ep:45 [ ប្រកួតប្រណាំងម៉ូតូ🚲⚠]
" ច្ងៃនេះឯង សង្ហារណាស់វើយ.. " សុងហាន
" ប្រាកដហើយ " ថេយ៉ុងញញឹមទទួលយកពាក្យសរសើរ
" តែថាថ្ងៃនេះឯងគេចម៉ោងរៀន មកប្រណាំងម៉ូតូ តិចប៉ាឯងដឹងទៅ "
" គាត់គ្មានថ្ងៃដឹងទេ យើងលាក់ឡើងជិត "
" អឺ..អោយតែដូចមាត់ ប្រយ័ត្នថ្ងៃណាគាត់តាមទាន់ទៅ ឮថាគាត់ជាអតីតម៉ាហ្វៀផង "
សុងហានក្រញែងខ្លួន បើគាត់ដឹងថាខ្លួននាំកូនគាត់ មកប្រណាំងម៉ូតូ ប្រាកដណាស់គេក៏មិនរួចខ្លួនដែរ ។
" ឈប់និយាយរឿងនេះទៅ ថ្ងៃនេះមានអ្នកមកប្រកួតទៀតទេ ? " ថេយ៉ុងក្រលាស់សក់បន្តិចនិងនិយាយ
" មានម្នាក់ ឮថាជាបងធំទៀតផង បើឯងឈ្នះក៏បានលុយមិនតិចដែរ មិចម៉ាគ្នាសុំតែ3% ទេ "
" ហឹម.....នាំយើងទៅ "
ថេយ៉ុងងក់ក្បាល និង ដើរទៅតាម សុងហានដែលកំពុងនាំចូលទៅជួប អ្នកដែលខ្លួនត្រូវប្រកួតជាមួយ ។
និយាយទៅថេយ៉ុង ការប្រណាំងម៉ូតូក៏ជាអាជីពគេដែរ ណាមួយគេក៏ស្រឡាញ់ការប្រណាំងម៉ូតូ ធ្វើអ្វីដែលខ្លួនស្រឡាញ់ផង បានលុយផង ទើប ឌីមុន ថេយ៉ុង លួចគេចម៉ោងរៀនមក ។
នៅខាងក្នុងទីលាន ប្រណាំងម៉ូតូដ៏ធំជាងនៅខាងក្រៅ×2 មានក្រុមបក្សមួយក្រុមឈរនៅជាច្រើននិងមេបក្ស ឈរនៅជិតឡាន សេរ៑ីទំនើប គេជាបងធំនៅសាលាមួយទៀត មុខមាត់សង្ហារ play boy ដែរ ឮគេនិយាយថា ថេយ៉ុងជាជើងឯកប្រណាំងម៉ូតូនៅទីនេះ ក៏សុំមកប្រកួត។
ថេយ៉ុង និង សុងហានដើរចូលមកយ៉ាងហំហួន ព្រមជាមួយកូនចៅដើរនៅពីក្រោយប៉ុន្មាននាក់ទៀត ។
អ្នកទាំងពីរដើរមកដល់ ទល់មុខបងធំ ម្នាក់នេាះក៏និយាយឡើង
" រីករាយដែល លោក រៀលផត មកចូលរួមប្រកួតនៅទីនេះ " សុងហាន ដាក់ដៃជាសញ្ញា ចាប់ដៃ រៀលផត ដែលជាបងធំនេាះ
" ជាកិត្តិយស្តណាស់ នេះ...ជា លោក ថេយ៉ុងមែនទេ? "
រៀលផត ចាប់ដៃ សុងហាន និងងាកមើលមុខថេយ៉ុងហើយនិយាយ ព្រេាះខ្លួនធ្លាប់តែឮឈ្មោះមិនដែលឃើញរូបឡើយ ។
YOU ARE READING
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Fantasyខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)