ប្រពន្ធម៉ាហ្វៀ😈💖41

4.2K 237 7
                                        

ep:41: [ ទារកប្រពន្ធតូច😊💖]

ជុងគុកនាយប្រញាប់បីទារកតូចចូលទៅក្នុងផ្ទះ

នៅក្រោម អាកាសធាតុត្រជាក់ ភ្លៀងធ្លាក់ ពពកខ្មៅអួរអាប់ និង សម្លេងយំ តែវាមិនបានរំខាននាយឡើយ នាយពិតជាសប្បាយចិត្តរំភើបឥតឧបមា ។

&ក្នុងភូមិគ្រិះឌីមុន

ង៉ា...ង៉ា......

" ចាហ្វាយ ក្មេងនេាះជាអ្នកណាចាហ្វាយ? "
នាយដន ឃើញជុងគុកបីទារកម្នាក់ ចូលមក ក៏គាំងឆ្ងល់ជាខ្លាំង......

នេះចាហ្វាយខ្លួនទៅយកក្មេងពីណាបង?

ជុងគុកមិនតប គិតតែញញឹមសើចមើលមុខទារក ដែលកំពុងយំ ដៃអង្រួនលួងតិចៗដើម្បីកុំអោយយំ និងដើរទៅអង្គុយ នៅសាឡុង ។

" អូរៗ...កុំយំ ឈឹង... "
ង៉ា....ង៉ា..

" ចាហ្វាយ មានឮអាដននិយាយអត់" ដនដើរតាំងៗមកជិតជុងគុក ទាំងមុខស្អុយ

" ជាប្រពន្ធយើង " សម្លេងមាំនិយាយងាកសម្លឹងមើលមុខ អ្នកជាកូនចៅ

" អរ..." នាយដនងក់ក្បាលបែបយល់
ជុងគុកក៏ងាកមកលួងក្មេងបន្ត

" ហាស.... ចាហ្វាយsadពេក ឡប់ខួរ ចាហ្វាយតោះទៅពេទ្យ ទុកយូរមិនបានទេ" នាយដនស្លន់ស្លោចង់អូស ជុងគុកទៅពេទ្យ

"ស្ងាត់ទៅ ឯងស្រែកឡើងគេយំទៅហើយ អាៗ..កុំយំចាំបង ចាត់កាអាដនអោយ "

ង៉ា....

ជុងគុកបីបម កាយតូច ព្យាយាមលួងបំពេរ ចិត្តចង់តែថើប ថើបរហូតពេញមួយជីវីត ។

" ( ថាឆ្កួតឆ្កួតហើយ មិនអីទេអោយតែចាហ្វាយសប្បាយចិត្តបណ្តាយគាត់មឯងទៅ វាប្រសើរជាងគាត់ដូចពេលមុន) "

នាយដននិយាយក្នុងចិត្ត នឹកឃើញទិដ្ឋភាព ជុងគុកយំនៅមុខផ្នូរអ្នកប្រុសតូចជាពិតជាគួរអោយ សង្វេគណាស់។

" ចាហ្វាយ ខ្ញុំសុំទៅមើលប្រពន្ធខ្ញុំវិញហើយ " នាយដននិយាយ ព្រោះនាយបានទុកបាប៑ីចោលក្នុងបន្ទប់

" ហឹម" ជុងគុកគ្រាន់តែគ្រហឹមក្នុងបំពង់ក

នាយដនក៏ដើរចេញទៅ ក៏មិនភ្លេចងាកមើលអ្នកជាចាហ្វាយកំពុងតែសើចញញឹម ដោយក្តីរំភើប គេក៏សង្ឃឹមថា ចាហ្វាយនឹងនៅតែបែបនេះ នាយញញឹមបន្តិចមុននឹងដើរទៅបន្ត ។

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Место, где живут истории. Откройте их для себя