ep 31 : [ បង បងដេញអូន? ]
ព្រឹកឡើង អ្វីៗនៅតែកើតឡើងជាធម្មតា ព្រះអាទិត្យរះ បំភ្លឺលោកកីយ។
ថេយ៉ុងកំពុងតែគេងនៅលើ គ្រែ ដៃរាវរក រាងក្រាស តែមិនបានប៉ះឡើយ ថេយ៉ុងក៏បើកភ្នែកមើល ក៏ឃើញថាជុងគុក មិនបានគេងនៅលើគ្រែជាមួយខ្លួនដូចរាល់ដងដែរ ។
" ជុង បាត់ទៅ ណា ហឹម..ប្រហែលជាគាត់ទៅធ្វើម្ហូបអោយញុាំ ហើយ គេងវិញទៀតសិន "
ថេយ៉ុងញញឹមយ៉ាងសប្បាយចិត្តនិងបាន គេងម្តងទៀត ទាញភួយដណ្តប់ដើម្បីទទួលបាន ភាពកក់ក្តៅកំម្តៅ រាងកាយ ។
ពេលវេលា ចេះតែរំអិលទៅមុខ ម៉ោង9 ថេយ៉ុងក៏ភ្ញាក់ម្តងទៀត ក្រោកពីលើគ្រែដៃទ្រពោះខ្លួនឯងព្រោះវារាងពិបាកងើបចេញពីពូក ថេយ៉ុងចូលទៅងូតទឹកតែម្នាក់ឯង ខុសពីរាល់ដងដែលរាងក្រាសតែងតែបីខ្លួនចូលងូតទឹកជាមួយ ។
ថេយ៉ុង គ្រវីក្បាល បណ្តេញគំនិតអវិជ្ជមាន ប្រញាប់ងូតទឹក អាចថា លោកប្តីគេកំពុងតែចាំអាហារគេនៅខាងក្រោមក៏ថាបាន ។
បបូរមាត់ញញឹម ដៃទ្រពោះដ៏ធំ ដើរចុះពីលើកាំជណ្តើរយឺតៗ ...ភ្នែករាវរក លោកប្តីរបស់គេ។
" លោកប្តី នៅឯណា ? " ថេយ៉ុងសួរទៅអ្នក បម្រើម្នាក់ ព្រោះមិនឃើញ លោកប្តីគេនៅតុអាហារឡើយ
" លោក ប្រុសជុងគុក គាត់ចេញទៅធ្វើការតាំងពី ព្រលឹមមកម្លេះ អ្នកប្រុស " ស្ត្រីបម្រើនិយាយទាំងអោនក្បាល
ដឹប....ពាក្យ ចំកណ្តាលបេះដូងរាងតូច បេះដូងវាឈឺស្ពឹកៗយ៉ាងមិចក៏មិនដឹង ភ្នែករលីងរលោងស្ទើរតែស្រក់ទឹកភ្នែក តែគេក៏ខំប្រឹងទប់ ។
" នាង ចេញទៅ "
" ចា អ្នកប្រុស "
បន្ទាប់ ពីអ្នកបម្រើចចេញទៅ ទឹកភ្នែកដែលខំប្រឹងទប់ក៏ស្រក់មកតក់ៗ ប្រៀបដូចជាដំណក់ទឹកភ្លៀង ជើងស្រឡូនដើរយឺតៗទៅអង្គុយនៅតុអាហារ ធ្លាប់តែមានសម្លេងសើចសប្បាយ ជាមួយលោកប្តីខ្លួន តែពេលនេះសល់ត្រឹម តុទំនេរ គ្មានវត្តមាននាយ មកចាំមើលថែរខ្លួនទៀតឡើយ។
" លោកប្តី លោកប្តី ប្រហែលគ្រាន់តែរវល់ប៉ុណ្ណោះកុំគិតអីឆ្កួតៗអាថេយ៍ គ្រាន់តែលោកប្តីមិនញុាំអាហារពេលព្រឹកជាមួយ កុំយំអី ហ្ហឹក..."
ВЫ ЧИТАЕТЕ
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Фэнтезиខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)