ប្រពន្ធម៉ាហ្វៀ💖😈32

3.2K 179 23
                                    

ep: 32 [ ការចងចាំកន្លែងអនុស្សារិ៍ រវាងគេនិងប្រពន្ធសម្លាញ់ បានប្តូរក្លាយទៅជា របស់នារីម្នាក់ផ្សេងវិញ]

" អូន កុំធ្វើខ្លួនគួរអោយរំខាន បន្តិចបានទេ ? "
សំដីទ្រគោះបោះបោក ព្រមទាំងចោលទឹកមុខធុញទ្រាន់មើលទៅថេយ៉ុង

   កែវភ្នែកដ៏ស្រស់ស្អាត ស្រក់ទឹកភ្នែកហូរតក់ៗដោយមិនអោយដំណឹង សម្លឹងមើលផ្ទៃមុខសង្ហារដោយកែវភ្នែកឈឺចាប់ ក្នុងទ្រូង វាឈឺអួលណែន

" អូនគួរអោយរំខាន ? "
" បង ពិតជាធុញនឹងអូនណាស់ ចេញអោយឆ្ងាយទៅ "

ព្រួស.....
  កាយតូចដួលទៅលើកំរាលឥត្ឋដោយរាងក្រាសរុញ
  អូយ~~~

  ទឹកភ្នែកស្រក់មិនឈប់ សម្លឹងមើលលោកប្តីដែល ធ្លាប់និយាយថាស្រឡាញ់គេ ប៉ុន្តែឥលូវនេះ ទង្វើនេះជាអ្វី ? តើគេពិតជាបានភ្លេចពាក្យ សន្យារបស់គេហើយមែនទេ ?

         " បង បងរុញអូន? ហ្ហឹកៗ~~"
      " រំអួយ"

   សំដីប្រៀបដូចកាំបិតចាក់ទម្លុះដើមទ្រូងរាងតូច
គេពិតជាឈឺចាប់ណា បុរសដែលនាំអោយគេរស់នៅសុខសាន្ត បុរសដែលធ្វើអោយគេស្គាល់ក្តីស្រឡាញ់ បុរសដែលបង្រៀនអោយក្លាយជាមនុស្សធម្មតា បែរចុងក្រោយគេមក ប្រើពាក្យថារំអួយមកកាន់យើង?

" ហ្ហឹកៗ~~~~~ ហ្ហឹក " ថេយ៉ុងយំយ៉ាងឈឺចាប់នៅលើកំរាលឥត្ឋ

" ឆាប់ចេញទៅយើងពិតជាធុញនឹងមុខឯងខ្លាំងណាស់ ឃើញមុខឯងយើងចង់តែសម្លាប់ឯងចោលទេ "

   សំដីមាំ និយាយទាំងប្រើក្រសែរភ្នែកស្អប់ខ្ពើមមកកាន់ថេយ៉ុង ជាក្រសែរភ្នែកដែលបង្កប់ដោយភាពស្អប់ខ្ពើម ។

" ហ្ហឹក~~ៗ មិនអីទេ បងប្រហែលជាខឹងនឹងអូនដែលតែងតែរករឿងបងហើយ មិនអីទេ ពេលដែលបងបាត់ខឹងអូន កុំភ្លេចត្រឡប់មកផ្ទះយើងវិញផងណា អូននឹងរង់ចាំបងនៅតុអាហារ "

   ថេយ៉ុងនិយាយទាំងអួលដើមក ព្យាយាមខំទប់ទឹកភ្នែក ក្រោកឈរយឺតៗ ដើរចេញដៃអង្អែរពោះដ៏ធំរបស់ខ្លួនឯងតិចៗ ងាកក្រោយសម្លឹងមើលរាងក្រាសដោយក្រសែរភ្នែកសោកសៅ ។

