ភាគ៤១

3.2K 155 0
                                    

ជុងហ្គុក ទាញកាយតូចមកអឹបទ្រូង មុននឹងលើកម្រាមដៃស្រឡូន អង្អែលផែនខ្នងនាយតូចដោយភាពថ្នាក់ថ្នម ថេយ៉ុង បានស្តាប់ឮពាក្យនោះផ្ទាល់ៗនឹងត្រចៀក មែនហើយគឺស្តាប់មិនច្រឡំទេ គេហ៊ានអះអាងថា ព្រមលះបង់ឲ្យគ្រប់យ៉ាងសូម្បីតែជីវិតរបស់គេ ត្រង់នេះ ត្រង់នេះពេលឮហើយ នាយតូចស្រាប់តែកើតចិត្តរំភើបទាំងមិនដឹងខ្លួន ស្របពេលដៃស្រឡូនតូចៗ ស្រវាឱបរាងកាយគេភ្លាម ហើយម្តងនេះគឺជាការឱបចេញពីចិត្តពិតៗមិនសម្តែង។
«បើនោះជាអ្វីដែលអូនចង់បាន ស្អែកបងនឹងនាំជីមីនទៅជួបប៉ាម៉ាក់របស់គេ»
«អ្ហឹក៎...អរគុណ...»ពេលឮចម្លើយចេញពីមាត់គេ ធ្វើឲ្យថេយ៉ុង រំភើប ក្តុកក្តួល ហើយបន្ថែមកម្លាំងដៃឱគេកាន់តែណែន និងណែនជាងមុនទ្វេដង ឯជុងហ្គុក ក៏ញញឹមស្ងួត ព្រោះមិនហ៊ានប្រាកដចិត្ត ថានៅពេលដែលយកជីមីនទៅដល់ទីនោះ នឹងមានរឿងអ្វីកើតឡើងឡើយ។
«មិនត្រូវការពាក្យអរគុណ»នាយកំលោះ ស្រាប់តែស្រដីឡើងដោយទឹកមុខស្មើៗ ខណៈនាយតូច ងើយសម្លឹងមុខគេទាំងចងចិញ្ចើម ព្រោះមិនយល់នូវអ្វីដែលគេនិយាយ ទើបសួរភ្លាមៗ៖
«ចឹង តើចង់បានអ្វី?»
«សុំតែម៉្យាង គ្រាន់តែចង់ឲ្យអូននៅទីនេះរងចាំបង បងមិនអនុញ្ញាតឲ្យអូនទៅទីនោះទេ យល់អ្វីដែលបងនិយាយទេ?»ជុងហ្គុក ដឹងថានៅពេលដែលគេនាំ ជីមីនទៅ ច្បាស់ណាស់ ក្មេងកំហូចម្នាក់នេះនឹងយំរអុកសុំគេទៅជាមួយមិនខាន ព្រោះប៉ុន្មានថ្ងៃមុន ចេះតែឮរអ៊ូរទាំថាចង់ទៅផ្ទះ ទៅរស់នៅជាមួយបងប្រុសរបស់គេវិញ ទើបបានជាគេនិយាយការពារជាមុន។
«អត់ទេ ខ្ញុំទៅជាមួយលោកដែរ ខ្ញុំចង់នៅជាមួយបងប្រុស...»ថេយ៉ុង ស្ទុះងើប តវ៉ាជាមួយគេទាំងញ័រខ្លួន ចង់ទៅផ្ទះ ចង់ទៅនៅជាមួយបងប្រុសគេយ៉ាងខ្លាំង
«បងមិនអនុញ្ញាត»គេគិតមិនខុសពិតមែន មិនទាន់នឹងដល់ស្អែកផង នាយតូចក៏សុំមុនបាត់ទៅហើយ
«មួយថ្ងៃ ត្រឹមតែមួយថ្ងៃក៏បានដែរ...ណា៎...»
