ភាគ៥២+៥៣

2K 95 0
                                    

រឿងអីដែលគេមិនដឹងថាលោកពូកំពុងតែព្យាយាមទិញទឹកចិត្ត លោកស្រី ដើម្បីឲ្យគាត់ជឿជាក់ថា ជីមីន មិនបានកើតអ្វី ចំណែក ជីមីន វិញ មិនដឹងថាត្រូវរងពាក្យគំរាមអ្វីខ្លះទេ បានជានៅឈរស្ងៀមមិនមាត់មួយម៉ាត់ ថែមបណ្តោយឲ្យ យ៉ុនហ្គី ធ្វើអ្វីស្រេចតែចិត្ត។
«អស់ធុរៈខ្ញុំហើយ អញ្ចឹងខ្ញុំសុំលាត្រឡប់ទៅវិញហើយម៉ាក់»ភ្លាមនោះ ជុងហ្គុក រហ័សឱនគំនាបលាអ្នកម៉ាក់ រួចក៏បង្វែរខ្នងដើរចេញ ក៏មិនភ្លេចប្រសព្វកែវភ្នែកជាមួយនិង យ៉ុនហ្គី ដែលតាមមើលឫកពាក្មួយដូចគ្នា។
«ដំបូងឡើយខ្ញុំចង់មកលេងបងស្រី ប៉ុន្តែមើលទៅបងថ្ងៃនេះដូចជាមិនស្វាគមន៍ខ្ញុំទាល់តែសោះ ចឹងខ្ញុំក៏ត្រូវទៅវិញដែរ»សម្តី យ៉ុនហ្គី ធ្វើឲ្យលោកស្រី ឃ្នើសចិត្ត កាយវិកានិងពាក្យសម្តី ទាំងពាល ទាំងឈ្លើយ ប្រដៅមិនបាន កែមិនឡើង ដោយសារតែ យ៉ុនហ្គី ទើបបានជាកូនប្រុសគាត់មានចរិកដូចបេះដាក់ ដូចចេញពីពុម្ពតែមួយយ៉ាងអ៊ីចឹង។
«ជីមីន មកនេះមក»លោកស្រី បក់ដៃហៅនាយតូចឲ្យមកឈរខាងគាត់ តែខណៈនោះ យ៉ុនហ្គីបានក្តាប់ដៃតូចយ៉ាងណែន ហើយបោះសម្តីឡើង៖
«មានការអី ឈរនិយាយត្រង់នេះហើយបងស្រី»រាងក្រាស់ បញ្ចេញឫកពាហួងហែង សូម្បីតែជីមីនចូលទៅជិត លោកស្រី ក៏គេមិនអនុញ្ញាត ភ្លាមនោះគាត់ក៏មានះដើរចូលទៅបម្រុងចាប់ដៃនាយតូច តែមិនបានសម្រេចព្រោះត្រូវយ៉ុនហ្គីឈរពាំងមុខ។
«ទុកគេនៅទីនេះហើយ ហើយឯងចង់ទៅណាក៏ទៅចុះ»ម៉ាដាមស៊ូណាន ស្រដីឡើងក្រោមទឹកមមុខមាំ មិនអាចឲ្យ យ៉ុនហ្គី ធ្វើអ្វីតាមអំពើចិត្តបានទេ ប៉ុន្តែប្រហែលជាភ្លេចហើយថា មនុស្សដូចយ៉ុនហ្គីអាន់ដឺសាន់ មិនដែលចេះស្តាប់តាមសម្តីអ្នកណា បើគេចង់ធ្វើគឺធ្វើ គេចង់បានអ្វី ត្រូវតែបានឲ្យសមចិត្ត។
