់ក៏សួរ
« អូនមិនឃ្លានបងញុំាចុះ អូនទៅយកថ្នាំអោយបងសិន »ជីមីន ថាហើយក៏ដើរទៅបន្ទប់ទទួលភ្ញៀវយកថ្នាំអោយស្វាមី។
« អឹម »យ៉ុនហ្គី ញញឹមដាក់ប្រពន្ធរួចក៏ដួសបបរត្រីញុំា ប្រពន្ធគេពូកែស្ទើរតែគ្រប់សព្វជាពិសេសរឿងធ្វើអាហារតែម្ដងនិយាយពីឆ្ងាញ់រហូតដល់នាយដកចិត្តមិនរួច។ ទោះបីនាយចូលភោជនីដ្ឋានលំដាប់ផ្កាយប្រាំកនៅតែនឹកដល់ស្នាដៃប្រពន្ធជានិច្ច ព្រោះអូនជាមនុស្សពូកែជាគេនៅក្នុងកែវភ្នែករបស់បង។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Любовные романы"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