«កុំឌឺ!!! អូនចង់ឈឺខ្លួនណាស់ឬ?»ជុងហ្គុក ខាំថ្គាមសម្លុតតិចៗ បើថេយ៉ុង ទៅជាន់ទីនោះម្តងទៀត កុំថាឡើយដល់មួយថ្ងៃ ត្រឹមតែមួយនាទី ក៏លោកស្រីចាសស្មីន មិនលើកលែងឲ្យដែរ គេស្គាល់ពីសន្តានចិត្តដ៏ខ្មៅកខ្វក់របស់គាត់ច្បាស់ណាស់ ហើយពាក្យសម្លុតប៉ុន្មានម៉ាត់មុននេះ ធ្វើឲ្យ កំលោះតូច ងរងក់ អន់ចិត្តជាខ្លាំង គ្មានអ្វីតជាមួយគេ បានតែពេបមាត់ ទឹកភ្នែករលីងរលោង ឲ្យគេឃ្នើសចិត្ត តែទ្រាំមិនបន្ទោស ហើយប្តូរដោយការលួងលោម...
«ស្តាប់ណា៎...អូននិងបងប្រុសរបស់អូន គង់តែមានថ្ងៃបានរស់នៅជុំគ្នាវិញ គ្រាន់តែមិនមែនជាពេលនេះ»
«តើយូរប៉ុណ្ណាទៀតទៅ?»ថេយ៉ុង សួរទាំងអួលដើម.ក ទើបភ្លាមនោះ ជុងហ្គុក ក៏ផ្អឹបបូរមាត់ថើបមាត់តូចបន្តិច មុននឹងតប៖
«មិនយូរទេ អូនត្រូវតែជឿសម្តីបង»ចប់សម្តី គេក៏ទាញកាយតូចមកឱបថ្នាក់ថ្នមក្នុងរង្វង់ដៃសាជាថ្មី ឯនាយតូចក៏សម្ងំស្ងៀម លែងនិយាយអ្វីទាំងអស់ ជំនឿចិត្តទាំងប៉ុន្មាន គឺស្ថិតលើគេទាំងស្រុងហើយពេលនេះ។
...
ស្អែកឡើង
នាពេលព្រឹកព្រលឹម ថ្ងៃរះកំពស់ចុងឈើ មានឡានទំនើបពណ៌ខ្មៅមួយគ្រឿង បរចូលមកសំចតនៅទល់មុខភូមិគ្រឹះដេហ្វឺរៀរ៍ ដែលមានសភាពហាក់ស្ងប់ស្ងាត់ជាងរាល់ដង។
ម្ចាស់រាងកាយតូចច្រឡឹង ឈានជើងចុះពីឡាន ទាំងភាពប្រញាប់ប្រញាល់ ក្នុងចិត្តសែនរំភើបត្រេកអរ ប្រុងដើរចូលទៅភ្លាមៗតែម្តង ប៉ុន្តែត្រូវបាន ជុងហ្គុក ឃាត់ដោយចាប់ដៃទុក ព្រមទាំងស្រដីឡើង៖
«ចាំចូលទៅជាមួយគ្នា»
«លោក...?»ជីមីន សម្លឹងគេដោយក្រសែភ្នែកស្រឡាំងកាំង ទើបខណៈនោះ នាយកំលោះក៏ចាប់ដៃនាយតូចឲ្យមកស៊កឱបដើមដៃគេ ហើយបង្គាប់ប្រាប់៖
«ពេលនេះពួកយើងមិនទាន់លែងលះទេ ខ្ញុំសុំឲ្យឯងធ្វើយ៉ាងណាឲ្យម៉ាក់របស់ឯង ឃើញថាពួកយើងជាប្តីប្រពន្ធ»
«ហេតុអីទៅ?»ជីមីន សួរសំណួរទាំងមិនដឹងអី ព្រោះមិនយល់ពិតមែន ថាហេតុអីគេចាំបាច់ធ្វើដូច្នេះ។
«គ្រាន់តែធ្វើខ្ញុំប្រាប់ទៅ វាមិនខុសខាតអីទេ»សម្តីកាច មុខមាំ តាមចរិកធម្មជាតិរបស់គេ ធ្វើឲ្យជីមីន ខ្លបខ្លាច មិនហ៊ានបដិសេដ ហើយក៏ព្រមធ្វើតាមគេប្រាប់ ដោយដើរបង្កៀកដៃ ជុងហ្គុក បណ្តើរគ្នាចូលទៅហាក់ដូចគូស្នេហ៍ ដែលបានរៀបការពិតៗ។
...