«ពេលនេះគេជាមនុស្សរបស់ខ្ញុំហើយ បើគ្រួសារគេមករក ឲ្យទៅរកនៅផ្ទះខ្ញុំទៅ ខ្ញុំស្វាគមន៍ជានិច្ច» យ៉ុនហ្គី និយាយម៉ាត់ៗ សំឡេងធ្ងន់ៗ បញ្ជាក់ឲ្យឮច្បាស់ បើនរណាចង់យកជីមីនចេញពីគេ គឺត្រូវទៅរកគេដោយផ្ទាល់ និយាយចប់ភ្លាម គេក៏ចាប់អូសដៃ នាំម្ចាស់រាងកាយតូចច្រឡឹង ត្រឡប់ទៅរកឡានវិញ ឯលោកស្រី ខំដើរតាមពីក្រោយ តែមិនទាន់ ក៏បណ្តោយឲ្យគេយក ជីមីន ទៅបាត់ ចុងក្រោយ គាត់ធ្វើបានត្រឹមឈរគ្រវីក្បាល ដកដង្ហើមធំ ក្រោមទឹកមុខភ័យព្រួយ ទោះបានឃើញផ្ទាល់ភ្នែកដែល យ៉ុនហ្គី មិនធ្វើបាបរាងកាយ ជីមីន ក៏ដោយ ប៉ុន្តែគាត់ហាក់ដូចជាមិនស្ងប់ចិត្តទាល់តែសោះ នៅតែខ្វល់ខ្វាយ ខ្លាចតទៅមុខទៀតអាចនឹងប្រឈមរឿងអ្វីទៀតក៏មិនដឹង ថាកូនប្រុស ពិបាកប្រដៅ ឥឡូវប្អូនប្រុសរបស់គាត់ រឹតតែពិបាកប្រដៅជាងកំពូលកូនរបស់គាត់ទៅទៀត ចរិកយ៉ុនហ្គី គឺហាមមិនបាន ឃាត់មិនឈ្នះ ប្រាប់មិនធ្វើតាម ពាល ទំនើង និងមានតែពាក្យថា ផ្គើនថែមពីលើប៉ុណ្ណោះ។
...
តាមផ្លូវកំពុងធ្វើដំណើរ ជីមីន អង្គុយក្បែរ យ៉ុនហ្គី ទាំងធុញថប់ពេញទ្រូង ឯដៃត្រូវគេកាន់ជាប់មិនលែង នេះគិតមិនឲ្យ នាយតូច បានដង្ហើមស្រួលសោះមែនទេ?
«ឈឺណាស់ លែង!!!»ជីមីន ទ្រាំស្ងៀមតទៅទៀតលែងបាន ក៏កន្ត្រាក់រលាស់ដៃចេញពីដៃគេ ភ្លាមនោះ យ៉ុនហ្គី ស្រាប់តែឈប់ឡាន ង៉ឺត!!! ហើយងាកមកសម្លក់មុខនាយតូចយ៉ាងកាច៖
«គ្រាន់តែកាន់ដៃ ឈឺដែរ?»រាងក្រាស់បន្ទោសទាំងមុខងាប់ មុននេះគេកាន់ថ្នមៗទេ ប៉ុន្តែក្មេងកំហូចខ្លះធ្វើរំអួយដើម្បីសន្សំរឿង សន្សំភ្លើង ឲ្យគេមួម៉ៅក្តៅក្រហាយទាល់តែបាន។
«ឈឺ!!!»ជីមីន តំឡើងគ្រាប់ភ្នែកសម្លក់ គំហកគេវិញ យកឈ្នះចាញ់ ធ្វើឲ្យយ៉ុនហ្គីខាំបបូរមាត់គ្រឺត រំពេចក៏លូកដៃក្រសោបចង្កេះ ទាញកាយតូចមកដាក់ឲ្យអង្គុយពីលើភ្លៅ ជីមីន ក្រញែងខ្លួនននៀលប្រកាច់ប្រកិនលើភ្លៅរបស់គេព្រោះចង់ចុះ តែគេមិនឲ្យចុះ ថែមទាំងចាប់ឱបយ៉ាងស្អិត រួចស្រដីឡើងដោយសំឡេងសុភាពបុរស ដែលនាយតូចបានឮហើយព្រឺឆ្អឹងខ្នងមិនបាត់៖
