ភាគ៣៩

3.2K 151 0
                                    

«អូន...» ប្រុងឱនខ្សឹបប្រាប់ថាដល់បន្ទប់ហើយ វិនាទីនោះ ក្មេងច្រមក់ស្រាប់តែចាប់ក្រសោបផ្ទៃមុខគេជាប់ ហើយហក់អឹបបបូរមាត់ទៅនិងបបូរមាត់របស់គេ រួចបឺតជញ្ជក់យ៉ាងតក់ក្រហល់ ស្របពេលអ្នកត្រូវគេហក់ថើប ត្រូវគាំងមួយរំពេច ព្រោះស្មានមិនដល់ថា ថេយ៉ុង ពិតជាហ៊ាន! ហ៊ានមកថើបគេមុនទាំងបែបនេះឬ? គេមិនចង់ជឿ ថែមទាំងរហ័សផ្តាច់បបូរមាត់ចេញពីការថើបដ៏ស្រេកឃ្លាននោះភ្លាមៗ ធ្វើឲ្យនាយតូច ងើបសម្លឹងគេទាំងក្រហមមុខតិចៗ។
«កុំពង្វក់បង ក្នុងសភាពស្រវឹងរបស់អូនអី»ជុងហ្គុក ប្រាប់ដោយសំឡេងរាបស្មើ ស្របពេលយកដៃអង្អែលថ្ពាល់នាយតូចថើៗ គេមិនត្រូវការ គេមិនចង់ឲ្យថេយ៉ុងមកបណ្តោយខ្លួនធ្វើរឿងផ្តេសផ្តាស ទាំងគ្មានស្មារតីជាប់ខ្លួនឡើយ ព្រោះអារម្មណ៍មួយនោះ វាគ្រាន់តែកើតឡើងដោយសារឥទ្ធិពលស្រា មិនមែនកើតចេញពីអារម្មណ៍ពិតប្រាកដ រីឯថេយ៉ុង ប្រឹងជំនះបើកភ្នែកសម្លឹងមុខគេទាំងអារម្មណ៍វិលវល់ មិនដឹងខ្លួនឡើយ ថាមុននេះបានធ្វើអ្វីដាក់គេ។
«ចាំបងងូតទឹកឲ្យអូន»ប្រាប់បណ្តើរ នាយកំលោះចាប់ផ្តើមដោះអាវនៅលើខ្លួននាយតូចបណ្តើរ ថេយ៉ុង មិនទាន់ស្វាងស្រវឹងនៅឡើយ ទើបបណ្តោយខ្លួនឲ្យគេចាត់ការសម្លៀកបំពាក់អស់ពីខ្លួនតាមអំពើចិត្តហើយនៅសល់ត្រឹមតែរាងកាយននលគក ដែលត្រូវបានគេបីនាំចូលទៅក្នុងបន្ទប់ទឹក និងដាក់ឲ្យគេងផ្អែកក្នុងអាងទឹកក្តៅឧណ្ហៗនោះ។
ប្រហែលជា១៥នាទី ក្រោយពីងូតទឹកសម្អាតខ្លួនអោយ ថេយ៉ុង បានស្អាតបាតហើយ រាងក្រាស់ក៏បីនាំនាយតូចត្រឡប់មកគ្រែវិញ ដើម្បីជូតខ្លួនឲ្យស្ងួត ស្របពេលនាយតូចកំពុងតែគេងលង់លក់យ៉ាងស្រួល ឃើញដូច្នោះ ជុងហ្គុក ក៏មិនរំខាន ដោយគេដើរទៅផ្លាស់ខោអាវ ចូលងូតទឹកតាមក្រោយ មិនយូរក៏ត្រឡប់មកវិញ ហើយសម្រូតខ្លួន ឡើងមកគេងជិតនាយតូច។
«គេងចុះ បងមិនរំខានសុបិនល្អរបស់អូនទេ»ជុងហ្គុក ស៊កដៃក្រសោបម្ចាស់រាងកាយដែលកំពុងតែគេង មកឱបថ្នាក់ថ្នមក្នុងរង្វង់ដៃ ស្របពេលស្នាមញញឹមស្រស់សង្ហាបានបង្ហាញឡើង គេគិតថា ថេយ៉ុង ប្រហែលជាកំពុងយល់សប្តិឃើញរឿងល្អជាក់ជាមិនខាន ទើបបានជាមុននេះ រវើរវាយហក់មកចាប់ឱបថើបគេបែបហ្នឹង។
...
