ep: 35 [ បង្កើតកូន😊 ]
ពេលវេលាចេះតែរំកិលទៅមុន នេះវាគឺ7ថ្ងៃហើយដែរ ថេយ៉ុងត្រូវក្លាយជា ជនអាណាថា ។
" ឡាៗ...កូន អាប់ប៉ាមានសុខភាពល្អណាស់ត្រូវទេ "
ថេយ៉ុងស្ថិតនៅក្នុងសភាពយ៉ាប់យឿន ខោអាវកខ្វក់រហែក មុខប្រឡាក់មើលមិនយល់ សក់កន្ទ្រើង ដៃអង្អែរពោះប៉ោងៗទាំងស្នាមញញឹម ជើងតូចៗដើរទៅមុខសូម្បីតែស្បែកជើងក៏គេ គ្មានដែរ។
"ហិហិ ... យើងទៅរកអីញុាំទៀតល្អទេ "
ស្នាមញញឹមមិនសូវមានសតិ ប៉ុន្មានថ្ងៃមកនេះរាងតូចប៉ះពាល់សតិអារម្មណ៍ខ្លាំងណាស់ ជំងឺរបស់គេក៏រើឡើងមកវិញ ស្មារតីរបស់គេពេលនេះធ្លាក់ក្នុងសភាពយ៉ាប់យឿនជាខ្លាំង ។
" ហិ យើងបានអីញុាំទៀតហើយកូន "
ថេយ៉ុងដើរទៅ កកាយក្នុងធុងសំរាមក្បែរក្រុមហ៑ុមមួយ តែគេមិនដឹងទេថានេះជាក្រុមហ៑ុន ជុងគុក ។
ដៃកកាយរករបស់ញុាំទាំងស្នាមញញឹម
គេសង្ឃឹមថានឹងរករបស់ញុាំបាន អោយកូនរបស់គេញុាំណាស់......
" ឆាប់ចេញទៅក្មេង រើសសំរាម "
ពូសន្តិសុខមកឃើញថេយ៍ ក៏ស្ទុះចូលទៅរុញថេយ៍អោយដួលយ៉ាងខ្លាំងទៅម្ខាង ។
ព្រួស...
" អូយ............ " ថេយ៉ុងស្អែកថ្ងូរដោយភាពឈឺចាប់គេពិតជាឈឺពោះខ្លាំងណាស់ពេលនេះ គេយំស្រក់ទឹកភ្នែកមកតក់ៗ ដៃអោបពោះ។
គេពិតជាស្រឡាញ់កូនរបស់គេណាស់ គេមិនចង់បាត់បង់កូនរបស់គេឡើយ អ្នកណាក៏បានសូមអង្វរជួយកូនរបស់គេផង !
" មានរឿងអីរញ៉េរញ៉ៃ "
សម្លេងម៉ួម៉ៅ ជុងគុកចេញមកពីក្រុមហ៑ុនក៏ឃើញរឿងនេះ នាយចេញមកដោយមានវីឡាដើរតោងដៃ ប្រកៀកគ្នា។
កែវភ្នែកមាំក៏ក្រឡេកឃើញ ថេយ៉ុងកំពុងតែដួលនៅលើដី ងើយមុនសម្លឹងមើលមកគេវិញ
" លោកប្តី ជួយកូនយើងផងហ្ហឹកៗ..ហ្ហឹក "
ថេយ៍ស្រែយំ ប្រឹងវាទៅតោងជើងជុងគុក
" ថេយ៍.."
ស្មារតីដូចជាចង់មានមកវិញ វីឡាឃើញចឹងក៏សូត្រអ្វីមិនដឹងផ្លុំត្រចៀកជុងគុក អោយនាយត្រឡប់មកដូចដើម ។
ВЫ ЧИТАЕТЕ
ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅
Фэнтезиខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ្នករើសកំប៉ុងអេតចាយ 🌚 ។ ឌីមុន ជុងគុក ជាបុរសសង្ហារ មហាឃៅ ការងារសព្វថ្ងៃជាម៉ាហ្វៀផងជាceoន...
![ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅](https://img.wattpad.com/cover/326344591-64-k402258.jpg)