«ឈឺខ្លាំងទេ? ចាំបងថ្នម»យ៉ុនហ្គី ដឹងល្បិចក្មេងក្បាលខូច ប៉ុន្តែធ្វើជាសួរចាក់បណ្តោយ ឈឺត្រង់ណា មិនស្រួលត្រង់ណា ប្រាប់បានតើ ហាមតែម្យ៉ាង កុំឌឺ កុំឈ្លើយ កុំផ្គើនដាក់គេឲ្យសោះ។
«ឈឺខ្លាំង ឈឺគ្រប់កន្លែង ហើយមិនបាច់ថ្នមទេ គ្រាន់តែដើរចេញពីជីវិតខ្ញុំ ឈប់រំខានខ្ញុំ ប៉ុណ្ណឹងខ្ញុំត្រេកអរណាស់ហើយ»នាយតូច តបដោយសម្តីគ្រោតគ្រាត គំហកកំហុល គ្មានជាតិចូវ មុខក្រញ៉ូវ ស្អុយប៉ែ ក្នុងទ្រូងសែនក្រហាយក្រហល់ ចង់តែស្រែកជេរគេ ចង់ទះកំផ្លៀងគេឲ្យទាល់តែដាច់កចេញពីស្មា តែបានត្រឹមគិត ព្រោះធ្វើអ្វីគេមិនកើត សូម្បីតែរកវិធីគេចចេញពីរង្វង់ដៃគេ ក៏មិនបានផង ចំណែក យ៉ុនហ្គី ពេលឮនាយតូចហារឡើងដូច្នេះ ក៏រុញអណ្តាតទល់ថ្ពាល់ ទប់អារម្មណ៍ដែលកំពុងតែកញ្ជ្រោលកញ្ជ្រៀវពេញទ្រូង គេមិនបានខឹងទេ តែគ្រឺតច្រើនជាង គ្រឺតសឹងតែចាប់អុកក្នុងឡានទាំងកណ្តាលថ្ងៃត្រង់តែម្តង។
«ម៉េចក៏មិននិយាយមក គ.ថ្លង់ហើយឬ?»ជីមីន ងើបមុខសម្លឹងសម្លក់ ពេលឃើញនាយកំលោះបញ្ជេញឫកពាហីៗ ក្រអឺតក្រទម មិនតបស្តី ថែមទាំងកាចសោរបញ្ជាឡានដោយដៃម្ខាង ដៃម្ខាងទៀតក៏មិនលែងរាងតូចទៅណាដែរ។
«អឹស៎...ប្រុសសម្អុយ អាមនុស្សឆ្កួត»ទ្រាំអង្គុយមើលចរិកឌឺរបស់គេមិនបាន នាយតូចក៏ក្តាប់ដៃវាយដើមទ្រូងគេមួយទំហឹង តប់ខ្លាំងៗជាច្រើនដង តែរាងក្រាស់មិនសូម្បីតែពោលថាឈឺ មនុស្សស្អីគួរឲ្យស្អប់យ៉ាងហ្នឹង?! ទាំងមាត់រឹង មុខងាប់មិនរាប់ញាតិ ម្តងល្អ ម្តងអាក្រក់ ស្មានចិត្តមិនត្រូវ ឈ្លោះជាមួយម្តងណាមិនដែលឈ្លោះឲ្យចប់ចុងចប់ដើម ព្រោះតែសុខៗគេស្រាប់តែប្តូរចរិក ឈប់និយាយ ហើយធ្វើព្រងើយៗ ធ្វើស្តាប់មិនឮ ថែមទាំងទុកឲ្យនាយតូចអង្គុយមួម៉ៅក្តៅចិត្តតែម្នាក់ឯង ដូចជាពេលនេះយ៉ាងអ៊ីចឹង។
...
