ប្រពន្ធម៉ាហ្វៀ💖😈37

3.5K 231 60
                                    

ep: 37: [ ថេយ៍នៅឯណា? ]

" ក្រែងនាងក៏ដឹង ថេយ៍មានជំងឺ " ជុងគុកស្រែកតប

" តែវា ហ្ហឹកៗ..វា បាបសម្លាប់នាង អាយ.......ពួកឯងមិនយល់ពីយើងឡើយ ពួកឯងរស់នៅយ៉ាងមានក្តីសុខ វាសមទេដែលយើងរស់នៅយ៉ាងវេតនាជាទីបំផុត ហ្ហឹកៗ...."

មែនហើយពួកគេមិនយល់ពីនាងឡើយ មនុស្សជាទីស្រឡាញ់របស់នាងត្រូវគេបានសម្លាប់ដោយគ្មានកំហុស ពួកគេគ្មានការសោកស្តាយ ពួកគេបំភ្លេចរឿងនេះ បើសិនជាថេយ៉ុងរបស់គេស្លាប់វិញនោះតើគេនឹងធ្វើដូចនាងទេ?

" យ៉ាងណានាងក៏ស្លាប់ទៅហើយ ហុឺយ....នាងទៅចុះចាត់ទុកថារឿងគ្រប់យ៉ាងមិនបានកើតឡើងចុះ " ជុងគុកអស់និយាយក៏អាចបានត្រឹម បំភ្លេចរឿងគ្រប់យ៉ាង ចាត់ទុកថាជាសំណងទៅចុះ

" ចាត់ទុកថាគ្មានរឿងកើតឡើង? អាយ....យើងមិនសុខចិត្តទេ មុនដំបូងយើងថានឹងសម្លាប់ឯងអោយងាប់ដោយមិនមានអ្នកណាសង្ស័យហើយយើងនឹងយកទ្រព្យឯង តែឥលូវនេះឯងគួរតែងាប់ទៅ "

វីឡាទាញ កាំភ្លើងពីក្រោមគ្រែ តម្រង់ដាក់ជុងគុក

" នាងចាន់ ឯងឆ្គួតហើយ " នាយដន

" មែនហើយ យើងឆ្គួត យើងឆ្គួត ហ្ហឹកៗ...ហ្ហឹក គ្រប់យ៉ាងវាមកពីឯង ឯងសម្លាប់មនុស្សគ្មានមេត្តា ហ្ហឹក...ពួកឯងចាត់ទុកជីវិតមនុស្សដូចស្រមោច ហុឹស..ឯងស្គាល់រសជាតិដែលបាត់បង់មនុស្សជាទីស្រឡាញ់ ហើយមែនទេ ឯងមានអារម្មណ៍បែបណា ហាសហា...ស្មាលនេះប្រហែលវាដេកងាប់ផង ហាសហា "

វីឡាសើចទាំងទឹកភ្នែក ហូរស្ទើរតែក្លាយជាមនុស្សឆ្គួត

" ឯងងាប់ទៅ " វីឡាស្រែកនិងកេះកៃកាំភ្លើង

ផាំង........

" អឹក....... "
នាយដន ស្ទុះទៅរងគ្រាប់កាំភ្លើងជំនួសជុងគុក

" អាដន........ " ជុងគុកបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងស្ថានការណ៍ពេលនេះ

" ឯងងាប់ទៅ " វីឡាក៏ចង់បាញ់ជុងគុកម្តងទៀត
ផាំង....

  ព្រួស....

គ្រប់យ៉ាងបែរជាខុសពីការគិត វីឡាដួលទៅលើឥត្ឋ ពីព្រោះជុងគុកគេចពី គ្រាប់កាំភ្លើងបាន ចូលទៅទាត់កាំភ្លើងចេញពីដៃវីឡា និងរើសកាំភ្លើងហ្នឹងមកកាន់នៅក្នុងដៃ ភ្ជុងកណ្តាលថ្ងាស់វីឡា

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