នាយតូចច្រឡឹងភ្ញាក់ឡើងសម្លឹងមើលជុំវិញបន្ទប់ដូចកំពុងរកអ្វីម្យ៉ាង? តែមិនប្រទះសោះគេក៏ងើបអង្គុយបម្រុងចុះពីលើគ្រែហើយស្រាប់តែឮសម្លេងធំគ្រលោរចេញពីមាត់ទ្វា។
« អូនចង់ទៅណា? »សម្ដីមាំក្រាស់ឧទានខណៈជំហានចេះតែបោះមកខាងមុខជារឿយៗ នាយក្រាស់បញ្ឃប់ដំណើរនៅចំពោះមុខរាងតូចរង់ចាំអ្នកម្ខាងទៀតតប។
« គឺ...គឺខ្ញុំទៅបន្ទប់ទឹក »ពេលបើកភ្នែកឡើងមិនឃើញ ជីមីន ក៏ចង់ចេញទៅរកគាត់ ទើបតែទម្លាក់ជើងមួយជំហៀងដល់ដីគាត់ក៏ចូលមកបាត់។ ដោយមិនដឹងរកលេសទៅណាក៏ប្រាប់ថាចូលបន្ទប់តែម្ដងទៅ ហើយជួនជាពេលនេះគេក៏ត្រូវការប្រើប្រាស់បន្ទប់ទឹកល្មម។
« ហឹម មោះបងជួយ ប្រយ័ត្នផង! »យ៉ុនហ្គី ឱនយកស្បែកជើងពាក់ឱ្យប្រពន្ធក៏ចាប់លើកបីរាងតូចស្រាលដូចសំឡីដើរសំដៅទៅបន្ទប់ទឹក។
« អរគុណ »ពេលស្វាមីលើកបីរាងតូចអៀនមុខឡើងក្រហម ជីមីន ពោលពាក្យអរគុណទាំងមិនហ៊ានសម្លឹងមើលមុខស្វាមី។ ចូលមកដល់ខាងក្នុងនាយក្រាស់កដាក់ឱ្យរាងតូចឈរមុខកញ្ចក់ហើយក៏ចេញទៅវិញ។ អំឡុងពេលរាងតូចចូលបន្ទប់ទឹក យ៉ុនហ្គី ដើរមកអង្គុយលើសាឡុងមើលការងារ តែចិត្តនាយមិនស្ងប់ឡើយចេះតែមើលទៅបន្ទប់ទឹករហូត អារម្មណ៍ភ័យខ្លាចស្របនឹងក្ដីបារម្ភដែលនាយពេលនេះគឺធ្វើឱ្យនាយអង្គុយមិនសុខឡើយ ដោយរង់ចាំទៀតមិនបានរាងក្រាស់ក៏ចូលទៅគោះទ្វាស្រែកហៅអ្នកខាងក្នុង។
តុកៗៗ
« ជីមីន! ជីមីនហា៎...ឮបងហៅទេ? ជីមីន! »យ៉ុនហ្គី ហៅបីបួនដងហើយតែគ្មានសម្លេងឆ្លើយតបសោះ គេកាន់តែមិនស្រួលចិត្ត នាយក្រាស់ប្រុងទម្លុះទ្វាចូលទៅហើយ ស្រាប់តែរាងតូចបើកបានមុនទើបនាយរហ័សដកដៃហើយថយក្រោយបន្ដិច។
« ខ្ញុំរួចហើយ »ជីមីន និយាយទាំងចងចិញ្ចើម។
« ហ៊ឹម...ហើយហេតុអីមិនតប? ដឹងទេបងបារម្ភប៉ុណ្ណា! មិញនេះបងសឹងតែទម្លុះទ្វាចូលទៅហើយ »នាយក្រាស់ដកដង្ហើមចេញពេលឃើញប្រពន្ធមានសុវត្តិភាពមិនបានកើតអ្វីដូចដែលនាយបានគិត។ មិញនេះនាយស្រែកហៅបីបួនដងហើយគួរណាតែឮព្រោះមិញសម្លេងនាយមិនតិចទេ តែម៉េចមិនតបនឹងនាយសោះអញ្ចឹងគេភ័យសឹងស្លាប់។
« ខ្ញុំគ្មានចេតនាទេ ខ្ញុំសុំទោស »ជីមីន ឮសម្លេងរាងក្រាស់ហៅដែលប៉ុន្ដែជាប់ពាក់អាវទើបមិនបានឆ្លើយ ខុសមកពីគេបើមិញនេះឆ្លើយតែមួយម៉ាត់ក៏គាត់មិនបារម្ភដល់ម្លឹងដែរ។
