ភាគ៥៩

2K 83 1
                                    

«ឆ្កួត!ម្ងៃៗគិតឃើញតែរឿងហ្នឹងទេហ្អែស៎?»ថេយ៉ុង សម្លក់ភ្នែកត្មែរដាក់ ទាំងខាំមាត់ខាំកចង់តែហក់ច្របាច់កគេឲ្យរៀងម្តង នៅជាមួយៗយូរៗកាន់តែបានចិត្ត អីបន្តិចចាប់បោះលើគ្រែ អីបន្តិចគំរាមឡើងអុក រាល់ថ្ងៃហ្នឹងគេសប្បាយអរកខិកកខុប មុខរីកដូចគ្រាប់ជីត្រាំទឹក គ្រប់ពេលឲ្យតែបាននៅជិតនាយតូចម្តងៗ។ ហើយពេលត្រូវនាយតូចស្តីបន្ទោស គេមិនខឹង មិនឈឺចាប់ គឺមានតែផ្គើនថែម ឯដៃកំហូចឆ្លៀតស្ទាបអង្អែលត្រគាក ច្របាច់ច្របល់តាមអំពើចិត្ត ថេយ៉ុងហត់នឹងស្តីថា បានត្រឹមធ្វើមុខងរង៉ក់ តែងរមិនដែលលើសពីរនាទីទេ គេលួងលោមលូកលាន់ ឱបថើប ថ្នាក់ថ្នមតែបន្តិច ក៏បាត់ងរដូចត្រូវថ្នាំពិសេស។

បន្ទាប់ពីរាត្រីដ៏ផ្អែមល្ហែមបានកន្លងផុតទៅ លុះព្រឹកឡើង សភាពនៅក្នុងបន្ទប់របស់ជុងហ្គុក ដែលយ៉ុនហ្គីបានខ្ចីសម្រាប់ចាត់ការក្មេងឌឺកាលពីយប់នោះ មានភាពរញ៉េរញ៉ៃ សម្លៀកបំពាក់រាយប៉ាយនៅក្រោមគ្រែ សូម្បីតែខ្នើយនៅលើសាឡុងត្រូវជ្រុះច្រមិលពេញកម្រាលឥដ្ឋយ៉ាងគ្មានសណ្តាប់ធ្នាប់។ ក្រឡេកទៅលើគ្រែធំទូលាយ កម្រាលពូកប្រែជាជ្រីវជ្រួញខូចសភាពដើម ក្នុងនោះ មានរាងកាយតូចសខ្ចីតូចច្រឡឹង សម្ងំគេងស្ងៀមឈឹងក្នុងទ្រូងប្រុសកំលោះសង្ហា ដែលទើបតែបញ្ចប់សង្គ្រាមក្តៅគគុកថ្មីៗនេះ។
«ហ៊ានតមាត់មួយម៉ាត់ទៀត ស្បថបើឲ្យឯងចុះពីលើគ្រែនេះរួច»យ៉ុនយ្គី ម្ចាស់សំឡេងមានអំណាច កួចមាត់ចុងមាត់ពោលពាក្យគំរាម ស្របពេលម្រាមដៃស្រឡូនស្អាតពេញដោយសសៃក្រហមទាក់ទាញ ស្ទាបអង្អែលផែនខ្នងនាយតូចថើរៗដោយអារម្មណ៍ល្អ ព្រោះទម្រាំបាន ជីមីន ព្រមស្ងៀមបែបនេះ គេត្រូវចំណាយកម្លាំងអស់មិនចេះតិច ចប់មួយទឹកចូលមួយទឹក ថ្នមផង គំរាមផង មិនឲ្យនាយតូចបានដេកស្ងៀមៗស្រួលទេ ត្រូវសម្របតាមគេ បម្រើតាមភាពស្រេកឃ្លានរបស់គេពេញមួយរាត្រី មើលតែសភាពបន្ទប់ ក៏ជ្រាបដឹងដែរថា កាលពីយប់ យ៉ុនហ្គី បញ្ចេញក្បាច់អ្វីខ្លះ ហើយក៏មិនបាច់សួរបញ្ជាក់ដែរ ព្រោះអ្នកខ្លះសន្លប់ក្រោមទ្រូងប្រុសស្អាតបាត់ទៅហើយ។
តុកៗៗៗ////
«លោកពូ!!!» សុខៗសំឡេងមនុស្សគោះទ្វារបន្ទប់បានបន្លឺឡើង ក្រោយមកក៏មានសំឡេងស្រែកហៅតាមក្រោយ ដែរស្តាប់ទៅហាក់ធ្ងន់ចម្លែក ដូចជាមានការអ្វីបន្ទាប់អ៊ីចឹង។
«លោកពូ ឆាប់បើកទ្វារ»កំលោះសង្ហាវ័យក្មេង ជុងហ្គុក អាន់ដឺសាន់ ស្ទួនហៅជាលើកទីពីរ ទាំងទឹកមុខក្រញ៉ូវស្អុយប៉ែ ចិញ្ចើមចងជាប់គ្នាមិនឲ្យដាច់ គោះម្តងហើយម្តងទៀត បើលើកទី៣នៅមិនចេញមក គេនេងធាក់ទម្លុះចូលទៅមិនខាន ចាំតែមើលចុះ!
