ep:47 [ លោកប្តី 😭........]
" អាយ............... " សម្លេងស្រែកអស់មួយសម្លេង ដៃស្រឡូនខ្ទប់ក្បាលដោយការឈឺចាប់ មុននឹងសន្លប់ភ្លាមៗ។
រាងក្រាសទ្ររាងកាយទន់ល្អូក លើកបីឡើងដាក់អោយគេងនៅលើពូក ។ ដៃមាំអង្អែលៗថ្ងាស់រាងតូចដោយការព្រួយបារម្ភ
" ឆាប់ដឹងខ្លួនណា បងសុំទោស ......"
នាយនិយាយទាំងយកដៃស្រឡូនមកថើបថ្នមៗ
ពេលវេលាចេះតែរំកិលទៅមុខ ពេលនេះយប់ជ្រៅទៅហើយ ម៉ោង11 ជុងគុកនៅតែក្នុងបន្ទប់ កំដរថេយ៉ុង ឈ្លៀតធ្វើការងារបណ្តើរផងដែរ ។
" ហឹម..... " សម្លេងគ្រហឹមជាសញ្ញានៃការដឹងខ្លួនក្នុងបំពង់ករាងតូច
" ថេយ៍ៗ...." ជុងគុកស្ទុះមកអង្គុយជិតថេយ៉ុង
ថេយ៉ុងស្រាប់តែងើបអង្គុយឈ្ងក់ គ្រាន់តែសភាពមីងមាំមិនដឹងអី សម្លឹងមើលជុំវិញខ្លួន
" ថេយ៍ថេយ៍..." ជុងគុកអង្រួនរាងតូចព្រោះមើលទៅព្រលឹងមិននៅក្នុងខ្លួនសេាះ
ថេយ៉ុងសម្លឹងមើលមុខរាងក្រាសដោយមិនព្រិចភ្នែក ចង្វាក់បេះដូងលោតញាប់ ថឹបៗ... ទឹកលំហូរក្តៅៗក៏បានជ្រាបចេញពីភ្នែក ស្រក់តក់ៗ...
"លោក..ប្តី ហ្ហឹកៗ...ហ្ហឹក "
រាងតូចយំ និងទៅអោបជុងគុក យំខ្សឹបខ្សួលនឹងទ្រូងរាងក្រាស់ ។ ដៃមាំក៏អង្អែរខ្នងរាងតូចវិញ គេក៏រំភើប និងសប្បាយចិត្តមិនតិចជាងអ្នកម្ខាងទៀតដែរ គ្រាន់តែគេមិនយំតែប៉ុណ្ណោះ
" ហ្ហឹកៗ...ជុង ជុង ហ្ហឹកៗ..."
" បាទ..........." ជុងគុកឆ្លើយដោយសម្លេងស្អកៗ ប្រៀបដូចជាកំពុងព្យាយាមទប់ទឹកភ្នែក
" អូនស្រឡាញ់បង..."
អឹប...
ថេយ៉ុងបានថើបបបូរមាត់ជុងគុក បបូរមាត់អ្នកទាំងពីរប៉ះគ្នា ដៃមាំបន្តឹងដៃរឹតចង្កេះរាងតូច ដែលរាងតូចកំពុងតែយំថើបខ្លួន
ការថើបដ៏អស្ចារ្យបាន ប្រព្រឹត្តឡើង អ្នកទាំងពីរថើបផងជញ្ជក់ផង ពួកគេបានបញ្ចេញសេចក្តីនឹករលឹករវាងគ្នានឹងគ្នា វាមានរយះពេល 16ឆ្នាំទៅហើយ......ដែលពួកគេបែកគ្នា
ВЫ ЧИТАЕТЕ
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Фэнтезиខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)