ថ្ងៃថ្មី
ព្រលឹមស្រាងៗពុំទាន់ឃើញថ្ងៃរះ ថេយ៉ុង បានភ្ញាក់ពីដំណេកមុន ដៃតូចលើកមកញីភ្នែកតិចៗ ពេលស្វាងឡើង ច្រមុះដឹងដល់ក្លិនកាយក្រអូបទាក់ទាញ ពីអ្នកម្ខាងទៀតដែលគេងជិត ដែលពុំទាន់ភ្ញាក់នៅឡើយ។
«ជុងហ្គុក...»ថេយ៉ុង បន្លឺហៅគេតិចៗ ទាំងងើយមើលផ្ទៃមុខប្រុសសង្ហា ដែលសង្ហាសូម្បីតែពេលគេងលក់ សម្លឹងគេយូរៗ ស្រាប់តែចងចិញ្ចើមនឹកឆ្ងល់ភ្លាម ឆ្ងល់ថាកាលពីយប់មិញជុងហ្គុកនាំគេទៅណា?ហើយបានទៅធ្វើអ្វីខ្លះ? ឆ្ងល់ណាស់ ម៉េចក៏បើកភ្នែកឡើង បែរជាមកនៅក្នុងបន្ទប់គេងទៅវិញ? ហើយចុះ...???
«ខោអាវខ្ញុំពាក់ បាត់ទៅណា?»ថេយ៉ុង ភ្ញាក់ព្រើត ខ្សឹបសួរខ្លួនឯងតិចៗ ពេលមានអារម្មណ៍ថាខ្លួនប្រាណទទេស្អាត កំពុងត្រូវបានគេចាប់ឱបជាប់ ដៃតូចលួចចាប់សើយភួយដែលគ្របទ្រូងចេញតិចៗ រំពេចនោះក៏ស្រែកឡើងខ្លាំងៗ៖
«អ្ហា៎យយយ...ហ្ហឹកៗ ម៉េចក៏លោកដោះខោអាវខ្ញុំចឹង អា៎....»មាឌល្អិត ទធាក់ជើង យំជំទាលទាល់តែជុងហ្គុកភ្ញាក់ ថែមទាំងស្ទុះអង្គុយទាំងស្លន់ស្លោ
«កើតអី?»គេចងចិញ្ចើមសួរដោយទឹកមុខព្រួយបារម្ភ ស្របពេលឱនក្រសោបឱបកាយតូចឲ្យឈប់រើបម្រះ តែនាយតូចមិនឈប់ និងគិតតែស្រែកយំ ននៀល ប្រកាច់ពេញពូក ទាំងមិនសុខចិត្ត
«លោកដោះខោអាវខ្ញុំ យប់មិញលោកធ្វើស្អីដាក់ខ្ញុំ?»ថេយ៉ុង គំហកសួរទាំងសំឡេងដង្ហក់ ខណៈដៃស្រវាក្តោបភួយដោយការហួងហែង ធ្វើដូចខ្លួនបរិសុទ្ធមិនធ្លាប់ត្រូវបាននរណាលូកលាន់អ៊ីចឹង។
«បងមិនបានធ្វើអីទេ បងគ្រាន់តែងូតទឹកឲ្យអូន ហើយក៏រៀបចំកន្លែងគេង តើមានបញ្ហាអីឬ?»ជុងហ្គុក ពោលដោយទឹកមុខស្មើ ប្រាប់ត្រង់ៗ មិនលាក់ គឺគេមិនបានធ្វើអ្វីឲ្យលើសលួសឡើយ។
«ហ្ហឹកៗៗ...កុហក លោកកុហកខ្ញុំ លោកស្រាតខោអាវខ្ញុំហើយ ខ្ញុំមិនជឿថាលោកមិនធ្វើអីសោះនោះទេ»នាយតូច ក្តាប់ដៃគក់ទ្រូងគេខ្លាំងៗ ទាំងត្អូញត្អែដាក់គេយ៉ាងងរងក់ តូចចិត្តតូចថ្លើម ស្រាប់តែដៃតូច ត្រូវគេចាប់ជាប់ ហើយទាញមកផ្អឹបនឹងច្រមុះ ថើបមួយខ្សឺតយ៉ាងវែង ឯក្មេងកំហូចពេលដឹងថាគេថើបដៃ ក៏ស្ងាត់មាត់ឈឹង តែភ្នែកសម្លឹងសម្លក់គេយ៉ាងកាចឆ្នាស់។
«ចឹងអូនថាទៅមើល កាលពីយប់មិញបងធ្វើអីខ្លះដាក់អូន?ហើយឈឺមែនទេ?បានជាស្រែកដាក់បងយ៉ាងហ្នឹង?» បើជ្រុលជាចោទថាគេធ្វើផ្តេសផ្តាស អញ្ចឹងក៏រៀបរាប់មក នឹងអាលគេលួង ប៉ះប៉ូវវិញ ប៉ុន្តែអ្នកខ្លះ ពេលឮគេសួរត្បកវិញ ស្រាប់តែបញ្ចេញចរិកក្បាលខូច កែវភ្នែកក្រឡេកក្រឡាប់ រកចាប់ចំណុចខុសរបស់គេមិនឃើញ។
«យ៉ាងម៉េចហើយ?នឹកឃើញទេ?»