ជិះបានមួយសន្ទុះ ស្រាប់តែមានអារម្មណ៍ថាគេកំពុងតែបើកឡានហួសផ្ទះ អូហ៍! មិនមែនទេ តិចគេនាំទៅលក់ទេដឹង?
ជីមីន គិតចេញគ្រប់សព្វ ហើយក៏ចាប់ផ្តើមភ័យញ័រទ្រូង បុកពោះផឹបៗ បេះដូងលោតខុសចង្វាក់ ម្តងយឺតម្តងលឿន ពេលក្រឡេកឃើញគេបើកចូលទៅផ្លូវមួយ ដែលមើលឃើញរបងភូមិគ្រឹះស្កឹមស្កៃមួយពីចម្ងាយ។
«លោកកំពុងតែនាំខ្ញុំទៅណាហ្នឹង?»ជីមីន សួរបណ្តើរលួចគិតបណ្តើរ តិចដូចការស្មានរបស់គេមែនទៅ?
«នាំទៅលក់ឲ្យតាកញ្ចាស់ល្មោភកាមម្នាក់ ទុករំលោភព្រឹកល្ងាច គេឲ្យតម្លៃថ្លៃគ្រាន់បើដែរ»យ៉ុនហ្គី តបបណ្តើរ ដៃអង្អែលចង្កេះតូចបណ្តើរ តាមពិតពាក្យនោះគេលោលេងទេ ប៉ុន្តែអ្នកខ្លះដែលកំពុងគិតអវិជ្ជមាន គ្រាន់តែឮដូច្នោះក៏ស្លុតស្លាំង ស្លេកមុខស្លេកមាត់ មុខចំយំបន្តិចអត់បន្តិច ពេលយ៉ុនហ្គីជិះចូលកាន់តែជិតដល់ នាយតូច កាន់តែឆ្លេឆ្លា ដៃស្រវេស្រវាឱប.កគេទាំងភ្លេចខ្លួន។
«លោកកើតសសៃប្រសាទមែនទេ?ឆាប់នាំខ្ញុំទៅវិញទៅ ហ្ហឹក៎ៗ ទៅវិញ»ទីបំផុត ជីមីន យំរអុកឱប.ក អង្វរគេឲ្យនាំទៅវិញ ព្រោះនៅមិនបានទេ ខ្លាចតាចាស់ល្មោមកាមនោះរលោភ តែមិនទាន់ដឹងថាតាណាផង ក៏ភ័យញ័រដូចកូនសត្វទៅហើយ ឯយ៉ុនហ្គី លួចអស់សំណាចក្នុងចិត្ត តែមិនហ៊ានសើច សុខចិត្តស្ងាត់មាត់ ហើយបន្តបើកឡានចូលទៅក្នុងទីធ្លានៃភូមិគ្រឹះដ៏ប្រណីតមួយនោះ។
ឡានចតភ្លាម ជីមីន ក៏ហក់ចេញពីរង្វង់ដៃគេ ស្ទុះទៅផ្អឹបខ្នងនឹងទ្វារឡានម្ខាងទៀត ខណៈនោះ ស្រាប់តែ អេរិក ដែលជំនិតរបស់ជុងហ្គុក បានរត់មកទទួលដោយបើកទ្វារឡានជូន តាមពិតនោះគឺភូមិគ្រឹះរបស់ជុងហ្គុកសោះ តែជីមីនមិនធ្លាប់មក ទើបមិនស្គាល់។
«មិនចាំបាច់ទេ» យ៉ុនហ្គី ចុះចេញពីឡាន និងរហ័សដើរទៅឃាត់ អេរិក ដែលបម្រុងនឹងបើកទ្វារឡានម្ខាងទៀត អេរិក ក៏ឱនគំនាប ឈានជើងថយភ្លាម។