«ម៉ាក់» ជីមីន ស្រែកហៅអ្នកម៉ាក់ ដែលកំពុងអង្គុយលើសាឡុង យកដៃឈ្លីក្បាល ធុញថប់តប់ប្រមល់ខ្លាំង តែសំឡេងនេះ ធ្វើឲ្យគាត់ស្វាង ភ្ញាក់ព្រើត និងក្រឡេកទៅរកប្រភពសំឡេងភ្លាមៗ...
«កូន...កូនមីន របស់ម៉ាក់»លោកស្រី ស្ទុះក្រោកវឹង ដើរសំដៅទៅ ទាំងកែវភ្នែកពោរពេញដោយក្តីត្រេកអរ រឹតតែអរជាងនេះទៅទៀតពេលឃើញកូនកំពុងតែកៀកដៃអ្នកដែលជូនគេមក ប្រាកដណាស់ គឺកៀកដៃកូនប្រសាវ័យក្មេងរបស់គាត់ ជុងហ្គុក អាន់ដឺសាន់។
«ហ្ហឹក៎...កូននឹកម៉ាក់» ជីមីន ពន្លែងដៃពីការឱបដៃជុងហ្គុក ហើយរត់ទៅឱបគាត់ដោយក្តីនឹករលឹកជាខ្លាំង ឯអ្នកម៉ាក់ក៏ឱបក្រសោបកូនយ៉ាងថ្នាក់ថ្នម ពេលឱបអស់ចិត្តហើយ ក៏ងាកទៅនិយាយជាមួយនិងជុងហ្គុក៖
«អរគុណណា ដែលបានជួយរកកូនមីនទាល់តែឃើញ តើ...តើមានរឿងអ្វីកើតឡើង កូនមីនបានជួបរឿងអាក្រក់អ្វីខ្លះ ប្រាប់ម៉ាក់មក ម៉ាក់ចង់ដឹងណាស់ តើកូនបាត់ទៅណា អ្នកណាហ៊ានធ្វើបែបនេះ?»ម៉ាដាមចាសស្មីន ពិតជាចង់ដឹងយ៉ាងខ្លាំង ព្រោះកន្លងមក គាត់ស្វះស្វែងចាត់មនុស្សឲ្យតាមរកកូនគាត់ តែគ្មានតម្រុយអ្វីទាល់តែសោះ ធ្វើឲ្យជុងហ្គុកឮហើយ លួចអស់សំណើចក្នុងចិត្ត មិននឹកស្មានថាគាត់ នៅតែគិតវិជ្ជមានលើកូនប្រសាម្នាក់នេះទាល់តែសោះហើយ នេះឬភាពលោភលន់ដែលគាត់មាន?
«គឺខ្ញុំ ជាអ្នកចាប់គេ» ដរាបណាលោកស្រីនៅតែមិនទាន់ភ្ញាក់ខ្លួន ជុងហ្គុក នៅតែបន្តរីករាយកំដរគាត់ដោយទង្វើរបែបនេះ
«...???»
