ពេលវេលាពិតជាដើរលឿនមែនថ្មិចៗបើកជិតដល់ថ្ងៃត្រឡប់ទៅទឹកដីកំណើតរបស់ខ្លួនវិញបាត់ ដូច្នេះនាយក្រាស់ក៏ឆ្លៀតឱកាសជូនប្រពន្ធដើរលេងមុននឹងត្រូវចាកចេញពីទឹកដីដ៏សែនស្រស់ស្អាត។ ម៉ោង៤ល្ងាច យ៉ុនហ្គី ចេញពីធ្វើការក៏ត្រឡប់ទៅផ្ទះដើម្បីរៀបចំខ្លួនចេញទៅក្រៅជាមួយភរិយា ចំណែកឯរាងតូចគ្រាន់តែឮស្វាមីជូនទៅដើរលេងគេសប្បាយចិត្តរកអ្វីប្រៀបពុំបាន ទោះបីជារវល់ប៉ុណ្ណាក៏នាយក្រាស់នៅឆ្លៀតជូនប្រពន្ធដើរលេងដែរ អោយតែអូនសប្បាយចិត្តចង់ឱ្យបងធ្វើអ្វីក៏ព្រមដែរ។
កន្លែងទីមួយដែលពួកគេនឹងទៅគឺភោជនីដ្ឋានដែលល្បីជាងគេនៅទីក្រុងប៉ារីស មុននឹងដើរលេងមើលទេសភាពនៅក្នុងទីក្រុងទាំងមូលពួកគេត្រូវបំពេញក្រពះជាមុនសិន។ អាហារៈេលល្ងាចបានបញ្ចប់ពួកគេក៏ដំណើរទៅកន្លែងមួយទៀតដោយជិះទូកខ្នាតធំមើលទេសភាពនាពេលរាត្រីដោយមានការតុបតែងភ្លើងពណ៌ជាច្រើននៅតាមដងទន្លេ ពិតជាស្រស់ស្អាតខ្លាំងណាស់។ ចំណាយពេលជាង២ម៉ោងនៅលើទូកដ៏ប្រណិតមួយនេះ ហើយបន្ទាប់មកពួកគេក៏បន្ដធ្វើដំណើរទៅកន្លែងមួយទៀតដែលអ្នកណាៗក៏ស្គាល់ទីនោះគឺបារដែលមានភាពល្បីល្បាញជាងគេក្នុងទីក្រុង គ្រាន់តែដើរចូលទៅខាងក្នុងសម្លេងហ៊ូសម្លេងស្រែកទះដៃបន្លឺឡើង ពេលស្រីស្អាតម្នាក់ដៃជើងស្រឡូនស្បែកសភ្លឺរលោងពាក់របាំងមុខចាប់ផ្ដើមរាំនៅលើបង្គោរដែកដែលដោតនៅលើឆាក បុរសៗនៅទីនោះលេបទឹកមាត់សម្លឹងមិនដាក់ភ្នែកព្រោះតែសម្រស់និងទេពកុសលរបស់នាងធ្វើឱ្យពួកគេភ្លេចមិនបាន។ ការរាំក៏បានបញ្ចប់ទៅយ៉ាងល្អគ្រប់គ្នាក៏ចូលទៅតាមកន្លែងរៀងខ្លួន រីឯស្រីស្អាតដែលជំនាញខាងរាំដើរសំដៅទៅតុ យ៉ុនហ្គី និងភរិយាដើម្បីរាក់ទាក់ក្នុងឋានៈមនុស្សស្គាល់គ្នា។
« សួស្ដី! មិនអញ្ជើញខ្ញុំអង្គុយសិនទេអី? » នាងឧទានទាំងមិនខ្មាស់អៀន ទាំងដែលនាងជាអ្នកមកដោយខ្លួនឯងសោះ ស្រីស្អាតដូចជាអ្នកនាងយូមីមិនស្គាល់ពាក្យថាខ្មាស់អៀនឡើយ ដូច្នេះពាក្យនេះប្រើជាមួយនាងមិនបានផលទេ
« បាទ សូមអញ្ជើញ » ស្រីស្អាតស្នើរឡើងទៅហើយអ្នកណាទៅហ៊ានបដិសេធនោះ កាលបើនាយក្រាស់អនុញ្ញាតហើយ យូមី ញញឹមហើយក៏ដាក់ខ្លួនអង្គុយរួមតុជាមួយពួកគេ។
