"ប៉ិវៗ ប៉ិវដល់ម៉ោងទៅផ្ទះហើយ"
"អឹមមម ដល់ហើយ?"
ប៉ិវនៅមិនទាន់ស្វាងងងុយនៅឡើយ
"តោះ" ប៉ិវចង់ទម្លាក់ងដើរដែរប៉ុន្តែគេមានអារម្មណ៍ស្ពឹកស្រពោនជើងម៉េចទេ
"បល អូនមានអារម្មណ៍ថាអូនស្រពោនជើង ដើរអត់រួចទេ"
"ស្ពឹកឬ បងច្របាច់ឱ្យ" Bible បារម្ភខ្លាំងណាស់ប៉ិវមិនដែលមានអាការះបែបនេះទេពីមុនមក
បន្ទាប់ពីច្របាច់មួយសន្ទុះសាច់ដុំគេរៀងគ្រាន់បើខ្លះ
"អូនថាបានហើយ"
ប៉ិវព្យាយាមងើបតិចតែនៅតែស្ពឹកៗជើងដដែល
"បងបីអូនវិញ" និយាយរួចBibleលើកប៉ិវបីហើយក៏ខលទៅដុកទ័រឱ្យមកជួយពិនិត្យមើលផងដែរ"ដោយសារតែអ្នកប្រុសមានផ្ទៃពោះជាលើកទីពីរដូច្នេះទើបមានអាការះនេះកើតឡើង អញ្ចឹងអ្នកត្រូវប្រុងប្រយ័ត្នជាងមុន ហើយបើអាចដើរជិតៗបានហើយ"
"បាទអរគុណលោកគ្រូពេទ្យ"គ្រាន់តែជូនដំណើរពេទ្យហើយBibleមកអង្គុយមើលថែប៉ិវវិញ គេលើកដៃប៉ិវអង្អែលតិចៗ
"បើមានឈឺកន្លែងត្រូវប្រាប់បងណា"
"អូនដឹងហើយបងកុំបារម្ភពេក គ្រូពេទ្យថាតែមួយរយះប៉ុណ្ណោះ"
"បងនៅតែបារម្ភ ចាប់ពីស្អែកទៅចាំបងឱ្យមានអ្នកនៅចាំកំដរជាមួយអូន"
"បងគិតច្រើនណាស់"
Bibleនិយាយពីថាថ្នាក់ថ្នមប៉ិវសាហាវគុណនឹង10
ទាំងងូតទឹក ស្លៀកពាក់ លាបឡេ និយាយរួមអត់ឱ្យប្រពន្ធចុះពីលើគ្រែសោះ សូម្បីរៀបគេងក៏អង្គុយច្របាច់ជើងឱ្យដែរ
"Bible"
"បាទ អូនឈឺត្រង់ណាឬ?"
"អូនស្រលាញ់បងហ៊ឹកក" ដោយសារទង្វើរបស់Bibleធ្វើឱ្យប៉ិវទប់ទឹកភ្នែកមិនបានគេមិនទាំងដឹងថាខ្លួនឯងមានចំនុចល្អត្រង់ណាខ្លះទេបានBibleស្រលាញ់គេខ្លាំងបែបនេះ
Bibleងើបមកជិតប៉ិវរួចគេជូតទឹកភ្នែកឱ្យប៉ិវនឹងចង់ថើបមួយខ្សឺតលួងលោម
"ដេតឌី ដេតឌី នីនីមកវិញហើយយយយ"
"កូននេះមិនស្គាល់កាលះទេសះសោះម៉ង" ប៉ិវធ្វើមុខមាំដូចកំពុងតែចង់ប្រកាសសង្រ្គាមជាមួយកូនចឹង គេក៏អស់សំណើចតិចៗ
"ទៅលេងជាមួយម៉ាក់យាយសប្បាយទេកូន?" Bibleលើកកូនពរឡើង
"បាយបាយ"
"ចឹងលើកក្រោយទៅនៅជាមួយម៉ាក់យាយ1អាទិត្យទៅ"
"អត់ចង់ វ្វេកក នីនីនៅមួយដេតឌី"
"កូនក្បាលរឹង មិនដឹងកាត់ទៅរកអ្នកណាទេ"
"កាត់រកអូននឹង"
"អេ!!"