ជុងហ្គុក ឆ្លើយត្រង់ៗ មុខស្មើ មិនលេងសើច រហូតធ្វើឲ្យអ្នកម៉ាក់ គាំងម្តងហើយម្តងទៀត គ្រប់ពេលដែលជុងហ្គុកមក គឺតែងតែមានរឿងពញ្ញាក់អារម្មណ៍ ពេលខ្លះធ្វើឲ្យភ្ញាក់ផ្អើល រហូតអស់ពាក្យថ្លែងដូចជាពេលនេះយ៉ាងអ៊ីចឹង។
«គេយកខ្ញុំទៅពិតមែន តែមិនបានធ្វើបាបខ្ញុំទេម៉ាក់ តែបន្តិចក៏អត់ដែរ»ជីមីន ស្រាប់តែចេញមុខនិយាយយ៉ាងក្លាហាន ព្រោះនោះជាការពិតដែលអ្នកម៉ាក់ត្រូវដឹង ឯលោកស្រី នៅចំហមាត់ បើកភ្នែកធំៗដាក់ ជុងហ្គុក ម្តងនេះ គាត់ពិតជាស្ពឹកខួរពិតមែន...
«ខ្ញុំមិនបានជំរិតគេ ដូចអ្វីដែលលោកស្រីកំពុងគិតទេ ខ្ញុំគ្រាន់តែ ឲ្យចង់ម៉ាក់ក្មេងរបស់ខ្ញុំ ចងចាំនូវមង្គលការដ៏អស្ចារ្យក្នុងរាត្រីនោះប៉ុណ្ណោះ»ជុងហ្គុក និយាយយ៉ាងផុយ ហើយអ្វីដែលគេចង់បាន គឺវាដូច្នោះមែន គេចង់ឲ្យលោកស្រីចាសស្មីនចងចាំ ហើយការចងចាំនោះ នៅតែតាមលងបន្លាចគាត់រាល់ថ្ងៃ រហូតមកទល់ថ្ងៃនេះ គេនៅមើលឃើញពីភាពភ័យខ្លាចរបស់គាត់ គ្រាន់តែគាត់មិនបង្ហាញវាឡើងមក។
«មិន...មិនអីទេ ទោះយ៉ាងណា កូនមីនក៏បានរស់នៅយ៉ាងល្អ ម៉ាក់លែងបារម្ភទៀតហើយ»ម៉ាដាមតបទាំងញញឹមលែងសម ហើយនៅតែបង្ខំខ្លួនឯងឲ្យស្របតាម ជុងហ្គុក ជានិច្ច ព្រោះបើហ៊ានបន្ទោស ខ្លាចគេដោះដៃចោល ជីមីន កូនប្រុសរបស់គាត់ នេះហើយជាអ្វីដែល ជុងហ្គុក នៅតែចង់កាច់បំបាក់គាត់ ម្តងហើយ ម្តងទៀត។
«ខ្ញុំដឹងថាលោកស្រី មិនបន្ទោសស្រាប់ហើយ ទើបខ្ញុំលាក់ពីរឿងនេះ នេះតែកុំដោយសារ សំណព្វចិត្តខ្ញុំ ខំអង្វរឲ្យនាំបងប្រុសគេមក លោកស្រីក៏មិនបានជួបកូនដែរ»សំណព្វចិត្ត ជុងហ្គុក សំដៅដល់ ថេយ៉ុង ច្បាស់ណាស់ លោកស្រីក៏ដឹងដែរ តែប៉ុណ្ណឹងហើយ គាត់បែរជាគិតថា...
«ក្មេងចង្រៃនោះ នៅតែតោងទាមដណ្តើមតំណែងកូនយើងមែនទេ?»គាត់ឧទានក្នុងចិត្តដែលក្តៅស្ទើរឆេះ មិនគិតថា ជុងហ្គុក មានកំហុស បែរជាគិតឃើញថា ថេយ៉ុង ជាអ្នកខុស ខុសដែលដណ្តើមគ្រប់យ៉ាងពីកូនប្រុសគាត់ទៅ។

To be continued🖤

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now