ភាគ១៣

3.2K 221 4
                                    

នៅចុងប្រយោគគេនិយាយតិចៗបំផុតមិនឲ្យឮ ហើយងាកមុខគេចពីក្រសែភ្នែកកាចរបស់នាយតូច ជំនួសដោយការសម្លឹងមើលផ្លូវ ខណៈថេយ៉ុង ខាំមាត់ខឹងគ្រឺតនូវឫកពានិងសម្តីឈ្លើយៗរបស់គេ ពេលកំពុងធ្វើដំណើរ កាយតូចបានបង្ខិតខ្លួនទៅផ្អឹបនឹងទ្វារឡាន ព្រោះមិនចង់នៅជិតគេខ្លាំងពេក ក្រោយពីនោះមក ពួកគេក៏ស្ងាត់ឈប់និយាយរៀងខ្លួន រហូតបានមួយសន្ទុះធំ ឡានរបស់ ជុងហ្គុក បានចូលចតនៅខាងមុខភូមិគ្រឹះដ៏ប្រណីត ដែលផុសឡើងនៅលើផ្ទៃដីធំល្វឹងល្វើយ នោះគឺភូមិគ្រឹះ ជុងហ្គុកអាន់ដឺសាន់ ដែលជាកម្មសិទ្ធផ្តាច់មុខរបស់គេតែម្តង។
គ្រាន់តែឡានរបស់គេចូលចតភ្លាម ក៏ក្រឡេកឃើញកូនចៅគេពីរនាក់ បានស្ទុះស្ទារត់មកបើកទ្វារឡានឲ្យម្ចាស់ ពួកគេមានមាឌឌាំងៗ សាច់ដុំហាប់ណែនលាក់ក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅ ទឹកមុខស្មើធេង គ្មានខុសពីចៅហ្វាយរបស់គេអីបន្តិច។
«អ្នកប្រុស»អេរិក កំលោះសង្ហា កែវភ្នែកស្ងប់ស្មើ រហ័សឱនគំនាបគោរពអ្នកដែលមានអំណាចជាង ស្របពេល ជុងហ្គុក ងក់ក្បាលបន្តិច មុននឹងចោលភ្នែកសម្លឹងទៅ រាងតូច ដែលអង្គុយធ្មឹងៗក្នុងឡាន មិនទាន់ចុះមកនៅឡើយ ចំណែក អេរិក ពេលសង្កេតឃើញដូច្នោះ ក៏ស្ទុះបម្រុងឈានដើរទៅបើកទ្វារឡានម្ខាងទៀតសម្រាប់ នាយតូច តែត្រូវបានបង្អាក់ភ្លាមៗដោយសំឡេងមាំ៖
«មិនបាច់ទេ»ជុងហ្គុក រាដៃឃាត់ ដោយគេសុខចិត្តដើរវាងទៅបើកទ្វារឡានឲ្យ ថេយ៉ុង ដោយខ្លួនឯង។
«ចុះមក»
«ជូនខ្ញុំទៅវិញ»ថេយ៉ុង ប្រាប់ទាំងមិនងាកមើលមុខអ្នកដែលឈរចាំនៅខាងក្រៅ
«ខ្លាចអី?ខ្ញុំមិនបានចាប់ឯងមកស៊ីទេ»ស្របសម្តី រាងសង្ហានាំខ្លួនចូលទៅចាប់កញ្ឆក់ដៃតូចៗកាន់ជាប់ រួចក៏ទាញម្ចាស់រាងកាយតូចល្អិត ចេញពីឡានទាល់តែបានដូចចិត្ត។
«អា៎...លែងណា៎...លែងដៃខ្ញុំ លោក...លោកមានបញ្ហាខួរក្បាលមែនទេ?»រាងតូច ស្រែកចាចពេលត្រូវគេចាប់បង្ខំអូសចូលក្នុងផ្ទះយ៉ាងច្រងាប់ច្រងិល ជុងហ្គុក ហាក់មិនខ្វល់ពីសំឡេងស្រែក ព្រោះមនុស្សកាន់តែកាចឆ្នាស់ គេរឹតតែធ្វើឌឺថែម ហើយទីបំផុត គេក៏បាននាំនាយតូចមកដល់បន្ទប់ទទួលភ្ញៀវ ដោយរុញឲ្យក្មេងឆ្នាស់អង្គុយលើសាឡុង  នាយតូច នៅមិនស្ងៀម ពេលគេដាក់ឲ្យអង្គុយភ្លាម ស្រាប់តែស្ទុះឈរវិញយ៉ាងមានះរឹងរូស។