រាងតូចអង្គុយនិយាយលេងជាមួយ យូមី យ៉ាងសប្បាយរីករាយ ប៉ុន្ដែ យ៉ុនហ្គី វិញបែរជាអង្គុយធ្មឹងដូចរូបចម្លាក់អញ្ចឹង គិតថានាយចិត្តអាក្រក់ក៏បានដែរ តែនាយពិតជាមិនពេញចិត្តមែនពេលឃើញយូមីនៅទីនេះ។ ពេលជួបនាងម្ដងៗធ្វើឱ្យចិត្តនាយមិនស្ងប់សោះ ព្រោះស្រីម្នាក់នេះមានល្បិចពិសពុលច្រើនដែលគ្រប់គ្នាស្មានមិនដល់ កន្លងមកនាយក៏ធ្លាប់តឿន ជីមីន ហើយកុំឱ្យទៅស្និតស្នាលជាមួយគេខ្លាំងពេក ប៉ុន្ដែរាងតូចមិនស្ដាប់សម្ដីគេសោះ និយាយទៅកូននឹងក្បាលរឹងសាហាវប្ដីនិយាយមិនស្ដាប់។
« នៅទីនេះហើយបងសុំទៅបន្ទប់មួយភ្លេត » នាយក្រាស់ទ្រាំមើលក្រសែភ្នែកស្រីស្រស់មិនបាន ក៏សុំដកខ្លួនទៅបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៍ខ្លះ រីឯរាងតូចបានត្រឹមតែងក់ក្បាលតិចៗហើយក៏បន្តការសន្ទនារបស់ខ្លួនទៀត។
យ៉ុនហ្គី ចេញទៅបានមួយភ្លេត យូមី ក៏សុំដកខ្លួនទៅម្នាក់ទៀត ដោយទុកឱ្យនាយតូចនៅម្នាក់ឯង។ ស្រីស្រស់ប្រាប់ ជីមីន ថាចង់ចូលបន្ទប់ទឹកតែផ្ទុយទៅវិញនាងឈរចាំស្ទាក់ យ៉ុនហ្គី ទៅវិញទេ ឃើញអត់! ស្រីម្នាក់នេះមានល្បិចកលច្រើនណាស់សូម្បីតែនាយក្រាស់ក៏តាមមិនទាន់ដែរ។
« បងយ៉ុន! ខ្ញុំស្រឡាញ់បង... » យូមី ចាប់ដៃរាងក្រាស់ហើយរុញនាយទៅផ្អឹបនឹងជញ្ជាំង បន្ទាប់មកនាងក៏ប្រាប់ យ៉ុនហ្គី ថានាងស្រឡាញ់គេ មិនតែប៉ុណ្ណឹងនាងក៏ឱនទៅថើបបបូរមាត់ក្រាស់និងកញ្ចឹងកនាយក្រាស់ថែមទៀតផង។
« យូមី! យូ...នាងចង់ធ្វើអី? លែង...លែងខ្ញុំទៅ! យូ... អូនមីន! អូន...ស្ដាប់បងសិន! ជីមីន... » យ៉ុនហ្គី ហាក់ភ្ញាក់ផ្អើលជាខ្លាំងពេល យូមី ហ៊ានធ្វើបែបនេះ នាងព្យាយាមចាប់ដៃនាងទាំងគូរហើយសុំឱ្យនាងបញ្ឃប់តែនាងដូចជាមិនខ្វល់នឹងសម្ដីរបស់គេសោះ រហូតដល់ឃើញប្រពន្ធឈរសម្រក់ទឹកភ្នែកនូវចំពោះមុខខ្លួន ទើបនាយក្រាស់រើចេញពីសំណាញ់ស្រីស្រស់បាន ហើយក៏រត់ទៅតាមប្រពន្ធជាទីស្រឡាញ់។ ពេលរាងក្រាស់ចេញទៅបាត់ យូមី បានត្រឹមតែឈរមិនសុខចិត្តនឹងកើតចិត្តខឹងជាខ្លាំង ជាពិសេរាងតូចដែលចូលមកកាត់ឱកាសមាសរបស់នាង បើមិនមានគេម្ល៉េះ យ៉ុនហ្គី ក្លាយជារបស់នាងបាត់ទៅហើយ។
ហ៊ឹក! ហ៊ឹក!