«មានការស្អី?» យ៉ុនហ្គី ស្រែកសួរពីខាងក្នុង ទ្វរក៏មិនព្រមបើក មនុស្សក៏មិនទាន់ចុះចេញពីគ្រែ ធ្វើឲ្យអ្នកជាក្មួយកើតចិត្តមួយម៉ៅក្តៅក្រហាយទាំងព្រឹក... មិនអស់ចិត្ត ជុងហ្គុក ក៏ទាញទូរស័ព្ទចុចតេរទៅ ព្រោះស្តាប់យ៉ុនហ្គីនិយាយមិនសូវច្បាស់
«បើមិនបើកទេ ខ្ញុំនេងទៅប្តឹងប៉ូលិសឥឡូវនេះ»ជុងហ្គុក ឈរនិយាយនៅមុខបន្ទប់មិនទាន់ទៅណា ឯមុខមាំ មិនបានលេងសើច គេស្បថទុកក្នុងចិត្ត មិនឲ្យលើសពីមួយនាទីទេ បើលោកពូមិនចេញមក គេនឹងប្តឹងប៉ូលិសពិតមែនប៉ុន្តែភ្លាមៗនោះ ទ្វារបន្ទប់ស្រាប់តែបើក
ក្រឹក!!!
ទ្វារបើកភ្លាម ជុងហ្គុក សម្រុកចូលទៅភ្លែត ទាំងដឹងហើយថាជីមីននៅក្នុងបន្ទប់នោះដែរ។ គ្រាន់តែឈានចូលភ្លាម កែវភ្នែកក្រឡេកឆ្វាច់ ឃើញជីមីនដេកសន្លប់ក្នុងភួយលើគ្រែ គេរហ័សដកភ្នែកមកមើលសភាពក្នុងបន្ទប់ រួចក៏ច្រត់ចង្កេះទាំងមួម៉ៅក្តៅអន្ទះអន្ទែងពេញទ្រូង...
«ខ្ទេចអស់ហើយបន្ទប់ខ្ញុំ! មើលចុះ! នេះលោកពូបានធ្វើស្អីខ្លះពីយប់មិញ?» មិនយល់មុខពូក្មួយ មិនខ្វល់សាច់ញាតិជាប់ឈាម ជុងហ្គុក ងាកស្តីបន្ទោសផាំងៗមិនញញើត តែមនុស្សដូចជា យ៉ុនហ្គី ទៅចេះក្រែងចិត្តអ្នកណាពីពេលណាមក? ក៏តបវិញយ៉ាងឈើយ...
«អស់ប៉ុន្មានលាន ចាំយើងសង? គ្មានស្អីអស្ចារ្យ គ្រាន់តែកាកបន្ទប់ប៉ិនហ្នឹង»លោកពូ កួចចិញ្ចើមឃ្នើសចិត្ត គ្រាន់តែខ្ចីបន្ទប់មួយយប់សោះ ព្រឹកឡើងធ្វើមកស្រែករអ៊ូ
«ហឹស! ប៉ុន្មានលាន? នេះពូមិនក្រែងចិត្តខ្ញុំសោះទេ? បន្ទប់ខ្ញុំ ផ្ទះខ្ញុំ មិនមែនសណ្ឋាគាលំដាប់ផ្កាយសម្រាប់ពូវ៉ៃសិចមួយយប់ ស្អែកសងលុយតាមអំពើចិត្តទេ»ជុងហ្គុក ឈរតតាំងសម្តីមិនគេចទៅណា ញ័រទ្រូងមិនតិចអី ពេលដើរចូលមកឃើញបន្ទប់ដូចកន្លែងជ្រូកដេកទៅហើយនោះ។
«ឥឡូវឯងចង់បានអី?»បញ្ចប់សំណួរ យ៉ុនហ្គី បង្វែរខ្នងដើរទៅសំដៅទៅគ្រែវិញ ហើយដាក់ខ្លួនអង្គុយជិត ជីមីន ដែលកំពុងលង់លក់មិនដឹងអី គេយកដៃវៀសសក់ចេញពីថ្ងាស មុននឹងឱនថើបមួយខ្សឺត នៅចំពោះមុខ ជុងហ្គុក ថែមទៀត។
«ជុ៎...លោកពូគួរតែនាំគេត្រឡប់ទៅផ្ទះវិញទៅ»ជុងហ្គុក ប្រាប់ទាំងយកដៃម្ខាងមកឈ្លីក្បាលទាល់តម្រិះ យ៉ុនហ្គី មិនត្រឹមតែមិនខ្វល់ នៅឱបថើបផ្តេកផ្តងនឹងជីមីនមិនទៅណាសោះ មិនមែនគេច្រណែនទេ គឺជ្រក់ជ្រេញ ព្រោះយប់មិញឮសំឡេងឈ្លោះគ្នាខ្លាំងៗ តែព្រឹកឡើងក៏ប្រែជាបែបនេះ ហើយកំពុងតែចរចាគ្នា ក្មេងច្រម៉ក់ថេយ៉ុងក៏ដើរចូលមក...
