ប្រពន្ធម៉ាហ្វៀ💖😈8

7.1K 327 2
                                        

ep:8 [ សម្លាប់មនុស្សវាសប្បាយណាស់ថេយ៍ប្រាកដវាចូលចិត្តវា ]

ជុងគុកបីថេយ៍ទៅដាក់អោយគេងនៅលើគ្រែថ្នមៗ
" បងសុំទោសណាដែល កំហកថាអោយអូនតែក៏ព្រោះតែបងចង់អោយអូនរឹងមាំតែប៉ុណ្ណេាះ"

ដៃមាំអង្អែរក្បាលមនុស្សជាទីស្រឡាញ់ថ្នមៗ នាមជាម៉ាហ្វៀមានសត្រូវរាប់មិនអស់ នាយមិចនឹងអាចការពារក្មេងតូចម្នាក់នេះពេញ24ម៉ោង នៅមានស្រីៗដែលប្រកួតគ្នាចង់បានខ្លួនជាច្រើននាក់ទៀត ពួកនាងល្បិចច្រើនណាស់ បើក្មេងតូចរបស់នាយទន់ខ្សោយយ៉ាងនេះ ពួកគេប្រាកដជាធ្វើបាបជាមិនខាន។

" សឺត~~~ សុបិន្តល្អ ភ្ញាក់មកវិញ បំភ្លេចរឿងអាក្រាក់ៗចោលចុះ " នាយអោនថើបថ្ងាស់មួយនោះ និយាយដោយក្រសែរភ្នែកបារម្ភអ្នកដែលនៅជិតខ្លួន ។

រាងក្រាសបន្ទាប់ពីចាត់ចែងរឿងថេយ៍រួចហើយ ក៏រៀបចំខ្លួនយ៉ាងសង្ហារ ដើម្បីទៅកម្មវិធីវី ត្រកូល ជុនដែលជាត្រកូលមានមុខមានមាត់មិនទាបជាងនាយប៉ុន្មាន ណាមួយត្រកូលនោះក៏ជាអ្នករួមភាគហ៑ុនជាមួយនាយដែរ។

" សឺត~~~ បងចេញទៅក្រៅមួយភ្លេត ភ្ញាក់ឡើងមិនឃើញបងកុំយំ " នាយថើបថ្ពាល់និយាយទៅអ្នកដែលកំពុងតែគេងលក់ ដោយស្នាមញញឹមតិចៗ។

" អា ដនទៅ "ជុងគុកមកដល់ខាងក្រោម
" បាទ ចាហ្វាយ" នាយដនរៀបចំខ្លួនយ៉ាងសង្ហារមិនចាញ់អ្នកជាចាហ្វាយឡើយ ខុសតែឋានះគ្នាមេឃនឹងដី

រាងក្រាស់ឡើងឡានជាមួយកូនចៅជំណិត ដោយមានឡានខ្មៅ2គ្រឿងបើកតាមការពារពីខាងក្រៅ។

ងឺត~~~~

មិនដល់1ម៉ោងឡាន ម៉ាហ្វៀដ៏មានអំណាច ឌីមុន ជុងគុកក៏បានមកដល់កម្មវិធី ។ នាយសង្ហារចុះពីលើឡាន អ្នកការសែតចុចផ្តិចកម្មភាពនេាះញុាប់ដៃ ជុងគុកមិនខ្វល់ពីអ្នកការសែតទាំងនោះ ជ្រែងដៃក្នុងហោប៉ាវដើរចូលទៅក្នុងកម្មវិធីធ្វើ ព្រងើយ។

នៅក្នុងកម្មវិធីធ្វើរបៀបបង្ហាញម៉ូត គ្រឿពេជ្យ មានឆាកដ៏ធំនៅកណ្តាលកម្មវិធី និងកៅអីដែលតម្រៀបគ្នាសម្រាប់អង្គុយមើល។

" ជាកិត្តិយសណាស់ដែលលោក ឌីមុន មកចូលរួចកម្មវិធីខ្ញុំបែបនេះ" បុរសវ័យចំណាស់ម្នាក់ចេញមករាក់ទាក់

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Место, где живут истории. Откройте их для себя