« បាទ មិនអីទេ »យ៉ុនហ្គី ញញឹមក្រវីក្បាលតិចៗចង់ប្រាប់ថាគេមិនបានខុសឡើយ មិញនេះនាយបារម្ភខ្លាំងពេកទើបឆេវឆាវបន្ដិច ប៉ុន្ដែពេលដឹងថាគេមានសុវត្តិភាពហើយនាយក៏បានធូរចិត្តវិញដែរ។
នាយក្រាស់ដាក់ឱ្យប្រពន្ធង្គុយថ្នមៗនៅលើគ្រែហើយគេក៏អង្គុយតាមក្រោយ។ យ៉ុនហ្គី ចាប់ដៃប្រពន្ធជាប់ហើយសម្លឹងមុខប្រពន្ធបំណងចង់ប្រាប់អ្វីមួយឱ្យនាយតូចដឹង ជីមីន មើលតាមក្រសែភ្នែកដឹងថាគាត់មានបំណងចង់និយាយជាមួយខ្លួន ក៏អង្គុយនៅស្ងៀមរង់ចាំស្ដាប់។
« មីន!បងមានរឿងចង់ប្រាប់អូន! ពួកយើងនៅធ្វើដំណើរទៅទីក្រុងប៉ារីសនៅសប្ដាហ៍ក្រោយ វាអាចនឹងលឿនបន្ដិចតែបងមិនអាចរង់ចាំបានទេ អូនប្រៀបដូចជាជីវិតរបស់បង បងមិនព្រមឱ្យអ្នកណាមកធ្វើបាបអូនបានទៀតឡើយ បងសុំទោសដែលមិនអាចការពារអូនតាមសន្យាបាន! លើកនេះបងមិនសន្យាតែបងនឹងព្យាយាម ហើយក៏សង្ឃឹមថាអូននឹងយល់ពីបំណងរបស់បង »
ស្ដាប់សម្ដីនាយក្រាស់និយាយចប់ទឹកថ្លាឧណ្ឌៗដក់នៅក្នុងរង្វង់ភ្នែករាងតូចក៏ស្រក់កាត់ផ្ទៃមុខសរលោងគ្មានកន្លែងទាស់ នាយក្រាស់លើកម្រាបដៃជូតទឹកភ្នែករាងតូចចេញ ក៏ទម្លាប់បបូរមាត់គ្រប់គ្រងបបូរមាត់ស្ដើងពណ៌សុីជម្ពូរ ជីមីន បិទភ្នែកហើយព្រមបើកមាត់ឱ្យអណ្ដាតក្ដៅគុកចូលទៅក្រលាស់ក្នុងក្រអូបមាត់ខ្លួន។
ស្របពេលមួយគូរកំពុងតែល្អូកល្អើនស្រាប់តែសម្លេងបើកទ្វាបានបន្លឺឡើងបង្ហាញឱ្យឃើញស្រ្ដីវ័យចំណាស់និងកម្លោះសង្ហាម្នាក់។ លោកស្រីនិងឌីហ្សី ឃើញបែរនេះក៏រហ័សងាកមុខចេញព្រមទាំងលួចញញឹម រីឯអ្នកខាងក្នុងក៏ភ្ញាក់នឹងវត្តមានលោកស្រីមិនតិចដែរ ជីមីន លើកដៃរុញទ្រូងមាំក្រាស់រហ័សងាកមុខចេញ មិញនេះគិតអីបានជាបណ្ដោយឱ្យវាកើតឡើងបាន ឃើញទេឥឡូវមិនដឹងយកមុខទៅទុកនៅឯណាទេ។
« ម៉ាក់! សូមអញ្ចើញចូលខាងក្នុងសិន »
« ចាស »លោកស្រីញញឹមដាក់កូនប្រុសហើយក៏ចូលទៅអង្គុយក្បែរកូនប្រសារ។ ឌីហ្សី ឈរញញឹមសុខៗក៏ក្រឡេកចំក្រសែភ្នែកមួយគូរកំពុងសម្លក់សម្លឹងខ្លួនក៏រហ័សឱនមុខចុះហើយគេចចេញពីក្រសែភ្នែកមួយនោះ។
