ep:40: [បុណ្យសព]
2ថ្ងៃមក ជុងគុកនាយតែងតែសង្ខំយំ នាយខំប្រឹងមើលថែកូនៗរបស់នាយទាំងយប់ទាំងថ្ងៃ ធ្វើបែបនេះក៏អាចអោយនាយធូរស្បើយការឈឺចាប់នឹកប្រពន្ធនាយខ្លះដែរ ។
ថ្ងៃនេះគឺជាការ បញ្ចុះ ប្រពន្ធរបស់នាយនៅខាងក្នុងសួនច្បារភូមិគ្រិះ ។
ព្រេាះតែគិតថាកន្លែងនេះស្អាត ណាមួយថេយ៍នឹងមិនឯការ នាយនឹងបានមកលេងអ្នកជាប្រពន្ធរាល់ថ្ងៃ ធ្វើបែបនេះនាយមានអារម្មណ៍កក់ក្តៅ ប្រពន្ធរបស់នាយ នឹងដូចតែងតែនៅក្បែរនាយ ។
&នៅក្នុងឧស្យាន ភូមិគ្រិះឌីមុន
ក្រុមមនុស្សពាក់អាវខ្មៅជា អាវអ្នកកាន់ទុក្ខ សម្លេងស្រែកយំ ទ្រហឹងនៅពេញឧស្យាន ។
" ថេយ៍ ហេតុអីក៏ឯងអាយុខ្លីម្លេះ ហ្ហឹក..ហ្ហឹក ឯងដាច់ចិត្តចាកចេញទៅ ទាំងដែល ឯងមិនទាន់បានឃើញមុខកូនយើងមែនទេ ហ្ហឹកៗ..ក្រែងឯងថាចង់ធ្វើម្តាយធម៌របស់កូនយើង មែនទេ ហ្ហឹក...ឯងដាច់ចិត្ត ធ្វើខុសសន្យា ហ្ហឹក.. ក "
បាប៑ី ស្រែកយំ លុតជង្គង់យំនៅមុខផ្នូរថេយ៍ គ្រាន់តែឮថាគេស្លាប់ រាងតូចខ្យល់គរសន្លប់ឡើង២ដងទៅហើយ ។
" អូនងើប ឈរមកធ្វើបែបនេះវាមិនល្អដល់កូនឡើយ " នាយដន ព្យាយាមទាញកាយតូច ដែលពោះធំជិតគ្រប់ខែ អោយងើបឈរវិញ
" អូន អាណិតថេយ៍ណាស់ ហ្ហឹក.ហ្ហឹក " បាប៑ីក្រោកឈរយំផ្អឹបមុខនឹងទ្រូងអ្នកជាប្តី ទ្រហូយំដោយក្តីឈឺចាប់
" អ្នកប្រុសទៅបានហើយ អូនកុំយំទៀតអី "
នាយអង្អែរក្បាលលួលលោមភរិយា តែកុំមើលភ្នែករបស់នាយក៏ក្រហមងាំងចង់សឹងតែស្រក់ទឹកភ្នែកចុះ កែវភ្នែកមាំក៏សម្លឹងមើលទៅ ជុងគុក ដែលបាត់មាត់បាត់កឈឹង មិននិយាយអ្វីទាំងអស់ មុខមាំស្មើ
ដៃកាន់បាចផ្កាព័ណ៌ស (ផ្កាឡាវេនដ័រ ) ។
ក្នុងទីនេាះ ក៏មានលោកអាចារ្យមកសូត្រមន្ត អោយវិញ្ញាណ សាកសពទៅកាន់សុគតិភព បន្ទាប់ពីសូត្រចប់ លោកអាចារ្យក៏ចាកចេញទៅ ទុកអោយតែមនុស្ស3 នាក់នៅ ។
ជុងគុកដើរយឺតៗតម្រង់ទៅមុខផ្នូរ ចំណែកនាយដនក៏យកភរិយាទៅម្ខាង ទុកអោយជុងគុកមកឈរនៅពីមុខផ្នូរ ។
YOU ARE READING
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Fantasyខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)