𝚃𝚑𝚎 𝚋𝚎𝚐𝚒𝚗𝚒𝚗𝚐❤︎☀︎︎

1.8K 117 25
                                    

ប៉ិវកំពុងតែថតម៉ូតឲ្យទស្សនាវដ្តីមួយកន្លែងដែលមានសុទ្ធតែតារាល្បីនិងមិនសូវល្បីដូចជាគេជាដើម ប៉ិវមើលគេមើលឯងឡើងចង់ស្លឺហើយព្រោះសុតតែជាអាយដលរបស់គេតែក៏មិនហ៊ានបញ្ចេញអាការះអ្វីខ្លាចគេថាយើងអត់របៀប
ក្រុមតារាស្រីៗកំពុងតែថត ប៉ិវគិតតែទៅរករបស់ញាំដោយមិនខ្វល់ខ្លាចពាក់អាវចេញពោះឃើញក្បាលពោះអីនោះទេ ស្របពេលនោះដែលBibleដើរចូលមកដើម្បីមើលពីដំណើរការថតរូបនៅពេលនេះមានតារាជាច្រើនសម្លឹងមើលគេដោយក្រសែភ្នែកទាក់ទាញនិងអ្នកខ្លះទៀតចង់ចូលមករកគេតែក៏ត្រូវលេខាដេញទាន់
"មិនអីទេថតបន្តចុះខ្ញុំគ្រាន់តែមកមើលធម្មតាទេ" Bibleនិយាយទៅកាន់អ្នកគ្រប់គ្នាដើម្បីកុំឲ្យមានអារម្មណ៍ខ្លាចគេ
គេក្រលេកមើលជុំវិញក៏ឃើញមានក្មេងប្រុសម្នាក់កំពុងតែឈរញាំនំយ៉ាងរីករាយម្នាក់អែង គេសើចនឹងកាយវិការញាំដ៏កំប្លែងរបស់គេ ភ្នែកប៉ិវក្រឡេក្រឡាប់ដូចខ្លាចមានអ្នកចាប់បានថាគេកំពុងលួចញាំនំអញ្ចឹង Bibleសើចតិចៗរួចក៏ក្រោកដើរសំដៅទៅរកប៉ិវ
"សួស្តីលោកឃ្លានមែនទេ? នេះនំនេះឆ្ងាញ់ខ្លាំងណាស់សាកទេ ម៉ោះៗប៉ិវបញ្ចុក ខិតមកតិចមកកុំឲ្យគេឃើញវរវរគេស្តីឲ្យទាំងអស់គ្នា"
"អ្នកណាស្តីឲ្យ?" BIbleសួរ
"កុំមាត់លឺពេកមើល" ប៉ិវធ្វើឬកអើតឡឺមៗរួចយកនំទៅញ៉ុកមាត់Bibleទាំងគេក៏មិនស្មានថាប៉ិវហ៊ានធ្វើបែបនឹង
"លោកជាបុគ្គលិកទើបចូលថ្មីមែនទេ?" ប៉ិវសួរទាំងរួសរាយមួយទំហឹងដោយមិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកដល់មុតស្រួចដែលកំពុងមើលខ្លួនចង់ធ្លុះទៅហើយ
"អឹមមម"
"ឆ្ងាញ់ទេ ញាំទៀតទេចាំប៉ិវបញ្ចុក"
"អត់ទេ ឯងញាំទៅយើងមិនសូវចូលចិត្តរបស់ផ្អែម"
Bibleឈរមើលប៉ិវញាំនេះញាំនោះដោយអារម្មណ៍ល្អ ល្អដល់ថ្នាក់ធ្វើឲ្យគេចង់បោះប៉ិវទៅលើគ្រែ
"ប៉ិវដល់ឈុតថតហើយ" គ្រាន់តែលឺអ្នកចាត់ការស្រែករកប៉ិវលិតមាត់លិតដៃរត់ទៅរុយ
"ថាកុំឲ្យញាំរបស់ផ្អែមនិយាយមិនចេះស្តាប់សោះ" អ្នកចាត់ការស្តីឲ្យគេគេបានត្រឹមតែអោនមុខចុះមិនហ៊ានតបតព្រោះប៉ិវជាមនុស្សស្លូតមិនហ៊ានតបតនឹងអ្នកដទៃនោះទេខ្លាចគេខឹងឬអន់ចិត្តនឹងខ្លួន