ឌីហ្សី មិនបានគេចទៅណាឡើយគឺយកស្រាក់ឱ្យលោកស្រីហើយក៏ថយទៅឈរពីក្រោយគាត់។ នាយក្រាស់ក៏ដើរទៅរុញតុអាហារហើយលោកស្រីក៏យកស្រាក់ដាក់លើតុនោះរួចក៏បើកវា ក្លិនស៊ុបឈ្ងុយពេញបន្ទប់រាងតូចក៏អង្គុយមើលហើយលេបទឹកមាត់ក្អឹកៗ លោកស្រីឃើញដូច្នេះក៏អង្គុយសើចគាត់ក៏ចាប់ស្លាព្រាហើយហុចឱ្យកូនប្រសារ។
« នេះឆាប់ញុំាទៅ...រស់ជាតិយ៉ាងម៉េចដែរ ត្រូវមាត់កូនឬអត់? »លោកស្រីសួរពីរស់ជាតិស៊ុបខ្លាចថាគាត់ធ្វើមិនត្រូវមាត់កូន តែបើសម្រាប់ យ៉ុនហ្គី ប៉ុណ្ណឹងល្មមហើយព្រោះនាយចូលចិត្តញុំាណាស់កាលនៅក្មេងៗ។ សម្រាប់នាយក្រាស់អាហារដែលធ្វើឆ្ងាញ់ជាងគេមានតែពីរនាក់គត់ក្នុងចិត្តរបស់គេគឺ អ្នកម៉ាក់និងប្រពន្ធជាទីស្រឡាញ់។
« បាទ ឆ្ងាញ់ណាស់ អឹម!លោកមិនញុំាទេហេ៎!? » ជីមីន ទំពាំឱ្យអស់សិនទើបតបសំណួរម៉ាក់ក្មេក នេះជារស់ជាតិស៊ុបដែលឆ្ងាញ់បំផុតដែលគេធ្លាប់ញុំា រាងក្រាស់ធ្លាប់ប្រាប់ប្រពន្ធជាញឹកញាប់កាលគេនៅមានការចងចាំ ពេលនិយាយដល់ម្ហូបអាហារពេលណានាយតែងតែសរសើរស្នាដៃធ្វើអាហាររបស់ម៉ាក់រហូត បើសិនជាពេលនេះនាយតូចនៅមាការចងចាំប្រាកដជានិយាយម៉ាក់ហើយ។
« អូនញុំាចុះ បងមិនទាន់ឃ្លានទេ! ជីមីនបងមានប្រជុំ អូននៅជាមួយម៉ាក់បានមែនទេ? ម៉ាក់កូនផ្ញើមើលគេផង ចឹងកូនលាសិនហើយ »ងក់ក្បាលតិចៗខណៈមាត់ជាប់ទំពាំ យ៉ុនហ្គី ញញឹមមុននឹងបែរទៅនិយាយជាមួយម៉ាក់ហើយផ្ដាំឱ្យគាត់ជួយមើលប្រពន្ធខ្លួនផង។ ដោយសារប្រជុំសំខាន់មិនអាចចោលបានហើយម្យ៉ាងទៀតម៉ាក់គាត់អះអាងថាជួយមើល ជីមីន បានទើបនាយមិនសូវបារម្ភ។
« ចាស ទៅចុះកុំបារម្ភអីចាំម៉ាក់ជួយមើលអោយ »លោកស្រីតបកូនទាំងស្នាមញញឹម។
« បងទៅហើយណា៎ ប្រជុំរួចបងនឹងប្រញាប់មកវិញ តោះឌីហ្សី! »មុននឹងចេញទៅឆ្លៀតលាប្រពន្ធសិន ជីមីន មើលមុខស្វាមីហើយងក់ក្បាលតិចៗបញ្ជាក់ថាគេដឹងហើយ។ បើតាមក្រសែភ្នែកដែលគេសម្លឹងរាងក្រាស់ហាក់មិនចង់ឱ្យគេទៅយ៉ាងអញ្ចឹង ប្រហែលជាជាប់ចិត្តនឹងស្វាមីហើយបានមិនដាច់ចិត្តនោះ។ ស្របពេលរាងតូចចង់នៅក្បែរគាត់បែរជាជាប់រវល់ការងារទៅវិញ ថ្ងៃខ្លះគាត់មកយប់ជ្រៅសឹងតែមិនបានជួបមុខគ្នាផង។ រាងតូចតាមមើលផែនខ្នងលោកស្វាមីដោយគិតក្នុងចិត្តចង់ឱ្យគាត់បកក្រោយ តែធ្វើបែបនោះមិនបានព្រោះគាត់បានបញ្ជាក់ហើយថាជាប់ប្រជុំ ដូច្នេះបោះបង់គំនិតនោះចោលហើយអង្គុយញុំាបន្ដ។
#ក្រុមហ៊ុនវ៉ាយអឹមគ្រុប
ក្រាក!!