សម្លេងយំខ្សឹបខ្សួលនៅទីកន្លែងងងឹតបន្លឺឡើងល្ហៀកៗធ្វើឱ្យអ្នកស្ដាប់ហើយមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ហើយម្នាក់នោះគ្មានអ្នកណាឆ្ងាយក្រៅពីតួឯកយើងឡើយ នាយដើរសន្សឹមៗចូលទៅក្បែរហើយទាញកាយតូចឱ្យចូលសង្ងំនៅក្រោមទ្រូងដ៏សែនហាប់ណែន។
« បងសុំទោស...តែរឿងមិញនេះបងអាចបកស្រាយបាន គឺបងគ្មានគំនិតបែបនោះទៅលើយូមីឡើយ ចង់ឱ្យបងទៅស្បថនៅឯណាក៏បាន បងព្រមទាំងអស់ឱ្យតែបញ្ជាក់ចិត្តស្មោះរបស់បងបាន »
« អ្ហឹក! ពួកយើងទៅវិញទៅ... » ជីមីន លើកដៃជូតទឹកភ្នែកឱ្យស្អាតរួចក៏សុំឱ្យនាយក្រាស់ត្រឡប់ទៅខនដូរវិញ ទោះនៅបន្ដក៏គេគ្មានអារម្មណ៍សប្បាយដែរ ជាពិសេសឱ្យគេអង្គុយរួមតុជាមនុស្សស្រីដែលចង់ដណ្ដើមខ្លួនក៏មិនកើតដែរ រាងតូចខំចាត់ទុកនាងដូចជាបងស្រីម្នាក់ទោះបីនាងមានបំណងមិនល្អមកលើរូបក៏ដោយ ហើយសង្ឃឹមថានាងនឹងកែប្រែការគិតប៉ុន្ដែមិននឹកស្មានថានាងហ៊ាននិយាយហ៊ានធ្វើសោះ។
« បាទ » យ៉ុនហ្គី តបនឹងប្រពន្ធហើយក៏ដើរសំដៅទៅឡានរបស់ខ្លួនរួចក៏បើកត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេវិញ។
មកដល់ខនដូរវិញ ជីមីន ក៏ចូលទៅបន្ទប់ទឹកដោយទុកឱ្យស្វាមីអង្គុយចុចទូរសព្ទនៅបន្ទប់ទទួលភ្ញៀវទាំងទឹកមុខក្រៀមក្រំ អាចនិយាយបានថាកំពុងតែខឹងខ្លួនឯងដែលព្រមឈរស្ងៀមឱ្យមនុស្សស្រីម្នាក់លូកស្ទាបតាមចិត្តបាន មិនតែប៉ុណ្ណោះនៅឱ្យគេគ្រប់គ្រងបបូរមាត់បានទៀត ហើយថាទៅមើល៎!ប្រសិនបើអ្នកជា ជីមីន គួរខឹងឬអត់? ច្បាស់ណាស់ប្រាកដជាខឹងហើយថែមខឹងខ្លាំងទៀតផង។
ស្របពេលអង្គុយមើលទូរសព្ទស្រាប់តែមានសារចម្លែកមួយលោតនៅលើអេក្រង់ ដោយចិត្តចង់ដឹងជាពន់ពេកក៏ចុចចូលមើលធ្វើឱ្យនាយមានការភ្ញាក់ផ្អើល។
« លាហើយ » សារមួយឃ្លាភ្ជាប់ជាមួយរូបភាពមួយសន្លឹកធ្វើឱ្យ យ៉ុនហ្គី ហាក់ស្លន់ស្លោរជាខ្លាំង ព្រោះខ្លាចស្រីម្នាក់នេះធ្វើអីឆ្គួតៗ នេះចង់បញ្ចប់ជីវិតខ្លួនឯងដោយសារតែនាយមែនទេ នាងឆ្គួតទេដឹង! បើនាងពិតជាស្រឡាញ់នាយមែន ហេតុអីកាលនោះបោះបង់គេចោល? សំណួរមួយនេះនាយតែងតែសួរខ្លួនឯងពេលដែលពួកគេបែកគ្នា តែនាយមិនដែលទទួលបានចម្លើយពីនាងឡើយរហូតដល់ពេលនេះ។ គ្រាន់តែទទួលបានសារមួយនោះភ្លាម យ៉ុនហ្គី ក៏ប្រញាប់ចាកចេញទៅដោយមិនប្រាប់ប្រពន្ធសូម្បីមួយម៉ាត់ ហើយអ្នកខាងនេះរៀបចំខ្លួនរួចក៏ចេញមកហៅស្វាមីឱ្យចូលទៅសម្អាតខ្លួននិងឆាប់បានសម្រាកប៉ុន្ដែមិនឃើញគាត់តតែសោះ គាត់ទៅណាយប់ស្មើរនេះហើយ? ក្នុងបន្ទប់ទទួលភ្ញៀវមិនឃើញ ជីមីន ក៏ចូលទៅមើលផ្ទះបាយម្ដងក៏នៅតែមិនឃើញគាត់ទៀត រាងតូចក៏ដើរទៅយកទូរសព្ទនៅក្នុងបន្ទប់គេងហើយខលទៅរកគាត់ភ្លាម។
យ៉ុនហ្គី ចុះពីលើឡានរត់ចូលខាងក្នុងយ៉ាងលឿនហើយក៏ឡើងទៅជាន់ទី១៥ដែលជាបន្ទប់យូមី។ ឡើងទៅដល់មុខបន្ទប់របស់នាងនាយក៏បើកទ្វាចូលហើយដើរសំដៅទៅបន្ទប់ទឹកដោយសន្និដ្ឋានតាមរូបភាពដែលនាងផ្ញើអោយ។
ក្រាក!