"ទៅៗៗទៅថតទៅ"
ប៉ិវសម្រួលអារម្មណ៍រួចចូលទៅថតជាមួយតារាស្រីនិងប្រុសផ្សេងទៀត Bibleតាមសង្កេតមើលគ្រប់សកម្មភាពរបស់ប៉ិវទាំងអស់ឡើងដល់ថ្នាក់អ្នកចាត់ការរបស់ប៉ិវសង្កេតដឹងរួចគេក៏ញញឹមទាំងមានល្បិចក្នុងចិត្ត
"អឺ ជម្រាបសួរលោកBible"
"បាទ"
"ខ្ញុំថាថ្ងៃនេះលោកជ្រុលជាអញ្ជើញមកខ្ញុំថាបើបានទៅញាំអីជុំគ្នាប្រាកដជាល្អ" អ្នកចាត់ការប្រឹងបញ្ចុះបញ្ចូលBible
Bibleងាកមើលជំនួយការខ្លួនបន្តិច
"លោកប្រធានគ្មានscheduleបន្តទេល្ងាចនេះ"
"អូខេ ចាំប្រាប់ក្រុមការងារទៅថាខ្ញុំអញ្ចើញទៅញាំអី"
គ្រាន់តែលឺBibleនិយាយជាមួយជំនួយការបែបនេះគេញញឹមខ្ជឹបតែម្តង
បន្ទាប់ពីថតចប់សព្វគ្រប់ហើយពួកគេនាំគ្នាដូរសម្លៀកបំពាក់យ៉ាងស្រស់ស្អាតព្រោះវាជាឱកាសដ៏កម្ររបស់ពួកគេដែលម្ចាស់ឧបត្ថម្ភធំអញ្ចើញញាំអីជុំគ្នាបែបនេះ
ប៉ិវវិញមិនខ្វល់ពីអ្វីទាំងអស់គេស្លៀកខោខ្លីអាវយឺតនិងមានអាវគ្របមួយជាន់ទៀតដែលរូបសុតតែតុក្កតាថែមទាំងគៀបដង្កៀបទៀតផង Bibleមើលប៉ិវរៀភាំងបន្តិចព្រោះតែងខ្លួនបែបនេះទៅប៉ិវដូចក្មេងអាយុ16-17ឆ្នាំអញ្ចឹង
គេញញឹមរួចដើរចេញទៅឡានមុនប៉ុន្តែក៏ត្រូវអ្នកចាត់ការរបស់ប៉ិវឃាត់
"សុំទោសលោកBibleដោយសារតែឡានខ្ញុំមានបញ្ហាមិនអាចធ្វើដំណើរបាន តើពួកខ្ញុំអាចសុំទៅជាមួយផងបានទេ?" មិនត្រឹមតែនិយាយទេថែមទាំងទាញដៃប៉ិវកន្ត្រាក់ដើម្បីឲ្យBibleឃើញតែគ្នានោះទឹកភ្នែករលីងរលោងព្រោះឈឺដៃ
"ខ្ញុំថាជិះតាក់ស៊ីក៏បានដែរ" ប៉ិវនិយាយទាំងមិនដឹងខ្យល់អីធ្វើឲ្យអ្នកចាត់ការងាកមកសម្លក់គេឃើញហើយបានត្រឹមអោនមុខចុះ
"បើចឹង ... លោកជិះជាមួយខាងផ្នែកកាម៉េរ៉ាចុះ ទុកឲ្យក្មេងម្នាក់នេះជិះជាមួយខ្ញុំ" ប៉ិវចង់ប្រកែកតែចៃដន្យអីBibleអូសដៃគេចេញមកហើយចង់តវ៉ាក៏គ្មានបានការ ប៉ិវគិតក្នុងចិត្តកំសត់រួចសម្លឹងមើលដៃរបស់ខ្លួនត្រូវBibleដឹក "ជីវិតឯងដូចកូនឆ្កែcute cuteដែលត្រូវគេអូសតាមចិត្តអញ្ចឹងប៉ិវអន់ចិត្តណាស់" បេះដូងរបស់ប៉ិវលោតដុកដាក់ៗគេមិនមូលហេតុដូចគ្នា "អាចប្រហែលជាលើកទីមួយហើយដែលគេស្និតស្នាលជាមួយប្រុសបែបនេះណាBibleសង្ហាទៀត😁

Give Me Your HeartWhere stories live. Discover now