  ក្រិប ... ទ្វារបានបិទ ថេយ៉ុងដើរចេញពីកន្លែងនេាះ

" មិនអីទេណា ហ្ហឹកៗ~~ ហ្ហឹក ប៉ាកូន គ្រាន់តែខឹងនឹងប៉ាតូចដែលធ្វើអោយគាត់ឈឺក្បាលប៉ុណ្ណោះ បន្តិចទៀតប៉ានឹងមកលេង ជាមួយប៉ាតូចនិងកូនហើយ "

សំដី និយាយប្រឹងលួងលោមខ្លួនឯង ប្រឹងញញឹមទាំងទឹកភ្នែក ដើរយឺតៗទាំងពោះធំ ចាកចេញទៅ ។

  ក្រឡេកមកមើលរាងក្រាស នៅក្នុងបន្ទប់ការិយាល័យវិញ

" មុននេះ យើងបានធ្វើអី ចង្រៃ... "
 
ជុងគុក ដើរទៅបើកទ្វារ រកបើកទៅតាមថេយ៉ុងហើយ សុខៗ ស្រាប់តែពន្លឺ ងងឹតហោះចូលខ្លួនជុងគុក ធ្វើអោយជុងគុក ឈប់ត្រឹងនៅមួយកន្លែង
ប្រសីភ្នែកឡើងខ្មៅ បន្តិចក្រោយមកក៏ប្រែជាព័ណ៌ធម្មតាវិញ។

" គេជាមនុស្សគួរអោយធុញ គួរអោយរំខាន គួរអោយស្អប់ "

  សម្លេងនៅក្នុងខួរក្បាល បញ្ជារជុងគុក អោយនិយាយតាម ស្មារតីត្រូវបានអំពើខ្មៅងងឹតគ្របដណ្តប់។

    " យើងស្រឡាញ់ វីឡា យើងស្រឡាញ់តែ វីឡា ម្នាក់គត់ វីឡាគឺជាប្រពន្ធរបស់យើង "

   ការចងចាំ ពីថេយ៉ុង បានចាប់ផ្តើម រសាត់បន្តិចម្តងៗ អនុស្សារិ៍ដែលធ្លាប់សាងវាបានរលាយបាត់ពីការចងចាំរាងក្រាស វាសល់ត្រឹមតែការចងចាំ នាយជួបថេយ៉ុងនៅនឹងមុខក្រុម ហ៑ុន និង នាំគេមកនៅភូមិគ្រិះ និយាយគ្នាធម្មតា តែប៉ុណ្ណេាះ ។

តុ តុ... សុខៗសម្រាប់តែមានសម្លេងគេាះទ្វារ
" ចូលមក "

" លោកប្តី..... ...."

  សម្លេងនិយាយស្រួយស្រឹប នារីម្នាក់ចូលមកអោបនាយ។

   អារម្មណ៍ដែលនៅសេសសល់របស់ជុងគុក បានចាប់ឃ្លាប្រយោគនេះជាប់ បេះដូង ឃ្លាដែលប្រពន្ធរបស់គេតែងតែហៅគេថាលោកប្តី  អារម្មណ៍ដែលមានពីមុនបានដឹងខ្លួនបន្តិចៗ ប៉ុន្តែវាក៏បានបាត់ទៅវិញ ព្រោះតែមិនអាចឈ្នះអំពើងងឹត  ការចងចាំកន្លែងអនុស្សារិ៍ រវាងគេនិងប្រពន្ធសម្លាញ់ បានប្តូរក្លាយទៅជា របស់នារីម្នាក់ផ្សេងវិញ។

                   " ប្រពន្ធបង "

  មាត់និយាយដោយសម្លេងត្រជាក់ ដៃមាំក៏ទៅអោបក្រសោបចង្កេះ នារីដែលអោបខ្លួន មុននេះ ។
____________________________________
សូមរង់ចាំភាគបន្ត.......

    

 

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Donde viven las historias. Descúbrelo ahora