ប្រពន្ធម៉ាហ្វៀ💖😈27

4.4K 259 6
                                        

ep: 27 [ ដំណឹងល្អ😭🎉 ]

មិនដល់20 នាទីផង ជុងគុកក៏ជូន ប្រពន្ធសំណ្វបចិត្តនាយមកដល់មន្ទីពេទ្យ ។

+មន្ទីពេទ្យ

" គ្រូពេទ្យៗឆាប់ចេញមកមើល ប្រពន្ធយើងអោយលឿនមក "

ជុងគុកស្រែកពេញមន្ទីពេទ្យ ដូចមានមនុស្សជិតងាប់ចឹង ដៃទាំងគូរចាប់បីកាយតូចនៅក្នុងរង្វង់ដៃមិនលែង ។

គ្រូពេទ្យវិញក៏ប្រញាប់រត់ចែកជើងគ្នាមករកនាយម៉ាហ្វៀ ដឹងចរឹកឆេវឆាវ នាយហើយ បើធ្វើអ្វីមិនបានដូចចិត្ត មានរឿងធំមិនខានឡើយ។

" លោកឌីមុន លោកឌីមុន មានរឿងអីដែរ " ក្រុមគ្រូពេទ្យប្រញាប់សួរ

" ពិនិត្យ មើលប្រពន្ធយើងអោយលឿនមក នៅមើកៗចឹងប្រយ័ត្នយើងបាញ់បំបែកក្បាលទាំងអស់ទៅ អោយលឿន "

នាយម៉ាហ្វៀស្រែកវូកវ៉ាក់ ឆោឡោពេញមន្ទីពេទ្យ រកតែពេទ្យធ្វើអ្វីមិនទាន់ ។

" លោកចន អឺ តើភរិយារបស់លោកើតអី ត្រូវថ្នាំ គ្រាប់កាំភ្លើង? ចាំខ្ញុំអោយគេបើកកន្លែងសង្គ្រោះបន្ទាន់"

" មិនដឹងដែរសុខៗ ស្រាប់តែសន្លប់ រៀបចំបន្ទប់សង្គ្រោះបន្ទាន់ទៅចឹង "

គ្រូពេទ្យទាំងនោះ ស្តាប់ហើយហួសចិត្ត ជាខ្លាំងគ្រាន់តែសន្លប់សេាះ ស្រែកផ្អើលពេញមន្ទីពេទ្យធ្វើដូចមនុស្ស ជិតស្លាប់ ប៉ុន្តែមិនអាចនិយាយអ្វីបាន បានត្រឹមតែលាក់ទុកនៅក្នុងចិត្ត។

" លោកចន ចឹងអាច អោយភរិយាលោកចូលបន្ទប់ពិនិត្យជំងឺ "

" នៅឯណា មិចមិននាំផ្លូវ " ជុងគុកស្រែកដាក់គ្រូពេទ្យ គ្រូពេទ្យក៏នាំផ្លូវនាយចូលបន្ទប់។

+បន្ទប់ពិគ្រោះជំងឺ

ពេទ្យក៏អោយ រាងក្រាស ដាក់កាយតូចនៅលើគ្រែអ្នកជំងឺ មុននឹងពិនិត្យយ៉ាងម៉ត់ចត់ ។

" ប្រពន្ធយើងកើតអី ? "
" បាទ ខ្ញុំមិនបានរកឃើញ អាការះអ្វីចម្លែកឡើយ "

" លោកកុំមកនិយាយបែបនេះជាមួយ យើងមិនដែលសុខៗ ប្រពន្ធយើងសន្លប់បែបនេះឡើយ មួយរយះនេះក៏ក្អួតច្រើនដែរ " ជុងគុកស្ទុះក្របួច កអាវគ្រូពេទ្យ

" សម្រួលអារម្មណ៍ៗ លោកចន ៗ ចាំខ្ញុំពិនិត្យ សារជាថ្មី "

ឮសំដីនេះហើយ រាងក្រាសក៏ព្រមប្រលែងដៃពីកអាវគ្រូពេទ្យ ។

រីឯគ្រូពេទ្យវិញ ធូរទ្រូងខ្សាក ដោយការសង្សៃ គ្រូពេទ្យក៏ ពិនិត្យនៅលើពេាះរាងតូច ។

" ចង់ធ្វើអី " ឃើញបែបនេះរាងក្រាសមិនពេញចិត្តជាខ្លាំង ពេលដែលមកប៉ះកាយដែលគេខំហួងហែងស្ទើរស្លាប់

" លោកចន ខ្ញុំកំពុងតែពិនិត្យ "
"អោហលឿនៗទៅ "

" បាទបាទ "

មួយសន្ទុះក្រោយមក ប្រាកដចិត្តហើយ គ្រូពេទ្យក៏សម្រេចចិត្តប្រាប់រាងក្រាស ។

" ប្រាប់មក ប្រពន្ធយើងកើតអី? "

"សូមអបរអរ ផង លោកឌីមុន ភរិយាលោកកំពុងតែពពោះ បាន២អាទិត្យហើយ "

" ព ...ពោះ នេះបានន័យថាយើងក្លាយជាឪពុក គេហើយមែនទេ? "

នាយនិយាយ រំភើបចសឹងតែស្រក់ទឹកភ្នែក មិនអាចបរិយាយអារម្មណ៍បាន ។

" បាទៗ " គ្រូពេទ្យងក់ក្បាល

" យេ ហូ....យើងក្លាយជាឪពុកគេហើយ "

រាងក្រាស ស្រែកសើចយ៉ាងសប្បាយចិត្ត ដើរទៅចាប់ដៃគ្រូពេទ្យ នៅបើកទ្វារចេញទៅក្រៅស្រែកពេញនឹង

" យើងក្លាយជា ឪពុកគេហើយ "

និយាហហើយដើរចាប់ដៃគេពេញមន្ទីពេទ្យ នៅស្រែកក្តែងៗមិនខ្មាស់អ្នកណាឡើយ។

បន្តិចក្រោយមក ក៏ទៅមើលភរិយារបស់គេវិញ
+បន្ទប់ពិគ្រោះជំងឺ

" យើងអាចយក ប្រពន្ធយើងចេញបានហើយ មែនទេ? "

" បាទ ភរិយារបស់លោក មានផ្ទៃពោះលើកដំបូងបែបនេះ គួរតែមើលថែរគាត់អោយបានល្អ ណាមួយគាត់ជាមនុស្សប្រុសផង វាងាយស្រួលនឹងរលូតណាស់ ឧហ្សាហ៍នាំគាត់មកពិនិត្យសុខភាពផង "

" អរគុណ "

រាងក្រាស ក៏បីភរិយាត្រឡប់ទៅផ្ទះ វិញ មិនមែនថានាយមិនចង់អោយប្រពន្ធនៅមន្ទីពេទ្យឡើយ តែខ្លួនមានសត្រូវច្រើន បើអោយគេឮថាភរិយានាយនៅមន្ទីពេទ្យ វាមិនល្អឡើយ ។

____________________________________
សូមរង់ចាំភាគបន្ត........

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Место, где живут истории. Откройте их для себя