«ឯងកំពុងនៅក្នុងផ្ទះរបស់ខ្ញុំ កុំរឹងរូសឲ្យសោះ គោរពខ្ញុំជាម្ចាស់ផ្ទះផង»ជុងហ្គុក ផ្តួលនាយតូចឲ្យអង្គុយចុះសាជាថ្មី ស្របពេលឱនមុខសម្លឹងចំកែវភ្នែកមូលៗ ដោយការគំរាម ធ្វើឲ្យអ្នកដែលត្រូវគេគំរាមក្តាប់មាត់សម្លក់ទាំងមិនសុខចិត្ត៖
«ម្ចាស់ផ្ទះចរិកអន់ដូចលោក មិនសមឲ្យអ្នកណាគោរពមកទេ»ថេយ៉ុង មិនត្រឹមតែមិនស្តាប់សម្តី ថែមទាំងស្រែកផ្គើនបញ្ជោះបន្សោនដោយការខឹងស្អប់ពេញទ្រូង ចង់ឲ្យគេគោរព តែមិនព្រមឆ្លុះមើលសន្តានខ្លួនឯង ថាចរិកបែបហ្នឹងគួរឲ្យគេគោរពឬអត់?តែមើលទៅគេហាក់មិនខ្វល់សោះ ទោះខំជេរស្តីយ៉ាងណា ក៏គេមិនចេះឈឺចាប់ មិនព្រឺសសៃសក់អីបន្តិចសោះ។
«ចង់ញ៊ាំទឹកក្រូចស្រស់ត្រជាក់ៗសិនទេ?»ជុងហ្គុក សួរនាំដោយការយកចិត្ត ទើបសន្សឹមៗដាក់ខ្លួនអង្គុយក្បែរ រំពេចនោះ នាយតូច ស្រាប់តែរំកិលគេចចេញ ធ្វើឲ្យកែវភ្នែកមួយគូតាមសម្លក់ដាក់ ដូចចង់ហែកសាច់ សរសើរថេយ៉ុងដែលអាចទ្រាំបានគ្រប់ស្ថានភាព ទោះខឹងគេខ្លាំងប៉ុណ្ណា ស្អប់មុខគេយ៉ាងណា ក៏សុខចិត្តទ្រាំអង្គុយលេបដុំភ្លើងទុកក្នុងទ្រូង ស្របពេលនោះដែល អេរិក ក៏បានដើរចូលមក ដើម្បីប្រគល់សោឡានទៅឲ្យម្ចាស់គេដោយសម្តីគួរសម៖
«នេះគឺសោឡាន អ្នកប្រុស»អេរិក យកសោទៅទុកលើតុមុខសាឡុងរួច ភ្លាមនោះជុងហ្គុកក៏បញ្ជាឡើង៖
«ឯងឡើងទៅយកអាBamចុះមកនេះបន្តិច»
«បាទអ្នកប្រុស»ពេលទទួលបញ្ជាពីចៅហ្វាយរួច អេរិកក៏ប្រញាប់ទៅធ្វើតាម ក្រឡេកមកនាយតូច ចងចិញ្ចើមចូលគ្នាដោយការចង់ដឹង អា៎Bamហ្នឹងជាអ្នកណា?ឬក៏ឆ្កែដែលគេបាននិយាយប្រាប់នោះ? តែយ៉ាងណា កំលោះតូចក៏មិនភ្លេចងាកទោសម្លក់ម្ចាស់រាងកាយសង្ហាមុខឌឺៗ ដែលអង្គុយឆ្កាងដៃផ្អែកខ្នងនិងសាឡុងក្រោមទឹកមុខស្រស់ស្រាយ។
មិនយូរប៉ុន្មាន អេរិកក៏បានត្រឡប់មកវិញ ដោយក្នុងដៃមានកាន់ខ្សែច្រវ៉ាក់ ដាក់បណ្តើរឆ្កែធំមួយក្បាលមកជាមួយ វាចេះណាស់ ពេលក្រឡេកឃើញម្ចាស់ភ្លាម វាជ្រួលជ្រើម ហក់កញ្ជ្រោលចង់ដាច់ច្រវ៉ាក់ ថែមទាំងស្ទុះរត់បោលតម្រង់ទៅរកតែម្តង ធ្វើឲ្យជុងហ្គុកលើកស្នាមញញឹមពេលដោយក្តីស្រឡាញ់។
«នឹកមែនទេ?»ជុងហ្គុក និយាយជាមួយBamដែលជាឆ្កែសំណព្វដែលនៅជាមួយគេ២ឆ្នាំមកហើយ រំពេចនោះBamក៏ឈ្មុលច្រមុះលើភ្លៅរបស់ម្ចាស់ ទើបនាយកំលោះយកដៃទៅអង្អែលលើក្បាលវាតិចៗ៖
«ប៉ានាំមនុស្សម្នាក់មកឲ្យកូនស្គាល់ ទៅស្វាគមន៍គេបន្តិចទៅ»ជុងហ្គុក បង្គាប់Bamឲ្យចេះរាក់ទាក់ភ្ញៀវពិសេសរបស់គេ ហើយBamក៏បក់កន្ទុយខ្វើកៗ ងាកទៅឃើញ ថេយ៉ុង ដែលអង្គុយនៅផ្នែកម្ខាង វាស្រាប់តែស្រែកព្រូស ហើយតម្រង់ទៅរកភ្លាម៖