Bibleសើចពេលឃើញប៉ិវធ្វើមុខស្លឺចឹងមួយអាទិត្យកន្លងផុតទៅ
អាទិត្យនេះជេននីត្រូវចូលរៀនសាកល្បងហើយ ប៉ិវគេខ្លាចកូននៅផ្ទះអត់ប្រយោជន៍កាងតែឪមិនឱ្យខ្លួនចូលជិតសោះចឹងចាប់ចូលរៀនមួយ
ជេននីយំអណ្តេកអណ្តកព្រោះមិនចង់ទៅរៀនតែទៅធ្វើអីកើតបើឪខ្លួនម៉ែប្រាប់ឱ្យទៅស្តាំៗទៅឆ្វេងៗចឹង ចឹងគេមានតែទ្រាំសុខចិត្តអង្គុយញាំបាយព្រឹកទាំងទឹកភ្នែក
"តោះកូនដល់ម៉ោងទៅរៀនហើយ"
"ហ៊ឹសសស" Bibleឃើញឬកពាររបស់កូននឹកឃើញដល់ប្រពន្ធរបស់គេដែលកំពុងគេងនៅលើបន្ទប់ភ្លាម 《ដូចគ្នាណាស់》 Bibleគិតក្នុងចិត្ត
"អីយ៉ា ចាំដេតឌីជូនកូនទៅរៀនណា"
"ហ៊ឹសសស" ជេននីមិននិយាយអីក៏លោតចុះពីកៅអីដើរសម្តៅទៅរកឡានដែលកំពុងចតចាំពួកគេនោះ
"កូនកុំខឹងនឹងដេតឌីអី ដេតឌីក៏មិនចង់ឱ្យកូនចូលរៀនចោលដេតឌីដែរតែមិនអាចជំទាស់បញ្ជារបស់ម៉ាមីកូនទេ"
"ដេតលាញ់តែមីមីទេ អត់លាញ់នីនីទេ"
"ដេតឌីស្រលាញ់ជេននីខ្លាំងណាស់ម៉េចនិយាយបែបនេះ អីលូវអញ្ចេះពេលកូនចេញពីរៀនដេតឌីនាំទៅទិញតុក្កតា តែហាមមិនឱ្យម៉ាមីដឹងទេ អូខេ?👌"
ជេននីញញឹមខ្ជឹបរួចលើកដៃ👌ដាក់ឪពុកគេវិញ
《រួចខ្លួនមួយថ្ងៃហើយ》 Bibleគិត
"ដល់ហើយ ជេននីត្រូវស្តាប់អ្នកគ្រូលោកគ្រូណា"
"ហ៊ឹសសស" ជេននីចុះទៅដោយមិនខ្វល់ពីដេតឌីគេ
"ខឹងអីទៀតហើយកូននេះ"💙💙
YOU ARE READING
Give Me Your Heart
Short Story~Buildជាគឺជាតារាសម្តែងម្នាក់តែមិនសូវមានឈ្មោះល្បីនោះទេដោយសារតែគេជាក្មេងកំព្រាតែក៏មានទ្រព្យសម្បត្តិសមល្មមធ្វើឲ្យគេមិនចាំបាច់ពឺងពាក់អ្នកណានោះទេ សម្រាប់អ្នកដទៃគិតថាគេល្ងង់ដែលមិនចេះរកផ្លូវធ្វើឲ្យខ្លួនឯងល្បីតែសម្រាប់ប៉ិវគេមិនខ្វល់នឹងពាក្យសម្តីទាំងអស់នោះទេ...