«ចុះមក»យ៉ុនហ្គី បើកទ្វារឡាន ហើយហៅនាយតូចឲ្យចុះ ខណៈអ្នកខាងក្នុងឡានអង្គុយពេបមាត់ពេប.ក ទឹកភ្នែករលីងរលោង សម្លក់មករកគេយ៉ាងមុត
«អត់ទេ!!!»នាយតូច គ្រវីក្បាលតតាត់ បដិសេដមិនព្រមចុះ ទើបរាងក្រាស់រហ័សចូលទៅចាប់អូសដៃមកជិត រួចក៏ចាប់លើកបីកាយតូចចេញពីឡានភ្លាមៗមិនទុកយូរ ជីមីន ធ្មេចភ្នែកយំននៀលទាំងមិនសុខចិត្ត ខ្លាចផង ភ័យផង ខឹងផង ដៃក្តាប់ណែនតប់ទ្រូងគេផង ឯរាងសង្ហាហាក់មិនខ្វល់ថែមទាំងបីក្មេងច្រម៉ក់នាំចូលទៅខាងក្នុង ភ្លាមនោះសំឡេងស្រែកយំក៏នាំភាពភ្ញាក់ផ្អើលដល់ នាយច្រម៉ក់ ថេយ៉ុង ដែលកំពុងតែអង្គុយប្រឡែងលេងជាមួយឆ្កែនៅក្នុងបន្ទប់ទទួលភ្ញៀវ។
«អ្នកណាស្រែកយំអីនៅខាងក្រៅ?»ថេយ៉ុង ចងចិញ្ចើមក្រោមទឹកមុខមានចម្ងល់ ហើយក៏ស្ទុះក្រោកចេញទៅ តែយ៉ុនហ្គី ក៏បានបី ជីមីនមកដល់មាត់បន្ទប់ល្មម ថែមទាំងបោះសម្តីឡើង៖
«ត្រូវការលក់ក្មេង តម្លៃធូរៗ»
«បងប្រុស?»ថេយ៉ុង ឧទានឡើង ពេលក្រឡេកឃើញវត្តមានរបស់ ជីមីន
«...???»ជីមីន ចាំសំឡេងប្អូនប្រុសបាន ក៏លែងយំ ហើយបើកភ្នែកឡើងដើម្បីរកប្រភពសំឡេង ភ្លាមនោះថេយ៉ុងក៏ប្រញាប់ដើរមករក តែត្រូវស្រឡាំងកាំងពេលឃើញ បងប្រុស ស្ថិតក្នុងរង្វង់ដៃ យ៉ុនហ្គី តាមចាំ គេម្នាក់នេះហើយដែលបន្សល់ស្នាមដិតដាមក្នុងទ្រូង ជីមីន រហូតមក ទើបខណៈនោះ ក៏ស្រែកគំហកដាក់ យ៉ុនហ្គី ទាំងញ័រមាត់តតាត់៖
«ឆាប់ដាក់គាត់ចុះទៅ!» ថេយ៉ុង ក្តាប់ដៃទាំងគូយ៉ាងណែន ភ្នែកតូចៗសម្លក់ទៅកាន់ យ៉ុនហ្គី ដូចសត្រូវរាប់ឆ្នាំ តែក្មេងតូច ឆ្នាស់ៗ សម្តីបានបែបនេះ យ៉ុនហ្គី ពិតជាចូលចិត្តញ៉ោះឲ្យខឹងណាស់ ទើបភ្លាមៗក៏លាន់មាត់ឡើង៖
«ជុ៎ ជុ៎ ជុ៎...ឆ្នាស់ពិតមែន!!! ចឹងតើបានជាអា៎ហ្គុក ឧស្សាហ៍កាច់រំពាត់វាយគូទរាល់ថ្ងៃ ឆ្នាស់ចឹងវាយឲ្យញឹកបន្តិចទើបសម»

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now