«បើងូតទឹកឲ្យ ម៉េចក៏មិនស្លៀកខោអាវឲ្យខ្ញុំវិញផង?»ថេយ៉ុង ដូចជាមិនអស់ចិត្តនូវរឿងគេដោះខោអាវចេញសោះ ហើយភ្លាមនោះ អ្នកម្ខាងទៀតក៏ស៊កដៃក្រសោបមាឌល្អិតមកឱប ហើយស្រដីឡើង៖
«បងចូលចិត្តឱបអូន នៅពេលអូនគ្មានសម្លៀកបំពាក់បែបនេះ»ជុងហ្គុក ជាចូលចិត្តនិយាយត្រង់ៗ ទើបពាក្យសម្តីគេចេញមក ហាក់មិនមានអារម្មណ៍ថាឆ្កងបន្តិចសោះ ផ្ទុយពី នាយតូច គ្រាន់តែឮគេថាដូច្នោះភ្លាម ក៏ខឹងគេ ខឹងឡើងញ័រទ្រូង ទ្រាំមិនបានទើបព្យាយាមរើបម្រះ ប៉ុន្តែទោះខំរើខ្លាំងយ៉ាងណា ក៏មិនឈ្នះកម្លាំងឱបរបស់គេដដែល។
«ចង់ចុះទៅទាំងស្រាតចឹង?បងមិនឲ្យចុះទៅណាទេ»មាត់និយាយប្រាប់ ឯដៃឱបថេយ៉ុងជាប់ស្អិត ទាំងក្នុងចិត្តគ្រឺតខ្លាំង ចង់តែចាប់ខាំក្រញិចឲ្យដាច់សាច់ មិនដែលជួបប្រទះទេ មនុស្សស្អីឌឺយ៉ាងនេះ។
«មិនឲ្យចុះ ឲ្យខ្ញុំដេកស្រាតនៅហ្នឹងហ៎?»ថេយ៉ុង ស្រែកតវ៉ាទាំងក្តៅក្រហាយ ពេលធ្វើអ្វីគេមិនកើត ហើយត្រូវគេចាប់ទុកបែបនេះ ចង់តែស្រែកយំ ស្រែកជេរគេឲ្យអស់ចិត្ត តែបានត្រឹមលេបទុក ហើយពេលក្មេងឌឺថាដូច្នោះ ជុងហ្គុកក៏សម្រូតចុះពីពូក ហើយរលាស់ភួយចេញ មុននឹងចាប់បីរាងតូចសំដៅទៅបន្ទប់ទឹកភ្លាមៗមិនឲ្យប្រកែកទាន់ ថេយ៉ុង ខ្មឺតតែសម្តីទេ ពេលដល់បន្ទប់ទឹក គេចាក់មួលគន្លឹះជិត រួចក៏ងូតទឹកឲ្យម្តងទៀត ម្តងនេះមិនត្រឹមតែស្ទាបអង្អែលរាងកាយ គេថែមទាំងចាប់ក្មេងឆីជាអាហារពេលព្រឹក ពីព្រលឹមរហូតដល់ថ្ងៃរះ ឮតែសំឡេងថ្ងួចថ្ងូរលាន់ខ្ទ័រចង់បែកបន្ទប់ទឹកទាំងព្រឹកលឹម។

To be continued🖤

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now