ep:42 : [ ប្រពន្ធតូច😊💖 ]
&បន្ទប់
ក្រាក....(សម្លេងទ្វារ )
រាងក្រាស ឌីមុនជុងគុក បីទារកប្រពន្ធតូចចូលក្នុងបន្ទប់ ដោយមានកំពង់ទឹកដោះគោពីរទៀតទុកអោយកូនភ្លោះទាំងពីរអឹម ។
អឹង ង៉ា~~~~ អឹង ង៉ា
គ្រាន់តែចូលបន្ទប់ភ្លាម ទារកភ្លោះទាំងពីរប្រណាំងគ្នាយំ លើកលែងតែប្រពន្ធតូចជុងគុកកំពុងតែជញ្ជក់អឹម គោគោ មិនបានចូលរួច យំនឹងគេ ។
" យំទៀតហើយ ហុីយ... "
ជុងគុកដកដង្ហើមធំ ដើរទៅដាក់ទារកតូចអោយគេងនៅលើគ្រែ។ មុននឹងយកដបទឹកទឹកគោអោយ កូនៗខ្លួន អឹម ម្នាក់មួយ
ជប់..ជុប(សម្លេងជញ្ជក់ ទឹកដោះគោ )
អឹមជាប់មាត់គ្រប់ៗគ្នាហើយ សម្លេងស្រែកយំពេញបន្ទប់បានបាត់ នៅតែសម្លេងជញ្ជក់ទឹកដោះគោតិចៗតែប៉ុណ្ណោះ។
នាយក៏ប្តូរកាយវិកា ទៅអង្គុយនៅលើគ្រែជាមួយប្រពន្ធតូចខ្លួនវិញ កូនទុកមួយដុំសិន ។
" ហេតុអីក៏គួរអោយស្រឡាញ់យ៉ាងនេះ សឺតៗ..សឺត "
រាងក្រាសអោនទៅថើប ទារកតូចថ្នមៗ មិនហ៑ានខ្លាំងទេ ខ្លាចbabyរបស់គេឈឺ គេស្រែកយំ ។
ថើបក្រញិចអស់ចិត្តហើយ នាយក៏ប្តូរមកសម្លឹងមើលមុខតូចច្រមិច
" តើពេលណា ថេយ៍របស់បងធំទៅ? តើបងត្រូវចាំអូនយូរប៉ុនណ្ណា? តែវាមិនអីឡើយ មិនថា 10 / 20 ឆ្នាំ រឺយូរជាងនេះ បានក្បែរអូនបែបនេះវាបងក៏សប្បាយចិត្តដែរ សឺត...អរគុណ ដែលចូលមកក្នុងជីវិតបងម្តងទៀត "
បបូរមាត់ ក្រាស ទម្លាក់ថើមថ្ងាសទារកតូចថ្នមៗ ក្នុងទ្រូងពោពេញដោយការស្រឡាញ់ ទោះជាគេមានរូបរាងជាអ្វីក៏ដោយ ក៏បេះដូងនាយ នៅតែនឹក នៅតែស្រឡាញ់ ភរិយារបស់នាយ ។
" ឆាប់ធំណា បងនឹងនាំអូនដើរលេងជុំវិញពិភពលោក នៅពេលដែលពួកយើងចាស់ទៅយើងនឹងនៅជាមួយគ្នាស្ងាត់ៗតែ2នាក់ "
នាយនិយាយទាំង ញញឹម គិតស្រម៉ៃ បើសិនជារឿងនេះក្លាយជាការពិត មិនដឹងវាមានក្តីសុខយ៉ាងណាទេ។
&ព្រឹកឡើង
ជុងគុក ក្រោកតាំងពីម៉ោង4ទាបភ្លឺ ដោយសារតែលោកកូនទាំង2 កូរស្រែកយំមិនបាត់សោះ នាយខំផ្លាស់ប្តូរខោទឹកនោមអោយ ងូតទឹកអោយ ឆុងទឹកដេាះគោអោយ 2ម៉ោងទំរាំតែស្ងាត់។ ចំណែកប្រពន្ធតូចនាយវិញ ដេកហ៑ាទឹកមាត់ មិនព្រមភ្ញាក់សេាះ ។
ជុងគុកដាក់ទារកទាំងពីរអោយគេងនៅក្នុង អង្រឹងវិញ មុននឹងទៅងូតទឹកផ្លាស់ប្តូរស្លៀកបំពាក់ ពេលតែងខ្លួនរួចរាល់ ក៏បីទារកប្រពន្ធតូចដែលកំេពុងគេង ចុះទៅខាងក្រោមជាមួយខ្លួន ។
" គេងទ្រមួកណាស់ យើងនេះ សឺតៗ...សឺត "
&ជាន់ខាងក្រោម
ជុងគុកចុះមកពីខាងលើដោយហហ៑ាន បីទារកតូចនៅក្នុងដៃ និងនាយដើរចូលអង្គុយនៅតុអាហារ ដែលមាន បាប៑ីកំពង់អង្គុយរង់ចាំអាហារ នាយដនឈរនៅជិត ។
" ក្មេងម្នាក់នោះមកពីណា " បាប៑ីសួរព្រោះចំណាំ ក្មេងនេះ មិនមែនកូនភ្លោះទារកទាំងង2ឡើយ ។
"ថេយ៍ ប្រពន្ធយើង " ពាក្យយ៉ាងខ្លីចេញពីមាត់រាងក្រាស់
"ខឹក..ៗ.." ស្តាប់ហើយ បាប៑ីឈ្លក់ខឹងមាត់ខ្លួនឯង
"លោកឌីមុនលេងសើចមែនទេ? ទេាះជាខូចចិត្តរឿងថេយ៍យ៉ាងណាក៏ដោយ ក៏លោកមិនគួរដល់ថ្នាក់នេះដែរ "
" កុំប្រកាន់ ចាហ្វាយអី ទុកអោយគាត់នៅតែគាត់ចុះ" នាយដនអោនខ្សឹបដាក់ភរិយា
" ប៉ុន្តែវា..ខុស"
" បណ្តោយគាត់ទៅ អោយតែគាត់សប្បាយចិត្ត "នាយដននិយាយហើយក៏ឈរធម្មតាវិញ
បាប៑ីក៏សម្លឹងមើលជុងគុក មែនហើយ . មើលទៅគេដូចជាសប្បាយចិត្តនឹងការគិតមួយនេះណាស់ បើសិនជាការធ្វើបែបនេះផ្តល់នូវក្តីសុខ ខ្លួនក៏មានតែបន្តោយអោយវាទៅតាម បែបនេះ ។
" ហិហិ មិនអីទេ ខ្ញុំនិយាយអម្បាញ់មិញ ប្រពន្ធរបស់លោកជាក្មេងគួរអោយស្រឡាញ់ណាស់ "
បាប៑ីញញឹម សម្លឹងមើលទៅជុងគុក ក្នុងក្តីអាណិត ។
" អរគុណ ឃើញគេសរសើរថាអូនគួរអោយស្រឡាញ់ទេ សឺតៗ.. "នាយញញឹមសប្បាយចិត្ត អោនថើបប្រពន្ធតូចខ្សឺតៗ រំខានដ៏ការគេងក៏ធ្វើអោយទារកតូចភ្ញាក់មកភ្លាមៗ យំទ្រហឹងពេញ វិមាន ។
អឹងង៉ា.....ង៉ា......
______________________________________
សូមរង់ចាំភាគបន្ត.......
YOU ARE READING
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Fantasyខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)