ep:5 [បើកុំតែមានទេ ក្រដូចយើងហើយ]
ពូស~~~
" អ្នកណាជាអ្នកបង្រៀនថេយ៍អោយនិយាយបែបនេះហាស~~~ " ជុងគុកផ្ទាត់ថ្ងាស់ថេយ៉ុងបន្តិច" អូយ~~~ថេយ៍ឈឺ អត់មានអ្នកបង្រៀនទេថេយ៍ឆ្លាតចេះខ្លួនឯង ហិហិ "
" បាទ ឆ្លាតខ្លាំងណាស់ "
" ហិហិ"
" ឆ្អែតរឺនៅ? "
" ឆ្អែតហ់ើយ បាទ "
" ចឹងតោះ "
"តេាះទៅណា? " ថេយ៍ធ្វើមុខល្ងីល្ងឺសែនcute" គង់តែដឹងទេ តោះអឹបថេយ៍ឥលូវធ្ងន់សម្បើមណាស់ដូចជាកូនជ្រូកចឹង " ជុងគុកលើកបីថេយ៉ុងនៅឈ្លៀតរអូ៑រទាំគីឡូអ្នកដែលខ្លួនកំពុងតែបីទៀតផង
" ជុងនឹងហើយដែលជាជ្រូក " ថេយ៍លើកដៃចង្អុលប៉ះច្រមុះជុងគុក
" កូនជ្រូក ហិហិ " ម៉ាហ្វៀដែលល្បីថាកាចហាវប្រែមកជាបុរសដ៏ល្អវាពិតជាស្មានមិនដល់ឡើយ បើមាននរណាម្នាក់មកឃើញរឿងទាំងនេះពួកគេច្បាស់ជាភ្ញាក់ផ្អើលជាមិនខាន ។ជុងគុកបន្ទាប់ពីប្រឡែងជាមួយថេយ៍រួចក៏បីថេយ៍ឡើងឡានសេរីទំនើបរបស់ខ្លួន ។
ឡានសេរីទំនើប ត្រកូល ឌីមុន ក៏បានឈប់នៅមុខមន្ទីពេទ្យដ៏ធំជាងគេនៅសេអ៑ូល ។ នាយសង្ហារបីកាយតូចចុះពីលើឡាន មនុស្សជាច្រើនសម្លឹងមើលមក តែនាយមិនខ្វល់ឡើយបីកាយតូចចូលទៅក្នុងមន្ទីពេទ្យយ៉ាងព្រងើយ ដោយមានអង់រក្សដើរហែរពីក្រោយ 10_20 នាក់។
" លោក ឌីមុន សូមអញ្ចើញមកខាងនេះ " ពេទ្យស្រីម្នាក់ចេញមកទទួលជុងគុកយ៉ាងលឿន និយាយនិងនាំផ្លូវទៅកន្លែងពិគ្រោះជំងឺ។
&បន្ទប់ពិគ្រោះជំងឺ
ពេលនេះថេយ៍កំពុងតែអង្គុយនៅលើភ្លៅជុងគុក ដែលតុនៅចំពីមុខជាគ្រូពេទ្យប្រុសដែលជាផ្នែកខាងពិគ្រេាះជំងឺ
" អឺ តើខ្ញុំសុំចាប់ដៃអ្នកប្រុសតូចបានទេ " គ្រូពេទ្យនេាះនិយាយរាងញ័រៗខ្លាចដែរ ព្រោះខ្សែរភ្នែកដ៏កំណាចកំពុងតែសំឡក់ខ្លួន
" ហេតុអីត្រូវចាប់ដៃ? "
" គឺថាត្រូវពិនិត្យបាទ បើលោកចន មិនអោយខ្ញុំប៉ះខ្លួនគាត់ខ្ញុំពិនិត្យមិចនឹងបានទៅបាទ "( បើមិនអោយប៉ះផងដឹងកើតជំងឺអីដែរ មើលតែឯងនឹងគ្រូទាយ ) គ្រូពេទ្យនិយាយក្នុងចិត្ត
" ពិនិត្យទៅ " សម្លេងមាំស្រដីឡើងទាំងមិនចង់ អាមនុស្សហួងហែងចង់ងាប់ អ្នកណាក៏មិនអោយប៉ះ ចុងក្រោយក៏មកចប់ត្រឹមពេទ្យមុខដូចបង្កួយម្នាក់នេះ។
" បាទៗ " ថាហើយគ្រូពេទ្យក៏ប្រញាប់ពិនិត្យមើល កន្លងបានកន្លះម៉ោង គ្រូពេទ្យក៏ពិនិត្យចប់ តែជិតដាច់ខ្យល់ហើយបើប៉ះកាយតូចម្តងៗសំឡក់មិនដាច់ ទឹកមុខចង់តែលើកកាំភ្លើងបាញ់ក្បាលខ្លួន អ្នកណាមិនភ័យ។
" គេកើតអី? " ជុងគុកនិយាយទាំងអង្អែរក្បាលថេយ៉ុងថ្នមៗ
" បាទ អ្នកប្រុសគឺមានសុខភាពខ្សោយខ្លាំងណាស់ដោយសារតែមិនមានអាហាររូបឋមបានគ្រប់គ្រាន់ ហើយ ក៏ពិនិត្យឃើញថាឆ្អឹងមានការពុកផុសមិនរឹងមាំបើមានបញ្ហាអីតែបន្តិចក៏អាចពិការបានដែរ ជាពិសេសអ្នកជំងឺគឺមានបញ្ហាផ្លូវចិត្តជាខ្លាំង បើអាចអ្នកប្រុសមើលថែរអ្នកជំងឺបានល្អ អ្នកជំងឺនិងជាវិញ"
" ......." ជុងគុកសម្លឹងមើលទៅថេយ៍ដោយកែវភ្នែកសោកសៅ មិននឹកស្មានថាក្មេងតូចរងទុក្ខវេតនាយ៉ាងនេះសេាះ ។
" ចុះ ស្នាមក្រហមនៅលើថ្ពាល់នោះ"
" គ្រាន់តែលាបថ្នាំបំបាត់ស្នាម ស្នាមក្រហមនោះនឹងបាត់ហើយបាទ "" ហឹម~~~ផ្ញើរថ្នាំទាំងអស់ទៅវិមាន ឌីមុន" និយាយហើយជុងគុកក៏បីកាយតូចចាកចេញពីមន្ទីពេទ្យ ព្រោះមិនសូវជាចូលចិត្តមន្ទីពេទ្យប៉ុន្មានទេ ។
ចំណែកឯគ្រូពេទ្យនោះវិញជុងគុកចេញទៅបាត់ក៏លួចនិយាយដើម:
(" ចរឹកចឹងសោះចេះមានអ្នកស្រឡាញ់ដែរ ឆឹស..បើកុំតែមានទេ ក្រដូចយើងហើយ " )
.................................................................
សូមរង់ចាំភាគបន្ត........
VOUS LISEZ
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Fantasyខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...