«វ៉ូស៎ៗៗៗ»សំឡេងព្រូសលាយឡំគ្រហឹមពីBam ឆ្កែសំណព្វរបស់ម្ចាស់ផ្ទះ ធ្វើឲ្យកំលោះតូច ភ្ញាក់ក្រញ៉ាង ស្ទុះស្ទាឡើងអង្គុយលើសាឡុង យកដៃឱបជើងទាំងគូដែលញ័រទទ្រាក់ទទ្រើក៖
«អ្ហា៎យយយ ចេញឲ្យឆ្ងាយ កុំមកជិតយើង អាឆ្កែចង្រៃ ឆាប់ចេញទៅ!!!»ថេយ៉ុង ធ្មេចភ្នែក យកដៃខ្ទប់ត្រចៀកស្រែកអស់ទំហឹងព្រោះភ័យខ្លាំងពេក ពេលឃើញឆ្កែញេញមុខដាក់ និងបញ្ចេញចង្កូមដ៏មុតស្រួតរបស់វា មុខវាកាចណាស់ មើលទៅមានអំណាចដូចម្ចាស់វាអ៊ីចឹង Bamគិតតែគ្រហឹមមិនឈប់ ឫកពាវាដូចចង់ហក់មកហែកសាច់មនុស្សស៊ីទាំងរស់យ៉ាងអ៊ីចឹង ចំណែកជុងហ្គុក បែរជាអង្គុយមើល ហើយសើចកក្អឹក ដូចជាអស់សំណើចខ្លាំងណាស់។
«វាមកខាំខ្ញុំហើយ ដេញវាចេញទៅ អ្ហឹក៎ៗ...»មិនបានលេងសើច ថេយ៉ុង ខ្លាចឆ្កែមួយក្បាលនេះពិតមែន ខ្លាចឡើងញ័រខ្លួនញ័រប្រាណ បែកញើសជោគពេញថ្ងាស់ ខំប្រឹងស្រវេស្រវាតោងសាឡុងយ៉ាងជាប់មិនហ៊ានទម្លាក់ជើងចុះទេ ខ្លាចទាល់តែអស់ជម្រើស ទើបដាច់ចិត្តអត់ដង្ហើមហៅគេឲ្យជួយ៖
«ជួយ-ជួយខ្ញុំផង ហ្ហឹក៎ៗ»
«ហៅឈ្មោះវា ហើយអង្អែលក្បាលវាតិចៗទៅ វាមិនខាំទេ»រាងសង្ហាអង្គុយឱបដៃ គងអន្ទាក់ខ្លា បង្គាប់ប្រាប់នាយតូចឲ្យហៅឈ្មោះឆ្កែ តែមនុស្សកំពុងភ័យ ធ្វើអ្វីក៏មិនចេញ គិតតែអង្គុយយំរអ៊ូតែមួយមុខ៖
«អត់ទេ អ្ហឹក៎ៗ...អា៎ឆ្កែឆ្កួត...កុំមកជិតយើង ថយទៅ» ថេយ៉ុង ស្រែកសម្លុតBamទាំងភ្នែករលីងរលោងចង់យំបន្តិចអត់បន្តិច ក្នុងចិត្តខឹងឆ្កែផង ខឹងម្ចាស់វាផង មិនគិតមកដេញទេ នៅអង្គុយមើលដូចគ្មានរឿងអី។
«មកអង្គុយត្រង់នេះមក វានឹងឈប់គ្រហឹមហើយ»ជុងហ្គុក ទម្លាក់បាតដៃលើសាឡុងជិតភ្លៅគេ ហើយល្បួងហៅនាយតូចឲ្យមកអង្គុយ អំណាចអា៎Bamកូនពូជ ព្រូសទាល់តែ ថេយ៉ុង រត់ផាសចេញពីសាឡុង ទៅរកជុងហ្គុកឲ្យជួយទាល់តែបាន។
«ដេញវាចេញទៅ មិនចឹងទេខ្ញុំនឹងខាំលោក»មាឌល្អិតស្ទុះឡើងទៅទំពីក្រោយខ្នង ជុងហ្គុក ហើយស្រែកគំរាមដាក់គេ ធ្វើឲ្យបបូរមាត់ស្អាតកួចញញឹមបានចិត្ត ពេលប្រអប់ដៃមាំស៊កទៅក្រសោបឱបចង្កេះតូច ទាញម្ចាស់រាងកាយមកដាក់ឲ្យអង្គុយលើភ្លៅខាងស្តាំ ទើបគេរហ័សខាំមាត់ ចង្អុលមុខBamដោយការគំរាម៖
«នៅឲ្យស្ងៀម! ឯងធ្វើឲ្យMommyភ័យឡើងរត់មកឱបប៉ាហើយ ឃើញទេ?»

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now