«កុំប៉ះបងខ្ញុំ»នាយល្អិតស្រែកហាមប្រាមពីចម្ងាយ ពេលក្រឡេកយ៉ុនហ្គីកំពុងតែអង្អែលថ្ពាល់ ជីមីន ឯអ្នកដែលត្រូវហាម គ្រាន់តែឃើញវត្តមាននាយតូចភ្លាម ក៏ញោចចុងមាត់តែមិនបានញញឹមទេ គេក្រោកឈរពេញកំពស់ ដាក់ដៃទាំងគូឱបខ្វែងដើមទ្រូង រួចបោះសម្តីឡកលើយ៖
«ជុ៎ៗៗ គិតទៅអាហ្គុកពិតជាពូកែចិញ្ចឹមកូនមែន ឆ្នាស់ក៏ឆ្នាស់ ឌឺក៏ឌឺ ចរិកកាត់រកគ្នាមិនខុស»
ថេយ៉ុងឮសម្តីនេះភ្លាម ក៏ស្ទុះរត់ប្រូចទៅឱបដៃ ជុងហ្គុក ឆ្លៀតក្តាប់មាត់សម្លក់យ៉ុនហ្គីយ៉ាងកាច ឃើញបែបនេះ យ៉ុនហ្គី កាន់តែបានពាក្យញ៉ោះថែម៖
«ក្រែងខឹងនឹងអាក្មួយយើងដាច់ក្បាលដាច់កន្ទុយ ឥឡូវទៅឱបដៃកៀកកើយទៀតហើយ? គិតទៅថ្នាំទិព្វអាក្មួយយើងស័ក្តសិទ្ធណាស់តើ»
«ថ្នាំទិព្វអី?កុំចេះដឹងរឿងគេ គិតតែរឿងបងប្រុសខ្ញុំទៅ លោកបំផ្លាញគាត់ខ្ទេចខ្ទីអស់ហើយ លោកត្រូវតែទទួលខុសត្រូវ» ថេយ៉ុង អត់មិនបាននឹងត ព្រោះមិនដែលឃើញមនុស្សណាកំពូលស៊កស៊ៀត ដូចជាលោកពូម្នាក់នេះទេ ដាក់មួយម៉ាត់ មកវិញដប់ម៉ាត់មិនឲ្យបាត់។
«ថេយ៍ បានហើយ...ទុកឲ្យបងអ្នកនិយាយវិញ»ជុងហ្គុក ឃើញនាយតូចពើតពើងទ្រូងចង់ហក់ទៅរកលោកពូ គេក៏ចាប់ទាញកាយតូចមកថ្នាក់ថ្នមដោយភាសាទន់ភ្លន់
«ចេញមើល អូនប្រដៅពូនេះម្តង»
«អូន...» ថេយ៉ុងនៅតែមានះ ជុងហ្គុក រឹតតែហាមឃាត់ គេនឹកអស់សំណើចក្នុងចិត្តដែលមិននឹកស្មានថានាយតូចហ៊ានតតាំងជាមួយលោកពូ តែគេមិនចង់បញ្ចេញឲ្យដឹងទេ មានតែចាប់ឃាត់ ហើយនិយាយកាត់សម្តី៖
«សួរតាមត្រង់ លោកពូស្រឡាញ់ជីមីនមែនទេ?បើស្រឡាញ់ កុំបង្ខិតបង្ខំគេអី និយាយតាមសម្រួលទៅ កុំយកវិធីនេះមកគំរាម វាគ្មានបានផលអ្វីទេ ហើយជីមីនកាន់តែស្អប់លោកពូថែមទៀត»ជុងហ្គុក សួរចំៗ ប្រាប់ចំ មិនលាក់សម្តី យ៉ុនហ្គី ឮហើយឈរញញឹម គ្រវីក្បាលហួសចិត្ត ហើយសួរបកវិញ៖
«ចុះឯងស្រឡាញ់ក្មេងឆ្នាស់ហ្នឹងទេ?»
«បាទ ស្រឡាញ់»ជុងហ្គុក តបមុខស្មើមិនលេងសើច
«ចឹងនៅពេលដំបូង មុននឹងអាល្អិតនេះព្រមតាមឯង តើឯងមានទៅជំរិតយកកូនគេមកដែរទេ? ហើយកូនហ្នឹងស្រួលលួងទេ?ឯងនិយាយអីឆាប់ស្តាប់តាមទេ? ហ្ហឹម?ឆ្លើយមក បើឆ្លើយមិនចេញ នោះផ្លូវ!»
«....» គាំង/// ជុងហ្គុក ឈរគាំងព្រោះសំណួរចាក់ដោតពេក

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now