« សូមអញ្ជើញទាន »ឌីហ្សី បើកទ្វាហើយអញ្ជើញឱ្យចៅហ្វាយចូលទៅខាងក្នុង រួចគេក៏ចេញទៅធ្វើការរបស់ខ្លួនវិញ។ យ៉ុនហ្គី ដើរតម្រង់ទៅតុធ្វើការរបស់ខ្លួនរួចក៏បើកឯកសារដែលលេខាយកមកដាក់ព្រឹកមិញ នាយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់មុននឹងសញ្ញេលើឯកសារនោះ ហើយក៏ចុចទូរសព្ទលើតុខលទៅ ឌីហ្សី ឱ្យចូលមកយកឯកសាររបាយការណ៍នេះឱ្យទៅលេខាវិញ។ នៅសល់ប្រហែលកន្លះម៉ោងទៀតដល់ម៉ោងប្រជុំហើយ ឌីហ្សី ក៏រៀបចំឯកសារនិងអាយភេតរួច យ៉ុនហ្គី និងកូនក៏ដើរទៅបន្ទប់ប្រជុំ។
ម៉ោង8:00នាទី ភាគហ៊ុនក្រុមហ៊ុននិងប្រធានគ្រប់ផ្នែកទាំងអស់ត្រូវអញ្ជើញឱ្យរួមការប្រជុំទាំងអស់ហាមខកខាន សារប្រជុំនៅថ្ងៃនេះគឺនាយក្រាស់នឹងទុកការងារឱ្យ ឌីហ្សី មួយរយៈពេលនាយមិននៅគឺជាប់មានធុរៈកិច្ចផ្ទាល់ខ្លួន តែនាយក៏មិនចោលក្រុមហ៊ុនដូចគ្នា រាល់ការងារដែលមិនច្បាស់ឬធ្វើការសម្រេចចិត្តនាយក្រាស់ចាំផ្ដល់ព្រឹក្សានឹងយោបល់ដល់គេគ្រប់ពេល។ រីឯ ឌីហ្សី សង្ឃឹមថាបានទៅបារាំងជាមួយចៅហ្វាយហើយតែមានឯណាចៅហ្វាយលេងធ្វើសុីឱ្យនាយមើលការខុសត្រូវនៅក្រុមហ៊ុនវិញ គេចង់ប្រកែកដែលព្រោះតាមមើលទឹកមុខបុគ្គលិកនិងអ្នកភាគហ៊ុនខ្លះមិនសូវពេញចិត្ត តែនាយក្រាស់លើកដៃហាក់បញ្ឃប់គេមិនឱ្យនិយាយអ្វីទាំងអស់នាយចេះដោះស្រាយហើយ។
កន្លងទៅ2ម៉ោងការងប្រជុំក៏បានបញ្ចប់ពួកគេក៏ចាកចេញទាំងទឹកមុខមិនពេញចិត្ត គិតទៅមើលនាយក្រាស់ធ្វើអញ្ចឹងសមឬអត់? នៅសុខៗក៏ឱ្យកូនចៅតំណែងតូចតាចឡើងគ្រប់គ្រងជំនួសខ្លួន វាមិនហួសហេតុពេកទេអី? សម្ដីទាំងប៉ុន្មានបានបន្លឺឡើងខណៈពួកគេដើរចេញពីបន្ទប់ប្រជុំ ឌីហ្សី ឮហើយក៏ទម្លាក់មុខចុះ។
« កុំទៅស្ដាប់សម្ដីអី! យើងប្រគល់តួនាទីនេះឱ្យក៏ព្រោះយើងជឿលើសមត្ថភាពនិងទុកចិត្ត តែបើឯងមិនចង់ឱ្យពួកគេមើលងាយត្រូវតែខិតខំបំពេញតួនាទីនេះឱ្យបានល្អបំផុត តើយល់ទេ? »
« បាទចៅហ្វាយ ខ្ញុំនឹងព្យាយាម »សម្ដីចៅហ្វាយពិតជាធ្វើឱ្យគេជ្រួលជ្រាបខ្លាំងណាស់ នេះហើយជាមូលហេតុដែល ឌីហ្សី តែងតែគោរពនិងកោតសរសើរចំពោះគាត់។ មើលពីសំបកក្រៅគ្រប់គ្នាគិតថាគាត់ជាមនុស្សកោងកាច ប៉ុន្ដែពេលដែលបានស្គាល់គាត់ច្បាស់ទើបដឹងថាគាត់ជាមនុស្សល្អហើយយកចិត្តទុកដាក់ចំពោះអ្នកគ្រប់គ្នាហើយក៏មិនចេះប្រកាន់ខ្លួនដែរ គ្រាន់តែពេលខ្លះគាត់មុឺតម៉ាត់និងម៉ត់ចត់ខ្លាំងពេក ដល់ថ្នាក់ធ្វើឱ្យគ្រប់គ្នាខ្លាចហើយគិតអវិជ្ជាមានទៅលើគាត់។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