ទ្វាបន្ទប់បានបើកនាយក៏ឃើញនាងតូចដេកនៅក្នុងអាងទឹកហើយកដៃសុទ្ធតែឈាម មិនបង្អន់យូរនាយក៏ចូលទៅលើកត្រកងបីនាងតូចហើយប្រញាប់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត។
« លោកគ្រូពេទ្យ! លោកគ្រូពេទ្យសូមជួយនាងផង! » រាងក្រាស់បីនាងតូចមកដល់មន្ទីរពេទ្យក៏ស្រែកហៅគ្រូពេទ្យនៅទីនោះឱ្យជួយ ពេលឃើញអ្នកជំងឺសន្លប់នៅក្នុងរង្វង់ដៃនាយលោកគ្រូពេទ្យក៏ប្រញាប់យកគ្រែរុញមកទទួលហើយបញ្ចូននាងទៅបន្ទប់សង្រ្គោះបន្ទាន់។
« ខ្ញុំនឹងជួយនាងឱ្យអស់ពីសមត្ថភាព »និយាយចប់លោកគ្រូពេទ្យសង្ហាក៏ចូលទៅខាងក្នុងជាមួយនិងអ្នកគ្រូពេទ្យម្នាក់ទៀត ចំណែកឯរាងក្រាស់នៅចាំខាងក្រៅទាំងមិនស្ងប់ចិត្ត។
មួយសន្ទុះធំទ្វាបន្ទប់សង្រ្គោះបន្ទាន់ក៏បើកបង្ហាញឱ្យឃើញលោកគ្រូពេទ្យសង្ហាដើរចេញមកជាមួយនឹងអ្នកគ្រូពេទ្យស្អាត យ៉ុនហ្គី ប្រញាប់ងើបពីកៅអីហើយចូលទៅសួរពីអាការៈរបស់នាងតូច។
« លោកគ្រូពេទ្យនាងយ៉ាងម៉េចហើយ? » យ៉ុនហ្គី សួរទាំងបុកពោះតិចៗ ព្រោះនាយខ្លាចថាចម្លើយដែលទទួលបានមិនដូចអ្វីដែលនាងគិត។
« អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយបន្ដិចទៀតពួកយើងនឹងប្ដូរអ្នកជំងឺទៅបន្ទប់ធម្មតា បើអ៊ីចឹងខ្ញុំសូមទៅសិនហើយ » អស់កិច្ចការហើយលោកគ្រូពេទ្យក៏លារាងក្រាស់ដើម្បីទៅមើលអ្នកជំងឺផ្សេងទៀតកំពុងតែរង់ចាំគាត់។
« បាទ » យ៉ុនហ្គី តបទាំងគួរសមហើយក៏ដើរទៅអង្គុយវិញរង់ចាំលោកគ្រូពេទ្យប្ដូរនាងទៅបន្ទប់ធម្មតាទើបនាយអាចចូលទៅមើលបាន។
រវល់តែបារម្ភពីអ្នកដទៃតែមិនបារម្ភពីប្រពន្ធសោះ គេអង្គុយចាំនាយរហូតដល់គេងលក់នៅបន្ទប់ទទួលភ្ញៀវ ដោយសារអាកាសធាតុត្រជាក់បូកផ្សំនឹងម៉ាស៊ីនត្រជាក់ផងរាងកាយនាយតូចស្ទើរតែរួញចូលគ្នាទៅហើយ។ ប្រហែលកណ្ដាលអាត្រាត យ៉ុនហ្គី ក៏ត្រឡប់មកវិញហើយក៏បានឃើញប្រពន្ធរបស់ខ្លួនគេងនៅលើសាឡុងទាំងដៃកាន់ទូរសព្ទជាប់ នាយចូលទៅក្បែរហើយថើបថ្ងាសប្រពន្ធមួខ្សឺតមុននឹងបីកាយតូចទៅក្នុងបន្ទប់ យ៉ុនហ្គី ដាក់ប្រពន្ធឱ្យគេងលើគ្រែនិងដណ្ដប់ភួយឱ្យបន្ទាប់មកក៏ដើរទៅបិទភ្លើងរួចក៏ឡើងគេងក្បែរប្រពន្ធជាទីស្រឡាញ់។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
